Tuesday, May 04, 2021

TOP NEWS: រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
សេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ១១ចំណុចទៅកាន់អភិបាលរាជធានី ខេត្ត និងក្រសួងពាក់ព័ន្ធនានា ដើម្បីអនុវត្តទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ សូមអានសេចក្តីណែនាំទាំងស្រុងដូចខាងក្រោម៖