Friday, May 22, 2020

លោក ប៉ែន កុសល្យ សង្ឃឹមជឿជាក់លើមន្ត្រីអនុវត្តគម្រោងបច្ចេកទេសកសិកម្មថ្មី នឹងបន្តខិតខំបំពេញភារកិច្ចកាន់តែល្អប្រសើរ

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូ និងសម្ភារៈរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (ASPIRE) ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីដែលជាមន្ត្រីអនុវត្តគម្រោងទាំង០៥ ក្រុង-ស្រុក ក្នុងខេត្ត បានចូលរួមផងដែរ។
មុននឹងបញ្ចប់ការសំណេះសំណាលលោក ប៉ែន កុសល្យ បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាលោក លោកស្រីដែលជាមន្ត្រីអនុវត្តគម្រោងទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ច និងចេះថែរក្សាសម្ភារៈដែលចែកជូននាពេលនេះ ព្រមទាំងបានប្រគល់ម៉ូតូ និងសម្ភារៈជូនដល់មន្រ្តីអនុវត្តគម្រោងដែលមានដូចជា៖
-ម៉ូតូម៉ាក suzuki ចំនួន ២៩ គ្រឿង៖ ក្នុងនោះមន្ទីរទទួលបាន០៤គ្រឿង ក្រុង-ស្រុកទទួលបាន១០គ្រឿង និងភ្នាក់ងារផ្សព្វផ្សាយឃុំទទួលបាន ១៥ គ្រឿង
-កុំព្យូទ័រ Laptop ចំនួន០៤គ្រឿង៖ ផ្ដល់ជូនមន្ទីរសម្រាប់ប្រើប្រាស់
-កុំព្យូទ័រ Desktop ចំនួន០៧ គ្រឿង៖ ដោយមន្ទីរទទួលបាន០២គ្រឿង និងក្រុង-ស្រុកទទួលបាន ០៥ គ្រឿង
-Printer ចំនួន០៨ គ្រឿង៖ ដោយមន្ទីរទទួលបាន០៣គ្រឿង និងក្រុង-ស្រុកទទួលបាន០៥គ្រឿង
-Tablet ចំនួន២២ គ្រឿង៖ ដោយមន្ទីរទទួលបាន០២ គ្រឿង ក្រុង-ស្រុកទទួលបាន០៥គ្រឿង និងភ្នាក់ងារផ្សព្វផ្សាយឃុំទទួលបាន១៥គ្រឿង
-LCD ចំនួន០១ គ្រឿង៖ ផ្ដល់ជូនមន្ទីរសម្រាប់ប្រើប្រាស់
-Camara canon model 2000D ចំនួន០៧គ្រឿង៖ ដោយមន្ទីរទទួលបាន ០២គ្រឿង និងក្រុង-ស្រុកទទួលបាន០៥ គ្រឿង៕




No comments:

Post a Comment