Thursday, February 22, 2018

មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារវប្បធម៌ អរិយធម៌ និងកិត្យានុភាពជាតិទៅកាន់ទេសចរណ៍ផ្ទាល់

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំដល់មគ្គុទ្ទេសក៍ទេសចរណ៍ថា ពួកគេជាទូតនាំសារដែលទាក់ទងនឹងវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិ ប្រាប់ទៅកាន់ភ្ញៀវទេសចរណ៍ដោយផ្ទាល់ ដូច្នេះត្រូវចងចាំថា «អត្តសញ្ញាណរបស់អ្នក ជាអនាគតរបស់អ្នក»។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម មគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៤ សាស្រ្តាចារ្យ និងសិស្ស និស្សិតប្រមាណ៣៥០នាក់ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារនូវវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិ ទៅកាន់ភ្ញៀវទេសចរណ៍ដោយផ្ទាល់ ក្នុងនោះលោករដ្ឋមន្រ្តីបានលើកឡើងពីទស្សនទាន «អត្តសញ្ញាណរបស់អ្នកជាអនាគតរបស់អ្នក» សំដៅឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ និងមានអត្តចរិតស្លូតបូត ចូលរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ ដែលនឹងនាំមកនូវអនាគតប្រសើរដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

លោក ថោង ខុន ក៏បានលើកឡើងពីសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយបានណែនាំសិក្ខាកាមទាំងអស់ ឱ្យខិតខំថែរក្សានូវសមិទ្ធផលទាំងនេះ ដែលជាចលករជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ធានាបាននូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេស។

លោក ថោង ខុន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងគោរពឱ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងចៀសវាងឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប្រាស់ចាកពីសីលធម៌សង្គម និងអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ផងដែរ៕






ទិវាជាតិទីក្រុងស្អាតខួបលើកទី៦ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ”ទីក្រុងស្អាតដើម្បីយើងទាំងអស់គ្នា”

ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីទីក្រុងស្អាត និងចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតខួបលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ”ទីក្រុងស្អាតដើម្បីយើងទាំងអស់គ្នា”។

យុទ្ធនាការនេះមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីសាលាក្រុងស្វាយរៀង មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងសហភាពសហព័ន្ធយុវជនកម្ពុជា ។

យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងបញ្រ្ជាបសកម្មភាព ទៅដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអាជីវករទាំងអស់ ឲ្យមានការយល់ដឹងពីការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ និងអនាម័យល្អ ជាពិសេសគឺចូលរួមលើកកម្ពស់ដល់កិច្ចគាំពារបរិស្ថានផងដែរ៕







ក្រសួងការងារ ចេញប្រកាសស្តីពីការឈប់សម្រាកទិវាជាតិនៃការចងចាំ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់ដែលមានចែងក្នុងមាត្រា១នៃច្បាប់ស្តីពីការងារ បានឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំស្របតាមអនុក្រឹត្យលេខ ១៩អនក្រ.បក. ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីទិវាជាតិនៃការចងចាំ៕

សូមអានប្រកាសរបស់ក្រសួងការងារខាងក្រោម៖



(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ អ្នកប្រឆាំងវិសោធនកម្មច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺប្រឆាំងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបិទសន្និសីទជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»។

សន្និសីទជាតិនេះត្រូវបានបើកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។ សន្និសីទជាតិដ៏មានសារៈសំខាន់មួយនេះ មានអ្នកចូលរួមជាង ២,៧០០នាក់ ដែលជាសមាជិក គ.ជ.អ.ប, រដ្ឋមន្ដ្រី ប្រធានស្ថាប័នពាក់ព័ន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។

សន្និសីទជាតិនេះ មានគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានា នៃការអនុវត្តន៍គោលន​យោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលសម្រេច បានក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមក និងផ្ដល់ឱកាសឱ្យមានការជជែកពិភាក្សាលើមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងទិសដៅរយៈពេលវែងទៅអនាគតនៃកំណែទម្រង់នេះ ព្រមទាំងពិភាក្សាលើផែ​នការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលចុងក្រោយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល៕

(សូមទស្សនាវីដេអូ)៖ គ.ជ.ប. បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅ ៣៣ការិយាល័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីររបស់លោក

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថាកាលពីម្សិលមិញនេះមុនជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅតំបន់រោងចក្រទឹកថ្លា លោកបានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីររបស់លោកដែលបានចែកឋានទៅកាន់លោកខាងមុខ នៅឯវត្តទឹកថ្លា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុង Facebook ថា «កាលពីម្សិលមិញ មុននឹ​ងទៅជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីនៅតំបន់រោងចក្រទឹកថ្លា ខ្ញុំបានចូលទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅកាន់សុគតិភព គឺលោកឪពុក ហ៊ុន នាង និងអ្នកម្តាយ ឌី ប៉ុក នៅវត្តទឹកថ្លា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានជួបជុំសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកូនក្មួយកម្មករជាង ១៥,០០០ នាក់នៅទីនោះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា នៅថ្ងៃ៨ កើត ដែលត្រូវជាថ្ងៃឧបោសថសីលនេះ លោកសូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ​និងជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕





ព្រឹកនេះព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ នឹងយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែនៅឯអាកាសយានដ្ឋាន រួមមានលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ ក៏មានការយាង និងអញ្ជើញពីព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។

យោងតាមព្រះរាជសាររបស់អង្គព្រះមហាក្សត្រ បានគូសបញ្ជាក់ថា អំឡុងអវត្តមានរបស់ព្រះអង្គ លោក សាយ ឈុំ នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
ក្នុងព្រះរាជសារមិនបានបញ្ជាក់ថា ព្រះអង្គ និងសម្តេចម៉ែ នឹងយាងត្រឡប់មកព្រះបរមរាជវាំងចតុមុខមង្គល នាពេលណានោះទេ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងទៅ ប្រទេសចិនមួយដង ឬពីរដង ដើម្បីពិនិត្យព្រះរាជសុខភាព។

ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅលើទឹកដីចិន ដែលជាមិត្តដ៏ស្និទ្ធស្នាលរបស់កម្ពុជា នោះ ព្រះអង្គទាំងទ្វេតែងទទួលបានការទទួល និងគារវកិច្ចយ៉ាងខ្ពង់ខ្ពស់បំផុតពីប្រធានាធិបតីចិន និងថ្នាក់ដឹក នាំជាន់ខ្ពស់របស់ចិនមួយចំនួនទៀតផងដែរ ៕


លិខិតមិត្តអ្នកអាន៖ អ្នកប្រឆាំងវិសោធនកម្មច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ គឺប្រឆាំងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា

កម្ពុជានឹងកាន់តែមានមូលដ្ឋានគ្រឹះច្បាប់រឹងមាំបន្ថែមទៀតក្នុងការការពារកិត្តិយសជាតិ និងផលប្រយោជន៍ ប្រជាជន ក៏ដូចជាការពារនូវព្រះកិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរ ព្រមទាំងពង្រឹងប្រសិទ្ធតែខ្លាំងថែមទៀត នូវការអនុវត្តរបប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីច្បាប់ធម្មនុញ្ញ​ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងវិសោធន​កម្មច្បាប់បន្ថែមទោស​ប្រឆាំងនឹងអ្នកប្រមាថ​ព្រះមហាក្សត្រ ដែលស្នើ ឡើងដោយរាជរដ្ឋាភិបាល ត្រូវបានអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា ហើយនឹងត្រូវចុះព្រហស្ថលេខា ដោយ​ព្រះមហាក្សត្រដាក់ឱ្យអនុវត្តនៅក្នុងពេលខ្លីខាងមុខនេះ។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ កម្ពុជា​ ក្នុងដំណើរឆ្ពោះទៅការពង្រឹងការអនុវត្តច្បាប់ក្នុងនាមជាប្រទេសនីតិរដ្ឋ និងដើម្បីរក្សាការពារនូវផល ប្រយោជន៍ជាតិប្រឆាំង នឹងក្រុមជនទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញជាតិតាមគ្រប់រូបភាពជាពិសេសតាម រយៈបដិវត្តន៍ពណ៌។

ជនជាតិខ្មែរមួយក្តាប់តូចរួមនឹងចៅហ្វាយនាយជាជនបរទេសមួយចំនួនរបស់ខ្លួនដែលតែងតែបង្កចលាចលសង្គម បង្កើតអស្ថិរភាពនយោបាយ និងដើរអុកឡុកបរិហារកេរ្តិ៍ប្រទេសជាតិ កំណើតរបស់ខ្លួន និងធ្លាប់តែឱនក្បាល លត់ជង្គង់អង្វរឱ្យបរទេសដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា ពិតជាមិនសប្បាយ ចិត្តឡើយជាមួយ នឹងវិសោធនកម្មច្បាប់ធម្មនុញ្ញ និងការដាក់ទោសទណ្ឌដល់អ្នកប្រមាថព្រះមហាក្សត្រនេះ ព្រោះនឹងធ្វើឱ្យពួកគេអស់លទ្ធភាពក្នុងការជេរ ប្រមាថព្រះចេស្តារព្រះមហក្សត្រ មួលបង្កាច់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈបន្តទៅ ទៀតបាន។ លើសពីនេះ ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ និងក្រុមចលនា ឧទ្ទាមខុសច្បាប់មិនអាចដើរសម្អុយកេរ្តិ៍ឈ្មោះជាតិកម្ពុជា ដូចដែលពួកគេបាន និងកំពុងតែធ្វើនៅបណ្តា ប្រទេសនានាដូចជានៅសហរដ្ឋអាមេរិក បារាំង កាណាដា និងអូស្ត្រាលីបានដោយសេរី គ្មានទោសពៃរ៍ដូចពួក គេធ្វើពីមុនឡើយ។ ពួកគេអាច គេចពីសំណាញ់ច្បាប់កម្ពុជា ពេលដែលធ្វើសកម្មភាពនៅក្រៅប្រទេស ប៉ុន្តែពួកគេនឹងបង់តម្លៃខ្ពស់នៅចំពោះមុខច្បាប់កម្ពុជា និងក្នុងទឹកដីកម្ពុជា។ បក្សប្រឆាំង និងក្រុមចលនា ខុសច្បាប់អាចធ្វើសកម្មភាពបំផ្លាញជាតិ បានក៏ដោយសារតែមានការ គាំទ្រពីចៅហ្វាយនាយបរទេស របស់ខ្លួន។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែករបស់បរទេសមក ក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។

ក្រុមប្រឆាំង សង្គមស៊ីវិលដែលទទួលថវិកាពីបរទេសមួយចំនួន រួមនឹងក្រុមសិទ្ធិមនុស្សល្អតែឈ្មោះបាន ព្យាយាមប្រឆាំងនឹងឆន្ទៈ និងបំណងដ៏ពិសិដ្ឋនៃប្រជាជនកម្ពុជាដែលប្រាថ្នាចង់បាន ប្រទេសកម្ពុជាមួយដែល ម្ចាស់ការ និងសម្រេចលើជោគវាសនាជាតិដោយខ្លួនផ្ទាល់ ដោយមិនចាំបាច់មានការបង្គាប់បញ្ជាពីបរទេស ឡើយ។ ពួកគេបាននិយាយដោយបំផ្លើស​ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាពិសេសការ កំណត់ទោសទណ្ឌ ចំពោះអ្នកប្រមាថព្រះមហាក្សត្រគឺជាការរំលោភសិទ្ធិបញ្ចេញមតិ។ តើពួកគេយល់រវាង​សិទ្ធិបញ្ចេញមតិ និងការប្រមាថទេ? មាត្រ ៧ នៃរដ្ឋធម្មនុញ្ញ ចែងថា «អង្គព្រះមហាក្សត្រ គ្មាននរណាអាចរំលោភបានឡើយ»។ ចំណុចនេះហើយ ដែលកម្ពុជាចាំបាច់ត្រូវមានច្បាប់ដែលដាក់ទោសទណ្ឌលើជនណាដែលប្រមាថព្រះ មហាក្សត្រ។ កម្ពុជាក៏មិនមែនជាប្រទេសទី១ ដែលកំណត់ដូច្នេះដែរ។ ប្រទេសថៃបាន កំណត់ច្បាប់យ៉ាង តឹងរឹងបំផុតចំពៅះអ្នកប្រមាថព្រះមហាក្សត្រ។ ហេតុអ្វីសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្ស និងក្រុមប្រឆាំងមិនរិះគន់ និងលើកឡើងថាជាការរំលោភលើ សិទ្ធិសេរីភាពបញ្ចេញមតិផង? ព្រះមហាក្សត្រក៏ជាប្រជាពលរដ្ឋដែលត្រូវ បានការការពារ ដោយច្បាប់ដែរ មិនមែន នរណាក៏អាចប្រមាថបាននោះទេ។

​គិតសព្វៗទៅ ក្រុមជនប្រឆាំង និងក្រុមមន្ត្រីសិទ្ធិមនុស្សអន្តរជាតិវង្វេងទិសទាំងនេះ គិតត្រឹមតែប្រយោជន៍ ផ្ទាល់ខ្លួន និងបក្ខពួកខ្លួនប៉ុណ្ណោះ មិនបានគិតពីផលប្រយោជន៍រួមដូចដែល ពួកគេតែងតែច្រៀងនៅទេ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាយើងពិតជារីករាយ និងសូមស្វាគមន៍យ៉ាងខ្លាំងក្លាបំផុតចំពោះការធ្វើ វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញក៏ដូចជា មាត្រាច្បាប់ដែលដាក់ទោសទណ្ឌចំពោះអ្នកប្រមាថព្រះមហាក្សត្រ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា។ ទង្វើនៃក្រុមប្រឆាំងសង្គមស៊ីវិលដែលស៊ីឈ្នួលបរទេសមួយចំនួន រួមនឹង មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ មិនចង់ឱ្យមានការធ្វើវិសោ ធនកម្មច្បាប់រដ្ឋធម្មនុញ្ញនេះ គឺពិតជាក្រុមដែល ប្រឆាំងនឹងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លើសពីនេះទៅទៀត កាលដែលពួកគេប្រឆាំងនឹងវិសោធនកម្មនេះ ក៏ព្រោះតែតាំងពីដើមរៀងមក ពួកគេ តែងតែមិនបានគោរពព្រះមហាក្សត្រខ្មែរឡើយ និងព្យាយាមក្នុងការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជាតាមផែនការ បដិវត្តន៍ពណ៌របស់ខ្លួន។ តើអ្នកទាំងនេះកំពុងតែព្យាយាម ប្តូររបបដឹកនាំនៅកម្ពុជាពីរបបរាជានិយមទៅជារបប សាធារណរដ្ឋដូចពីអតីតកាល ដែលសែស្រឡាយសាច់ញាតិខ្លួនខិតខំ ប្រឹងធ្វើតាំងពីសម័យនោះមក ឬយ៉ាងណា?

ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា រួមនឹងប្រជាពលរដ្ឋខ្មែរដែលបានតម្កល់ ព្រះមហាក្សត្រខ្មែរជា និមិត្តរូបជាតិនិមិត្តរូបនៃការបង្រួបបង្រួមជាតិសាមគ្គីជាតិ ឯកភាពជាតិ និងការពារជានិច្ចរាជបល្ល័ង្គ ព្រះមហាក្សត្រ និងរបបរាជានិយមនៅកម្ពុជា មិនអនុញ្ញាតឱ្យជនណាម្នាក់ ឬក្រុមណាមួយមកជាន់ឈ្លី ឬបំផ្លាញបានឡើយ។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយក្បត់ជាតិបង្កព្យុះភ្លៀង បានឡើយ និងត្រៀមចាត់ការតាមនីតិវិធីច្បាប់ប្រឆាំងជនវង្វេងជាតិដែលបានដើរ បំផ្លាញផលប្រយោជន៍ និងមុខមាត់ជាតិ នៅក្រៅប្រទេស និងត្រៀមខ្លួនជានិច្ចកម្ទេច ចោលនូវចលនាឧទ្ទាមខុសច្បាប់ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ  និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។

ដោយ ចៅ ចាក់ស្មុក
ឧត្តុង្គ ខេត្តកំពង់ស្ពឺ
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨


ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ៤៣២ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នងឃុំពួក ស្រុកពួក បានសាងសង់រួចរាល់ និងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ មន្ត្រីទីចាត់ការផែនការ និងវិនិយោគសាលាខេត្តសៀមរាប និងមន្ត្រីសាលាស្រុកពួកបានចុះពិនិត្យបិទគម្រោងមូលនិធិឃុំពួក ស្រុកពួកឆ្នាំ២០១៧ គម្រោងសាងសង់ផ្លូវបេតុងចំនួន១ខ្សែ ដែលមានប្រវែង ៤៣២ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ១,៥តឹក ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្រោយពីបានពិនិត្យរួចមកឃើញថា ផ្លូវនេះបានសាងសង់តាមបទដ្ឋានបច្ចេកទេស ដែលបានចុះកិច្ចសន្យាអនុវត្តគម្រោង។ ជាមួយគ្នាក្រុមការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមថែរក្សាដោយ មិនត្រូវដឹកជញ្ជូនទំនិញលើសទំងន់ មិនចាក់ដីខ្ពស់ជាងថ្នល់បណ្តាលឱ្យទឹកលិចដក់លើថ្នល់នាំឱ្យឆាប់ខូចថ្នល់ជាដើម។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាជូនដល់រដ្ឋបាលស្រុក ដើម្បីមានថវិកាសម្រាប់អភិវឌ្ឍន៍គម្រោងក្នុងដែនសមត្ថកិច្ច ជាពិសេសគម្រោង ដែលមានលក្ខណៈឃុំ។ តាមរយៈនេះ រដ្ឋបាលស្រុក មានលទ្ធភាពជាបណ្តើរៗ ដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋរបស់ខ្លួន ពង្រឹងនូវការទទួលខុសត្រូវ និងអភិបាលកិច្ចល្អចំពោះប្រជាពលរដ្ឋ៕




អភិបាលរងខេត្តពោធិ៍សាត់ ជួបប្រជុំជាមួយអង្គបោះឆ្នោតព្រឹទ្ធសភាស្រុកវាលវែងទាំង២៥រូប

ពោធិ៍សាត់៖ នៅថ្ងៃទី៦កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំជាមួយអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ស្រុកវាលវែងទាំង២៥រូប នៅស្នាក់ការបក្សស្រុកវាលវែង។

លោក ខូយ រីដា បានបញ្ជាក់ជូនអង្គបោះឆ្នោតថាត្រូវថែទាំសុខភាព និងសាមគ្គីភាពផ្ទៃក្នុង ត្រូវយល់ដឹងពីនីតិវិធីបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ពិសេសការអនុវត្តន៍គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដោយឈរលើគោលការណ៍រដ្ឋបាល និងច្បាប់ជាចាំបាច់ ត្រូវគូសឱ្យចំសញ្ញាទេវតាបាចផ្កាដែលមានលេខរៀងទី ១ នៅក្នុងសន្លឹកឆ្នោតព្រមទាំងបានជម្រាបជូនអង្គបោះឆ្នោតអំពីសភាពការណ៍នយោបាយកម្ពុជា នយោបាយក្នុងតំបន់ និងសាកលលោកផងដែរ។

លោក ខូយ រីដា ក៏បានអំពាវនាវដល់អង្គបោះឆ្នោតកុំជឿលើការញុះញង់របស់ពួកឧទ្ទាមក្រៅច្បាប់ដែលតែងតែបំផុសបំពុលព័ត៌មានតាមបណ្ដាញសង្គម Facebook បំភ្លៃសភាពការណ៍ពិតបង្ខូចប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ជាដើម។ លោកបានផ្តាំផ្ញើថា អង្គបោះឆ្នោតរួមជាមួយប្រជាពលរដ្ឋនិងកងកំលាំងទាំងបីនៅជាប់ព្រំដែនកម្ពុជា-ថៃត្រូវសហការការពារដែនដីរបស់យើងកុំឱ្យបាត់មួយមីលីម៉ែត្រណាឡើយ  និងត្រូវរួមការពារ និងថែរក្សាសន្តិភាពមួយនេះឱ្យនៅជាអមតៈក្រោមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕



ប្រតិបត្តិករជាតិ អន្តរជាតិ និងបុគ្គលិកដោះមីននៅកម្ពុជាទាំងអស់ សាទរយ៉ាងខ្លាំងចំពោះការផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរជាតិមីនកម្ពុជា តាងនាមឱ្យប្រតិបត្តិករជាតិ អន្តរជាតិ និងបុគ្គលិកដោះមីនទាំងអស់នៅកម្ពុជា ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ឥតឧបមាចំពោះការសម្រេចដាក់ចេញគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្រេចផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ សម្រាប់ក្រុមការងារដោះមីនរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល។

លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈបណ្តាញសារព័ត៌មាន Fresh News បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ជាអ្នកធ្វើការងារដោះមីន ដែលជាកូន ជាក្មួយរបស់សម្តេច តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់មន្រ្តីថ្នាក់ក្រោម ព្រមទាំងប្រតិបត្តិករអន្តរជាតិទាំងអស់ សូមសា​ទរយ៉ាងខ្លាំង និងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចកាលពីព្រឹកមិញនេះ ដែលបានផ្តល់កាដូជូនដល់ក្រុមយើងខ្ញុំ ចំពោះការព្យាបាលដោយឥតគិតថ្លៃ។ ទាំងនេះបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាបានយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ចំពោះក្រុមការងារដោះមីន នៅក្នុងប្រទេសទាំងអស់ មិនថា តែខាងផ្នែករដ្ឋទេថែមទាំងខាងអង្គការក្រៅរដ្ឋាភិបាលផងដែរ»។

យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ក្រុមប្រតិបត្តិករដោះមីន នៅទូទាំងប្រទេសមកពីស៊ីម៉ាក់ និងអង្គការអន្តរជាតិចំនួន៤ផ្សេងទៀត មានចំនួន២៤៨៩ ក្នុងនោះមានស្រ្តីចំនួន៤៩៨នាក់៕







(សូមទស្សនាវីដេអូ)៖ រមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង និងទិដ្ឋភាពតំបន់អេកូទេសចរណ៍ឃុំអូរសោមខេត្តពោធិ៍សាត់មានការទាក់ទាញយ៉ាងខ្លាំងសម្រាប់ការកម្សាន្ត

អាមេរិក នៅតែចង់រក្សាការសន្ទនា និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា អាមេរិកបានបង្ហាញជំហរដ៏ម៉ឹងម៉ាត់របស់ខ្លួនក្នុងការរក្សាការសន្ទនា និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងកម្ពុជា។ ការអះអាងនេះបានធ្វើឡើងក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូរបស់សភាសហរដ្ឋអាមេរិក ដឹកនាំដោយលោក Rodney Frelinghuysen ប្រធានគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកាជាតិនៃរដ្ឋសភាអាមេរិក (US House Committee on Appropriations)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួប ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខាងក្រោម៖












(សូមទស្សនាវីដេអូ) ជប៉ុនផ្តល់ថវិកាប្រមាណ៧លានដុល្លារ និងហិបឆ្នោតព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដល់ គ.ជ.ប

ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោក Sier Pierre Sylvaik Fillionzat និងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់