Tuesday, January 18, 2022

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ​

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។



វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ
* សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍ចំពោះការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់វិស័យទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយ ដែលប្រទេសត្រូវបានបើកដំណើរការឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាអាជីវកម្មទេសចរណ៍ជាច្រើនបានផ្អាកដំណើរការ បុគ្គលិកទេសចរណ៍ជាច្រើនបានបាត់បង់ការងារ ដោយសារជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងគោលបំណងធានាដល់ការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេល២ឆ្នាំកន្លងមកនេះ ប្រទេសនីមួយៗបានដាក់ចេញនូវវិធានការដោយឡែកៗពីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការដាច់ដោយឡែកពីគ្នានេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដំណាក់កាលមុន គឺជាដំណាក់កាលដែលយើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ប៉ុន្តែដំណាក់កាលនេះ គឺជាដំណាក់កាលដែលបានចាក់វ៉ាក់សាំង ជាជំហាននៃការទទួលស្គាល់គ្នាទៅវិញទៅមក
* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក
* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រសាសន៍សម្តេចកន្លងមកថា នៅក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើដំណើរបានទេ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីបញ្ហាមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ានោះទេ
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលអគ្គលេខាធិការអាស៊ាន បានជួបជាមួយដៃគូនយោបាយនានា នៅក្នុងប្រទេសកម្ពុជា ហើយធ្វើការជាមួយគ្នាបានយ៉ាងល្អ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា របៀបវារៈរបស់អាស៊ានឆ្នាំ២០២២ មិនមែនបញ្ហាមីយ៉ាន់ម៉ាតែមួយទេ គឺមានបញ្ហាជាច្រើន រាប់ទាំងបញ្ហាកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បិទបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៧៖០៩នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ៕

 

 

Opening Remark by Samdech Akak Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia at the Opening Ceremony of the 40th ASEAN Tourism Forum 2022 Under the Theme “ASEAN-A Community of Peace and Shared Future “ Sihanoukville, 18 January 2022

 

ផ្សាយបន្តផ្ទាល់៖ ពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ 

ល្ងាចថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ 


#ហ៊ុនសែន #ទេសចរណ៍អាស៊ាន #ATF2022

បទវិភាគអន្តរជាតិ៖ «កំណើនសេដ្ឋកិច្ចរបស់ចិនកំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាននូវការងើបឡើងវិញជាបន្តបន្ទាប់»

(ប៉េកាំង)៖ មួយឆ្នាំមុនខណៈពេលដែលប្រទេសចិន ក្លាយជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ នៅលើពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ច ទីភ្នាក់ងារសារព័ត៌មាន Bloomberg ធ្លាប់ចេញផ្សាយអត្ថបទដោយបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់ចិនកំពុងជួយសេដ្ឋកិច្ចសកល ឱ្យសម្រេចបាននូវការងើបឡើងវិញជាបន្តបន្ទាប់។ មួយឆ្នាំក្រោយ ទន្ទឹមនឹងទិន្នន័យសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ ត្រូវបានប្រកាស ដំណើរការសេដ្ឋកិច្ចរបស់ចិន មិនបានធ្វើឱ្យពិភពលោកអស់សង្ឃឹមទេ ហើយបានក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

យោងតាម «តារាងពិន្ទុ» ប្រចាំឆ្នាំ ដែលរដ្ឋបាលជាតិស្ថិតិចិនបានប្រកាសនៅថ្ងៃទី ១៧ ខែមករាបានឱ្យដឹងថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញ ប្រកបដោយស្ថិរភាពជាបន្តបន្ទាប់នៅឆ្នាំ ២០២១ ហើយគោលដៅសំខាន់ៗតាមការប៉ាន់ប្រមាណទុកជាមុន ត្រូវបានសម្រេចដោយគ្រប់ជ្រុងជ្រោយ ពោលគឺ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនមានចំនួនលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន គឺដល់ទៅ ១១៤.៤ ទ្រីលានយាន់ប្រាក់ចិន បានឈរនៅលំដាប់ទី ២ នៅលើពិភពលោកដែលបានកើនឡើង ៨.១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០។ ល្បឿនកំណើននេះ គឺស្របទៅតាមការប៉ាន់ប្រមាណជាទូទៅ របស់សេដ្ឋវិទូទាំងឡាយ ហើយបន្តឈរនៅលំដាប់ជួរមុខ ក្នុងចំណោមតួអង្គសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោក ដែលបានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀត នូវភាពធន់ និងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចចិន។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនសម្រេចបាននូវការងើបឡើងវិញ ប្រកបដោយស្ថិរភាពជាបន្តបន្ទាប់ គឺអាស្រ័យលើការបន្តពង្រីកតម្រូវការក្នុងស្រុក។ នៅឆ្នាំ ២០២១ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមមានចំនួនលើសពី ៤០ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២.៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២០ ទំហំវិនិយោគខាងអចលនាទ្រព្យនៅទូទាំងប្រទេស មានចំនួនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤.៩ ភាគរយ។ អត្រារួមចំណែករបស់តម្រូវការក្នុងស្រុក ចំពោះកំណើនសេដ្ឋកិច្ចបានឡើងដល់ ៧៩.១ ភាគរយ។ ដូចនេះ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ត្រូវបានបង្ហាញយ៉ាងពេញលេញ តម្រូវការក្នុងស្រុកបានក្លាយជាកម្លាំងអូសទាញដ៏សំខាន់បំផុត នៃកំណើនសេដ្ឋកិច្ចរបស់ចិន ហើយមានតួនាទីយ៉ាងសំខាន់ ចំពោះដំណើរវិលជុំក្នុងស្រុក ឱ្យមានភាពកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់។

ព្រមពេលជាមួយគ្នានេះ និម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលដំណើរវិលជុំទាំងជាតិ និងអន្តរជាតិជំរុញគ្នាទៅវិញទៅមក ក៏មានអំណោយផលដល់ការងើបឡើងវិញជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចចិនផងដែរ។ មួយផ្នែក ការពង្រីកតម្រូវការក្នុងស្រុកបានជំរុញដល់ការនាំចូលឱ្យកើនឡើង មួយផ្នែកទៀត ការពង្រីកតម្រូវការមកពីខាងក្រៅ ក៏បានជំរុញដល់ការនាំចេញឱ្យកើនឡើងផងដែរ។ នៅឆ្នាំ ២០២១ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ប្រទេសចិន បានបំបែកកំណត់ត្រាខ្ពស់បំផុតម្តងទៀតក្នុងប្រវត្តិសាស្រ្ត ក្នុងនោះ ការនាំចូលនិងនាំចេញបានកើនឡើង ២១.៥ ភាគរយ និង ២១.២ ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ ២០២០។

ក្នុងបរិបទដែលវិស័យពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងពិភពលោក មានភាពថមថយចុះពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការដ៏ខ្លាំងក្លានៃទីផ្សារចិនបានផ្តល់ការបញ្ជាទិញ និងឱកាសវិនិយោគកាន់តែច្រើន ដែលមានកម្លាំងទាក់ទាញយ៉ាងខ្លាំង សម្រាប់សហគ្រាសទូទាំងពិភពលោក។ លើសពីនេះទៅទៀត ក្នុងនាមជា «រោងច្រកសកលលោក» ដែលមានប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញ និងផលិតភាពប្រកបដោយស្ថិរភាព ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបំពេញតាមតម្រូវការដែលបាន និងកំពុងកើនឡើងឥតឈប់ឈររបស់បណ្តាប្រទេសនានានៅលើពិភពលោក ចំពោះផលិតផលចិន ដែលបានលំនឹងដល់ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

នាពេលបច្ចុប្បន្ននេះ បរិយាកាសសេដ្ឋកិច្ចដែលប្រទេសចិនកំពុងប្រឈមមុខ នៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹង ប៉ុន្តែនិន្នាការល្អប្រសើរជាមូលដ្ឋានរបស់សេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរនឹងមិនកែប្រែនោះទេ។ ទន្ទឹមនឹងពេលវេលារំកិលទៅមុខ សមិទ្ធផលនៃគោលនយោបាយពាក់ព័ន្ធរបស់ប្រទេសចិន កំពុងលេចចេញជាបន្តបន្ទាប់។ ប្រការនេះក៏ធ្វើឱ្យប្រទេសចិនមានជំនឿចិត្ត ទីបង្អែកនិងសមត្ថភាពក្នុងការសម្រេចបាននូវ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងភាពរឹងមាំ ខណៈពេលកំពុងប្រឈមនឹងបរិយាកាសអន្តរជាតិ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា៕ (#CCFRComment#)

ដោយ៖ Fresh News




លិខិតមិត្តអ្នកអាន៖ «សារជាតិអ្នកនយោបាយដែលរស់ដោយសារ តោងកន្ទុយក្បិនគេ»

ពាក្យចាស់ពោលថា «ចាញ់ខ្លាំងស្រវាំងភ្នែក»។ យ៉ាងណាមិញ ទណ្ឌិត សម រង្ស៊ី នៅពេលនេះមិនត្រឹមតែស្រវាំងភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងស្រវាំងសតិបញ្ញាស្មារតីទៀតផងពីព្រោះលើទិដ្ឋភាព នយោបាយក៏ចាញ់អស់គ្មានសល់ ចំណែកអាយុក៏កាន់តែចាស់ខ្លាំង។

ជាក់ស្តែង បើយើងមើលរាល់ សំណេររបស់សម រង្ស៊ី សុទ្ធ តែបានបង្ហាញអំពីភាព ល្ងង់ខ្លៅនិងវិលក្បុង ហើយបង្កប់នូវចេតនា ទុច្ចរិតចង់តោងកន្ទុយក្បិនគេដើម្បីតែកេង ចំណេញប្រជាប្រិយភាពរហូតអស់មួយ ជីវិតដោយគ្មានកែប្រែសូម្បីតែបន្តិចបន្តួចឡើយ។ 

ក្រោយការបរាជ័យដ៏ សែនជូរចត់បំផុតនៃ នយោបាយប្រជាភិថុត នៃការវិលត្រឡប់ចូលស្រុកនៅថ្ងៃ ៩ វិច្ឆិកា ២០១៩ រហូតមកទល់បច្ចប្បន្នដែលធ្វើឲ្យ សាធារណមតិជាតិនិងអន្តរជាតិលែងនឹកនាពីឈ្មោះរបស់ខ្លួននោះ ទណ្ឌិតអស់ក្បាច់រូបនេះ ក៏ស្រាប់តែមកប្រកាសឡែឡែតាម ហ្វេសប៊ុកសុំទទួល ទោសជំនួស កឹម សុខា និងទាមទារ ឲ្យតុលាការកាត់ ទោសខ្លួនក្នុងនាមជាជនក្បត់ជាតិវិញ។ សំណេរបែបនេះបានធ្វើឲ្យមនុស្សជាច្រើនអស់សំណើចនិងហួសចិត្តត្បិតមិនដឹងថា ជា សម្តីកូនក្មេងបៀមដៃឬសម្តីជនដែលមានវិប្បល្លាសខាងស្មារតី។

សំណេររបស់ សម រង្ស៊ី ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីចរិតនិងលក្ខណៈ

សម្បត្តិរបស់បុគ្គលរូប នេះដូចខាងក្រោម៖

ទី១៖ សម រង្ស៊ី នៅតែ បន្តតោងកន្ទុយក្បិន កឹម សុខា មិនព្រមលែងដើម្បីកេងចំណេញប្រជាប្រិយភាព។ នរណាក៏ដឹងដែរថា រយៈពេលជាច្រើនឆ្នាំមកនេះ សម រង្ស៊ី បាន យកឈ្មោះ កឹម សុខា ជាចំណាប់ខ្មាំងដើម្បីផលចំណេញផ្ទាល់ ខ្លួន។ បុគ្គលនេះតែងតែ ប្រើពាក្យ «សម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយ»ដើម្បីបោកប្រាស់ទឹកចិត្តអ្នកគាំទ្រហើយនឹងប្រមូលលុយ។ ប៉ុន្តែ កាលពីថ្មីៗ នេះ កឹម សុខា ក៏បានចេញមុខមកប្រកាសឲ្យសម រង្ស៊ី បញ្ឈប់សកម្មភាពដែលគ្មានការទទួលខុសត្រូវនេះជាបន្ទាន់។ ឥឡូវនេះ អ្នកនយោបាយដែលចាំតែស៊ីឡាកពីគេរូប នេះ ស្រាប់តែមកប្រកាសខ្លួនទទួល ទោសជំនួស កឹមសុខា ដែលគេអាចយល់បានថា គឺជាការបន្តកេងចំណេញប្រជាប្រិយភាពពីកឹមសុខាដោយឥតអៀនខ្មាស។ យើងអាចនិយាយបានថា ជីវិតនយោបាយរបស់ សម រង្ស៊ី គឺរស់ដោយសារតែការតោងកន្ទុយក្បិនគេ ជាពិសេសគឺ ធ្លាក់ខ្លួនមកតោងកន្ទុយក្បិន

កឹម សុខា។

ទី២៖ វាបានបង្ហាញឲ្យសាធារណជនឃើញច្បាស់ថា សម រង្ស៊ី 

ជាមនុស្សខ្សត់ខ្សោយខាងផ្លូវច្បាប់យ៉ាងខ្លាំង។ នៅលើលោកកីយយើងនេះ គ្មានអ្នកណាអាចទៅ ទទួល ទោសជំនួសមនុស្ស ម្នាក់ទៀតដែលមាន ទោសបានឡើយសូម្បីតែឪពុកម្តាយ កូន ប្រពន្ធ សាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធយ៉ាងណាក៏មិនអាចមានប្រព័ន្ធច្បាប់ប្រទេសណាមួយអនុញ្ញាតឲ្យមានអ្នកទទួលទោសជំនួសគ្នាបានដែរ។ នៅក្នុងប្រពន្ធ័ផ្លូវច្បាប់ មិនថាប្រទេសណាជាប្រទេសណាទេ គឺគោលការណ៍ច្បាប់មានតែមួយនោះគឺ «ឯកត្តកម្មទោស» មានន័យថា អ្នកណាមានទោស អ្នកនោះទទួល ហើយបើនិយាយអោយសាមញ្ញ ងាយយល់គឺ«ក្បាលអ្នកណា សក់អ្នកហ្នឹង»។ 

ចុះចម្លែកអ្វីតែអ្នក នយោបាយឈ្មោះ សម រង្ស៊ី បែរជាប្រកាសចង់ទទួល ទោសជំនួស កឹម សុខា ទៅវិញ? បើមិនមែនជាមនុស្សឡប់សតិ

តើជាអ្វីទៅវិញ?

ទី៣៖ សម រង្ស៊ី ជាមនុស្សមានទោសជាប់ខ្លួនរាប់ភ្លេចដែលរហូតមកដល់ពេលនេះ បុគ្គលដែលគ្មានការទទួលខុសត្រូវរូបនេះត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនសំណុំរឿងរួចមកហើយៗនេះនៅមិន ទាន់រាប់អំពីសំណុំ រឿងជាច្រើនផ្សេង ទៀតដែលតុលាការ បាននិងកំពុងបន្តកាត់ក្តី។ ដូច្នេះ បើគ្មានការចាំបាច់ដើម្បីកេងចំណេញប្រជាប្រិយភាពពី កឹម សុខាទេ នោះ សម រង្ស៊ីគប្បីបិទមាត់នៅស្ងៀម វាល្អជាជាងស្រដីដែលខ្ជាក់ចេញនូវភាពពិសពុលនិងល្ងង់ខ្លៅនេះចេញមកខាងក្រៅ។

ទី៤៖ ការទាមទារឲ្យលោក ហ៊ុន សែន ឆ្លើយតបនឹងសំណេររបស់ខ្លួនគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី នៅបន្តតោង កន្ទុយក្បិនលោក ហ៊ុន សែន ដើម្បីចិញ្ចឹមជីវិត នយោបាយដ៏អាប់ឱនរបស់ខ្លួនមិនព្រមឈប់ឡើយ។ ថ្មីៗនេះ ពេលដែលលោក ហ៊ុន សែន រៀបចំឲ្យមានអ្នកបន្តវេន ស្រាប់តែ សម រង្ស៊ី ងាកទៅតោងកន្ទុយក្បិនលោក ហ៊ុន ម៉ាណែត ដើម្បីសាកថ្មនយោបាយរបស់ខ្លួនដែលកំពុងរលត់ ប៉ុន្តែក៍ត្រូវបានអ្នកបន្តវេនគណបក្សប្រជាជនវាយបកវីញ ដែលធ្វើអោយ

ទណ្ឌិតរត់ចោលគុកនេះរឹងថ្គាមហារមាត់ លែងរួច។

ទី៥៖ស្នៀតចាំស៊ីឡាក ពីអ្នកដទៃដដែលៗនេះ វាពិតជាអស់តម្លៃព្រោះប្រជាពលរដ្ឋខ្មែរជា ទូទៅបានភ្លេចឈ្មោះទណ្ឌិតរូបនេះបាត់ទៅ ហើយៗចំណែក

មជ្ឈដ្ឋានអន្តរជាតិក៏ លែងឲ្យតម្លៃទៀត ដែរ។ ធ្ងន់ធ្ងរជាងនេះ ទៅទៀត គឺភាគឺ កឹម សុខា ក៏មិនស្វាគមន៍ ឲ្យ សម រង្ស៊ី បន្ត ស៊ីឡាកដើម្បីកេងចំណេញទៀតដែរ។

សរុបមកវិញ ទោះបីខំរកនឹកយ៉ាងណាក៏គេរកមិនឃើញនូវគុណ

សម្បត្តិនយោបាយដែលជាស្នាដៃផ្ទាល់របស់ សម រង្ស៊ី ដែរ។ បើមិនតោងកន្ទុយក្បិនអ្នកដទៃទេ អ្នកនយោបាយរូបនេះ ពិតជាមិនអាចបន្តជីវិត នយោបាយរបស់ខ្លួន បានឡើយក្រោយពីរបូតដៃពីកន្ទុយក្បិនលោក ហ៊ុន សែន ធ្លាក់មកតោងកន្ទុយ ក្បិន កឹម សុខា និងស្រវាតោងកន្ទុយក្បិនអ្នកបន្តវេនគណបក្សប្រជាជនកម្ពុជាទៀត។ និយាយដោយខ្លី ឲ្យតែអាចតោងបាន សម រង្ស៊ី តោងមិនរើសមុខឡើយពីព្រោះបើមិនខំស្រវាតោងកន្ទុយក្បិនគេទេ អ្នកនយោបាយសត្វប្រឡាំងកាសរូបនេះ ពិតជាគ្មានសមត្ថភាពរស់ដោយខ្លួនឯងបានឡើយ ពោលគឺតោងកន្ទុយក្បិនអ្នកដទៃ គឺ ជាអភិក្រមក្នុងការធ្វើ នយោបាយរបស់ត្រកូលក្បត់ជាតិទណ្ឌិតបីជំនាន់ឈ្មោះ សម រង្សី៕

ដោយ:អ្នកនយោបាយតុកាហ្វេ




បទវិភាគអន្តរជាតិ៖ តើមានការផ្លាស់ប្តូរអ្វីខ្លះ នៅពេលសហរដ្ឋអាមេរិក ប្តូរយុទ្ធសាស្ត្រមកទប់ទល់ចិន?


(កាលីហ្វ័រញ៉ា)៖ នៅអំឡុងសម័យសង្រ្គាមត្រជាក់ តំបន់អឺរ៉ុបគឺជាយុទ្ធសាស្ត្រអាទិភាពរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ យុទ្ធសាស្ត្របែបនេះ បានផ្លាស់ប្ដូរទៅហើយ ដោយសព្វថ្ងៃ យុទ្ធសាស្ត្រសន្តិសុខរបស់អាមេរិកបានងាកមកផ្ដោតជាសំខាន់លើចិន និងតំបន់អាស៊ូបូព៌ា ដែលត្រូវបាន ជំនួសកន្លែងតំបន់អឺរ៉ុប ក្លាយជាទីកំណត់ការប្រជែងភូមិសាស្ត្រនយោបាយសកលលោក។

យុទ្ធសាស្ត្រផ្តោតលើចិន បានលេចចេញជារូបរាង ក្រោយសហរដ្ឋអាមេរិកដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយទុកឱ្យរដ្ឋាភិបាលទីក្រុង កាប៊ុលគាំទ្រលោកខាងលិច ត្រូវបានក្រុមតាលីបង់វាយផ្ដួលរលំ។ ប៉ុន្តែ ខណៈសហរដ្ឋអាមេរិកផ្ដោតលើចិន រុស្ស៊ី និងអ៉ីរ៉ង់ក៏បានឆ្លៀតឱកាស ពង្រីកឥទ្ធិពលរបស់ខ្លួនដែរ។

ថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រហែលជាកំពុងយល់ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមិនចូលរួម ឬលូកដៃនៅក្នុងសង្រ្គាមថ្មីមួយនៅមជ្ឈិមបូព៌ា នោះទេ ដ្បិតអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ជម្លោះជាយថាហេតុណាមួយជាមួយចិន។ រីឯប្រធានាធិបតី លោក ពូទីន ឯណោះវិញ បាន និងកំពុងដាក់ពង្រាយកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដិ្បតលោកក៏ទំនងជាគិតដូចគ្នាទៅនឹងអ៉ីរ៉ង់ដែរ។

លោក ពូទីន ប្រហែលជាជឿថាបច្ចុប្បន្ន វាជាឱកាសល្អក្នុងការស្ដារ និងពង្រីកឥទ្ធិពលរុស្ស៊ីឡើងវិញ ពីព្រោះថាអាមេរិកកំពុងផ្តោតលើសំខាន់ លើចិន។ សកម្មភាពរបស់អ៉ីរ៉ង់ និងរុស្ស៊ី នាពេលថ្មីៗនេះត្រូវបានក្រុមអ្នកជំនាញលោកខាងលិចយល់ថាវាបានបង្ហាញថាយុទ្ធសាស្ត្ររបស់ អាមេរិកមានបញ្ហា។ ជាការពិតណាស់ ការផ្តោតរបស់អាមេរិកទៅលើចិនខ្លាំងពេក មុខជានឹងជះឥទ្ធិពលខ្លាំងទៅលើតំបន់មជ្ឈិមបូព៌ា ជាជាងអាមេរិកឡាទីន និងអាហ្វ្រិក។ នៅអាមេរិកឡាទីន និងអាហ្រ្វិក យុទ្ធសាស្ត្រ ឬគោលនយោបាយអាមេរិកគឺផ្ដោតសំខាន់លើការប្រជែងសេដ្ឋកិច្ច បច្ចេកវិទ្យា និងការទូតជាមួយចិន។

ប៉ុន្តែ នៅមជ្ឈិមបូព៌ា បណ្ដាប្រទេសភាគច្រើន គឺពឹងផ្អែកស្ទើរតែទំាងស្រុងទៅលើការពារសន្តិសុខពីសហរដ្ឋអាមេរិក ដែលនេះនឹងធ្វើតំបន់ មជ្ឈិមបូព៌ាទាំងមូលនឹងត្រូវរៀនរស់ដោយមិនមានការផ្ដល់ ឬការគាំទ្រពីអាមេរិក។ លើសពីនេះទៅទៀត ប្រសិនបើសហរដ្ឋអាមេរិក នៅតែ រក្សាយុទ្ធសាស្ត្រផ្ដោតលើចិន នោះចង់ ឬមិនចង់ អាមេរិកអាចនឹងបាត់បង់ឥទ្ធិពលភូមិសាស្ត្រនយោបាយ តួយ៉ាងដូចជាមជ្ឈិមបូព៌ាជាដើម។

យ៉ាងណាក៏ដោយ, ការថយចុះឥទ្ធិពលអាមេរិក វាក៏ជារឿងល្អម្យ៉ាងដែរ ព្រោះវានឹងរារាំងអាមេរិកពីការធ្វើសង្រ្គាមដែលមិនចាំបាច់។ បើតាម សេវាស្រាវជ្រាវនៃសភាអាមេរិក ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ពោលគឺក្រោយការបញ្ចប់សង្រ្គាមត្រជាក់មក សហរដ្ឋអាមេរិកបានប្រើប្រាស់ កម្លាំងយោធារបស់ខ្លួននៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ដោយបង្កវិនាសកម្ម និងចាយលុយយ៉ាងសន្ធឹកសន្ធាប់ក្នុងសង្រ្គាម ដូចជានៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានជាដើម។

ម្ល៉ោះហើយ យុទ្ធសាស្ត្រថ្មីរបស់អាមេរិកដោយផ្ដោតទៅលើចិន វានឹងបង្ខំឱ្យបណ្ដាប្រទេសផ្សេងទៀត ដែលធ្លាប់តែពឹងផ្អែកខ្លាំងលើអាមេរិក ចាប់ផ្ដោតគិតគូ ពង្រឹងសមត្ថភាពខ្លួនឯង។ នៅមជ្ឈិមបូព៌ា បណ្ដាប្រទេសអារ៉ាប់ជាច្រើនបានស្ដារទំនាក់ទំនង និងពង្រឹងសន្តិភាព ហើយការ ភ្ជាប់ទំនាក់ទំនងឡើងវិញរវាងរដ្ឋអារ៉ាប់ខ្លះ ជាមួយអ៉ីស្រាអែលយកមកធ្វើជាឧទាហរណ៍បាន។

ម្យ៉ាងវិញទៀត នៅអឺរ៉ុប ក៏លេចឡើងផងដែរនូវ «យុទ្ធសាស្ត្រស្វ័យភាព» ដោយនេះបញ្ជាក់បានថាអឺរ៉ុបលែងអាចពឹងផ្អែកទាំងស្រុងលើ អាមេរិកដើម្បីការពារសន្តិសុខរបស់ខ្លួន ហើយការពិតមួយដែលពិភពលោកត្រូវទទួលស្គាល់ នោះគឺ «សង្រ្គាមត្រជាក់នៅយុគសម័យថ្មីរវាង អាមេរិក និងចិន៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២)

ដោយ: Fresh News