Saturday, August 05, 2023

គ.ជ.ប ប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោត ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ តាមលំដាប់ពីអាយុខ្ពស់ មកទាប និងតាមមណ្ទល់និមួយៗ

(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសចំនួនសំឡេងផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២៣នេះផងដែរ ដោយក្នុងនោះមានបេក្ខជនជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន៥រូប ។






តារាងលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានី ខេត្ត

គ.ជ.ប ចេញសេចក្តីសម្រេច ស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមមណ្ឌល់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៧






 

គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដោយគិតជាសំឡេងឆ្នោត។

តាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណតទី៧ បានបង្ហាញឲ្យដឹងថា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៨ ២១៤ ៤៣០ នាក់ បាននាំគ្នាទៅបោះឆ្នោត នៅក្នុងនោះ មានសំឡេងបានការចំនួន ៧ ៧៧៤ ២៧៦ សំឡេង និងសំឡេងមិនបានការសរុបចំនួន ៤៤០ ១៥៤ សំឡេង។

ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ ៦ ៣៩៨ ៣១១សំឡេង, គណបក្សហ្វ៊ុនសិនប៉ិចឈរនៅលំដាប់ទី២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦ ៤៩០ សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣៤ ២៨៥ សំឡេង, គណបក្សយុវជនកម្ពុជាទទួលបាន ៩៧ ៤១២ សំឡេង, គណបក្សធម្មាធិបតេយ្យទទួលបាន ៨៤ ០៣០សំឡេង ហើយគណបក្សក្រៅពីនោះទទួលបានសំឡេង បន្តិចបន្តួច។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សេរី និងយុត្តិធម៌ ដោយមានប្រជាពលរដ្ឋប្រមាណ ៨៤.៥៩ភាគរយក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង៩លាននាក់ បានអញ្ជើញទៅបោះឆ្នោត។

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាលើកនេះ ជាការបោះឆ្នោតមួយដែលមានអត្រាអ្នកទៅបោះឆ្នោត និងអ្នកសង្កេតការបោះឆ្នោតជាតិ និងអន្តរជាតិច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតនៅកម្ពុជា៕



ផ្សាយបន្តផ្ទាល់៖ ការប្រកាសលទ្ធផលផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣