Thursday, July 07, 2022

វិភាគអន្តរជាតិ៖ អ៊ុយក្រែន គួរតែធ្វើសម្បទានទឹកដី បញ្ចប់សង្រ្គាមជាមួយរុស្ស៉ី?



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ ទី៤ ខែកក្កដានេះ បានប្រកាសពីជ័យជម្នះក្នុងការដណ្ដើមគ្រប់គ្រងតំបន់លូហានទាំងមូល បន្ទាប់ពី ទាហានរុស្ស៉ីវាយកាន់កាប់ទីក្រុងលីស៊ីចាន់ស្កិ៍ (Lysychansk) ពីអ៊ុយក្រែន ហើយគោលដៅបន្ទាប់របស់មូស្គូ គឺតំបន់ដូណេត។ លូហាន និងដូណេត រួមបញ្ចូលគ្នាបង្កើត បានជាតំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែនដែលលោក ពូទីន សន្យាថានឹងរំដោះឱ្យបានទាំងស្រុង នៅពេលបញ្ជាឱ្យទាហានរបស់លោកវាយសម្រុកចូល អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។

ខណៈតំបន់លូហាន ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរុស្ស៉ី ក្រុមអ្នកវិភាគ បញ្ញវន្ត និងអតីតអ្នកនយោបាយអាមេរិកល្បីៗខ្លះ បាននាំគ្នាចោទសួរជាថ្មីថាតើអ៊ុយក្រែន​គួរតែយល់​ព្រម ធ្វើសម្បទានទឹកដីឱ្យលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរដែរ ឬក៏យ៉ាងណា? សម្រាប់អ្នកផ្សេងដែលចង់​ឱ្យសង្រ្គាមបញ្ចប់​ឆាប់ៗ ប្រហែលជាចង់ឱ្យអ៊ុយក្រែនយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី តែសម្រាប់អ៊ុយក្រែន វាជារឿងដ៏ឈឺចាប់ជាទីបំផុត ហើយដោយសារតែមិនចង់បាត់បង់ទឹក​ដី​នេះឯង ទើបពួកគេតស៊ូ ប្រយុទ្ធមកដល់សព្វថ្ងៃ។ តែទោះជាមិនចង់ក៏ដោយ មើលទៅក៏ពិបាកនឹងគេចផុតណាស់ ដ្បិតស្ថានការណ៍សង្រ្គាមសព្វថ្ងៃបានបង្ហាញ​ថារុស្ស៉ីកាន់តែរីកចម្រើនទៅមុខ និងកាន់តែខិតជិតទៅរកការគ្រប់តំបន់ដុនបាស់ទាំងស្រុង។

បើតាមលោក ហ្សេលេនស្គី បច្ចុប្បន្ន រុស្ស៉ីកំពុងគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែលជា ២០ភាគរយ។ ដូច្នេះបើរុស្ស៉ីមិនព្រមដកទ័ព ហើយសង្រ្គាមនៅតែអូសបន្លាយ អ្នកដែល រងគ្រោះធ្ងន់ធ្ងរជាងគេ មានតែអ៊ុយក្រែនមួយគត់ នៅក្នុងបរិបទដែលគេមើលឃើញថា គ្មានប្រទេសណាតូ (NATO) ណាមួយ ឬសូម្បីតែ មេបក្សសម្ព័ន្ធណាតូ សហរដ្ឋអា​មេរិក ក៏មិនប្រថុយលូកដៃធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ជួយអ៊ុយក្រែន ដើម្បីប្រឆាំងនឹងយក្សនុយក្លេអ៊ែរដូចជារុស្ស៉ីនោះដែរ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្លាប់បានអះអាងថានឹងមិនដាក់សម្ពាធឱ្យអ៊ុយក្រែន ធ្វើកិច្ចចរចាសន្តិភាពតាមរយៈការធ្វើសម្បទានទឹកដីឱ្យរុស្ស៉ីទេ និងថែមទាំង បានសន្យាថានឹងផ្ដល់ជំនួយយោធា រួមទាំងការគាំទ្រនានាដើម្បីអាចឱ្យអ៊ុយក្រែនឈ្នះក្នុងសង្រ្គាមនេះ។ ពាក្យថាឈ្នះនេះ វាជាការជំរុញលើកទឹកចិត្តដ៏សំខាន់ តែបញ្ហាសំខាន់ នោះគឺនៅត្រង់ថាទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច សុទ្ធតែមិនមានឆន្ទៈប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៉ី។ ជាការពិតណាស់ ការមិនប្រឈមមុខ ដោយផ្ទាល់ជាមួយរុស្ស៉ី ត្រូវបានអ្នកជំនាញភាគច្រើនយល់ថាជាគោលនយោបាយដ៏ល្អ ព្រោះវាអាចទប់ស្កាត់កុំឱ្យសង្រ្គាមនៅអ៊ុយក្រែន រាលដាល​ទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣ ប៉ុន្តែវាក៏ប្រឈមមុខនឹងការផ្ដល់សម្បទានដ៏ច្រើនឱ្យរុស្ស៉ីផងដែរ។

ពាក់ព័ន្ធនឹងការចរចាបញ្ចប់សង្គ្រាម វាមានទស្សនៈយល់ឃើញផ្សេងៗគ្នា ដ្បិតនៅក្នុងចំណោមប្រទេសលោកខាងលិចបានបែងចែកជាពីរក្រុម គឺ «ក្រុមគាំទ្រសន្តិភាព» និង «ក្រុមគាំទ្រយុត្តិធម៌»។ សម្រាប់ក្រុមប្រទេសគាំទ្រសន្តិភាព អ៊ុយក្រែនគួរតែធ្វើសម្បទាន ឬចរចាជាមួយរុស្ស៉ីដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់ រីឯក្រុមប្រទេសគាំទ្រយុត្តិ​ធម៌ ពួកគេយល់ថាគេមិនគួរផ្ដល់សម្បទានណាមួយឱ្យរុស្ស៉ីនោះទេ ផ្ទុយមកវិញ គេត្រូវធ្វើឱ្យមូស្គូ តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមចំពោះទង្វើឈ្លាន​ពានរបស់ខ្លួន​នៅអ៊ុយក្រែន ហើយធ្វើបែបនេះសំដៅរារាំងកុំឱ្យរុស្ស៉ីដើរឈ្លានពានគេឯងនៅពេលអនាគត។

ប៉ុន្តែ ទោះជាមានការខ្វែងគំនិតគ្នា ទាំងក្រុមប្រទេសគាំទ្រសន្តិភាព និងយុត្តិធម៌ មានគំនិតដូចគ្នាថាបញ្ហាសម្បទានទឹកដីមានតែអ៊ុយក្រែនប៉ុណ្ណោះដែលជាអ្នកសម្រេចចិត្ត ដោយខ្លួនឯង។ ដូចគ្នាទៅនឹងក្រុមប្រទេសគំាទ្រសន្តិភាព អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហិនរី ឃីសស៊ីងហ្គឺ (Henry Kissinger) ក៏យល់ស្របដែរថាអ៊ុយក្រែន គួរតែទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៉ីលើតំបន់គ្រីមៀ និងតំបន់ដុនបាស់ ភាគខាងកើតនៃប្រទេស ដើម្បីជាថ្នូរនឹងសន្តិភាព ខណៈអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក ចន មៀសៃមឺ (John Mearsheimer) សង្កត់ធ្ងន់ថាជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់អ៊ុយក្រែន នោះគឺត្រូវព្យាយាមស្រុះស្រួលជាមួយរុស្ស៉ី។ លោក ឃីសស៊ីងហ្គឺ និងលោក មៀសៃមឺ ចង់ឱ្យអ៊ុយក្រែនផ្ដល់សម្បទានឱ្យរុស្ស៉ី គឺដើម្បីឱ្យសហរដ្ឋអាមេរិកមានពេលវេលាគ្រប់គ្រាន់ និងប្រមូលធនធាន ផ្ដោតជាសំខាន់លើការប្រជែងឥទ្ធិពល ជាមួយចិន ដែលជាគូប្រជែងចម្បងរបស់អាមេរិកក្នុងស.វទី២១នេះ មិនមែនរុស្ស៉ីនោះទេ ពោលធ្វើយ៉ាងណាកុំឱ្យរុស្ស៉ីរត់ទៅរកចិនពេញទំហឹង។

ដោយឡែក បើតាមលោក ឌូក បាន់ដូវ (Doug Bandow) ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Cato Institute មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប គួរតែស្វែងរកកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ (modus vivendi) ជាមួយនឹងរុស្ស៉ី ដែលធានាបាននូវឯករាជ្យភាពរបស់អ៊ុយក្រែន និងស្ថិរភាព សកលលោក បើទោះជាកិច្ចព្រមព្រៀងនោះ «មិនមានលក្ខណៈល្អឥតខ្ចោះក៏ដោយ» តែវាប្រសើរជាងសង្រ្គាមដែលគ្មានទីបញ្ចប់។ លោកបន្ថែមថាសហរដ្ឋអាមេរិក និងអឺរ៉ុប គួរណាស់ តែផ្ដោតលើការបញ្ចប់សង្រ្គាមឱ្យបានឆាប់ មិនមែនជ័យជម្នះនៅក្នុងសង្រ្គាមនោះទេ។ ការអូសបន្លាយសង្រ្គាម វាមានតែបង្កការបំផ្លិចបំផ្លាញ និងធ្វើឱ្យអ៊ុយក្រែន បាត់បង់ឯករាជ្យភាព ឬភាពជារដ្ឋតែប៉ុណ្ណោះ ហើយវិបត្តិសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ឡើង ហើយចុងក្រោយនឹងធ្វើឱ្យសម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិកហត់នឿយក្នុងការ ផ្ដល់ជំនួយដល់ទីក្រុងកៀវ ដោយពួកគេនឹងត្រូវដោះស្រាយបញ្ហានៅក្នុងស្រុករៀងៗខ្លួន។

ម្យ៉ាងវិញទៀត ការប៉ុនប៉ង ឬក៏ការលើកឡើងថាអ៊ុយក្រែន ត្រូវតែឈ្នះសង្រ្គាម វានឹងធ្វើឱ្យលោក ពូទីន កាន់តែបង្កើនការវាយប្រហារ ឬអាចប្រើអាវុធគីមី ឬក៏អាចប្រើអាវុធ នុយក្លេអ៊ែរតែម្ដង ដើម្បីសម្រេចគោលដៅ ដ្បិតចំពោះលោក ពូទីន សង្រ្គាមនៅអ៊ុយក្រែនដាច់ខាត រុស្ស៉ីត្រូវតែ «ឈ្នះ»។

អតីតប្រធានាធិបតីអាមេរិក លោក ជីមមី ខាតធឺ (Jimmy Carter) ធ្លាប់បាននិយាយថា «មានរឿងជាច្រើននៅក្នុងជីវិត ដែលជួបភាពអយុត្តិធម៌ ដោយអ្នកមានអាចរស់នៅ ដោយសមរម្យ រីឯអ្នកក្រីក្រមិនអាចនោះទេ»។ នេះគឺជាការពិត ជាពិសេសនៅពេលនិយាយពីនយោបាយអន្តរជាតិ។ ប្រសិនបើ នៅក្នុងពិភពលោកមួយដ៏ល្អឥតខ្ចោះ អ៊ុយក្រែន ប្រហែលជាអាចយកទឹកដីរបស់ខ្លួនមកវិញ ក្នុងនោះរួមទាំងតំបន់គ្រីមៀ, អាចទទួលបានសំណងពីទីក្រុងមូស្គូ ឬអាចនឹងរហូតដល់ទទួលបានលិខិតសុំទោស ពីលោក ពូទីនក៏ថាបាន។ ក៏ប៉ុន្តែ ពិភពលោកសព្វថ្ងៃវាមិនមែនល្អឥតខ្ចោះទេ៕
ដោយៈ Fresh News


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ ឱ្យរដ្ឋមន្ត្រីការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។



ក្នុងជំនួបនេះ ឯកឧត្តម សាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​ ឯកឧត្តម​ ប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនដល់សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។
ឯកឧត្តម សាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយ ឯកឧត្តម សាលើមសៃ បានបន្តថា ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងទាំងវិស័យដទៃទៀត។ ឯកឧត្តម ក៏បានគោរពសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តម សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តម សាលើមសៃ ចំពោះការសម្ដែងនូវការអបអរសាទរពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ យើងគប្បីណារួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមក និងបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ៕









សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលនិងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី

CNV:

(១) ធ្វើប្រធានគណៈកម្មាធិការប៉ារ៉ាអូឡាំពិក លើកទឹកចិត្តឱ្យជនពិការងើបឈរឡើង

ថ្ងៃនេះ ​ខ្ញុំរីករាយ ដែលបានជួបសំណេះសំណាលនិងជូនដំណើរ មុនពេលដែលកីឡាករ/ការិនីរបស់យើងចាកចេញពីប្រទេសដើម្បីទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឯប្រទេសឥណ្ឌូនេស៊ី។ ដូចលោកអគ្គលេខាធិ ការរង តំណាងឱ្យ ឯកឧត្តម យី វាសនា ដែលពេលនេះកំពុងតែមានបញ្ហា(ឆ្លងជំងឺ)កូវីដ-១៩​ បន្ទាប់ពីវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី អម្បាញ់មិញបានឱ្យដឹងហើយថា ខ្ញុំគឺជាប្រធានប៉ារ៉ាអូឡាំពិចរបស់កម្ពុជា។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើជាប្រធាន? នេះជាចំណុចងាយយល់ គឺជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការខិតខំរបស់ជនពិការរបស់យើង។ វាមិនមែនគ្រាន់តែជាបញ្ហាប្រធានដើម្បីការប្រកួតនោះទេ ក៏ប៉ុន្តែប្រធាននៅទីនេះ គឺសំ ដៅទៅដល់ការលើកទឹកចិត្តអោយមានការចូលរួមទាំងអស់។ ខ្ញុំក៏ជាជនពិការម្នាក់។ ជនពិការក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្រ្តី ហើយក៏មិនមែនជានាយករដ្ឋមន្រ្តីត្រឹមតែកញ្ឆក់កណ្ដៀត កន្លះឆ្នាំមួយឆ្នាំពីរឆ្នាំនោះទេ ក៏ប៉ុន្តែ(ក្លាយជានាយករដ្ឋមន្រ្តី)ជិត ៤ ទសវត្សរ៍រួចស្រេចទៅហើយ។


បើយើងគិតពីឆ្នាំ១៩៨៥ រហូតមកដល់ឆ្នាំ​១៩៩៧ ខ្ញុំទើបនឹងធ្វើជានាយករដ្ឋមន្រ្តីបាន ១២ ឆ្នាំ។ ការលើកទឹកចិត្តអោយមានការចូលរួមនិងផ្ដល់ក្ដីសង្ឃឹម សម្រាប់ជនពិការរបស់យើងគឺជាការចាំបាច់។ លើសពីនេះ យើងក៏ត្រូវបន្តការខិតខំដើម្បីលើកស្ទួយវិស័យកីឡារបស់យើង ដែលខ្ញុំយល់ឃើញថា អ្វីដែលយើងអាចធ្វើទៅរួចគឺយើងធ្វើ។ យើងធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទះជនពិការកម្រិតពិភពលោក ដែលមកធ្វើការប្រ​កួតនៅទីក្រុងភ្នំពេញ ទោះបីថាចំណាត់ថ្នាក់វាមិនល្អសម្រាប់យើង គឺបានត្រឹមតែលេខ៣, លេខ​៤ ប៉ុន្តែលេខនេះក៏បង្ហាញថា កម្ពុជាជាប្រទេសមិនអន់ទេ ក្នុងចំណោមប្រទេសជាច្រើន ដែលមានកីឡាបាល់ទះនៅក្នុងពិភពលោក។ នោះគឺជាមោទនភាពមួយ។ ខ្ញុំក៏សង្ឃឹមថា កីឡាបាល់ទះរបស់យើងទាំងផ្នែកស្រ្ដី/បុរស នឹងទទួលបានលទ្ធផលល្អនៅឯប្រកួតប៉ារ៉ាហ្គេម នៅឯប្រទេសឥណ្ឌូនេស៊ី។

(២) ពីមួយឆ្នាំទៅមួយឆ្នាំ កីឡាកម្ពុជាមានការវិវត្តវិជ្ជមាន … ឆ្នាំ ២០២២ ទទួលមេដាយទ្វេដង

យើងដឹងថា ប្រទេសវៀតណាម/ហ្វីលីពីន មិនបានចាត់តាំង(កីឡាករទៅទេ) ដោយសារតែប្រទេសគាត់ (កំពុងតែមានការលំបាក)ពាក់ព័ន្ធជាមួយនឹងគ្រោះមហន្តរាយផង និង(បញ្ហា)កូវីដ-១៩ វាយលុកផង។ ប្រទេសវៀតណាម គឺគាត់ធ្វើបានកីឡាស៊ីហ្គេម ប៉ុន្តែប៉ារ៉ាហ្គេម គឺមិនបានធ្វើទេ ដោយសារហេតុផលកូវីដ-១៩។ យើងគួរតែអរគុណចំពោះប្រទេសឥណ្ឌូនេស៊ីដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្កើតឱ្យមានព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនេះ សម្រាប់ជនពិការរបស់យើង ចៀសវាងនូវការខកខាន។ បើសិនជាខកខាននៅឆ្នាំនេះទៀត ត្រូវខកខានអស់ ២ ការរប្រកួត (គឺប្រកួត)នៅហ្វីលីពីន និងនៅវៀតណាម ក៏ប៉ុន្តែជាការល្អ ដែលប្រទេសឥណ្ឌូនេស៊ីបានរៀបចំធ្វើនូវកិច្ចការងារនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផ្នែកកីឡារបស់យើងកាន់តែមានការវិវឌ្ឍ។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះកីឡាករ/ការិនីទៅប្រកួតស៊ីហ្គេម នៅប្រ​ទេសវៀតណាម ដែលឆ្នាំនេះយើងបានទទួលមេដាយឌុប គេហៅថាទ្វេរដង បើប្រៀបធៀបទៅនឹងការប្រកួតក្នុងរយៈពេលមុនៗ។ ខ្ញុំក៏សង្ឃឹមដូចគ្នាដែរថា កីឡាជនពិការរបស់យើង ដែលខ្ញុំធ្លាប់និយាយហើយថា ទៅតិច ប៉ុន្តែទទួលមេដាយបានច្រើន បើប្រៀបធៀបជាមួយនឹងកីឡាដែលមិនមែនពិការ។ និយាយយ៉ាងដូច្នេះ មិនមែនលើកទឹកចិត្តជនពិការ ហើយបំបាក់ទឹកចិត្តកីឡាករ/ការិនីខាងផ្នែកមិនមែនពិការនោះទេ។

(៣) សូម (១)គោរពលក្ខន្តិកៈនៃការប្រកួត ទី(២)ចៀសវាងប្រើប្រាស់សារធាតុហាមឃាត់

ខ្ញុំក៏ធ្លាប់បាន(ផ្តាំ)ផ្ញើរួចហើយ អ្វីដែល(ជាការ)សំខាន់របស់យើង គេហៅថាក្រឹត្យក្រមនៃការប្រកួត (ឬ)ក្បួនខ្នាត នៃការប្រកួត ចៀសវាងការបំពានណាមួយទៅលើលក្ខន្ដិកៈនៃការប្រកួត នេះជាចំណុចទី (១)។ ឯចំណុចទី (២) គឺចៀសវាងដាច់ខាតប្រើប្រាស់សារធាតុ ដែលមានការរហាមឃាត់ក្នុងផ្នែកកីឡាដែលវាធ្វើឱ្យបាត់បង់កិត្តិយសជាតិ។ មេដាយមាស ឬមេដាយប្រាក់ ឬអត់មេដាយ វាអត់សំខាន់ទេ តែការប្រើប្រាស់សារធាតុដែលហាមឃាត់គឺជាការបំផ្លាញមុខមាត់ប្រទេសជាតិដ៏ធំ។ មេដាយដែលក្រុមទាំងមូលបានទៅទទួល មិនគ្រប់គ្រាន់ដើម្បីនឹងប៉ះប៉ូវមុខមាត់ដែលខូចខាតដោយសារការប្រើប្រាស់នូវសារធាតុញៀន ឬសារធាតុដែលត្រូវហាមឃាត់នៅក្នុងវិស័យកីឡា(នោះទេ)។ នេះជាការផ្ដាំផ្ញើសម្រាប់កីឡាករ/ការិនី ដែលនឹងត្រូវធ្វើការប្រកួត។

ខ្ញុំគិតថា ពីពេលនេះរហូតដល់ថ្ងៃចេញដំណើរ ប្រហែលជា ឯកឧត្តម យី​ វាសនា នឹងជាហើយ។ ប្រហែលជាគាត់(ឆ្លង) Omicron អញ្ចឹងដំណើរ(ការព្យាបាល)មិនជាយូរប៉ុន្មានទេ។ គាត់នឹងអាចចូលរួមនៅក្នុងគណៈប្រតិ​ភូធ្វើដំណើរទៅកាន់ទីនោះសម្រាប់ការចូលរួមប្រកួត ដែលជានិច្ចកាលក្នុងក្របខណ្ឌជាអគ្គលេខាធិការនៃប៉ារ៉ាអូឡាំពិក​កម្ពុជា គឺគាត់ធ្វើ(របាយការណ៍) តែថ្ងៃនេះអគ្គលេខាធិការរងធ្វើរបាយការណ៍ជំនួស។ ទាក់ទិនទៅនឹងសំណើស្ដីអំពីការដឹកជញ្ជូន(កីឡាករ/ការិនី) បញ្ហានេះខ្ញុំបានទទួលពី(ឯកឧត្តម) ហ៊ុន ម៉ានី កាលពីម្សិល ហើយក៏បានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ៅ ហាវណ្ណាល់។

ខ្ញុំយល់ព្រមអោយចាត់បញ្ជូនយន្តហោះពិសេស ដឹកកីឡាករ/ការិនីរបស់យើងធ្វើដំណើរទៅប្រកួត។ ការធ្វើបែបនេះគឺសម្រួលឱ្យកីឡាករ/ការិនីរបស់យើងធ្វើដំណើរដោយមិនមានការហត់នឿយខ្លាំងពេក ហើយមិនឆ្លងសង្វាក់ច្រើន។ ថវិកាសម្រាប់ទិញសំបុត្រយន្តហោះនោះត្រូវបង្វែរមកបង់ថ្លៃយន្តហោះ ដែលយើងត្រូវជួលឬអាចថា មានការឧបត្ថម្ភក៏អាចថាបាន។ កន្លងទៅ គឺក្រុមហ៊ុនកម្ពុជាអ៊ែរវ៉េ (Cambodia Airway) បានឧបត្ថម្ភ ៨ ជើងនៃការហោះហើរភ្នំពេញ-ទីក្រុងហាន់ណូយ សម្រាប់កីឡាករ/ការិនីរបស់យើង(ទៅចូលរួមការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម) ព្រោះនៅឯវៀតណាមត្រូវតម្រូវឱ្យទៅមុនតែ ១ ថ្ងៃទេ ហើយបន្ទាប់ពីការប្រកួតហើយឱ្យនៅតែ ២ ថ្ងៃទេ។ អញ្ចឹង បានជាយើងត្រូវប្រើប្រាស់យន្តហោះច្រើនជើង។ ប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នា(លើកនេះ) ចេញដំណើរជុំគ្នាទៅថ្ងៃទី ២៤ កក្កដា និងត្រឡប់មកវិញនៅថ្ងៃទី ០៧ សីហា គឺត្រឡប់មកវិញជុំគ្នា។

សម្រាប់មន្រ្តីដទៃត្រូវរៀបចំមុន អាចទិញសំបុត្រយន្តហោះទៅផ្សេងដោយមិនរង់ចាំ ហើយមិនអាចយកយន្តហោះមួយដែលជិះដល់រាប់រយនាក់ទៅដឹកតែមន្រ្តីប៉ុន្មាននាក់ទៅ។​ មិនអាចធ្វើអញ្ចឹងបានទេ។ សម្រាប់អ្នកដែលរៀបចំ អាចធ្វើដំណើរទៅមុន ប៉ុន្តែសម្រាប់កីឡាករ/ការិនីរបស់យើង គឺត្រូវដឹកជញ្ជូនតាមយន្តហោះដែលយើងជួលពីទីនេះ charter flight សម្រាប់ការហោះពិសេសដឹកជញ្ជូនកីឡាករ/ការិនី។ បើយើងពិនិត្យពីចំនួនកីឡាករ/ការិនី និងអ្នកដឹកនាំមាន ១៦៦ នាក់ ប៉ុន្តែមានអ្នកចេញទៅមុន។ អញ្ចឹងយន្តហោះអាចត្រឹមតែ ១ គ្រឿងគឺគ្រប់គ្រាន់ ដូចជាប្រើ Airbus 320 ឬ Airbus 321ដោយសារចំនួនកីឡាករ/ការិនីតែ ១១៥ នាក់ទេ។ វគ្គនេះចាំបាច់ត្រូវជិះយន្ដហោះនេះ។ ឯចំពោះអ្នកផ្សេងទៀត អាចទិញសំបុត្រយន្តហោះក្នុងការធ្វើដំណើរ(ទៅមុន)។ ឧទាហរណ៍ថា ១២០ នាក់ ទៅ ១៣០ នាក់ ក៏យើងរៀបចំធ្វើម៉េចទៅមួយជើង មកវិញមួយជើង ដើម្បីសន្សំសំចៃប្រាក់របស់យើងខ្លះក្នុងការធ្វើដំណើរទៅនេះ។

ខ្ញុំរីករាយដោយសង្កេតឃើញថា ឆ្នាំនេះយើងមានកីឡាករ/ការិនីរបស់យើងច្រើន ហើយការប្រកួតមានវាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស/នារី បាល់បោះជនពិការភ្នែក បាល់ទាត់ ០៧ នាក់ម្ខាង បាល់បោះជិះរទេះបុរស/នារី បូស្យា។ បូស្យាគេលេងម៉េច? ចាំបង្រៀនបន្ដិច អត់ទាន់ស្គាល់ហ្នឹងគេ។ វាយសីនិងអុក។ មើលនរណាជាអ្នកលេងអុក? ឥឡូវគាត់ទៅដល់ឥណ្ឌូនេស៊ីហើយ។ លេងអុកគ្រាន់បើអត់ លេងអុកខ្មែរ? អុកអន្តរជាតិ។ ស្ដាយ (ឌិត) ទីណា អត់ពិការហ្នឹងគេ បើសិនពិការហ្នឹងគេ គឺឱ្យ (ឌិត) ទីណា ទៅលេង។ គាត់លេងនៅប្រទេសបារាំងទទួលសញ្ញាបត្រ។ ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ទៅរៀននៅប្រទេសបារាំង ទៅរៀនលេងបានសញ្ញាបត្រអុក។

(៤) ឆ្ពោះទៅ “កម្ពុជាសូន្យមីន” នៅឆ្នាំ ២០២៥​ ដោយប្រើការចូលរួមទាំងផ្នែកថវិកាជាតិនិងផ្នែកឯកជន

ពាក់ព័ន្ធជាមួយនឹងបញ្ហាបងប្អូនជនពិការ។ និយាយអំពីបញ្ហាពិការនេះ បើយើងពិនិត្យ អ្នកពិការក្នុងសង្រ្គាម មកដល់ពេលនេះ អ្នកទាំងនោះចាស់ៗអស់ច្រើនហើយ។ យើងគិតថា ឆ្នាំ១៩៩៨ គឺអស់សង្រ្គាមរហូតមកដល់ឥឡូវ ២៤ ឆ្នាំហើយ ប៉ុន្តែការពិការរបស់យើងនេះ ក៏មាននៅមានមូលហេតុថាជាការពិការដែលចេញមកពី(គ្រោះថ្នាក់ដោយ)គ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះ និងស្ថានភាពពិការផ្សេងៗទៀត (… ដូចជាដោយ)គ្រោះថ្នាក់ចរាចរ ដោយគ្រោះថ្នាក់ផ្សេងៗ។ ប៉ុន្តែ (រឿងធំមួយគឺ)ពិការដោយសារគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះ។ ខ្ញុំចង់សួរបន្តិច តើអ្នកពិការដោយគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះមានប៉ុន្មាននាក់? សូមលើកដៃ។ អរគុណ។ នេះហើយជាបញ្ហា។

ប៉ុន្មានថ្ងៃមុន ខ្ញុំបានអំពាវនាវឱ្យមានការចូលរួមទាំងផ្នែកថវិកាជាតិនិងផ្នែកឯកជន ដើម្បីចូលរួមទៅក្នុងវគ្គផ្ដាច់ព្រ័ត្រដំណើរឆ្ពោះទៅកម្ពុជាសូន្យមីននៅឆ្នាំ ២០២៥។ បញ្ហាគឺស្ថិតនៅកន្លែងហ្នឹង។ ហោចណាស់ក៏មានមនុស្ស​ប៉ុន្មាននាក់ដែលពិការដោយសារគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះ។ នោះជាសោកនាដកម្ម ដែលបាននិងកំ​ពុងកើតនៅក្នុងទឹកដីរបស់យើង។ យើងបានដោះបំផ្លាញគ្រាប់មីនច្រើនណាស់ហើយ ប៉ុន្ដែកន្លែងខ្លះសល់ដីតូចណាស់ចំណាយប្រាក់ត្រឹម ៥ ម៉ឺន ដុល្លារ(អាមេរិក) ១០ ម៉ឺន(ដុល្លារអាមេរិក) (ឬ) ២០ ម៉ឺន(ដុល្លារអាមេរិក) អាចបញ្ចប់បាន ប៉ុន្ដែយើងធ្វើសកម្មភាពហាក់ដូចជាយឺតពេក ដោយយើងមានកិច្ចច្រើនដែលត្រូវធ្វើ។ ប៉ុន្ដែ ស្ថានភាពនេះគួរត្រូវបានបញ្ចប់ តាមរយៈនៃការចូលរួមកម្លាំងពីគ្រប់តួអង្គពាក់ព័ន្ធដែលមានលទ្ធភាព។

(៥) នៅសល់ប្រមាណ ១០% នៃតំបន់អតីតសមរភូមិ និនទាន់បានប្រែក្លាយជាតំបន់អភិវឌ្ឍ

ចុងក្រោយនេះ ខ្ញុំបានឃើញ ឯកឧត្តម លី ធុជ ចុះហត្ថលេខា(ទទួល)ថវិកាត្រឹម ៥ ម៉ឺនដុល្លារ(អាមេរិក) ជាជំ​នួយរបស់ឥណ្ឌាដើម្បីដោះស្រាយ(ការដោះមីន)កន្លែងមួយ ដើម្បីឈានទៅប្រកាសទៅតំបន់នោះជាតំបន់ដែលគ្មានគ្រាប់មីន។ ក្នុងពេលដែលខ្ញុំទៅស្រុកភ្នំស្រុក នៅឃុំប៉ោយចារ ខេត្ដបន្ទាយមានជ័យ (ខ្ញុំ)បានទទួលព័ត៌​មាននៅសល់ផ្ទៃដីប្រមាណ ២៤០ ហិកតាប៉ុណ្ណឹងទេ … អញ្ចឹង យើងអាចត្រូវការថវិកា ២០-៣០ ម៉ឺនដុល្លារ(អាមេរិក) ដើម្បីយើងអាចបំផ្លាញចោលគ្រាប់មីនទាំងអស់។

… ខ្ញុំបានលើកក្នុងគោលដៅនៅពេលដែលយើងចាប់ផ្ដើមនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមទាំងស្រុង ខ្ញុំដាក់ចេញនូវគោលដៅពីរ៖ ទី (១) ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ទៅជាតំបន់អភិវឌ្ឍន៍។ ទី (២) ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយទៅជាព្រំដែនសន្ដិភាព មិត្តភាព កិច្ចសហប្រត្ដិការ និងការអភិវឌ្ឍ។ ឥឡូវ កិច្ចការទាំងពីរកំពុងដំណើរការ ឯកិច្ចការទី (១) យើងអាចនិយាយបានថា យើងសម្រេចបានលើសពី ៩០% ទៅហើយ នៅសល់ ១០% មិនទាន់ប្រែក្លាយជាតំបន់អភិវឌ្ឍន៍នៅឡើយទេ ដោយសារអ្វី? (គឺ)ដោយសារការនៅសេសសល់គ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះ។

(៦) បើកគណនី សម្រាប់ទទួលការរួមចំណែកតាមសទ្ធា ដើម្បីប្រទេសនេះលែងមានគ្រោះថ្នាក់ដោយសារគ្រាប់មីន

ខ្ញុំទទួលស្គាល់ថា នេះជាការធ្វេសប្រហែសមួយរបស់ខ្ញុំនៅក្នុងការដឹកនាំ ដោយលើកពីសកម្មភាពមីន ក៏ប៉ុន្ដែ យើងបានបញ្ចេញថវិកាមិនធំទេ។ យើងបែរជាផ្អែកច្រើនជ្រុលហួសទៅលើដៃគូរអភិវឌ្ឍន៍របស់យើង សម្រាប់ការផ្ដល់ថវិកា ហើយអ្នកដែលផ្ដល់ថវិកាឱ្យយើងដែលធំជាងគេ គឺមានជប៉ុន ចិន កូរ៉េ អូស្ដ្រាលី អង់គ្លេស អឺរ៉ុប អាមេរិក មកជួយដោះមីននៅក្នុងស្រុករបស់យើង។ នេះជាចំណុចសេសសល់តូចៗ ដែលយើងមិនព្រមដោះស្រាយដោយថវិកាយើងផ្ទាល់។ ដូច្នេះហើយបានជាខ្ញុំយកគំនិតផ្ដួចផ្ដើមរៀបចំគម្រោងរុញស្ថានភាពនេះឱ្យដំណើរការទៅមុខ។ មកដល់ពេលនេះ ថវិកាបានប្រមាណជាជិត ១៥ លានដុល្លារ(អាមេរិក)ទៅហើយ ដែលយើងទទួលបាន។ ក៏ប៉ុន្ដែ មានចំណុចមួយ ខ្ញុំគិតថា អ្វីក៏ដោយទាល់តែ ហ៊ុន សែន និយាយទើបបានដឹង (និង)បានធ្វើ។

ខ្ញុំតែងតែដាស់តឿនថា នៅពេលណាដែលខ្ញុំបង្ហោះហ្វេសប៊ុក គឺត្រូវតែតាមមើលខម្មិនចូល។​ (មាន)មនុស្សចង់ចូលរួមច្រើនណាស់ ក៏ប៉ុន្ដែមិនដឹងចូលនៅកន្លែងណា? អ្នកកាន់លុយ មិនព្រមធ្វើ ជាពិសេស សេង ទៀង ហ្នឹងតែម្ដង និយាយឱ្យត្រង់ៗ គិតតែពួកឧកញ៉ាចូល ១ លាន(ដុល្លារអាមេរិក) ២ លាន(ដុល្លារអាមេរិក) ចូល ៥០-៦០ ម៉ឺន តែត្រង់អ្នកគេចង់ជួយ ៥ ម៉ឺន ១០ ម៉ឺន ២០ ម៉ឺន អត់ព្រមគិត។ គេស្នើសុំថា ឱ្យសម្ដេចបើកកុងនៅ ABA ឬកុងនៅកន្លែងណា (ដើម្បី)គេបាញ់លុយចូលមក … លោកឯងម្ចាស់ការខ្លួនឯង មិនចាំបាច់(ប្រាប់ទេ) … មាននរណាទាន់ដឹងថាមានកុង(ធនាគារផ្សេងៗ) សម្រាប់ទទួលលុយ(ទេ)? ឱ្យបើកកុងថែម … សំរាប់អ្នកចង់ចូលរួមសទ្ធាជ្រះថ្លា (ដើម្បី)រួមចំណែកធ្វើឱ្យប្រទេសនេះលែងមានគ្រោះថ្នាក់ដោយសារគ្រាប់មីន ​… ត្រូវមានគណនី ប្រកាសទៅតាម Fresh News ក៏មាន បណ្ដាស្ថានីយ៍វិទ្យុទូរទស្សន៍ សំរាប់អ្នកចង់ចូល ៥ម៉ឺនរៀល, ១០ម៉ឺនរៀល, ១ម៉ឺនរៀល, ២ម៉ឺនរៀល ដើម្បីគេមានចំណែកធ្វើអោយប្រទេសនេះមានសុវត្ថិភាព … ឥឡូវទៅធ្វើទៅ។ ចាំមើលអស់លោកធ្វើរួចហើយ តើវាបានប៉ុណ្ណា។ បងប្អូនខ្មែរខ្លះនៅក្រៅប្រទេសចង់ចូល ក៏ប៉ុន្តែមិនដឹងចូលតាមណា។​ បើសិនជាយើងប្រកាសអោយបានទូលំទូលាយ នឹងមានការចូលបន្តទៀត​ …

ឥឡូវនេះ ឃើញខាងអាជ្ញាធរមីនដឹកនាំប្រជុំប្រតិបត្តិករដែលមានរួមមានទាំង CMAC មានទាំងកងទ័ពជើង​គោក មានទាំងកម្លាំងរក្សាសន្តិភាព បែងចែកគោលដៅសម្រាប់សកម្មភាពដោះមីន ដើម្បីឈានទៅប្រកាសតំបន់មួយៗគ្មានមីនតែម្ដង។ ដូចជានៅស្រុកភ្នំស្រុក គេប្រាប់ថាតំបន់នោះក្លាយទៅជាតំបន់ដែលអត់មានមីនតែម្ដង។ បើនៅជិតខាងភ្នំស្រុក មានថ្មពួក​ មាន(ស្រុកផ្សេងៗ) ដោះអស់កន្លែងនោះទៀត។ ខាង(ស្រុក)ព្រះនេត្រ​ព្រះ នៅម្ដុំខាងហ្នឹងអស់ យើងប្រកាសជាតំបន់គ្មានមីន។ វាសុវត្ថិភាព។ អ្វីជាកង្វល់ គឺប្រជាពលរដ្ឋរស់នៅទីហ្នឹងម្ខាងដែលគាត់ធ្វើដំណើរទៅចូលទៅកន្លែងនោះ ជួនកាលគោវាដាច់ចូលទៅទីកន្លែងនោះ (គាត់)ទៅតាមគោ (វា)ផ្ទុះមីន អាហ្នឹងមួយទៅ។ មួយទៀតមិនមែនសម្រាប់តែអ្នកនៅជនបទទេ អ្នកនៅទីក្រុងបើកឡានទៅលេង អត់ដឹងថាត្រង់ហ្នឹងចំការមីនផង ចូលទៅផ្ទុះមីនពេញហ្នឹង។

(៧) ធ្វើការកំណត់តំបន់សកម្មភាពមីនដោយថវិកានៃបណ្តាប្រទេសជាដៃគូនិងដោយថវិកាជាតិ

… បង្កើតគណនីទៅ ហើយជូនដំណឹង ព្រោះនេះក្លាយទៅជាចលនាជាតិមួយដើម្បីផ្ដាច់ព្រ័ត្រ។ ពីនេះដល់ឆ្នាំ ២០២៥ យើងនៅសល់ពេលវេលាត្រឹមតែ ៣ ឆ្នាំទៀតទេ។ ពេលវេលានៅមិនវែងឆ្ងាយទេ។ (ដៃគូ)បរទេសដែលផ្ដល់ជំនួយ គេមានគោលដៅរបស់គេ។​ ដៃគូបរទេសផ្ដល់ជំនួយសម្រាប់ដាក់នៅកន្លែងណាមួយ។ យើងមិនអាចប្រើប្រាស់ថវិការបស់គេតាមចិត្តរបស់យើងនោះទេ។ យើងត្រូវ(សិក្សានិងកំណត់ថា) ត្រង់ណា(ដែលសកម្ម​ភាពបោសសំអាតមីននេះត្រូវប្រើ)ថវិការបស់ប្រទេសណា ហើយត្រង់ណាប្រើថវិការបស់យើង។ អាជ្ញាធរមីនត្រូវ​តែរៀបចំចំណុចទាំងនោះ សម្រាប់ដំណើរការដោះមីននិងបំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះ សម្រាប់សុវត្ថិភាពនៃប្រទេសយើង។ ការធ្វើបានដូច្នេះវាសុវត្ថិភាពខ្លាំងណាស់ ហើយវាទាក់ទាញបានផ្នែកទេសចរណ៍ ហើយជាពិសេសគឺទេសចរធម្មជាតិតែម្ដង។

ទេសចរណ៍សហគមន៍ ដែលតំបន់ខ្លះសម្បូរដោយគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះ ប៉ុន្តែត្រូវបានដាក់បំផ្លាញមីនរួចហើយ ពួកគាត់ដើរថតរូប ដើលេងមើលសត្វមើលអីនៅក្នុងព្រៃ ដែលជាផលចំណេញមួយ ហើយផលចំណេញធំជាងគេគឺសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរបស់យើង មិនស្លាប់/ពិការដោយសាគ្រាប់មីន ហើយប្រជាជនយើងគ្មានការតក់ស្លុក ឬភ័យខ្លាចដោយសារគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះតទៅទៀតទេ។ យើងមិនចង់ឱ្យមានជនពិការ(និងមាន)អ្នកស្លាប់(ដោយសារគ្រាប់មីន/គ្រាប់មិនទាន់ផ្ទុះ)តទៅទៀតទេ ហើយយើងក៏មិនចង់ឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ដែរ។ ឥឡូវនេះ កូវីដ-១៩ ថយអត់មានមនុស្សស្លាប់ តែ(មានអ្នក)ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរច្រើន (ដែល)ក្នុងមួយថ្ងៃៗ ក្នុងចំណោមអ្នករបួស យ៉ាងណាក៏មានអ្នកក្លាយខ្លួនជាជនពិការដោយ​សារ​គ្រោះថ្នាក់ចរាចរ។

(៨) ការសំរេចរបស់នាយករដ្ឋមន្ត្រី ជាការសំរេចតាមរបបប្រធាន

និយាយដល់បញ្ហានេះ អនុញ្ញាតឱ្យខ្ញុំនិយាយដោះស្រាយបញ្ហារថយន្តចង្កូតស្ដាំ ដែលម្សិលមិញនេះ មានបាតុភាពកើតឡើងនៅផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣។ ឥឡូវ ខ្ញុំមានដំណោះស្រាយ។ ខ្ញុំទទួលយកនូវការស្ដាប់របស់បងប្អូន។ ព្រឹកមិញនេះ ខ្ញុំបានបញ្ជូនសម្លេងទៅសម្ដេច ស ខេង។ មកដល់ម៉ោងនេះ គាត់មិនទាន់បើកមើលទេ។ បានពិភាក្សាជាមួយ អូន ព័ន្ធមុនីរ័ត្ន។ នេត សាវឿន បានបើកមើលហើយ។ គុណ ញឹម បានឆ្លើយមកហើយ … (សម្ដេចអានសារក្នុងទូរស័ព្ទ៖ ខ្ញុំបាទទទួល និងរៀបចំយន្តការលម្អិតនិងរៀបចំតាមបទបញ្ជារបស់សម្ដេច) គាត់បានឆ្លើយតបងអញ្ចឹង។ ខ្ញុំពិភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផ្ទាល់ទៅលើបញ្ហានេះ។

ខ្ញុំសូមយកការសម្រេចថ្ងៃនេះ។ ដែលហៅថារបបប្រធាន អ្នកខ្លះភាន់ច្រឡំ គិតថាអ្វីក៏ ហ៊ុន សែន(ជាអ្នកសំរេច)។ ខ្ញុំក៏គួរតែបញ្ជាក់ទៅថា បើអ្នកមិនទាន់ធ្លាប់ធ្វើនាយករដ្ឋមន្ត្រី​ ហើយមិនធ្លាប់កាន់អំណាចទេ អ្នកសូមកុំបញ្ចេញមតិអី នាំគេចាត់ទុកថាឆ្កួត/ល្ងង់។ របបប្រធានវាខុសពីរបបសមូហភាព … របបសមូហភាព គឺរបបដែលធ្វើការនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ដែលគេចែងតម្រូវថាអនុម័តបង្កើតរដ្ឋាភិបាលត្រូវតែ ៥០+១ ការអនុម័តច្បាប់ ៥០+១ … ច្បាប់ស្ដីអំពីការវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវ(អោយមានមតិ) ២/៣ គេចែងកំណត់អញ្ចឹង។ សូម្បីតែក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសិទ្ធិជ្រើសតាំងព្រះមហាក្សត្រ ក៏គេចែងអំពីរបៀបសម្លេងភាគតិច/ច្រើនដែរ។ ប៉ុន្តែ ក្នុងផ្នែកនីតិប្រតិបត្តិ អត់មានសម្លេងភាគតិច/ច្រើនទេ។

សូមបញ្ជាក់ អ្វីៗស្ថិតលើនាយករដ្ឋមន្ត្រី។ បើអ្នកណាមិនពេញចិត្តជាមួយការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី សូមអញ្ជើញដើរចេញ។ មានតែប៉ុណ្ណឹងទេ។ ដើរមើលលើ(ពិភព)លោកមើល ប្រទេសនានារដ្ឋមន្ត្រីមិនសប្បាយចិត្តជាមួយប្រធានាធិបតី/នាយករដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីដេញចោល ឬក៏អ្នកឯងលាលែងចេញពីតំណែងតែម្ដង។ អ្នកខ្លះមិនយល់ … ចុះបើ ហ៊ុន សែន ដឹកនាំជានាយករដ្ឋមន្ត្រី ជាប្រធាននីតិប្រតិបត្តិ បើមិនឱ្យនាយករដ្ឋមន្ត្រីសម្រេច តើឱ្យអ្នកណាធ្វើ? អត់មានសម្លេងភាពច្រើន/តិចទេ។ ពិគ្រោះគឺពិគ្រោះ ប៉ុន្តែការសម្រេចុងក្រោយ គឺនៅតែនាយករដ្ឋមន្ត្រីធ្វើការសម្រេច។ ប្រជុំគណៈរដ្ឋមន្ត្រីគឺប្រជុំរកសម្លេងរួមដើម្បីប្រមូលមតិ ក៏ប៉ុន្តែក្នុងគណៈរដ្ឋមន្ត្រី គឺអត់មានឱ្យការបោះឆ្នោតដោយសម្លេងភាគតិច/ច្រើនទេ។

មនុស្សខ្លះដោយការមិនយល់ដឹងរបស់ខ្លួន … ដែលមិនធ្លាប់សូម្បីតែធ្វើមេភូមិ មេឃុំ មេស្រុក ក៏វាមិនដែលធ្វើ ហើយវាចង់ប្រដៅអំពីសិទ្ធិអំណាចមកលើនាយករដ្ឋមន្ត្រី។ ទេ! បើសិទ្ធិអំណាចមិនមូលមកលើនាយករដ្ឋមន្ត្រី តើសិទ្ធិអំណាចឱ្យទៅអ្នកណា? ហ្នឹងគេហៅរបបប្រធាន។ តាមក្រសួងមួយៗ ក៏អញ្ចឹងដែរ រដ្ឋមន្ត្រីគឺជាចៅក្រ​សួង អត់មានចាំបាច់យកសម្លេងភាគតិច/ច្រើនពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទេអត់ទេ។ តែរដ្ឋមន្ត្រីស៊ីញេហើយគឺបានការ។ អស់លោកចំណាំមើល បើចេញអនុក្រឹត្យ គេដាក់យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងណាមួយ … ហើយបាននាយករដ្ឋមន្ត្រីសម្រេច។ ដល់ទៅថ្វាយព្រះមហាក្សត្រៗ មុននឹងឡាយព្រះហត្ថលេខា ក្នុងកថាយោងៗ តាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ត្រាស់បង្គាប់ (តែងតាំងអីអញ្ចឹងទៅ) បានចេញព្រះក្រឹត្យ។ អាហ្នឹងបានគេហៅរបបប្រធាន …។

(៩) អនុញ្ញាតរថយន្តចង្កូតស្ដាំ ចរាចរជាក់ស្តែងត្រឹមថ្ងៃ ៦ កក្កដា ២០២២ បង់ពន្ធ មិនបាច់ដូរចង្កូត

មុនហ្នឹងខ្ញុំធ្វើការសម្រេចនេះ ខ្ញុំបានតាមដានការងារហ្នឹងតាំងពីម្សិល។ បងប្អូនរថយន្តចង្កូតស្ដាំទាំងឡាយម្សិលមិញនេះ បងប្អូនបានស្នើថា សុំបង់ពន្ធតែសុំមិនប្តូរចង្កូត។ ឥឡូវ ខ្ញុំយល់ស្របជាមួយនឹងសំណូមពររបស់បងប្អូន។ បងប្អូនត្រូវចូលមកបង់ពន្ធ បងប្អូនមិនចាំបាច់ប្ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានប្ដូរ។ (រីឯ)អ្នកដែលបានប្ដូរហើយគឺចប់ទៅ ដើម្បីយើងមានឡានចង្កូតឆ្វេងប្រើហ្នឹងគេ។ តែអ្នកដែលមិនទាន់បានប្ដូរត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការត្រូវចេញស្លាក(លេខ)ឱ្យគេ។ កន្លងទៅនេះរថយន្តចង្កូតស្ដាំមួយចំនួនគឺបានចូលមកធ្វើការកក់ប្រាក់ រួចហើយទៅកែចង្កូត។ ឥឡូវ អ្នកដែលបានកក់ប្រាក់ហើយៗ ទៅប្តូរ​ចង្កូត ដែលមិនទាន់បានដូរ មិនចាំបាច់ដូរទេ ប្រសិនបើមិនទាន់បានដូរ តែត្រូវវិលមកបន្ថែមលុយបង់ពន្ធឱ្យដាច់ រួចហើយទទួលនូវលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខ។ ចំណុចនេះ ស្របតាមការទាម​ទាររបស់បងប្អូនហើយ ប៉ុន្តែខ្ញុំសូមបញ្ជាក់ សុពលភាពរបស់វាគឺនៅថ្ងៃទី ០៦ កក្កដា ២០២២។ ចាប់ពីថ្ងៃស្អែកទៅ រថយន្តដែលនាំចូលមកថ្មីជាចង្កូតស្ដាំ មិនឱ្យបង់ពន្ធ ហើយក៏មិនឱ្យដូរចង្កូត គឺចាប់យកតែម្ដង …។

ខ្ញុំអនុញ្ញាតនេះត្រឹមរង្វង់តែរថយន្តចង្កូតស្ដាំកំពុងធ្វើចរាចរណ៍នៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ មិនអនុញ្ញាតឱ្យនាំចូលថ្មីទេ។ សូមស្ដាប់ឱ្យច្បាស់ ទាំងផ្នែកគយ/នគរបាលយុត្តិធម៌/អាវុធហត្ថទាំងអស់ និយាយរួមគ្រប់ផ្នែកទាំងអស់ ត្រូវចាំឱ្យច្បាស់។ តិចទៅបន្លំនាំចូលថែម ហើយសុំបង់ពន្ធ(គឺ)អត់ទេ … ឥឡូវ រថយន្តដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុន្មានគឺជូនប៉ុណ្ណឹង ប៉ុន្តែរថយន្តចូលមកដល់ថ្មី គឺបើនៅទល់ដែនស្រាប់ សុំឱ្យគេយកត្រឡប់ទៅវិញ មិនចាំបាច់(យកចូលមក)ទេ ហើយអត់មានមកតាមព្រំដែនវៀតណាម/ឡាវទេ គឺមកតាមព្រំដែនថៃ។ អញ្ចឹងទេដើម្បីកុំឱ្យគ្នាខាតបង់ អត់មានឱ្យចូលមកទេ ប៉ុន្តែ បើចូលមកហួសហើយ គឺចាប់យកតែម្ដង មិនអនុញ្ញាតឱ្យបង់ពន្ធ ក៏មិនអនុញ្ញាតឱ្យដូរចង្កូតដែរ …។

យើងមានរថយន្តចង្កូតស្ដាំ ដែលបានចូលកក់ប្រាក់ពន្ធនិងអាករ មានចំនួន ៦,៩៩៩ គ្រឿង ក្នុងនោះបានកែចង្កូតរួចហើយ ចំនួន ៤,២៩៩ គ្រឿង និងមិនទាន់បានកែចង្កូត(ចំនួន) ​២,៥០៩ គ្រឿង។ ឥឡូវ អ្នកដែលបានកែហើយ គឺសម្រួលឱ្យផ្លូវច្បាប់រួចស្រេចទៅ ប៉ុន្តែអ្នកដែលមិនទាន់បានកែនៅពេលនេះ គឺបើខ្លួនចង់កែក៏កែទៅ ខ្លួនមិនចង់កែក៏ទុកប៉ុណ្ណឹងទៅចុះ។ ប៉ុន្តែ សូមបញ្ជាក់គឺមានសុពលភាពត្រឹមតែថ្ងៃនេះ។ រថយន្តមកដល់ថ្ងៃស្អែក គឺត្រូវចាប់តែម្ដង ដោយមិនឱ្យបង់ពន្ធ ហើយមិនលើកលែងអ្នកឯងទៀត … នេះជាដំណោះស្រាយបន្ធូរបន្ថយការលំបាករបស់បងប្អូន (ដែលបានធ្វើ)សំណូមពររបស់បងប្អូនមកកាន់ខ្ញុំៗ បានទទួលហើយ ឥឡូវ ខ្ញុំបានដោះស្រាយហើយ។ សូមឱ្យខាងគយរបស់យើង អ្នកដែលចូលមកកក់លុយហើយមិនទាន់បានកែ(ចង្កួត) ឥឡូវសុំឱ្យមកបង់ពន្ធបង្គ្រប់ ដើម្បីយកលិខិតបង់ពន្ធដើម្បីយកទៅដាក់លេខ។ បើតាមខ្ញុំពិនិត្យ រថយន្តដែលពួកគាត់ប្រើសព្វថ្ងៃនេះ អាចនឹងប្រើប្រាស់ក្នុងរង្វង់ ៤-៥ ឆ្នាំទៀត គឺខូចអស់ទៅហើយ …។

ខ្ញុំក៏នៅតែអំពាវនាវឱ្យមានការរកស៊ីបង់ពន្ធបានត្រឹមត្រូវ។ យើងមានលុយទិញឡានជិះ ក៏ប៉ុន្តែយើងអត់ព្រមបង់ពន្ធ វាមិនមែនជាវិធីល្អទេ។ ខ្ញុំសូមឆ្លើយប៉ុណ្ណឹង (ដើម្បី)បញ្ជាក់ឡើងវិញ។ បងប្អូនស្នើសុំថា បង់ពន្ធតែមិនដូរចង្កូតទេ។ យល់ព្រម។ អញ្ចឹង ចំណុចនេះ ត្រូវដោះស្រាយ អ្នកដែលមិនបានមកបង់ពន្ធ ត្រូវចូលមកបង់ពន្ធ អ្នកដែលបានប្រាក់កក់ ហើយមិនទាន់បានដូរចង្កូត ត្រូវមកបង់ពន្ធបង្គ្រប់ ដើម្បីទៅសុំលេខឱ្យត្រឹមត្រូវតាមច្បាប់​។ ខ្ញុំធ្លាប់និយាយថា ការដឹកនាំមិនមានកិច្ចការណាមួយ ដែលគ្រាន់តែរៀចំផែនការ (និង)ធ្វើសកម្មភាពអាចគ្រប់គ្រាន់ទេ កត្តាចៃដន្យវាបានកើតឡើងបែបនេះ។ ថ្ងៃនេះ ខ្ញុំបានដោះស្រាយបញ្ហា ហើយនេះក៏ជាសាមួយ សម្រាប់ផ្ដាំទៅបងប្អូន កុំឱ្យបន្តនាំរថយន្តចង្កូតស្ដាំចូលមកទៀត យោងតាមតួលេខអម្បាញ់មិញ គឺនៅសល់ជាង ២ ពាន់គ្រឿង ដែលមិនទាន់បានដូរចង្កូត ក្រៅពីនោះ ជាង ៤ ពាន់គ្រឿង បានដូរចង្កូតរួចស្រេចទៅហើយ។ បើយើងកុំនាំមកទៀត អាហ្នឹង គឺវាល្អហើយ សម្រាប់យើង។

(១០) កូវីដ-១៩ ហាក់ដូចជាងើបឡើងវិញ កំពុងដាក់ពិភពលោកក្នុងស្ថានភាពមិនធម្មតា

បញ្ហាមួយទៀតខ្ញុំក៏គួរតែផ្ដាំផ្ញើ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជា កីឡាករ/ការនីរបស់យើង។ ឥឡូវ កូវីដ-១៩ ហាក់ដូចជាងើបឡើងវិញ ហើយកំពុងដាក់ពិភពលោកស្ថិតនៅក្នុងស្ថានភាពមិនធម្មតា នៅបារាំង/អ៊ីតាលី ចាប់ផ្តើមប្រកាសថាជារលកទី៧ ដែលមានអ្នកឆ្លង(ច្រើន) ដូចជាអ៊ីតាលី(មានអ្នកឆ្លង ចំនួន) ១៣ ម៉ឺននាក់(/ថ្ងៃ) បារាំង(មានអ្នកឆ្លង ចំនួន) ១២ ម៉ឺននាក់/ថ្ងៃ។ តាមធម្មតាយើងមើលតាម Website យើងអាចឃើញ ប៉ុន្តែ វាមានតួលេខព័ត៌មានផ្សេងៗគ្នា។ ក្រសួងសុខាភិបាលគេចេញតួលេខ (ថ្ងៃនេះ) បារាំង(មានអ្នក)ឆ្លងជាង ២០ម៉ឺននាក់ (និងមានអ្នក)ស្លាប់ (ចំនួន) ៧៥ នាក់។ អ៊ីតាលី(មានអ្នកឆ្លង ចំនួន) ១៣២,២៧៤ នាក់ (និងអ្នក)ស្លាប់ (ចំនួន) ៩៤ នាក់។ តំបន់អឺរ៉ុប គឺនៅឆ្លងខ្ពស់។ អេស៉្បាញក៏(មានអ្នកឆ្លង ចំនួន) ១៧,០០០ នាក់ (បានសេចក្តីថា) ចំនួនឆ្លងចាប់ផ្តើមខ្ពស់។ នៅក្នុងអាស៊ានរបស់យើងចំនួនឆ្លង គឺក៏នៅខ្ពស់។ សាំងហ្គាពួរនៅក្នុងថ្ងៃនេះ បញ្ចេញតួលេខ(អ្នកឆ្លង ចំនួន) ១២,៧៨៤ នាក់ និងស្លាប់ (ចំនួន) ២ នាក់។ សាំងហ្គាពួរប៉ុន្មានថ្ងៃនេះ គឺតួលេខឡើងដល់ម៉ឺន …។

សម្រាប់កម្ពុជាយើង ក្នុងប៉ុន្មានថ្ងៃជាប់គ្នា នៅថ្ងៃនេះ ដូចជា ៧ ឬ ៨ ករណី។ បញ្ហានេះ ទាមទារឱ្យប្រជាជនយើងធ្វើការប្រុងប្រយ័ត្នសាជាថ្មីម្តងទៀតទៅលើការរីករាលដាលនៃការឆ្លងកូវីដ-១៩។ កីឡាករ/ការិនីរបស់យើង ពេលដែលទៅធ្វើការប្រកួត ត្រូវតែរៀបចំឱ្យបានម៉ត់ចត់ សម្រាប់ការការពារសុខភាពរបស់កីឡាករ/ការិនី ជាពិសេស ត្រូវមានម៉ាស់មានអីឱ្យគ្រប់គ្រាន់ ដើម្បីធានាថាកីឡាករ/ការិនីរបស់យើងមិនមានការឆ្លង(កូវីដ-១៩) ហើយចូលរួមប្រកួតបាន។ បើប្រៀបធៀបប្រជាជនរបស់គាត់ជាង ៣០០ លាននាក់ ហើយមួយថ្ងៃឥណ្ឌូនេស៊ី(មានអ្នក)ឆ្លង (ចំនួន) ២,៥៧៧ នាក់ (និង)ស្លាប់ (ចំនួន) ៨ នាក់ បើគិតជាភាគរយតូចណាស់ សម្រាប់ប្រជាជនជាង ៣០០ លាននាក់។ វៀតណាម និងថៃ ឥឡូវ ចាប់ផ្តើមធ្លាក់ចុះ។

ថៃថ្ងៃនេះ(មានអ្នក)ឆ្លង (ចំនួន) ១,៩១៧ នាក់ (និង)ស្លាប់ (ចំនួន) ១៨ នាក់។ វៀតណាម(មានអ្នក)ឆ្លង (ចំនួន) ៩៨៩នាក់ ហើយ(មានអ្នក)ស្លាប់ (ចំនួន) ១ នាក់។ ឯសម្រាប់កម្ពុជាយើង គឺមិនទាន់មានអ្នកស្លាប់ទេ យើងអត់មានអ្នកស្លាប់ប៉ុន្មានខែហើយ។ ហើយយើង ៥២ ថ្ងៃ ដែលគ្មាន(អ្នកឆ្លង)កូវីដ-១៩។ ឥឡូវ រៀងរាល់ថ្ងៃយើងមាន(អ្នកឆ្លង)កូវីដ-១៩ ម្សិលមិញនេះដូចជា ៧ នាក់ ប៉ុន្តែ យើងរកឃើញតែអ្នកដែលធ្វើដំណើរទៅក្រៅប្រទេស គឺសុំវិញ្ញាបនប័ត្រទៅក្រៅ(ប្រទេស)។ អញ្ចឹង ប៉ះចំតែអ្នកមានលុយ ព្រោះអ្នកក្រអត់មានដើរលេងក្រៅប្រទេសទេ …។

(១១) អរគុណក្រុមហ៊ុន Sky Angkor ទទួលជួយដឹកជញ្ជូនកីឡាករ/ការិនីទាំងទៅទាំងមក

ឥឡូវ យើងបានទទួលព័ត៌មានហើយ ក្រុមហ៊ុន Sky Angkor យល់ព្រមទទួលសំណើរដឹកជញ្ជូនកីឡាករទៅថ្ងៃទី ២៦ កក្កដា និងត្រឡប់មកវិញថ្ងៃទី ០៧ សីហា ២០២២។ សូមអរគុណក្រុមហ៊ុន (Sky Angkor)។ ខ្មែរយើង គឺបែបនេះឯង គឺចេះជួយ(គ្នា)។ មានអ្នកឡប់មួយចំនួននោះ … នាំគ្នាធ្វើការពិភាក្សាថា លោកនេះជួយ(មូលនិធិបោសសម្អាតមីន)ប៉ុណ្ណេះៗ លោក ហ៊ុន សែន នឹងប្រគល់ឱ្យគេធ្វើការអភិវឌ្ឍអញ្ចេះអញ្ចុះ។ អាមួយនោះវាថា លោក ហ៊ុ​ន សែន រកស៊ីតើ។ អញ្ចឹង បន្តិចទៀតខ្ញុំនឹងស្នើឱ្យក្រុមហ៊ុននានាប្រគល់ភាគហ៊ុនឱ្យខ្ញុំ ១០%ៗ ព្រោះគេថាខ្ញុំមានភាគហ៊ុនក្នុងស្រុកទាំងអស់។ សួរថាហ្អែងស្បថអោយរន្ទះបាញ់ទេ? ខ្មែរយើងអញ្ចឹង កាលពីមុនក្រុមហ៊ុន Cambodia Airways (ដឹកជញ្ជូនកីឡាករ/ការិនី) ៨ ជើង អត់មានយកលុយ ១ សេន ពីរដ្ឋទេ។ ឥឡូវ Sky Angkor។ អញ្ចឹង គិតថារៀបចំយ៉ាងម៉េចដឹកតែ ២ ជើងបានហើយ ទៅមួយជើង ហើយមកវិញមួយជើង ហើយអ្នកដែលដឹកមិនអស់ហ្នឹង គឺយើងទិញសំបុត្រទៅ។ ខ្ញុំគិតថា ចំនួនកីឡាករ/ការិនីតែ ១១៥ នាក់ទេ ត្រូវធានាអ្នកទាំងនោះឱ្យជិះយន្តហោះនេះ ហើយក្រៅពីនោះសុទ្ធតែមេដឹកនាំ អាចតាមផ្លូវផ្សេងទៅ។ អាហ្នឹងសម្រាប់ការធ្វើដំណើររបស់បងប្អូន។

(១២) គ្មានការចាំបាច់បិទប្រទេសដូចមុន តែសូមទទួលវ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល

ត្រឡប់មកវិញ ខ្ញុំនិយាយពីបញ្ហាកូវីដ-១៩ សូមឱ្យថែរក្សាសុខភាព ហើយប្រជាពលរដ្ឋរបស់យើងក៏ត្រូវយល់ដឹងពេលនេះជាងពេលណាៗទាំងអស់។ ប្រយ័ត្នតែផ្ទុះឡើងវិញ គឺបញ្ហាធំ។ យ៉ាងណាក៏ដោយ នៅថ្ងៃដែលខ្ញុំបានប្រកាសអំពីបញ្ហានេះនៅក្នុខម្មិន បាននិយាយអំពីបញ្ហាសុំកុំបិទរោងចក្រ ខ្ញុំអត់មានការងារធ្វើ។ សុំកុំបិទសាលា កូនខ្ញុំអត់បានរៀន។ ខ្លះថាបិទសាលាខ្លាចកូនឆ្លង ប៉ុន្តែ ខ្ញុំសូមយកឱកាសនេះជម្រាបជូនថា គ្មានការចាំបាច់ណាមួយដើម្បីធ្វើការបិទប្រទេស បិទខេត្ត បិទរាជធានី បិទសាលារៀន បិទផ្សារនោះទេ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចស្រេចទៅហើយ។ ចំណុចអស់ទាំងនេះ យើងបានធ្វើដោយកន្លែង និងបិទគោលដៅខ្លះ ប៉ុន្តែឥឡូវនេះ គ្មានការចាំបាច់ ដើម្បីបិទទេ។ ឧទាហរណ៍៖ ការលក់ដូរ ពីដើមឆ្លងតែ ១០ តូប យើងបិទផ្សារមួយ ឥឡូវ អត់ទេ អ្នកដែលមានបញ្ហា គឺទៅព្យាបាលជំងឺទៅ កូនមកលក់ជំនួសនៅកន្លែងហ្នឹងទៅ គ្រាន់តែសម្អាត(ដោយធ្វើការ)បាញ់សម្លាប់មេរោគ (រួចហើយ)លក់តទៅទៀតទៅ គ្មានការចាំបាច់ ដើម្បីនឹងបិទប្រទេសឡើងវិញ ហើយក៏មិនមានតម្រូវការធ្វើដំណើរពីក្រៅប្រទេស ហើយត្រូវធ្វើចត្តាឡីស័ក ៧ ថ្ងៃ ឬក៏ ១ ថ្ងៃ ២ ថ្ងៃ ក៏អត់ដែរ។

ខ្ញុំសូមបញ្ជាក់ ចំពោះបងប្អូនដែលមានកង្វល់ និងសុំថាកុំបិទរោងចក្រ ព្រោះអត់មានការងារធ្វើ។ (អត់ទេ) កូនក្មួយជាកម្មករ/ការិនី បន្តធ្វើការដោយភាពសុខសាន្ត។ អ្វីដែលខ្ញុំត្រូវការ គឺបងប្អូនចូលមកទទួលយកវ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។ វ៉ាក់សាំងកាន់តែច្រើន កិច្ចការពារខ្លួនកាន់តែល្អប្រសើរ។ នោះហើយ គឺជាការល្អសម្រាប់យើង។ អញ្ចឹង រោងចក្រនីមួយៗ កន្លែងនីមួយៗ ត្រូវតែគិតអំពីសុវត្ថិភាព នៃកម្មកររបស់ខ្លួន (ក៏ដូចជា) ប្រជាជនរបស់ខ្លួន ដែលនៅក្នុងឃុំ-សង្កាត់របស់ខ្លួនឱ្យបានច្បាស់។ រដ្ឋមន្ត្រីនៅតាមក្រសួងនីមួយៗក៏ត្រូវគិតអំពីបុគ្គលិករបស់ក្រសួង។ បណ្តាក្រុមហ៊ុននានាត្រូវគិតអំពីកម្មករ បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ខ្លួន (បាន)ទៅចាក់ដូសទីប៉ុន្មានហើយ។ ឥឡូវ គេដើរដល់ដូសទីប៉ុន្មាន? ជំរុញលើកទឹកចិត្តឱ្យទៅចាក់ ឬក៏សុំស្នើសុំគ្រូពេទ្យមកចាក់នៅក្នុងក្រសួងរបស់ខ្លួនតែម្តង។

គ្មានអ្វីខ្លាំងជាងវ៉ាក់សាំងទេ។ ខ្លួនខ្ញុំផ្ទាល់ហើយ។ មិនគួរថាខ្ញុំនេះមិនឆ្លងទេ មិនមែនគ្រាន់តែអ្នកលើកម្ហូបឯណា អ្នកធ្វើសរសៃរធ្វើឱ្យខ្ញុំ(វាឆ្លងកូវីដ-១៩)។ (ខ្ញុំ)ទៅវាយកូនហ្គោល ត្រឡប់មកវិញវាធ្វើសរសៃរឱ្យ (ហើយ)វាអ្នកឆ្លងកូវីដ-១៩ យើងអត់ឆ្លង។ អង់ទីគ័ររបស់យើងវាខ្លាំង អាហ្នឹងលើការជាក់ស្តែង។ ខ្ញុំទៅពិនិត្យសុខភាពកន្លងទៅនេះ ឥឡូវដល់ដូសទី៥ ពេទ្យថាគួរកុំអាលចាក់ ដោយសារអាដូសទី៤ វានៅសល់អង្គបដិបក្សវានៅខ្ពស់។ អញ្ចឹង គេស្នើសុំឱ្យខ្ញុំចាក់វ៉ាក់សាំងសម្រាប់ប្រឆាំងការរលាកសួតទៅវិញ ព្រោះអាកូវីដ-១៩ នេះវាវាយតម្រង់រកសួត។ អញ្ចឹងទេ ចំណុចនេះ គឺជាចំណុចដែលខ្ញុំសូមជម្រាបជូនបងប្អូន អំពីបញ្ហាទាក់ទិនជាមួយនឹងរឿងបញ្ហាកូវីដ-១៩។

(១៣) ដោយមានវ៉ាក់សាំងគ្រប់គ្រាន់ កីឡាករចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម មិនមានឆ្លងកូវីដ១៩

ខ្ញុំនៅតែអង្វរករប្រជាពលរដ្ឋរបស់យើងឱ្យទៅទទួលយកនូវការចាក់វ៉ាក់សាំង។ គ្មានជម្រើសណាឱ្យល្អជាងហ្នឹងទេ បើរង់ចាំឈឺ គឺវាមិនល្អទេ ភាសារបស់គ្រូពេទ្យថា ការពារប្រសើរជាងព្យាបាល នេះគឺជាការល្អបំផុតហើយ។ អញ្ចឹង សូមឱ្យយកចិត្តទុកដាក់ពេលទៅ ប៉ុន្តែយើងត្រូវបំពេញបែបបទ។ ប្រហែលជានៅឥណ្ឌូនេស៊ីតម្រូវឱ្យធ្វើ PCR ៧២ ម៉ោង? អត់ទេ។ បើអត់ធ្វើអញ្ចឹងស្រួលហើយ។ អូ! គេត្រូវការកាតវ៉ាក់សាំង។ ឥឡូវ កីឡាករ/ការិនី … មើលអ្នកចាក់ដូសទី៣ មានប៉ុន្មាននាក់ហើយ? ម៉េចតិចម្ល៉េះ? មើលដូសទី៤ ទៅដូសទី៤ ច្រើនទៅវិញ។ ឥឡូវ សូមដូសទី ២ ប៉ុន្មាននាក់? (អត់មានទេណា)។ អញ្ចឹង បានសេចក្តីថា កីឡាទាន់សម័យ (គឺចាក់បានដូស)ទី៣ ឬទី៤។ ឥឡូវ អញ្ចេះ នៅសល់ពេល ២០ ថ្ងៃទៀត បានចេញដំណើរ។ តើអាចអា(ដូស)ទី៥ ទៅរួចទេ? ឥឡូវ មើលមាន(អ្នកចាក់ដូសទី៥ ទេ)? អាហ្នឹងបានហៅថា ពាក្យទាន់សម័យ។ ខ្ញុំសូមស្នើអញ្ចេះ អ្នកណាដែល(មាន)ដូសទី៣ ត្រូវឈានទៅដូសទី៤ ទៅចាក់ដូសទី៤ ឱ្យហើយ អ្នកណា(មាន)ដូសទី៤ ហើយពិនិត្យទៅឃើញថាដល់ពេលវេលា ៣ ខែហើយ ទៅចាក់ដូសទី៥ ព្រោះនៅសល់ពេល ២០ ថ្ងៃទៀត …។

កីឡាករ/ការិនី(របស់យើង)កាលទៅប្រកួតនៅវៀតណាមដូចអត់មានឆ្លងទេ អញ្ចឹង បានសេចក្តីថា វ៉ាក់សាំងទៅពីស្រុកខ្មែរគឺវាសម្បើមណាស់។ យើងអាចស្ថិតនៅក្នុងចំណោមអ្នកដែលស្ថិតនៅក្នុងលំដាប់កំពូល ព្រោះឥឡូវមានអ្នកដូសទី៤ ភាគច្រើន ដូសទី៥ មួយចំនួន ដូសទី៣ មួយចំនួន។ ឥឡូវដូសទី៣ ត្រូវរុញទៅរកដូសទី៤ ប្រសិនដល់ខែ។ ដូសទី៤ ត្រូវរុញទៅដល់ដូសទី៥ ប្រសិនដល់ខែហើយចាក់ទៅ។ យើងមានប្រភេទវ៉ាក់សាំងសម្រាប់ការចាក់ឱ្យបងប្អូនជ្រើសរើស ទាក់ទងជាមួយក្រសួងសុខាភិបាល ដើម្បីដំណើរការចាក់ការពារសុខភាព។ ពេលវៀតណាមកំពុងឆ្លង យើងទៅវៀតណាមអត់មានឆ្លង ប៉ុន្តែមិនមែនបានសេចក្តីថាមកពីយើងតែឯង(នោះទេ) វៀតណាមគេក៏មានវិធានការសុខាភិបាលរបស់វៀតណាមល្អប្រសើរ ក្នុងការប្រកួតនោះក៏មិនមានការឆ្លងរាលដាលធំធេងសម្រាប់កីឡាករ/ការិនី ដែលទៅពីប្រទេសនានាទេ។ យើងក៏បានរៀបចំបង្កលក្ខណៈឱ្យកីឡាករ/ការិនីរបស់យើងជិះយន្តហោះពិសេសទៅតែម្តង ៨ ជើង។

(១៤) កម្ពុជាចូលរួមឧបត្ថម្ភដល់ស្តុកវេជ្ជសាស្ត្របម្រុងអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ

ចំណុចទាក់ទងនឹងកូវីដ-១៩ នេះដែរ ព្រឹកមិញនេះខ្ញុំទើបនឹងសម្រេច។ ឥឡូវយើងត្រូវចូលរួមជាមួយអាស៊ាន។ ពិតមែនហើយជំហានដំបូងនេះ គឺមានប្រទេស ៣ ដែលបានចូលរួម ហើយខ្ញុំរកការបញ្ជាក់ព្រឹកមិញនេះ។ ខ្ញុំទើបនឹងធ្វើការសម្រេច ព្រោះខាងវៀតណាមគេជួយអីខ្លះ ខាងថៃជួយអីខ្លះ ហើយយើងជួយអីខ្លះ គឺថាផ្នែកបម្រុងសុខភាពសាធារណៈក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ អញ្ចឹង មានប្រទេស៣ ដែលបានចូលរួមរួចមកហើយ។ យើងជាប្រទេសទី៤ ដែលនឹងត្រូវចូលរួម គេហៅថា សម្រាប់ស្តុកវេជ្ជសាស្ត្របម្រុងរបស់អាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ។ អញ្ចឹង ព្រឹកមិញនេះ ខ្ញុំសម្រេចក្នុងការផ្តល់ទៅចូលរួមជាមួយនឹងបណ្តាប្រទេសអាស៊ានដទៃទៀតតាមលទ្ធភាពរបស់យើង គឺក្នុងនោះ គឺថា ម៉ាស់ធម្មតា គឺយើងចូលរួម (ចំនួន) ២ លាន។ ម៉ាស់ N95 ចំនួន ២០ ម៉ឺន(ម៉ាស់)។ ម៉ាស៊ីនផលិតអ៊ុកស៊ីសែន(ដោយ)ស្វ័យប្រវត្តិ ចំនួន ៣០០ គ្រឿង។ ម៉ាស៊ីនតាមដានសញ្ញាជីវីត (ចំនួន) ១០០ គ្រឿង និងថវិកា (ចំនួន) ១ លានដុល្លារ … យើងមិនដឹងថាប្រទេសដទៃជួយប៉ុន្មានទេ ក៏ប៉ុន្តែលទ្ធភាពរបស់កម្ពុជា គឺចូលរួមជួយបានប៉ុណ្ណឹង។ ថ្ងៃក្រោយយើងក៏អាចមានលទ្ធភាពចូលរួមបន្ថែមទៀត ដូចជាឧបករណ៍ធ្វើតេស្ត Rapid Test យើងអាចមានលទ្ធភាព ដើម្បីបញ្ជូនទៅដែរ …។

ប្រទេសវៀតណាមគាត់ចូលរួមសម្លៀកបំពាក់ការពារ (ចំនួន) ៥ ម៉ឺនឈុត អាហ្នឹងប្រហែលជាខោអាវគ្រូពេទ្យ។ ថ្នាំសម្លាប់មេរោគ (ចំនួន) ៩ ម៉ឺនគីឡូ មិនដឹងថាថ្នាំសម្លាប់មេរោគរបៀបម៉េចទេ? ឧបករណ៍ជំនួយអ៊ុកស៊ីសែន (ចំនួន) ១០០ តេស្តរហ័ស និងតេស្តមើលអង់ទីគ័រ (ចំនួន) ៣០ ម៉ឺន។ ឱសថវិតាមីន (ចំនួន) ១ ម៉ឺនគ្រាប់។ ប្រទេសថៃ(ចូលរួម)ម៉ាសធម្មតា (ចំនួន) ១០ លាន ១ សែន ៥ ម៉ឺន។ ម៉ាស N95 (ចំនួន) ២ សែន ២ ម៉ឺន ហើយ PPE (ចំនួន) ២ ម៉ឺនកំប្លេ។ ជេលលាងដៃ (ចំនួន) ២ ម៉ឺនដប។ តេស្តសម្រាប់ PCR (ចំនួន) ១ ម៉ឺន។ តេស្តមើលអង់ទីគ័រ (ចំនួន) ៥ ពាន់។ ប្រទេសសឹង្ហបុរីគាត់ជួយជាថវិកា គាត់មិនដឹងថាប៉ុន្មានទេ តែសម្រាប់យើងគឺផ្តល់សំភារៈផងផ្តល់ជាថវិកា ហើយយើងនឹងមានលទ្ធភាព ដើម្បីចូលរួមបន្ថែមក្នុងក្របខណ្ឌដៃគូរអាស៊ានរបស់យើងតទៅទៀត។ យើងមិនអាចមានលទ្ធភាពជួយវ៉ាក់សាំងទេ ព្រោះវ៉ាក់សាំងមិនមែនជារបស់សម្រាប់ស្តុកទេ។ វាមានដឺឡេ។ ការពិតវ៉ាក់សាំងរបស់យើងមានលទ្ធភាព ប៉ុន្តែដោយសារតែវ៉ាក់សាំងមិនមែនរបស់ត្រូវស្តុកទេ ព្រោះវាមានដឺឡេរបស់វា។

(១៥) ប្រជាពលរដ្ឋ/ស្ថាប័នរដ្ឋ ខិតខំសន្សំសំចៃអគ្គិសនី វិបត្តិឋាមពលកើតមានពេញបន្ទុកលើពិភពលោក

ចំណុចមួយទៀត ដែលខ្ញុំគួរតែនិយាយនៅថ្ងៃនេះ។ ខ្ញុំសុំអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ខិតខំសន្សំសំចៃទៅលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្តាស្ថាប័នរបស់ជាតិទាំងអស់ ខិតខំសន្សំសំចៃអគ្គិសនី។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ អគ្គិសនីនៅក្នុងកម្ពុជាដែលចូលដល់ដំណាក់កាល នៃការខាតបង់ហើយ។ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ ម៉ោង/ពេលនេះ ភ្លើងនឹងមានការឡើងថ្លៃមួយជាពីរហើយ។ ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្តងជាពីរដងរួចស្រេចទៅហើយ ប៉ុន្តែ សម្រាប់កម្ពុជាយើងមិនទាន់បានតម្លើងថ្លៃភ្លើងទេ។ រោងចក្រសហគ្រាសមួយចំនួន គឺប្រឈមនឹងការខាតបង់ដោយ​សារតែការឡើងថ្លៃអគ្គិសនី។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលត្រូវបំពេញខាត។ សព្វថ្ងៃនេះ គឺខាតហើយ។ ពេលកូវីដ-១៩ ផ្ទុះ ប្រេងចុះថ្លៃ ដល់ពេលកូវីដ-១៩ ចាប់ផ្តើមថមថយ សេដ្ឋកិច្ចស្តារឡើងវិញ ប្រេងក៏​បានឡើងថ្លៃ ប៉ុន្តែ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មទៅវិញទៅមក គេហៅថាវិបត្តិថាមពលបានកើតពេញបន្ទុកនៅលើពិភពលោករួចស្រេចទៅហើយ។ អញ្ចឹងបានជាកុំលេងល្បែងទណ្ឌកម្ម ល្បែងធ្វើសង្គ្រាមក៏ត្រូវតែចៀស និងល្បែង​ទណ្ឌកម្មក៏ត្រូវតែចៀស។

(១៦) បង់ខាតទៅលើអគ្គិសនីប្រមាណ ១០០ លានដុល្លារ បណ្តាលពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនម្ខាង និងម្ខាងទៀតពីការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក

ឥឡូវ អំពីការប្រែប្រួលអាកាសធាតុ។ គ្មានន័យតទៅទៀតទេ។ មូលហេតុអី? មូលហេតុក្រោយការប្រជុំនៅឆ្នាំ ២០២១ នៅអង់គ្លេស នាំគ្នាប្រកាសថាឈប់ធ្វើធ្យូងថ្មហើយ។ ឥឡូវ ប្រទេសនៅអឺរ៉ុបប្រើធ្យូងថ្ម។ អ្នកប្រើមុនគេគឺអាល្លឺម៉ង់តែម្តង។ ថ្ងៃទូតអាល្លឺម៉ង់មកលា ខ្ញុំសួរតែម្តង ខ្ញុំសួរត្រង់ៗ ថា តើអាល្លឺម៉ង់ប្រើធ្យូងថ្មមែនទេ? ថាប្រើ។ ព្រោះអី? រុស្ស៊ីកាត់ឧស្ម័ន។ ដល់កាត់ឧស្ម័ន គាត់ផលិតអគ្គិសនី ត្រូវប្រើធ្យូងថ្មឡើងវិញ។ អញ្ចឹង បើប្រើធ្យូងថ្មឡើងវិញ វានាំដល់អី? (វា)ខូចកម្មវិធីសកលក្នុងការប្រែប្រួលអាកាសធាតុ។ ឥឡូវ ប្រេងក៏ឡើងថ្លៃ ធ្យូងថ្មក៏ឡើងថ្លៃ។ ឆ្នាំនេះចេះទេវតាជួយយើង នៅត្រង់ថា ភ្លៀងច្រើន ទឹកចូលអាង វារីអគ្គិសនីយើងបានដើរ បូកជាមួយនឹងពន្លឺព្រះអាទិត្យ យើងកាត់បន្ថយបានចំនួនខាតបង់មួយចំនួន។ ប៉ុន្តែ ប្រសិនបើវារីអគ្គិសនីរបស់យើងដើរមិនគ្រប់ ហើយបែរជាត្រូវផលិតថាមពលចេញមកពីធ្យូងថ្ម (និង/ឬ)ពីប្រេងឥន្ទនៈ តម្លៃអគ្គិសនីឡើងកប់ពពក។ អញ្ចឹង ខ្ញុំសុំអំពាវនាវគ្រប់ទីកន្លែងទាំងអស់ ឱ្យយកចិត្តទុកដាក់ទៅលើការសន្សំសំចៃភ្លើង ហើយចាប់ផ្តើមពីស្ថាប័នរដ្ឋ ដែលប្រើប្រាស់ដោយថវិកាជាតិ ព្រោះបើមិនអញ្ចឹងទេ យើងនឹងទទួលបានការខាតបង់កាន់តែធំ។ ក្នុងឆ្នាំនេះ តាមការគិត យើងខាតប្រមាណជាង ១០០ លានដុល្លារ(អាមេរិក) ដែលផ្តើមចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនម្ខាង តែម្ខាងទៀតផ្តើមចេញពីដាក់ទណ្ឌកម្ម។

ឥឡូវ ទណ្ឌកម្មបានអីត្រឡប់មកវិញ? វាបាននាំមកនូវការឈឺចាប់សម្រាប់ទាំងអស់គ្នា។ សង្គ្រាមវាជាការឈឺចាប់រវាងរុស្ស៊ី-អ៊ុយក្រែន ជាពិសេស គឺប្រជាជនអ៊ុយក្រែន ក៏ប៉ុន្តែទណ្ឌកម្មនេះ វាបានទាំងអ្នកដាក់ទណ្ឌកម្មគេ ក៏ត្រូវក៏ងាប់ខ្លួនឯង។ យើងដែលអត់ដឹងអីនេះ ក៏ត្រូវទទួលទណ្ឌកម្មហ្នឹងគេដែរ។ រឿងហ្នឹងដែលជារឿងពិភពលោកគួរត្រូវពិចារណា។ អ្វីទៅដែលហៅថាទណ្ឌកម្ម? នៅក្នុងពេលដែលខ្ញុំទៅចូលរួមប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ធ្វើការអំពាវនាវឆ្ពោះទៅរកការមិនប្រើវិធានការទណ្ឌកម្ម។ ឥឡូវ ផលវិបាកវាបានកើតមកមែន … អឺរ៉ុបឥឡូវកំពុងតែក្តៅ។ ខែនេះស្រុកបារាំងកំពុងត្រូវប៉ាន់ខាងដើរលេង។ ស្រុកបារាំងខែកក្កដា ខែសីហាហ្នឹងកំពុងតែដើរលេងស្រួល ប៉ុន្តែចូលដល់ខែរងារ អឺរ៉ុបធ្លាប់ចម្អិនអាហារដោយឧស្ម័ន ឥឡូវដល់រុស្ស៊ីកាត់ឧស្ម័ន អញ្ចឹងដើម្បីចម្អិនអាហារត្រូវធ្វើអី? កាប់អុសដូចស្រុកយើង។

(១៧) វិបត្តិឋាមពល ធ្វើអោយមិនអាចអនុវត្តការបញ្ចុះថ្លៃអគ្គិសនីចុងឆ្នាំ ២០២២ និងថែមទាំងត្រូវបំពេញខាត

នៅស្រុកយើង របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុនរាយការណ៍ឱ្យខ្ញុំ ឃើញហ្គាសឡើងថ្លៃរហូតដល់ ៣៥% ប្រេងឥន្ទនៈក៏ឡើងថ្លៃ ធ្យូងថ្មក៏ឡើងថ្លៃ ឧស្ម័នឡើងថ្លៃទាំងអស់ ដែលធ្វើឱ្យវិបត្តិថាមពលបានកើតពេញបន្ទុក។ ខ្ញុំដឹងហើយ ការប្រជុំរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ប្រមូលគ្នាដើម្បីនឹងរៀបចំញត្តិ ឬដើរដាក់ញត្តិតាមនេះ/នោះ អំពីប្រេងឡើងថ្លៃ ទោះបីវាជាបញ្ហាសកល​ … ​ហ្នឹងជាសិទ្ធិរបស់អ្នក ប៉ុន្តែខ្ញុំសុំបញ្ជាក់ជូនប្រជាពលរដ្ឋរបស់កម្ពុជាឱ្យបានជ្រាប បើសិនជារាជរដ្ឋាភិបាលគិតតែរឿងប្រាក់ចំណេញរបស់អគ្គិសនី មកដល់ពេលនេះប្រជាពលរដ្ឋប្រើអគ្គិសនីថ្លៃមួយជាពីររួចស្រេចទៅហើយ។ ម្សិលមិញនេះ ខ្ញុំហៅអគ្គនាយកអគ្គិសនីទៅជួប ដើម្បីរាយការណ៍អំពីវិធានការទាំងឡាយទាក់ទិនជាមួយបញ្ហាអគ្គិសនីនេះ។

តាមពិតគោលដៅរបស់ខ្ញុំ ចុងឆ្នាំ ២០២២ នេះ ខ្ញុំប្រកាសចុះថ្លៃអគ្គិសនីបន្តិចទៀត បើសិនវាមិនមានវិបត្តិនេះកើតឡើង។ ឥឡូវ មិនត្រឹមតែមិនអាចបញ្ចុះថ្លៃបានទេ ថែមទាំងបំពេញខាតឱ្យអគ្គិសនី។ អគ្គិសនីមួយឆ្នាំៗបានចំណេញ ហើយយកប្រាក់ចំណេញទៅតបណ្តាញ ដែលរាយបណ្តាញស្ទើរតែទូទាំងប្រទេសរួចស្រេចទៅហើយ។ បានមកពីប្រាក់ចំណេញអំពីអគ្គិសនីនោះឯង។ ឥឡូវ ប្រទេសខ្លះឡើងទៅដល់ ២៥ សេន/គីឡូវ៉ាត់។ ពិតមែនហើយ បើប្រៀបធៀបយើងជាមួយថៃ/ឡាវ/វៀតណាម ប្រហែលជាយើងអាចនឹងថ្លៃជាងគេបន្តិច ប៉ុន្តែ មានប្រទេសនៅក្នុងតំបន់ ជាពិសេស សាំងហ្គាពួរ គឺថ្លៃជាងគេតែម្តង។ តែឥឡូវសាំងហ្គាពួរលឺថាគាត់មានផែនការ ដើម្បីជញ្ជូនភ្លើងចេញពីឡាវចូលមកកាន់សាំងហ្គាពួរ។

ចំណុចនេះ លទ្ធផលបានឃើញហើយ។ តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដល់ពេលណាបានវាចប់? ហើយមធ្យោ​បាយទណ្ឌកម្មពេលណាដែរ(បានវា)ចប់? ទណ្ឌកម្មវាមិនខុសគ្នាជាមួយនឹងការដែលយើងបិទទ្វារ គេក៏ចូលមិនបាន យើងក៏ចេញមិនបាន ដូចដែលខ្ញុំនិយាយអន្តរាគមន៍នៅ Davos អញ្ចឹង លទ្ធផលចេញមក អ្នកដាក់ទណ្ឌកម្មគេក៏លំបាកខ្លួនឯង។ ប្រទេសខ្លះសមាជិកព្រឹទ្ធសភា/រដ្ឋសភា តិះទៀនរដ្ឋាភិបាលខ្លួនឯងថា រដ្ឋាភិបាលប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តពេក។ អញ្ចឹង វាមិនមែនបញ្ហាតែរុស្ស៊ី-អ៊ុយក្រែនឯណា។ បញ្ហាទូទាំងពិ​ភពលោកតែម្តងឥឡូវនេះ។ លើបញ្ហាទាក់ទងនឹងវិបត្តិស្បៀងខ្ញុំមិនសូវជាមានកង្វល់ទេ ដោយសារយើងផលិតបានខ្លួនឯង។ យើងមានអង្ករហូប យើងមានត្រី/សាច់ ដែលយើងចិញ្ចឹម ហើយនាំចូលបង្គ្រប់តិចតួច។

(១៨) សន្និ​សីទ​ការផ្លាស់ប្តូរអាកាសធាតុសហប្រជាជាតិឆ្នាំ ២០២២ COP27 លែងមានន័យ(?)

ប៉ុន្តែ កង្វល់ធំ គឺបញ្ហាប្រេង។ បើសិនជាក្នុងរយៈពេលកន្លងទៅ យើងដំឡើងថ្លៃអគ្គិសនី គឺវានឹងផ្អើលឈុលតែម្តង។ អញ្ចឹងបានជាក្នុងឆ្នាំនេះ យើងអាចប៉ាន់ប្រមាណខាតជាង ១០០ លានដុល្លារ។ នេះករណីដែលទេវតាជួយរាល់ថ្ងៃ ដោយមានទឹកភ្លៀងចូលទៅក្នុងបាសាំង សម្រាប់បញ្ចេញជាថាមពលវារីអគ្គិសនីឱ្យយើងប្រើ ប៉ុន្តែ ក្នុងករណីដែលមានការរាំងស្ងួតនៅឆ្នាំក្រោយ តើយ៉ាងម៉េច? នេះជាបញ្ហា។ សម្លេងយើងពិតជាតូចតាចណាស់ មិនអាចអំពាវនាវឱ្យប្រទេសធំៗគេពិចារណា អំពីការអនុវត្តវិធានការទណ្ឌកម្មទេ។ ទណ្ឌកម្មគឺថាឥឡូវទៅទាំងអស់។

អ្នកដាក់ទណ្ឌកម្មគេដូចជាអាល្លឺម៉ង់ ចាប់ផ្តើមប្រែពីឧស្ម័នទៅប្រើធ្យូងថ្ម។ បើប្រើធ្យូងថ្មហើយ (សន្និ​សីទ​ការផ្លាស់ប្តូរអាកាសធាតុសហប្រជាជាតិឆ្នាំ ២០២២ ឬ UN Climate Change Conference 2022) COP27 អត់មានន័យអីទៀតទេ ព្រោះ COP27 នាំគ្នាប្រកាសថាឈប់ប្រើធ្យូងថ្ម។ ឥឡូវ អឺរ៉ុបខ្លួនឯងប្រើធ្យូងថ្ម។ ព្រោះបើអត់ប្រើធ្យូងថ្ម តើប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់មកពីណាទៀត? ត្រូវតែប្រើធ្យូងថ្ម។ អញ្ចឹងទេ ប្រហែលជាពេលនេះ អឺរ៉ុបអាចយល់ហើយ។ ហេតុអីបានឥណ្ឌូនេស៊ីកាប់ឈើ ដើម្បីដាំដូងប្រេង? មុននេះ អឺរ៉ុបថាមិនចង់ទិញប្រេងដូងពីឥណ្ឌូនេស៊ី និងម៉ាឡេស៊ីទៀតទេ ដោយសារតែកាប់ឈើច្រើនពេក។ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ប្រាប់ថា ឈើដែលគេកាប់ហ្នឹង គេដាំដូងប្រេងក៏ជាឈើដែរ។ វាមានតម្រូវការក្នុងការអភិវឌ្ឍប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ឆ្នាំក្រោយ បើសិនជាស្ថានភាពបែបនេះ អឺរ៉ុបអាចនឹងកាប់ឈើ/អុសយកមកចម្អិនអាហារឬក៏កំដៅ។

(១៩) រដ្ឋចាំបាច់ត្រូវធ្វើការត្រួតពិនិត្យទៅលើតម្លៃសាំង

សង្ឃឹមថា គេមានដំណោះស្រាយរបស់គេ ឯយើងក៏រកដំណោះស្រាយរបស់យើង។ សុំប្រជាពលរដ្ឋយោគយល់។ ប្រេងរបស់យើងនៅតែថោកជាង​នៅអឺរ៉ុប។ ថ្ងៃមុនខ្ញុំបញ្ជាក់ពី Zurich ពេលហ្នឹងខ្ញុំហៅពួកអ្នកស្រុកបារាំងសួរ ប្រេងតម្លៃប៉ុន្មាន? គិតចុះគិតឡើងទៅជាងមួយម៉ឺនរៀល ក្នុងពេលដែលយើងនេះមិនទាន់ដល់ ៦,០០០ រៀលផង។ ឥឡូវនេះ សាំងថ្លៃប៉ុន្មាន? ៦,០០០ រៀល។ សាំងតម្លៃដែលចេញមកប៉ុន្មានថ្ងៃមុនដូចជា ​៥,៨០០ រៀល(/លីត្រ សម្រាប់សាំងធម្មតា)។ អ្នកណាមានឡានថ្លៃគួរចាក់សាំងថ្លៃទៅ អ្នកធម្មតាជិះឡានធម្មតាចាក់សាំងធម្មតា ៥,៨០០ រៀល។ ជាគោលការណ៍សេដ្ឋកិច្ចទីផ្សា គេមិនឱ្យត្រួតពិនិត្យថ្លៃទេ ប៉ុន្ដែនេះជាការចាំបាច់ ដើម្បីរដ្ឋធ្វើការត្រួតពិនិត្យទៅលើតម្លៃ(សាំង)។ ប្រសិនបើយកគោលការណ៍សេដ្ឋកិច្ចទីផ្សារយកមកដាក់ឱ្យពិតប្រាកដ (តម្លៃ)ភ្លើង(នឹងត្រូវ)ឡើងមួយជា​ពីរ។ ឧទាហរណ៍៖ ឥឡូវថាក្នុង ១ គីឡូវ៉ាត់ម៉ោង តម្លៃដូចជា ៧២០ (រៀល) សម្រាប់អ្នកដែលមាន អញ្ចឹង វាត្រូវឡើងទៅដល់ ១,៥០០ (រៀល) តែយើងសុខចិត្តធ្វើការខាតបង់។

(២០) បានផ្តល់ដំណោះស្រាយបញ្ហាឡានចង្កូតស្តាំ និងរៀបចំចលនាជាតិកម្ពុជាគ្មាមីននៅឆ្នាំ ២០២៥

នេះជាបញ្ហាដែលខ្ញុំគួរតែនិយាយទៅកាន់បងប្អូនជនរួមជាតិ។ បញ្ហាឡានចង្កូតស្ដាំត្រូវបានដោះស្រាយថ្ងៃនេះ ហើយ​ នៅសល់តែបញ្ហាទាក់ទិននឹងការអនុវត្ដជាក់ស្ដែងទេ។ បញ្ជាក់ឡើងវិញចំណុចនេះ រថយន្ដចង្កូត​ស្ដាំ ដែលមាននៅក្នុងប្រទេសសព្វថ្ងៃ សូមចូលទៅបង់ពន្ធ តែមិនចំាបាច់ប្ដូរចង្កូតទេ អ្នកដែលប្ដូរហើយប្ដូរទៅ ឱ្យ​បានចង្កូតឆ្វេងហ្នឹងគេ វាមិនគ្រោះថ្នាក់ចរាចរណ៍។ អ្នកកក់ប្រាក់រួចហើយទៅដូរចង្កូតមិនទាន់បានដូរ ហើយបើមិនចង់​ដូរទេ គេត្រឡប់មកបង់ពន្ធបន្ថែម ដើម្បីយក(ស្លាក)លេខ។ ប៉ុន្ដែ ចាប់ផ្ដើមត្រឹមតែ​ថ្ងៃនេះទេ។ រថយន្ដដែលមកដល់ថ្ងៃស្អែក គឺត្រូវចាប់យកតែម្ដង។ ពន្ធក៏មិនយក ហើយដូរចង្កូតក៏មិនឱ្យ។ បញ្ហាមីន បើកកុងរួចហើយ ប្រកាសប្រាប់អ្នកដែលចង់ចូលរួមទាំងប៉ុន្មាន។ ខ្ញុំក៏អំពាវនាវជាមួយអ្នកដែលចង់ចូលរួមលេខកុងនេះប្រសិនបើផ្ញើ(មកខ្ញុំ) ខ្ញុំនឹងប្រកាសនៅក្នុងហ្វេសប៊ុកបន្ថែមទៀត។ ខ្ញុំចង់វាយផ្ដាច់ព្រ័ត្រ ដើម្បីឱ្យបញ្ហាមីនត្រូវបានបញ្ចប់នៅកម្ពុជានៅឆ្នាំ២០២៥ ដោយប្រើចលនាជាតិរបស់យើងដើម្បីបញ្ចប់វា។ យើងចាប់ផ្ដើមបង្កើតអំពីបញ្ហាមីននេះមកដល់ពេលនេះ ៣០ ឆ្នាំ តាំងពីជំនាន់អ៊ុនតាក់ SNC នោះ។

ខ្ញុំនៅចាំបានថា នៅពេលដែលចាប់ផ្ដើម CMAC នេះ គឺបង្កើតនៅមហាប្រាសាទខេមរិន្ទ។ ពេលហ្នឹងមិន​ទាន់មកប្រជុំនៅដំណាក់ច័ន្ទទេ។ មកដល់ពេលនេះ មានរយៈពេល ៣០ ឆ្នាំគត់ ដែលយើងចាប់ផ្តើមប្រតិបត្តិការដោះ​មីននិងគ្រាប់មិនទាន់ផ្ទុះ … មានអង្គការក្រៅរដ្ឋាភិបាល The Halo Trust និងអង្គការដទៃទៀត ក្នុងការជួយបោសសម្អាតមីននៅកម្ពុជារបស់យើង។ ជំនួយបរទេសយើងនៅតែអំពាវនាវ ក៏ប៉ុន្តែចំណុចដែលផ្តាច់ព្រ័ត្រ កន្លែងមួយៗ ដែលនៅទំហំវាមិនធំ ចាប់ផ្តើមសម្រុក។ អំពាវនាវចំពោះប្រជាលរដ្ឋរបស់យើងចូលរួមបន្ថែមទៀត បង្ហាញពីចលនាជាតិមួយដើម្បីសុវត្ថិភាពប្រជាជន ដោយគ្មានការស្លាប់/របួសដោយសារមីន (ដែល)ប្រជាជនបានទទួលដីធ្លីទៅបង្កបង្កើនផលដោយស្នាមញញឹម។ ផ្តល់នូវស្នាមញញឹមដល់ប្រជាជនយើង បំបាត់នូវការភ័យខ្លាចទាំងអស់។

បញ្ហាកូវីដ-១៩ នៅតែបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះសញ្ញានៃការកើនឡើងនៃកូវីដ-១៩ ទូទាំង ពិភពលោក ក្នុងតំបន់របស់យើងក៏មានការងើបឡើង ក្នុងប្រទេសរបស់យើងក៏ចាប់ផ្តើមមានការងើប(ឡើងផងដែរ) ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា យើងមិនឈានទៅបិទប្រទេស/ទីក្រុង ឬបិទសាលារៀន បិទផ្សារ/រោងចក្រ អត់ទេ វាហួសសម័យហើយ តែអ្វីដែលជាការជំនួស គឺចាក់វ៉ាក់សាំង។ វ៉ាក់សាំងរបស់យើងអត់មានអីខ្វះទេ។ បញ្ហាការប្រើប្រាស់អគ្គិសនី ត្រូវឱ្យមានការសន្សំសំចៃខ្ពស់បំផុត (ពោលគឺ)ជាងពេលណាទាំងអស់។ នេះមិនមែនខ្វះអគ្គិសនីនោះទេ អគ្គិសនីផលិតបាន ក៏ប៉ុន្តែ វាថ្លៃ។

(២១) អង្វរករអ្នកលេង TikTok (១) រក្សា/គោរពប្រពៃណីរបស់ខ្លួន (២) វាយប្រហារខុសស្ថានការណ៍

ប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញក្នុង TikTok អា TikTok ហ្នឹងវាមានពីរ។ ខ្ញុំសូមផ្តាំផ្ញើទៅអ្នកលេង TikTok បន្តិច។ ទី (១) ខ្ញុំចង់ផ្តាំផ្ញើទៅក្មួយៗជានារី ដែលលេង TikTok ខ្លះក៏ឱ្យជាឧទាហរណ៍ល្អអញ្ចឹងទៅ អ្នកខ្លះក៏និយាយបែបកំប្លែង អញ្ចឹងទៅ។ ដូចជា បងប្ញទ្ធិ អីជាដើម។ ល្ងាចមិញខ្ញុំក៏បើកមើលចំ បងប្ញទ្ធិ។ បងប្ញទ្ធិ ជំនាន់មុន និង បងប្ញទ្ធិ ជំនាន់ក្រោយ។ ដូចជា ខៀវ កាញ្ញាប្ញទ្ធិ ឥឡូវ គេយោគយល់ឱ្យខូចទៅចុះ ព្រោះកាលពីសម័យមុនអត់បានខូច។ ប៉ុន្តែ គេមិនយោគយល់ បងប្ញទ្ធិ ជំនាន់ក្រោយនោះទេ។ ខ្ញុំសង្កេតឃើញថា ក្មួយៗស្ត្រីខ្មែរមួយចំនួនដូចជា(និយាយស្តី)អាសអាភាសពេក។ អ្នកខ្លះចេញមក គឺថាចំអេសចំអាសតែម្តង។ អញ្ចឹង ខ្ញុំសូមអង្វរករឱ្យរក្សាគោរពប្រពៃណីរបស់ខ្លួន។ (អ្នកខ្លះ)ចេញមក គ្មានអីស្រួលជាង … ខ្ញុំនិយាយប៉ុណ្ណឹង មិនបាច់បង្ហើយដល់អាចុងនោះទេ។ វាចំអេសចំអាសពេញហ្នឹង។ យើងមិនមានផែនការបិទ TikTok នោះទេ លេងទៅចុះ ក៏ប៉ុន្តែ វាមិនមែនជាមធ្យោបាយដើម្បីនិយាយចំអេសចំអាសនៅក្នុងហ្នឹងនោះទេ។

… សូមផ្តាំផ្ញើទៅអ្នកដែលចង់វាយប្រហារខ្ញុំ ក៏ប៉ុន្តែវាយខុសទិស មិនចំណេញទេ។ ខ្ញុំសូមពន្យល់។ គេថតបាន ពេលដែលភ្លៀងមួយឆាវមក ក្រុងយើងវាមិនចាប់ផ្តើមលិច(ទឹក) រួចហើយគេថា “ជយោ! សម្តេចតេជោ។ មានសម្តេចតេជោ មានសន្តិភាព។ មានសម្តេចតេជោ មានការអភិវឌ្ឍ រួចហើយគេដាក់ (វីដេអូ)ទឹកហូរហ្នឹងទៅ អាហ្នឹងមួយទៅ”។ មួយទៀតទៅលើផ្លូវលំមួយ ដែលវាមានផុក (គេដាក់ថា) “ជយោ! សម្តេចតេជោ។ មានសម្តេចតេជោមានសន្តិភាព។ មានសម្តេចតេជោ មានការអភិវឌ្ឍ”។ អ្នកចង់បង្អាប់តេជោ សែន ប៉ុន្តែ អ្នកប្រើរូបភាពខុស។ ខុសយ៉ាងម៉េច? បើពិនិត្យលើផ្លូវលំនោះ អ្នកឯងដាក់ម៉ូតូយ៉ាងថ្មីជាប់ផុក … អ្នកត្រូវចាំសំដីរបស់ខ្ញុំៗ ធ្លាប់និយាយថា “ដំណាក់កាលមនុស្សជិះកង់កង់ជិះមនុស្ស” ។ កម្ពុជាពេលមុន មិនមែន(ប្រើ)ផ្លូវលំទេ គឺប្រើផ្លូវរទេះ ហើយ(រទេះហ្នឹង ប្រើ)កង់(ឈើ)ទៅទៀត។ បើយកល្អ អ្នកឯងធ្វើអញ្ចេះវិញ។ អ្នកឯងទៅលីកង់ដើរកាត់ផុកហ្នឹងទៅ រួចហើយ(ចាំនិយាយ/សរសេរថា) “មានសម្តេចតេជោ មានសន្តិភាព មានសម្តេចតេជោ មានការអភិវឌ្ឍ” អាហ្នឹងបានវាត្រូវរឿង។ អាហ្នឹងទាក់ទិននឹងរឿងផ្លូវថ្នល់។

បើអ្ននឯងលីកង់ហើយដើរតាមផ្លូវរទេះ គឺត្រឹមត្រូវ ប៉ុន្តែ ក៏នៅតែផ្ទុយនឹងការពិតជាក់ស្តែង សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន។ អ្នកចង់វាយប្រហារ ហ៊ុន សែន ប៉ុន្តែអត់ហ៊ានជេរទេ ព្រោះវានៅក្នុងស្រុក ហើយត្រឹមប្រទេសជិតខាងអីក៏វាមិនហ៊ានជេរដែរ។ ធម្មតាផ្លូវលំតែកាលណាភ្លៀងឆាវមក គឺវាអញ្ចឹង ព្រោះកន្លែងខ្លះវាដីក្រហម គេហៅថាដីស្អិត។ ផ្លូវលំមួយវាមានសណ្ឋាន(ច្រើនយ៉ាង) ផ្លូវលំខ្លះគេមានរបៀបចាក់ខ្សាច់/ដីស រីឯផ្លូវលំខ្លះចាក់ដីក្រហម អាហ្នឹង គឺជាប់ផុកតែម្តង។ អញ្ចឹង អ្នកឯងបង្ហាញកង់វិញល្អជាង កុំបង្ហាញម៉ូតូ។ បង្ហាញម៉ូតូ គឺឱ្យពិន្ទុមក ហ៊ុន សែន ទេ។ អ្នកឯងវាយអត់ត្រូវ ហ៊ុន សែន ទេ ព្រោះខ្ញុំធ្លាប់និយាយតើ “ដំណាក់កាលមនុស្សជិះកង និងដំណាក់កាលកង់ជិះមនុស្ស” តែកាលណាគេជាប់ផុក គឺលីកង់ហើយ។ ពីមុនផ្លូវរទេះវាសម្បូណ៌ជាងផ្លូវលំ ឥឡូវផ្លូវលំសម្បូណ៌ជាងផ្លូវរទេះ។ ខ្ញុំបង្រៀនអ្នកឯង(អំពី)របៀបឃោសនា អ្នក​ឯងធ្វើនេះគឺឱ្យចំណេញ(មក) ហ៊ុន សែន ទេ TikTok របស់អ្នកឯង។

ទី (២) ក្រុងរបស់យើង គឺមានការថតលិច(ទឹក) ប៉ុន្តែ អ្នកឯងស្រែក “ជយោ! សម្តេចតេជោ។ មានសម្តេចតេជោ មានសន្តិភាព មានសម្តេចតេជោ មានការអភិវឌ្ឍ” ប៉ុន្តែ អ្នកឯងបញ្ចាំងរូបភាពឡានលិចទឹក។ អញ្ចឹង ​វាមិនគ្រាន់ បើឡានលិចទឹក? វាគ្រាន់បើជាងក្រណាត់ឬកញ្ច្រែងអីវាហូរតាមទឹក។ (តែ)នេះឡានលិចទឹកទេតើ។ បានសេចក្តីថា សម័យតេជោមានឡានលិចទឹក។ អ្នកឯងមិនទាន់ចេះឃោសនាទេ អ្នកឯងចង់បង្អាប់តេជោ ក៏ប៉ុន្តែ ទីចុងបំផុតអ្នកឯងបង្អាប់អត់កើត។ ខ្ញុំបង្រៀនក្បួនអ្នកឯង … អ្នកឯងទៅរកកន្លែងណាពេលទឹកកំពុងតែហូរ អ្នកឯងយកសំរាមមកចាក់ឱ្យហូរទៅ …។

អ្នកឯងគួរតែមើលប្រទេសអូស្ត្រាលី។ ប្រទេសអូស្ត្រាលីកំពុងដាក់(ប្រទេស)នៅក្នុងស្ថានភាពអាសន្នមួយ ដែលទឹកជំនន់(វាយប្រហារ) ក្នុងពេលដែលអ៊ីតាលីកំពុងដាក់ប្រទេសក្នុងគ្រាមានអាសន្នដោយសារគ្រោះរាំងស្ងួត។ តើនេះជាធម្មជាតិទេ? ហេតុអីបានជា(ប្រទេស)អ្នកមានប៉ុនអូស្ត្រាលីទៅលិចទឹក? មកពីភ្លៀងវាខ្លាំង កុំថាឡើយត្រឹមតែអាលូរបស់យើងនៅទីក្រុងភ្នំពេញ សូម្បីតែទន្លេមេគង្គវាធ្លាប់ជន់(លិច)ទេ? វាធ្លាប់ជន់(លិច) ម៉េចបានវាជន់(លិច)? មកពីអាមកពីអាខាងលើ(ច្រើនពេក) អាខាងក្រោមដោះវាមិនទាន់។ អញ្ចឹងទេ កុំថាឡើយត្រឹមលូ សូម្បីតែទន្លេក៏វាចេះ(ជន់)ឡើងដែរ។ ប្រទេសជប៉ុន Kumamoto prefecture ដែលខ្ញុំទៅនេះ គឺជាទឹកដី ដែលគ្រោះទឹកជំនន់ទឹកភ្លៀងវាយប្រហារខូចខាតយ៉ាងដំណាំ។ ហ្នឹងជប៉ុន ទម្រាំដល់កម្ពុជាយើង? បើប្រទេសដទៃមិនធ្លាប់លិច ខ្ញុំមិនថាទេ តែប្រទេសដទៃធ្លាប់លិច។

ឥឡូវ ទៅស្រែក ជយោ! អាល់បាឌីស។ អាល់បាឌីស ខ្ញុំទើបហ្នឹងដឹងត្រឡប់មកវិញទេ ដឹងពីខាងស្ថានទូតអូស្ត្រាលីឱ្យខ្ញុំដឹងតាមមន្ត្រីរបស់ខ្ញុំម្នាក់។ អាល់បាឌីស គឺជាមន្ត្រីវ័យក្មេងម្នាក់ អាយុ ២៤ ឆ្នាំ មកជួបជាមួយខ្ញុំនៅឆ្នាំ១៩៨៧ អស់រយៈពេល ៣ ម៉ោង។ ខ្ញុំកំពុងស្រាវជ្រាវថា គាត់មកជួបខ្ញុំពីរឿងអី ​ព្រោះកាលហ្នឹងជាមន្ត្រី។ ប្រហែលជាពេលនោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ពេលនោះខ្ញុំជានាយករដ្ឋមន្ត្រី ដែលទើបមានវ័យ ៣៥ ឆ្នាំ (នៅ)ឆ្នាំ១៩៨៧។ បើនៅទីក្រុងហ្សាកាតា គឺចាប់ផ្តើមវឹបឡើងលិច។ អញ្ចឹង​ បានជាឥឡូវគេ ត្រូវដូរទីក្រុងហ្សាកាតាទៅកន្លែងផ្សែង។ ប្រហែលជា ២០ ឆ្នាំ ឬ ៣០ ឆ្នាំទៀត រដ្ឋធានីឥណ្ឌូនេស៊ីអាចទៅនៅកន្លែងផ្សែង។

ខ្ញុំសូមបង្រៀនអ្នកលេង TikTok ដែលចង់វាយប្រហារខ្ញុំ តែមិនវាយប្រហារ Direct ទេ តែយករូបភាពយកមកចាក់. រូបភាពទី (១) គឺរូបភាពផ្លូវលំ ម៉ូតូដូចជា YAMAHA ឬក៏ម៉ាកស្អីទេ ម៉ូតូយ៉ាងស្អាតទៀត (ទៅដាក់)ជាប់ផុក នែ! ធ្វើអញ្ចេះវិញ លីកង់ដើរកាត់ផ្លូវរទេះ រួចហើយស្រែក មានសម្តេចតេជោ មានសន្តិភាព និងមានការអភិវឌ្ឍ កុំដាក់រូបភាពម៉ូតូ ដាក់រូបភាពកង់ទៅ ប៉ុន្តែ ដាក់រូបភាពកង់ (តើ)សម័យនេះសល់កង់ប៉ុន្មាន? ហើយសល់ផ្លូវរទេះប៉ុន្មាន? ដល់នៅទីក្រុងភ្នំពេញនេះ​ អ្នកឯងដាក់ទឹកលិច ហើយអ្នកឯងដាក់រូបភាពឡាន/ម៉ូតូនៅតាមផ្លូវ ឡានបើក/ឈប់តាមផ្លូវលិចទឹកហ្នឹង រហូតដល់កន្លែងខ្លះដូចជាបារ ឬក៏ជាខារ៉ាអូខេ ឃើញនាងៗអង្គុយ រួចហើយថាកន្លែងហ្នឹងអាចមកបាន កន្លែងដទៃលិច(ទឹកអស់)ហើយ … អ្នកឯងគិតថាវាយ ហ៊ុន សែន ក៏ប៉ុន្តែ​ អ្នកឯងវាយអត់ចំទេ។ ហ៊ុន សែន មានដល់ឡាន/ម៉ូតូលិចចោលតាមផ្លូវឯណោះ (និងមាន)ម៉ូតូជាប់ផុកតាមផ្លូវ។ អ្នកឯងមានម៉ូតូជិះតើ។ សម័យក្រោយ(ឆ្នាំ)១៩៧៩ រកស្បែកជើងពាក់អត់បានទេ បានកង់មួយសឹងស្មើម៉ូតូ បានម៉ូតូមួយស្មើឡានមួយ។

(២២) ប្រើឡានប្រភេទ HYBRID ល្អសម្រាប់ការការពារបរិស្ថាន និងមានផលចំណេញដល់គ្រួសារ

ឥឡូវនេះ គេកំពុងរកវិធី ដើម្បីកាត់បន្ថយការប្រើសាំង។ ថ្ងៃមុនឃើញអ្នកលក់ឡាន Hybrid ហ្នឹងត្រូវប៉ាន់។ គេយកសម្លេងខ្ញុំទៅដាក់ក្នុង TikTok … យកសម្លេងខ្ញុំទៅចាក់។ ឡាន Hybrid នេះ ទៅថ្ងៃអនាគត គឺល្អប្រសើរ ទាំងបញ្ហាបរិស្ថាន/សន្សំសំចៃប្រេងឥន្ធនៈ។ ឡានប្រើធុងអាគុយខ្លះ/ប្រើសាំងខ្លះ ល្អសម្រាប់ការការពារបរិស្ថាន។ បន្តិចទៀតគេនឹងឈានដល់កម្រិតហាមឃាត់ការប្រើប្រាស់ឡានចាក់ប្រេង ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ គេថាឡាន Hybrid ហ្នឹងមិនមែនមានតែតូចទេ វាមានទាំងអាឡានធំ(ដូចជា) Landcruiser ថាមានអា Hybrid ហ្នឹងដែរ។ បើយើងប្រើអាហ្នឹងបានកាន់តែច្រើន បញ្ហាផ្សែងពុលក៏កាន់តែថយ ផលចំ​ណេញរបស់ក្រុមគ្រួសារមួយៗ ទៅលើការប្រើប្រាស់សាំង(ក៏កាន់តែប្រសើរ)។ ឥឡូវនេះ យើងនៅចាក់សាំងបាន (ប៉ុន្តែ) នៅស្រីលង្កាអត់មានសាំងចាក់ឱ្យទេ។ (យោងតាម)សេចក្តីប្រកាស(ព័ត៌មាន)ពីម្សិលរបស់ស្រីលង្កា គឺនៅសល់សាំងប្រើបានត្រឹមតែកន្លះថ្ងៃទេ។ អញ្ចឹងទេ ដើម្បីភាពម្ចាស់ការទុកជាមុន ការប្រើប្រាស់ឡានអាគុយ គឺជារឿងល្អ។ ថ្ងៃមុនខ្ញុំសួរគេថា ម៉ូតូប្រើអាគុយក៏មានដែរឥឡូវនេះ បើម៉ូតូប្រើអាគុយមានក៏គួរតែប្រើម៉ូតូប្រើអាគុយ។ ខ្ញុំក៏ប្រើម៉ូតូអាគុយដែរ ប៉ុន្តែម៉ូតូរបស់ខ្ញុំវាមានកង់បួន វាដូចកូនឡានអញ្ចឹង ប៉ុន្តែ វាតូច។

… អ្នកដែលចង់វាយប្រហារខ្ញុំ (ឬចង់)ឌឺឱ្យខ្ញុំ ក៏ប៉ុន្តែ អ្នកវាយខ្ញុំអត់ត្រូវទេ។ អ្នកឯងគិតមើលអតីតកាល បើអ្នកឯងក្មេងទើបមានអាយុ ២០ ឆ្នាំជាង ឬ ៣០ ឆ្នាំជាង អ្នកឯងកើតមិនទាន់ ឬកើតទាន់ដែរតែនៅក្មេងពេក អ្នកឯងសួរជីដូនជីតា/ឪពុកម្តាយរបស់អ្នកឯង តើក្រោយឆ្នាំ១៩៧៩ មានអីជិះ? មានផ្លូវលំទេ? មានផ្លូវចាក់កៅស៊ូទេ? មានផ្លូវបេតុងទេ? មានម៉ូតូ/ឡានអណ្តែតទឹកទេ បើរកតែស្បែកជើងពាក់មិនបានផង? នេះគេហៅថា តម្រិះជិះកឯងទេ។ ខ្ញុំគ្រាន់តែជួយប្រាប់ រកវិធីឱ្យឃោសនាអ្វីឱ្យប្រសិទ្ធភាពជាងហ្នឹង។

(២៣) ចេញទៅប្រកួតតំណាងជាតិសាសន៍/ប្រជាជន និងមាននាយករដ្ឋមន្ត្រីធ្វើជាប្រធានប៉ារ៉ាអូឡាំពិក

ឥឡូវ វិលមកកីឡាករ/ការីនី សង្ឃឹម យក(បាន)មេដាយប៉ុន្មានមកផ្ទះ(វិញ)? ឯណាខាងកីឡាបាល់ទះនារី? ធ្លាប់បានមេដាយអីដែរបាល់ទះនារី? (ក្រុម)ថ្មី លើកទី១ កុំចាញ់ច្រាប គេក៏ជាតិសាសន៍មួយ យើងក៏ជាតិសាសន៍មួយ ហើយយើងពាក់ទង់ជាតិខ្មែរ។ អ្នកទាំងអស់គ្នាទៅកុំភ្លេចថា ប្រជាជន ១៧ លាននាក់ នៅពីក្រោយខ្នងគាំទ្រ ហើយកុំភ្លេចថានាយករដ្ឋមន្ត្រីរបស់ប្រទេសធ្វើជាប្រធានប៉ារ៉ាអូឡាំពិក។ ជាការលើកទឹកចិត្ត ដើម្បីផ្តល់នូវការខិតខំ សម្រាប់ទាំងអស់គ្នា កុំអស់សង្ឃឹម។ ជនពិការមានលទ្ធភាពអាចធ្វើអ្វីបាន គឺធ្វើហ្នឹង។

ឥឡូវនេះ សម្រាប់អ្នកទៅចូលរួមទាំងអស់ ទាំងកីឡាករ/ការិនី ទាំងមេដឹកនាំ ចំនួន ១៦៥ នាក់ ជូនថវិកាម្នាក់ៗ ចំនួន ៥០០ ដុល្លារអាមេរិក។ សម្រាប់អ្នកទទួលបានមេដាយ មកវិញរឿងផ្សេង។ ប៉ុន្តែ សម្រាប់អ្នកចេញទៅ ដឹងតែបានម្នាក់ ៥០០ (ដុល្លារអាមេរិក) ស្មើៗគ្នា​ ចាញ់ក៏បាន ៥០០ (ដុល្លារអាមេរិក) ឈ្នះក៏បាន ៥០០ (ដុល្លារអាមេរិក)។ ចុងក្រោយជូនពរ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ជាពិសេស ក្មួយៗកីឡាករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Selected Comments Samdech Techo Hun Sen, Remarks and Advice to the ASEAN Para Games Delegation Before Going for the Games at Solo, Indonesia [Unofficial Translation]
7 July, 20221

CNV: 06/07/2022

(1) From Year to Year, Cambodian Sports Have Developed Positively

[…] We know that Vietnam and Philippines did not send their (players) because the countries are struggling with both disasters and Covid-19 pandemic. Vietnam organized the SEA Games, but do not go for the ASEAN Para Games for Covid-19. We should thank Indonesia for hosting this ASEAN Para Games for our disabled to avoid missing out. If you miss this year, you will miss two matches – one in the Philippines and one in Vietnam. It is good that Indonesia is prepared to do this. I am really proud that from year to year our sport is improving. Let me take this opportunity to express my appreciation to the athletes for the SEA Games in Vietnam, which this year we have won many medals compared to previous competitions. I also hope that our disabled athletes, as I said before, whom we send in less number will get more medals home […]

(2) Please (1) Respect the Rules of the Game, (2) Avoid Using Banned Substances; Special Flight for ASEAN Para Games Athletes

I have already advised that what is important for us is to abide by the rules of the game. To avoid any violation of the rules of the game is the point 1. The second point is to absolutely avoid the use of substances that are banned in sports, which makes it detrimental to the national reputation. It doesn’t matter if you win a gold medal or a silver medal, or none, but the use of banned substances is a great disgrace to the nation. The medals that the whole team received were not enough to make up for the damage caused by the use of drugs or banned substances in sports. This is a recommendation for players who will be competing […]

Regarding the request for transportation (players), I received from (His Excellency) Hun Many yesterday, and I had a discussion with His Excellency Mao Havannal (of Cambodia’s civil aviation). I agree to send a special plane to take our players to the competition. This makes it easier for our players to travel without getting too tired and without going through a lot of transits. The money to buy the plane ticket must be diverted to pay for the plane that we have to rent or may have sponsorship. Previously, Cambodia Airways sponsored 8 flights of Phnom Penh-Hanoi for our players (to participate in the SEA Games in Vietnam) […] (this time) all of you leave together on July 24 and come back on August 7 together […]

(3) Towards “Cambodia Zero Mines” in 2025 with the participation of both the national budget and the private sector

Speaking of disability, if we look at people with disabilities in the war so far, they are very old now. Let consider 1998 the year we ended the war, until now, it is 24 years ago. Disability still exists causing by (accidental) landmines/unexploded ordnance and other disability conditions […] but (one major disability is the ones caused by landmines/unexploded ordnance. Let me as how many of you are disabled by landmines/unexploded ordnance? […] this is the problem.

A few days ago, I called for the participation of both the national budget and the private sector to participate in the final journey to Cambodia Zero Mine in 2025 […] maimed by landmines/unexploded ordnance is the tragedy that has been happening in our land. We have cleared a lot of mines, but in some places (though the mined covered) land is very small, costing only US $ 50,000, US $ 100,000 (US $) or US $ 200,000 to do the job but we neglected it. We seem to be slow to act on that. Maybe because we have a lot of work to do. But this situation should be amended through the participation of forces from all relevant actors as possible […]

… When we started the implementation of the win-win policy to end the war completely, I set two goals – first, to turn all former battlefields into development zones; second, turn the border line with neighboring countries into a border of peace, friendship, cooperation and development. Now both tasks are in progress, and the first task we can say that we have achieved more than 90% and the remaining 10% have not yet become development areas, because of the remaining landmines/unexploded ordnance […]

(4) Bank Account for Contributors to Remove Danger from Landmines

I admit that this is our negligence in directing mine action. We have released a small budget for the course. We rely too much on our development partners for funding, and our biggest donors are Japan, China, Korea, Australia, Britain, Europe, and the United States to help clear mines in our country. We have not addressed this matter very much with our own budget. That is why I took the initiative to plan and push this situation forward. So far, we have received almost 15 million US dollars […]

The Mines Authority is now leading a meeting of operators, including CMAC, the army and the peacekeeping forces, to set targets for demining activities in order to declare each area mine-free zone. For example, in Phnom Srok district, it is said that the area becomes a mine-free area. Areas near Phnom Srok, we have cleared Thmor Puok of mines and declared it mine-free. The (district) of Preah Net Preah is on that side, and we declared it a mine-free zone. It is safe. What is worrying is that the people living on the other side where they traveled to get to that place, sometimes to follow their cows, may encounter danger from mine. Not only for those in the countryside, people in the city who drive to there for a visit do not know of mines may wander into the minefields […]

Let us create an account and notify people of this effort that is becoming a national movement final on mines. From now until 2025, we have only three years left. Time is not far off. Our foreign development partners who provide assistance have their goals. Foreign partners provide assistance for somewhere as their target areas. We cannot use their budget as we wish. We need to (study and determine) where (demining activities would need to use) which country’s budget, and where we do it with our own budget. The Mine Authority must prepare those points for the demining process and the destruction of unexploded ordnance for the safety of our country to make the country safe and attractive for tourism, especially eco-tourism […]

(5) Right-Hand Drive Vehicles by July 6, 2022 Can Pay Tax without Changing Steering Wheel

Before I made this decision, I have been following the work since yesterday. Right-hand drive cars owners, yesterday asked to pay taxes, but not to change the steering wheel. Now I agree with your request. You have to come in to pay taxes, you do not have to change the steering wheel for those who have not changed it yet. (As for) those who have changed already, it is good that we have a left-hand drive car to use. But those who have not changed must come to pay taxes and the Ministry of Public Works who then issues (number) plates for them. In the past, some right-hand drive cars have come to make deposits (for a plate number) and go to change their steering wheels.

Now, those who have already deposited money to change the steering wheel and has not changed yet do not need to change. They have to pay the remaining tax and receive a letter from the customs to show to Public Works to get the license plate. This point is in line with your demands. I would like to confirm its validity as of July 6, 2022. From tomorrow, the newly imported right-hand drive cars will nit be allowed to pay taxes and/or to change the steering wheel. They will be seized immediately […]

(6) Covid-19 Seems to Be Surging, Putting the World in an Unusual Position; Thank You Sky Angkor for Transporting Athletes To/From; It Is Not Necessary to Lock Down the Country, but Please Get the Vaccine as Prescribed by the Ministry of Health

Another issue I should also address for all citizens as well as our athletes. The Covid-19 seems to be surging and putting the world in a precarious position, France and Italy are to declare the seventh wave of (many infection) cases. This issue requires our people to be vigilant again on the possible spread of Covid-19 infection. For our sportspersons and athletes, when going to the competition, we must take extra protection of their health, especially to have enough masks to ensure that our sportspersons/athletes are not infected and can participate in the competition […]

We have now received the information that Sky Angkor has accepted to request to transport sportspersons/athletes on July 26 to and on August 7, 2022 from. I thank the Sky Angkor company for their offer, […] that is the Cambodian people’s way. They know how to help (each other) […] The Cambodia Airways did eight charter flights to (transporting sportspersons) and did not take a penny from the state. Now Sky Angkor is willing to do the same […]

I would like to confirm to those who are concerned about their jobs and asked not to close the factory (because of the Covid-19 surge). No, we will not close down the factory. May our nieces and nephews continue to work in peace. All I need is for you to come and get the vaccine as prescribed by the Ministry of Health. The more vaccines, the better the defense. That is good for us. Therefore, each factory must consider the safety of its workers (as well as) people in the communes. Each ministry needs to think about its staff. Companies think about how many workers in their company (needed) injection and how many doses do they reach now. Encourage them to get an injection or ask a doctor to give injections in the ministry […]

(7) Cambodia contributes to ASEAN Reserve Medical Stock for Public Health Emergencies

This morning, relating to the Covid-19, I just made a decision. Now we need to make contribution to ASEAN as a whole. As the first step, three countries make contribution, and I got confirmation this morning […] there are three countries that have already joined (in this effort). We are the fourth country to contribute to the ASEAN Regional Reserve of Medical Supplies for Public Health Emergencies (RRMS). So this morning I decided to offer some medical tools and equipment in contribution to those donated by the previous three countries […] in the time to come, we may be able to participate more like providing Rapid Test Kits […] we cannot afford to provide vaccines because they are not for stock. It has expiration date […]

(8) Citizens/Government Institutions Strive to Save Electricity as Energy Crisis Occurs Throughout the World

Another point I should make today. I would like to call on our people to try to save on electricity consumption, both the people themselves and all national institutions try to save electricity. For the first time in the history of electricity in Cambodia, it has reached the stage of loss. If the state does not pay attention to the people, the time / time of electricity will have doubled. Some countries have already raised electricity prices twice, but for Cambodia we have not yet raised electricity prices. Some factories are facing losses due to rising electricity prices. However, the Royal Government has to make up for the loss. Today is a loss. When Covid-19 exploded, oil prices fell. By the time Covid-19 began to slow down, the economy recovered, oil prices also rose, but the Russian-Ukrainian war and reciprocal sanctions, known as the energy crisis, took over the world. Already. That is why do not play the game of punishment, the game of war must also be avoided and the game of punishment must also be avoided […]

(9) Citizens/Government Institutions Strive to Save Electricity as Energy Crisis Is Rampant in the World; US$ 100 M Loss Due to the Russian-Ukrainian War, Mutual Sanctions; Energy Crisis Makes It Impossible to Deduct Further Electricity Price by End of 2022; UN Climate Change Conference 2022 COP27 No Longer Meaningful(?)

Another point I should make today is to call on us to try to save on electricity consumption, both the people themselves and all national institutions. For the first time in the history of electricity in Cambodia, it has reached the stage of operational loss. If the state does not pay attention to the people, the electricity price would have doubled already. Some countries have already raised electricity prices twice. Cambodia has not yet raised electricity prices. Some factories are facing losses due to rising electricity prices. However, the Royal Government has been making up for the loss. When Covid-19 broke out, oil prices fell. By the time Covid-19 began to slow down, the economy recovered, oil prices also rose. However, the Russian-Ukrainian war and reciprocal sanctions caused energy crisis all over the world. That is why (we urge countries in the world) to play no game of sanction or punishment. The world must avoid the game of war and the game of punishment/sanction […]

Now about climate change. No more meaning about it. Why? After the meeting in 2021 in the United Kingdom many announced that they will stop producing coal. Now European countries use coal […] the day the German ambassador came to say goodbye, I asked him honestly, did Germany use coal? “We did,” he said. Russia cuts off gas supply […] they had to go back to coal to generate electricity. If they go back to coal, what will happen? (It) undermines global programs in climate change. Now the price of oil is going up, and the price of coal is going up. I call on us everywhere to pay attention to energy savings, and start with state institutions ho pay electricity bill with national budget, because otherwise we will incur greater losses. This year, we are estimated to have lost more than US$ 100 million, starting with the Russia-Ukraine war on one side and with sanctions on another.

What does one receive from the punishment or sanction? It brought pain for all. The war was a pain between Russia and Ukraine, especially the people of Ukraine, but this punishment/sanction was meted out to those punishers too. We, who do not know anything about this war, are also punished. That, which is a global issue, should be considered. While I was attending the World Economic Forum, the WTO Director-General called for the non-use of sanctions. Now the consequences have come […]

In our country, a report by the Ministry of Commerce last week got me that gas prices have risen by 35%, fuel prices have risen, coal prices have risen, and gas prices have risen, leading to a full-blown energy crisis. I know about a meeting of an NGO to prepare a petition or to file a petition here/there about rising oil prices, even though they know that it is a global issue […] it is your right, but I wanted to assure the people of Cambodia that if the Royal Government only thinks about the profit of electricity so far, people would have already paid for electricity twice the price as much.

Yesterday, I called the Director General of Electricity to report on any measures related to this electricity issue. In fact, my goal had been that by the end of 2022 I am going to announce a slight reduction in electricity prices if there is no crisis. Now, not only that we cannot reduce the price, but we are having a loss of electricity operation also […] at this point, the results are already visible. How long will the Russia-Ukraine war end? And when will using punishment/sanction get its end? […]

The big concern is the oil issue. If we increase the price of electricity in the past, it would have been a terrible move. This year we can estimate a loss of more than $ 100 million. This is the case where the angels help every day with rainwater into the basin to release hydropower for us to have electricity, but in case of drought next year, this will be the problem. Our voice is too small to call on big countries to reconsider the implementation of sanctions […] punishers like Germany are starting to switch from gas to coal. If coal is used (the UN Climate Change Conference 2022 or UN Climate Change Conference 2022) COP27 does not mean anything because COP27 has announced that it will stop using coal. And now Europe itself is using coal. Because if you do not use coal, where do people have electricity from? […]

(10) TikTokers to Maintain/Respect Traditions; (2) to Attack the Wrong Situation

These days, I see two kinds of TikTokers. I would like to send a message to TikTok players a bit. First, I would like to send a message to you girls who play TikTok. Some of them are giving good examples, but some of them others are using indecent words […] I am begging you to keep our tradition […] We do not plan to shut down TikTok, but it is not a way to make fun with such indecent words. Second, I am sending this message to those who want to attack me, but hitting in the wrong direction and it is not profitable for them […] they take pictures and play in TikTok.

The first picture shows a clean and modern motorcycle stuck in street mud, form which they dubbed the sound “Samdech Techo is Peace and Development.” They should do not put motorcycles in the picture, but bicycles […] how many bicycles are left today? And how many cart paths are left? […] you think you hit Hun Sen, but you did not hit correctly. Hun Sen had cars/motorbikes stuck on the road […] which means you have motorcycles. The generation (of year) 1979 could not find even shoes to wear. To have a bicycle is almost equal to a motorcycle […]

Now they are looking for ways to reduce fuel consumption. The day before, with TikTok dubbing my voice, I saw people sell well hybrid cars. I guess the hybrid car is good for the future as it is both environmentally friendly and fuel efficient. The car uses batteries/ gasoline, good for environmental protection. Soon, they will reach a ban on the use of fuel trucks to adapt to measures in climate change. It is said that they only make Hybrid small car. In fact, they also make large one such as Landcruiser. The more we use it, the less the toxic problem, and it is beneficial for family than using gasoline […]./.

វីដេអូ ៖ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​​ ជួប​ពិភាក្សា​ការងារជា​មួយ​តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយសម្រាប់​សាលាក្តី​ខ្មែរក្រហម​