Thursday, February 22, 2018

ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ៤៣២ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នងឃុំពួក ស្រុកពួក បានសាងសង់រួចរាល់ និងដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ មន្ត្រីទីចាត់ការផែនការ និងវិនិយោគសាលាខេត្តសៀមរាប និងមន្ត្រីសាលាស្រុកពួកបានចុះពិនិត្យបិទគម្រោងមូលនិធិឃុំពួក ស្រុកពួកឆ្នាំ២០១៧ គម្រោងសាងសង់ផ្លូវបេតុងចំនួន១ខ្សែ ដែលមានប្រវែង ៤៣២ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ១,៥តឹក ស្ថិតក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ក្រោយពីបានពិនិត្យរួចមកឃើញថា ផ្លូវនេះបានសាងសង់តាមបទដ្ឋានបច្ចេកទេស ដែលបានចុះកិច្ចសន្យាអនុវត្តគម្រោង។ ជាមួយគ្នាក្រុមការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមថែរក្សាដោយ មិនត្រូវដឹកជញ្ជូនទំនិញលើសទំងន់ មិនចាក់ដីខ្ពស់ជាងថ្នល់បណ្តាលឱ្យទឹកលិចដក់លើថ្នល់នាំឱ្យឆាប់ខូចថ្នល់ជាដើម។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាជូនដល់រដ្ឋបាលស្រុក ដើម្បីមានថវិកាសម្រាប់អភិវឌ្ឍន៍គម្រោងក្នុងដែនសមត្ថកិច្ច ជាពិសេសគម្រោង ដែលមានលក្ខណៈឃុំ។ តាមរយៈនេះ រដ្ឋបាលស្រុក មានលទ្ធភាពជាបណ្តើរៗ ដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋរបស់ខ្លួន ពង្រឹងនូវការទទួលខុសត្រូវ និងអភិបាលកិច្ចល្អចំពោះប្រជាពលរដ្ឋ៕




No comments:

Post a Comment