Friday, March 20, 2020

(សូមទស្សនាវីដេអូ)៖ ទស្សនៈលោក ហ៊ុន សែន ស្តីពីសិទ្ធិរស់រានមានជីវិតកំពុងមានតម្លៃក្នុងសម័យកូវីដ-១៩

លោកឧបនាយករដ្ឋមន្រ្ដីប្រចាំការ ប៊ិន ឈិន និងភរិយា ឧបត្ថម្ភទឹកប្រាក់ ៥០លានរៀលដល់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់កូវីដ១៩

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី និងភរិយាតាមរយៈលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២ កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះមាន៖
* កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។
* កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ដែលឧបត្ថម្ភទឹកប្រាក់២រយលានរៀល ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២រយលានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ប៉ាន សូរស័ក្តិ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក ប៉ាន សូរស័ក្តិ និង​ភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


អាជ្ញាធរជាតិអប្សរា ជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដើម្បីស្តុកទឹកនារដូវប្រាំងមិនឱ្យខ្វះខាតក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។ សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ថា បច្ចុប្បន្ន ប្រព័ន្ធស្តុកទឹកនេះបានរងនូវការខូចខាតចាស់ទ្រុឌទ្រោមផ្នែកក្រោមជាខ្លាំងដោយសារអាយុកាល អាកាសធាតុ ធ្វើឱ្យវត្ថុធាតុដើមនៃសំណង់ និងគ្រឹះសំណង់បាក់ ពុកផុយ បាត់បង់គុណភាព បណ្តាលឱ្យទឹកហូរច្រោះ មិនអាចរក្សាទឹកបានច្រើននៅរដូវប្រាំង។ ដូច្នេះហើយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមការងារក៏បានជួសជុលគ្រឹះក្រោមជាថ្មី ដោយការចាក់បេតុងដើម្បីបង្កើនភាពរឹងមាំ និងជួសជុលទ្វារទឹក ការពារទឹកច្រោះនៅរដូវប្រាំង ដើម្បីសន្សំទឹក។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែមិនា ឆ្នាំ២០២០ខាងមុខនេះ។
ចំពោះប្រវត្តិនៃសំណង់វិញ អ្នកជំនាញរូបនេះ ក៏បានឱ្យដឹងថា តាមការសាកសួរពីកម្មករចំណាស់ម្នាក់ដែលឪពុកក្មេកធ្លាប់ធ្វើជាកម្មករនៅក្នុងការដ្ឋានសំណង់នេះ បានប្រាប់ថា ទ្វារទឹកទំនប់បារាំង បានកសាងឡើងក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៩៣០។ ដំណាក់កាលដំបូងនេះបារាំងបានចាក់បេតុងធ្វើជាទ្វារទឹក បន្ទាប់មកក្នុងទសវត្សរ៍ទី៦០ អាមេរិកកាំងបានដាក់ទ្វារដែកសម្រាប់បិទបើកតាមកម្លាំងទឹក ដោយស្វ័យប្រវត្តិនិងសម្រាប់បង្វែរមុខទឹកបញ្ចូលទៅបារាយណ៍ខាងលិចតាមរយៈប្រឡាយទឹកដែលជីកដោយអាមេរិកកាំង (កាណាល់A)។ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលគ្រឹះដោយបេតុងថ្មីជំនួសគ្រឹះដែលសាងសង់ឡើងតាំងពីសម័យបារាំងដើម្បីលើកតម្លៃនិងពង្រឹងគុណភាពសំណង់ឱ្យប្រសើរឡើងវិញ៕





ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការរំឮកបន្ថែមអំពីវិធានការបង្ការ ជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការរំឮកបន្ថែមអំពីវិធានការបង្ការ ជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖



លោក វ៉ា ថន ជំរុញដល់ក្រុមគ្រូពេទ្យបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល

ក្រចេះ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាន អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២០ របស់មន្ទីរសុខាភិបាលខេត្តក្រចេះ។
ក្នុងរបស់របាយការណ៍របស់លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នយើងមានមន្ទីរពេទ្យបង្អែកសរុបចំនួន៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន១៤កន្លែងកំពុងដំណើរការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងអគារមណ្ឌលសុខភាពចំនួន៨ កំពុងសាងសង់។ -អ្នកជំងឺចូលសម្រាកពេទ្យមានចំនួន២៤.២៨៦នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន២១.០៦១នាក់ -អ្នកជំងឺស្លាប់ចំនួន១៧៨នាក់ ថយចុះជាងនៅឆ្នាំ២០១៨ មាន១៧៩នាក់ អត្រាស្លាប់ ០,៧៣% ថយចុះជាងនៅឆ្នាំ២០១៨ មាន០,៨៥% -សេវាផ្តល់ឈាមនៅមន្ទីរពេទ្យខេត្ត បានបូមពីរអ្នកស្ម័គ្រចិត្តបានចំនួន៦៥នាក់ កើនឡើងជាងនៅឆ្នាំ២០១៨ បាន៣៥នាក់ និងពីក្រុមគ្រួសារអ្នកជម្ងឺបានចំនួន១.៣០៥នាក់ កើនឡើងជាងឆ្នាំ២០១៨ មាន១.១៦៧នាក់ -ការប្រើប្រាស់សេវាសុខភាពនៅក្រោមយន្តការហិរញ្ញប្បទាន គាំទ្រជនក្រីក្រដោយមូលនិធិសមធម៌បានអនុវត្តនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាពរបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភប្រាក់ចំនួន៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យផ្ទៃពោះបានចំនួន១.៧៤៤នាក់ ឧបត្ថម្ភប្រាក់ចំនួន២០ម៉ឺនរៀលជូនស្ត្រីសម្រាលកូន បានចំនួន១.២១១នាក់ នឹងឧបត្ថម្ភប្រាក់ចំនួន ៤ម៉ឺនរៀល ជូនស្ត្រីមកពិនិត្យក្រោយសំរាល និងនាំកូនអាយុក្រោម២ឆ្នាំ មកពិនិត្យសុខភាព និងទទួលថ្នាំបង្ការបានចំនួន ៤.៦២២នាក់ ។ ក្នុងនោះបេឡាជាតិរបបសន្តិសុខសង្គមបានចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តក្រចេះ គាំទ្រអ្នកជំងឺមកពិនិត្យពិគ្រោះបានចំនួន១.០៧០នាក់ កើនឡើងជាងឆ្នាំ២០១៨ បាន២៦៨នាក់ -ស្ត្រីសម្រាលកូនបានចំនួន២៩០នាក់ កើនឡើងជាងឆ្នាំ២០១៨ បានចំនួន២៧១ នាក់។
លោកបន្តថា មន្ត្រីសុខាភិបាលក្នុងឆ្នាំ២០១៩ មានចំនួន៧៣៧នាក់ -សេវាសុខាភិបាលឯកជនមានច្បាប់ចំនួន៣៩៩កន្លែង ថយចុះជាងនៅឆ្នាំ២០១៨ មាន៤២៤កន្លែង ក្នុងនោះឱសថស្ថាន ចំនួន២៨កន្លែង ឱសថស្ថានរង(ក)ចំនួន៣កន្លែង ឱសថស្ថានរង(ខ)ចំនួន១០កន្លែង។
ជាមួយគ្នានោះលោក វ៉ា ថន បានថ្លែងអំណគុណចំពោះមន្រ្តីពេទ្យទាំងអស់ដែលបានយល់ដឹងច្បាស់ចំពោះការកែទម្រង់វិស័យសុខាភិបាល ក្រោមចំណុះរដ្ឋបាលខេត្ត គឺដើម្បីបម្រើសេវា និងបង្ខិតសេវាឲ្យកានតែជិតប្រជាពលរដ្ឋមានប្រសិទ្ធភាព និងមានទំនុកចិត្ត និងត្រូវបន្តពង្រឹងសេវារបស់យើង ដើរឲ្យទាន់នឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយក៏សាទរចំពោះបងប្អូនស្រ្តី ដែលមានផ្ទៃពោះ ដែលបានចូលរួមជាមួយគោលនយោបាយរបស់ក្រសួង ក្នុងការមកពិនិត្យសុខភាពបានទៀងទាត់ជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានការឧបត្ថម្ភពីក្រសួងផងដែរ ក្នុងគោលនយោបាយលើកទឹកចិត្តស្ត្រីមានផ្ទៃពោះ និងសូមកោតសរសើរ ចំពោះបងប្អូនដែលស្ម័គ្រចិត្តបម្រើការងារជាគ្រូពេទ្យ ដោយតម្រូវឲ្យមានការអត់ធ្មត់ ព្យាយាម និងមានការស្រលាញ់ អធ្យាស្រ័យដល់អ្នកជម្ងឺ និងអ្នកមកទទួលសេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:និងជំនាញ ដើម្បីឲ្យវិស័យសុខាភិបាលនៅកម្ពុជា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានទំនុកចិត្តពីប្រជាពលរដ្ឋ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជនចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទីតាំងទាំង២កន្លែងដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំណត់យកសម្រាប់សម្រួលដល់ការទទួលជំនួយទាំងឡាយនោះរួមមាន៖

កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោកនាយករដ្ឋមន្ត្រី ជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។

កន្លែងទី២៖ គឺខុទ្ទរកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា «ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។ លោក ក៏បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។

សូមជម្រាបថា ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតាព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួន ដល់រាជរដ្ឋាភិបាលផងដែរ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកស្រី ទាវ ធីតា និងស្វាមី ដែលឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកស្រី ទាវ ធីតា និងស្វាមី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «វិភាគទានរបស់លោកជំទាវ និងស្វាមី ពិតជាមានតំលៃសម្រាប់រួមចំណែកក្នុងការទប់ទល់សភាពការណ៍អាក្រក់ដ៏ធ្ងន់ធ្ងរដែលមិនត្រឹមតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេសូម្បីតែពិភពលោកទាំងមូលក៏កំពុងតែប្រឈមដែរ»។

សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងភរិយា ដែលឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា៕

សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី ហួរ និងភរិយា ដែលឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកឧកញ៉ា លី ហួរ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា៕

សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក អ៊ិត សំហេង និងភរិយា ដែលឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា៕

សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ថៃ ជាហួត និងភរិយា ដែលឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកឧកញ៉ា ថៃ ជាហួត និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា៕

សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន និងភរិយា ដែលឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា៕

សូមងានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលឧបត្ថម៥០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ៖


« ទស្សនៈលោក ហ៊ុន សែន ស្តីពីសិទ្ធិរស់រានមានជីវិតកំពុងមានតម្លៃក្នុងសម័យកូវីដ-១៩ »

រហូតមកដល់ពេលនេះ មេរោគ Covid-19 កំពុងវាយលុកយ៉ាងខ្លាំងពាសពេញពិភពលោកជាពិសេសប្រទេសមហាអំណាចធំៗដែលកំពុងរងគ្រោះធ្ងន់ជាងគេ។ ប្រសិនបើគេក្រឡេក បែរក្រោយបន្តិចទៅរំលឹកឡើងវិញនូវអ្វីដែលមេដឹកនាំខ្មែរ បាននិយាយនិងបានធ្វើកន្លងទៅ គេនឹងយល់ច្បាស់ថា ពាក្យសម្តី និងសកម្មភាពរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែត្រឹមត្រូវនិងជាគំរូមុនគេសម្រាប់មេដឹកនាំបណ្តាប្រទេសនានា នៅក្នុងពិភពលោក។
ទស្សនៈដ៏សំខាន់មួយដែល លោក ហ៊ុន សែន បានលើកមក និយាយមុនគេក្នុងចំណោម មេដឹកនាំនានាគឺ«សិទ្ធិរស់រានមានជីវិត»ដែលត្រូវគិតគូរជាបឋមមុនគេបង្អស់ក្នុងសម័យ Covid-19 ។
បុរសខ្លាំងកម្ពុជាដែលជាមនុស្សមើលឃើញទស្សនៈវិស័យវែងឆ្ងាយបានលើកបញ្ហានេះមក និយាយពីព្រោះលោក យល់ឃើញថា Covid-19 គឺជា មេរោគដែលនឹងផ្តាច់ជីវិត មនុស្សជាច្រើនលើពិភពលោក ។ ដូច្នេះ ដើម្បីកាត់បន្ថយកុំឲ្យមានការស្លាប់បាត់បង់ជីវិតមនុស្សបន្ថែមទៀតកាន់តែច្រើននោះ ពិភពលោកចាំបាច់ត្រូវប្រយុទ្ធប្រឆាំងជាមួយការភ័យខ្លាចនិងការរើសអើងជាមុនសិនតាមរយៈការរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះទើប មានប្រសិទ្ធភាព។ លោកហ៊ុន សែន យល់ច្បាស់ណាស់ថា «មេរោគភ័យខ្លាច និងមេរោគ រើសអើង »មានចរិតសាហាវជាង Covid-19 ទៅទៀត។
ជាមួយគ្នានឹងការផ្ញើសារបែបនេះ ទៅកាន់ពលរដ្ឋខ្មែរក៏ដូចជា ទៅកាន់ពិភពលោកទាំងមូល ដើម្បីជាការពង្រឹងស្មារតីត្រៀមទប់ទល់ជាមួយ Covid-19 នាយករដ្ឋមន្ត្រីខ្មែរក៏បានធ្វើសកម្មភាពជាគំរូភ្លាមៗដើម្បីបង្ហាញជាឧទាហរណ៍ជាក់ស្តែងក្នុងការលុបបំបាត់ការភ័យខ្លាច និងការរើសអើង។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី ៥ កុម្ភៈ ឆ្នាំ ២០២០ បន្ទាប់ពីចិនបានបដិសេធ មិនឲ្យទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ និងការទទួលឲ្យនាវា Westerdam ចូលចតក្នុងកំពុងផែខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣ កុម្ភៈ បន្ទាប់ពីនាវានេះរសាត់អណ្តែតជាច្រើនសប្តាហ៍លើផ្ទៃសមុទ្រ គឺជាសកម្មភាពដ៏ លេចធ្លោ២ដែលលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែនចង់ដាស់សតិអារម្មណ៍ពិភពលោកឲ្យភ្ញាក់ខ្លួនពីការលង់ក្នុងការភ័យខ្លាច និងការរើសអើងក្នុងគ្រាដែល ពិភពលោកជួបគ្រោះអាសន្ន ដោយការវាយប្រហាររបស់មេរោគ Covid-19 ។ សកម្មភាពរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះពិតជាបានធ្វើឲ្យកក្រើកពិភពលោកមែនបើទោះបីជាមានខ្មែរជ្រុលនិយមខ្លះដែលមិនយល់ពីទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំបាននាំគ្នារិះគន់ដោយការផ្ចាញ់ផ្ចាលក៏ដោយ។
ឥឡូវនេះ នៅពេលដែល មេរោគ Covid-19 រីករាលដាលចូលដល់ជណ្តើរផ្ទះរបស់ខ្លួន មេដឹកនាំពិភពលោកទាំងអស់រាប់ទាំងបណ្តាប្រទេសមហាអំណាចធំៗផងដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែដ ប៊ែលហ្ស៊ីក អូស្ត្រាលី ជាដើម សុទ្ធតែបានប្រើប្រាស់ភាសានិងទស្សនៈដែលលោក ហ៊ុន សែន ធ្លាប់ប្រើដូចៗគ្នា។ នោះគឺជា ភាសាដើម្បីពង្រឹងស្មារតី ប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យតក់ស្លុតស្លន់ស្លោនៅចំពោះមុខ វីរុស Covid-19 និងភាសាសូមឲ្យមានសាមគ្គីភាពនិងកុំឲ្យមានការរើសអើង។
ជាក់ស្តែង នៅថ្ងៃទី ១៩ មីនានេះ ប្រធានអង្គការសុខភាពពិភពលោក Tedros បានអំពាវនាវឲ្យបណ្តាប្រទេសទាំងអស់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយ Covid-19 ដែលលោក ចាត់ទុកជាសត្រូវប្រឆាំងនឹងមនុស្សជាតិពោលគឺប្រឆាំងនឹងជីវិតមនុស្សនេះឯង។
បណ្តាមេដឹកនាំពិភពលោក
នីមួយៗក៏បាននាំគ្នាចាត់វិធានការ ចាំបាច់នានាដើម្បីការពារជីវិត ពលរដ្ឋរបស់ខ្លួនឲ្យរួចផុតពី សេចក្តីស្លាប់ដោយចាត់ទុក«សិទ្ធិរស់រានមានជីវិត» ជាអាទិភាពខ្ពស់បំផុតជាងអ្វីៗ ទាំងអស់ពីព្រោះបើជីវិតមនុស្សស្លាប់ហើយ អ្វីៗក៏ត្រូវចប់ដែរ។ ដល់ពេលទឹកចូលច្រមុះមែនទែន មេដឹកនាំប្រទេសខ្លះបែរជា ភ័យស្លន់ស្លោហើយចាត់វិធានការការពារជីវិតពលរដ្ឋខ្លួន ដោយភ្លេចគិតពីផលប៉ះពាល់ដល់ពលរដ្ឋដទៃថែមទៀតផង និង
« បានបំភ្លេចចោលមួយអន្លើសិនដំណើរការប្រជាធិបតេយ្យ» ជាក់ស្តែង ប្រទេសបារាំងបានលុបចោលការបោះឆ្នោតថ្នាក់ មូលដ្ឋានជុំទី២ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យសប្តាហ៍នេះដើម្បីងាកមកគិតគូរដោះស្រាយបញ្ហា Covid-19 ដែលកំពុងសម្លាប់ជនជាតិបារាំងជាបន្តបន្ទាប់។ ត្រង់នេះហើយដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្តល់តម្លៃដល់សន្តិភាព និងសិទ្ធិរស់រានមានជីវិតដោយលោកតែងតែលើកឡើងម្តងហើយម្តងទៀតថា «បើគ្មានសន្តិភាពទេ បើប្រទេសជាតិវឹកវរ ប្រជាពលរដ្ឋប្រឈមនឹងសេចក្តី ស្លាប់ ហើយគ្មានឡើយ ដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។
សូម្បីសកម្មភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ច ជាច្រើនត្រូវបានលុបចោលនៅក្នុងបណ្តាប្រទេសនានាដើម្បីតែបុព្វហេតុនៃសិទ្ធិរស់រានមានជីវិត។ ប្រទេសខ្លះទៀតដែលគិតតែពីជីវិត ពលរដ្ឋរបស់ខ្លួនក៏ភ្លេចហើយ មិនបានខ្វាយខ្វល់ពីជីវិតជាតិសាសន៍ដទៃឡើយ។
ប៉ុន្តែ សម្រាប់មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន គឺនៅតែប្រកាន់ខ្ជាប់នូវទស្សនៈនៃការផ្តល់តម្លៃដល់
«សិទ្ធិរស់រានមានជីវិត»ជា
សាកលដដែល ពោលគឺជាសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរផង និងពលរដ្ឋនៃជាតិសាសន៍ ដទៃផង។
ជាក់ស្តែង ទន្ទឹមនឹងការការពារជីវិតពលរដ្ឋខ្លួនឯងដែលមកដល់ម៉ោងនេះមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ដោយ Covid-19 នៅឡើយ មេដឹកនាំខ្មែរក៏មិនភ្លេចការពារជីវិតពលរដ្ឋនៃជាតិសាសន៍ដទៃដែលផ្ទុកវីរុសនេះនៅលើទឹកដីកម្ពុជាដែរ។ ជាក់ស្តែង ពលរដ្ឋចិនម្នាក់បានជាសះស្បើយពី Covid-19 នៅកម្ពុជា ហើយបច្ចុប្បន្ននេះ មានអ្នកផ្ទុកវីរុសនេះជាច្រើននាក់ទៀតជាជនបរទេសដែលកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យខ្មែរ។ នេះជាចំណុចខ្លាំងដ៏លេចធ្លោរបស់នាយករដ្ឋមន្ត្រីខ្មែរ។
ម្យ៉ាងទៀត «ទស្សនៈនៃការ
សាមគ្គីភាពមិនរត់ចោលគ្នាក្នុងគ្រាអាសន្ន » ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើក្នុងរឿងប្រយុទ្ធប្រឆាំង Covid-19 ក៍បានស្តែងចេញជា លទ្ធផលជាក់ស្តែងហើយដែរ។ ចិនដែលពីមុនជាអ្នករងគ្រោះខ្លាំងជាងគេ តែពេលនេះអាចគ្រប់គ្រងស្ថានការណ៍បានហើយនោះ ក៏បានសម្តែងកាយវិការ សាមគ្គីភាពជាមួយកម្ពុជាវិញ តាមរយៈការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រជាច្រើនដល់កម្ពុជា សម្រាប់ប្រឆាំងជាមួយ Covid-19 ក៏ដូចជាការជួយ សម្រួលឲ្យវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរបានមកដល់កម្ពុជាទាន់ពេលវេលា ដើម្បីបញ្ចៀសការបិទព្យូរ រោងចក្រ។ នេះហើយជាផ្លែផ្កានៃការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំខ្មែរ។
ចិនក៏បានសម្តែងការសាមគ្គីភាពជួយបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ផងដែរដូចជា ហ្វីលីពីន អ៊ីរ៉ង់ និងបារាំងជាដើម។ នេះហើយជាផ្លែផ្កានៃ «ទស្សនៈជួយគ្នាក្នុង
គ្រាអាសន្ន » ដែលមេដឹកនាំខ្មែរ បានបង្ហាញមុនគេក្នុងគ្រាដែល ពិភពលោកជួបគ្រោះអាសន្ន Covid-19។
សរុបមកវិញ ទស្សនៈនៃការផ្តល់តម្លៃដល់«សិទ្ធិរស់រានមាន ជីវិត»ជាអាទិភាពចម្បងដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជាគំរូកំពុងស្តែងឲ្យឃើញជាលទ្ធផលជាក់ស្តែងសម្រាប់ពិភពលោកទាំងមូលដែលគ្មានអ្នកណាអាចមើល រំលងបានឡើយ។ ហេតុអ្វីបានជា មេដឹកនាំខ្មែររូបនេះយល់ច្បាស់ពីបញ្ហានេះ ហើយផ្តល់តម្លៃមុនគេដល់សិទ្ធិរស់រានមានជីវិតជាធំនៅគ្រាដែលពិភពលោកជួបគ្រោះអាសន្ន? ពីព្រោះនោះគឺជាតម្លៃដែលបុរសខ្លាំងកម្ពុជាមានជាប់នឹងខ្លួនជាស្រេចនិងធ្លាប់បានធ្វើជាច្រើនលើករួចមកហើយ សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាក់ស្តែង ការយកជីវិតខ្លួនឯង ទៅធ្វើដើមទុនដើម្បីរំដោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តី ស្លាប់ក្រោមរបបអាវខ្មៅប៉ុល ពត និងការយកជីវិតធ្វើដើមទុន
ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជនខ្មែរ គឺជាតិតតាងជាក់ស្តែងមិនអាច ប្រកែកបានដែលបញ្ជាក់ថា មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន តែងតែចាត់ទុក«សិទ្ធិរស់រានមានជីវិតនិងសន្តិភាព » ជារឿងសំខាន់ចាំបាច់បំផុតជាងអ្វីៗ ទាំងអស់។ ហើយពេលនេះ ទស្សនៈនេះបាននិងកំពុងមានតម្លៃកាន់តែខ្ពស់ក្នុងសម័យដែលពិភពលោកកំពុងរងគ្រោះដោយ Covid-19៕
ដោយ : អ្នកនយោបាយតុកាហ្វេ