លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈបណ្តាញសារព័ត៌មាន Fresh News បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ជាអ្នកធ្វើការងារដោះមីន ដែលជាកូន ជាក្មួយរបស់សម្តេច តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់មន្រ្តីថ្នាក់ក្រោម ព្រមទាំងប្រតិបត្តិករអន្តរជាតិទាំងអស់ សូមសាទរយ៉ាងខ្លាំង និងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចកាលពីព្រឹកមិញនេះ ដែលបានផ្តល់កាដូជូនដល់ក្រុមយើងខ្ញុំ ចំពោះការព្យាបាលដោយឥតគិតថ្លៃ។ ទាំងនេះបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាបានយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ចំពោះក្រុមការងារដោះមីន នៅក្នុងប្រទេសទាំងអស់ មិនថា តែខាងផ្នែករដ្ឋទេថែមទាំងខាងអង្គការក្រៅរដ្ឋាភិបាលផងដែរ»។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ក្រុមប្រតិបត្តិករដោះមីន នៅទូទាំងប្រទេសមកពីស៊ីម៉ាក់ និងអង្គការអន្តរជាតិចំនួន៤ផ្សេងទៀត មានចំនួន២៤៨៩ ក្នុងនោះមានស្រ្តីចំនួន៤៩៨នាក់៕

No comments:
Post a Comment