Thursday, February 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីររបស់លោក

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថាកាលពីម្សិលមិញនេះមុនជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅតំបន់រោងចក្រទឹកថ្លា លោកបានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីររបស់លោកដែលបានចែកឋានទៅកាន់លោកខាងមុខ នៅឯវត្តទឹកថ្លា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុង Facebook ថា «កាលពីម្សិលមិញ មុននឹ​ងទៅជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីនៅតំបន់រោងចក្រទឹកថ្លា ខ្ញុំបានចូលទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅកាន់សុគតិភព គឺលោកឪពុក ហ៊ុន នាង និងអ្នកម្តាយ ឌី ប៉ុក នៅវត្តទឹកថ្លា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានជួបជុំសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកូនក្មួយកម្មករជាង ១៥,០០០ នាក់នៅទីនោះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា នៅថ្ងៃ៨ កើត ដែលត្រូវជាថ្ងៃឧបោសថសីលនេះ លោកសូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ​និងជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕





No comments:

Post a Comment