Thursday, February 22, 2018

អភិបាលរងខេត្តពោធិ៍សាត់ ជួបប្រជុំជាមួយអង្គបោះឆ្នោតព្រឹទ្ធសភាស្រុកវាលវែងទាំង២៥រូប

ពោធិ៍សាត់៖ នៅថ្ងៃទី៦កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំជាមួយអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ស្រុកវាលវែងទាំង២៥រូប នៅស្នាក់ការបក្សស្រុកវាលវែង។

លោក ខូយ រីដា បានបញ្ជាក់ជូនអង្គបោះឆ្នោតថាត្រូវថែទាំសុខភាព និងសាមគ្គីភាពផ្ទៃក្នុង ត្រូវយល់ដឹងពីនីតិវិធីបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ពិសេសការអនុវត្តន៍គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដោយឈរលើគោលការណ៍រដ្ឋបាល និងច្បាប់ជាចាំបាច់ ត្រូវគូសឱ្យចំសញ្ញាទេវតាបាចផ្កាដែលមានលេខរៀងទី ១ នៅក្នុងសន្លឹកឆ្នោតព្រមទាំងបានជម្រាបជូនអង្គបោះឆ្នោតអំពីសភាពការណ៍នយោបាយកម្ពុជា នយោបាយក្នុងតំបន់ និងសាកលលោកផងដែរ។

លោក ខូយ រីដា ក៏បានអំពាវនាវដល់អង្គបោះឆ្នោតកុំជឿលើការញុះញង់របស់ពួកឧទ្ទាមក្រៅច្បាប់ដែលតែងតែបំផុសបំពុលព័ត៌មានតាមបណ្ដាញសង្គម Facebook បំភ្លៃសភាពការណ៍ពិតបង្ខូចប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ជាដើម។ លោកបានផ្តាំផ្ញើថា អង្គបោះឆ្នោតរួមជាមួយប្រជាពលរដ្ឋនិងកងកំលាំងទាំងបីនៅជាប់ព្រំដែនកម្ពុជា-ថៃត្រូវសហការការពារដែនដីរបស់យើងកុំឱ្យបាត់មួយមីលីម៉ែត្រណាឡើយ  និងត្រូវរួមការពារ និងថែរក្សាសន្តិភាពមួយនេះឱ្យនៅជាអមតៈក្រោមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕



No comments:

Post a Comment