Monday, April 09, 2018

អ្នកវិភាគ៖ លោក គល់ បញ្ញា ទទួលស្គាល់ថាខ្លួនកំពុងបម្រើផលប្រយោជន៍បរទេស ក្រោមរូបភាពការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ

អត្ថបទចំណងជើងថា «គល់ បញ្ញា និងអង្គការខុមហ្វ្រែល កំពុងបម្រើមហិច្ឆតាបរទេសបំផ្លាញការបោះឆ្នោត នៅកម្ពុជា» ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ ២០១៨ នៅលើទំព័រសារព័ត៌មាន បានបកស្បែកមុខពិត ប្រាកដរបស់លោក គល់ បញ្ញា ដែលកំពុងធ្វើសកម្មភាពគ្រប់បែបយ៉ាង ក្រោមលេសការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ដើម្បីរំខាន បង្ខួច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា។ តាមភស្តុតាងដែលមាន និងព័ត៌មានសម្ងាត់ដែលទម្លាយឱ្យដឹងពីប្រភពអង្គការ អាន់ហ្វ្រែល លោក គល់ បញ្ញា និងក្រុមសង្គមស៊ីវិល មួយចំនួន បាននិងកំពុងឃុបឃិតជាមួយបរទេសត្រៀមបង្កើតបន្ទប់ស្ថានការណ៍តាមដានដំណើរការ បោះឆ្នោតមួយ នៅទីក្រុងបាងកក ជ្រកក្រោមស្លាកអង្គការអាន់ហ្វ្រែល ដែលខ្លួនធ្វើជាប្រធានដឹកនាំ បន្ថែមលើតួនាទីបច្ចុប្បន្ន ជានាយកប្រតិបត្តិអង្គការខុមហ្វ្រែល។

ការលេចធ្លាយការសម្ងាត់នេះមិនបានធ្វើឱ្យលោក គល់ បញ្ញា នៅស្ងៀមឡើយ ដែលត្រូវតែចេញមក ប្រតិកម្មដោយអះអាងថា អ្វីៗដែលខ្លួនធ្វើ «មិនមែនជាការបម្រើ អន្តរជាតិឡើយ ប៉ុន្តែវាជាការយល់ ការសម្តែង អំពីការព្រួយបារម្ភ ឬ/និងការទាមទារតាមគោលការណ៍ភាពស្របច្បាប់ទូទៅដូចគ្នា ដើម្បីការបោះឆ្នោតដោយ សេរីនិង យុត្តិធម៌ និងបែបប្រជាធិបតេយ្យសេរីពហុបក្សចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មានសហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិធំៗក៏បានយល់ និងសម្តែងនូវការព្រួយបារម្ភ ឬ/និងទាមទារការគោរពគោល ការណ៍នោះផងដែរ»។  តាមរយៈសារនេះគេអាចយល់បានថា៖

ទី១- លោក គល់ បញ្ញា មិនបានបដិសេធចំពោះអ្វីដែលប្រភពសម្ងាត់របស់អង្គការ អាន់ហ្វ្រែល បានទម្លាយ ចេញនោះឡើយ គឺលោក គល់ បញ្ញា កំពុងដឹកនាំអង្គការ អាន់ហ្វ្រែល និងរៀបចំផែនការផ្សេងៗ ដើម្បីជួយក្រុម បក្សប្រឆាំងក្រៅច្បាប់ និងស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ហើយបើមិនជោគជ័យទេ គឺបំផ្លាញចោលនូវការបោះឆ្នោតតែម្តង។ អង្គការនេះ មានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តផែនការទាំងឡាយ និងកំពុងតែអនុវត្តជាបណ្តើរៗនូវផែនការដែលបានរៀបចំ ដើម្បីបំផ្លាញការបោះឆ្នោត នាខែកក្កដា ឆ្នាំ ២០១៨ ប្រសិនបើសពគណបក្សសង្គ្រោះជាតិមិនបានប្រស់ឱ្យរស់ឡើងវិញ និងចូលរួមការបោះឆ្នោតទេនោះ។ ចំណុចនេះគឺច្បាស់ណាស់ លោក គល់ បញ្ញា នឹងសហការជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត ធ្វើអ្វីៗ ទាំងអស់ដើម្បីចេញនូវបុរេវិនិច្ឆ័យលើស្ថានការណ៍ នយោបាយនៅកម្ពុជា ថាមានភាពអាក្រក់ ការរំលោភសិទ្ធិមនុស្ស បិទសិទ្ធិសេរីភាព ហើយលទ្ធិប្រជាធិបតេយ្យកំ ពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយចុងក្រោយ គឺចាំបាច់ត្រូវតែពន្យារការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ នេះគឺជាទង្វើ ដែលមិនអាចអត់ឱនឱ្យបានទេ ហើយការប៉ុនប៉ងបំផ្លាញការបោះឆ្នោតនេះ ត្រូវប្រឈមមុខនឹងច្បាប់ជាតិ ដែលមានជាធរមាន។

ទី២- គម្រោងផ្សេងៗដែលលោក គល់ បញ្ញា បានធ្វើគឺដូចគ្នានឹងអ្វីដែលបរទេសមួយចំនួនបានគិត ហើយគម្រោងទាំងនោះ អាចជាការរៀបចំរបស់បរទេសមួយចំនួន ដែលកំពុងព្យាយាមបំផ្លាញកម្ពុជាផងដែរ។ ម្យ៉ាងទៀត បរទេសទាំងនោះ ក៏បានត្រៀមបញ្ចេញសាច់ប្រាក់ដើម្បីគាំទ្រលើគម្រោងការនេះដែរ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង ដែលមានមូល ដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងនៅក្នុងបំណង នាំឱ្យរំខាន ឬនាំឱ្យមាន ពហិការបង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោមលេសការបោះឆ្នោតដែលមានលក្ខណៈសេរី យុត្តិធម៌ និងត្រឹមត្រូវ គឺត្រូវមានតែវត្តមានរបស់ គណបក្សប្រឆាំង និងក្រុមអ្នកនយោបាយត្រូវបានកាត់សិទ្ធិធ្វើនយោបាយ ទាំង ១១៨ នាក់។ ពួកគេបានធ្វើមិនឮ និងមើលមិនឃើញនូវការ ប្រព្រឹត្តបទល្មើស អំពើក្បត់ជាតិរបស់ក្រុមអ្នកនយោបាយ ប្រឆាំងទាំង នេះ។ ដូច្នេះ អ្វីដែលលោក គល់ បញ្ញា បានធ្វើគឺតាមការកំណត់និងការចង់ បានរបស់ម្ចាស់ ជំនួយបរទេសរបស់ខ្លួន ក្នុងចេតនាមួយសម្រេចគោលបំណងរបស់គេនៅកម្ពុជាដោយយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេសក្នុងការ ផ្លាស់ប្តូររបបនិងមេដឹកនាំស្របច្បាប់ដែលពួកគេយល់ថា មិនអាច គ្រប់គ្រងបាន ឬមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ពួកគេ មិនបម្រើផលប្រយោជន៍ដល់ពួកគេ។ ពួកគេតែងតែ តាំងខ្លួនជាម៉ែឪកម្ពុជា និងតែតែបំពាននូវគោលការណ៍ឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដី នៃរដ្ឋឯករាជ្យមួយដែលមានចែង នៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយដែលរដ្ឋជាសមាជិក ទាំងអស់ត្រូវតែគោរព។

ទី៣- ដើម្បីបន្តគម្រោង និងបានប្រាក់ខែសម្រាប់ក្រុមខ្លួន លោក គល់ បញ្ញា បានស្ម័គ្រចិត្តដោយរីករាយ បម្រើបរទេស ហើយពេលនេះក៏កំពុងចេញមុខរៀបចំបំផ្លាញ កម្ពុជា តាមផែនការរបស់បរទេសជាម្ចាស់ ជំនួយរបស់ខ្លួនដែរ។ នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែលរូបនេះ បានប្រព្រឹត្តកំហុសជាច្រើន សម្រាប់ជាតិក្នុងនោះរួមមាន៖

១- ធ្លាប់បានបំភ្លៃការពិត ប្រឌិតព័ត៌មានថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោតដែលកម្ពុជា បានប្រើជាយូរ មកហើយ និងប្រទេសមួយចំនួនទៀតប្រើប្រាស់ គឺជាទឹកខ្មៅដែលអាច លុបជ្រះក្នុងគោលបំណង បង្កចលាចល និងដកទំនុកចិត្តលើការរៀបចំការបោះឆ្នោត។ ២- បានប្រឌិតថាអ្នកបោះឆ្នោតជាង ១,២៥ លាននាក់គ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ៣- បានបំពុល និងបង្ខូចបរិកាសនៃការបោះឆ្នោតតាមរយៈ សកម្មភាព និងការអត្ថាធិប្បាយរិះគន់ដំណើរការបោះឆ្នោត ដែលគ្មាន មូលដ្ឋានគ្រឹះ។ ៤- បានបដិសេធនូវ លទ្ធផល បោះឆ្នោតដើម្បីបង្កើតជាលេសឱ្យក្រុមអ្នកនយោបាយនៃបក្សប្រឆាំងយកលេសដើម្បី ធ្វើបាតុកម្មតវ៉ា និងបង្កើតជាលេសដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលដែល កើតចេញពីប្រជាពលរដ្ឋដើម្បីឡើង ដឹកនាំប្រទេសតាមបែបមិនប្រជាធិបតេយ្យ។ នេះគឺ ជាអំពើបំផ្លាញជាតិខ្លួនឯងយ៉ាងពិតប្រាកដ។

ពេលនេះ ប្រជាពលរដ្ឋខ្មែរបានដឹងអស់ហើយ និងកាន់តែដឹងច្បាស់អំពីល្បិចកល របស់បុគ្គល គល់ បញ្ញា និងអង្គការខុមហ្វ្រែលរបស់ខ្លួនដែលអះអាងថាធ្វើសកម្មភាពដើម្បីបម្រើជាតិ បម្រើឱ្យការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែធាតុពិត ពួកគេកំពុងតែអនុវត្តផែនការបរទេសក្នុងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា និងទាញទម្លាក់កិត្តិយសជាតិ ឱ្យធ្លាក់ចុះទៅតាមការចង់បានរបស់ចៅហ្វាយនាយបរទេស របស់ពួកគេដែលចង់ បានការសងសឹកជូនកូនចឹងរបស់ខ្លួនគឺខ្មោច គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយ សារតែអំពើ ក្បត់ជាតិ។ ប៉ុន្តែបំណងប្រាថ្នារបស់ពួកគេនឹងមិនអាច ទទួលជោគជ័យឡើយ ព្រោះទេវតារក្សាកម្ពុជា ពិតជាមិន អត់ឱនឱ្យក្រុមជនក្បត់ជាតិ និង អ្នកដែលប៉ងបំផ្លាញកម្ពុជាឡើយ៕

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៨


KOUL Panha and COMFREL are serving the Foreign Power’s Ambition to Destroy the 2018 Cambodian Election!

(Phnom Penh): Currently, Cambodia is preparing to organize the Election of Members of National Assembly for Sixth Mandate on 29 July 2018. It appears that some opposition groups and election related civil society in cooperation with the leadership of defunct Cambodia National Rescue Party (CNRP) are working to destroy this election by attempting to resurrect the CNRP and 118 politicians who were legally banned from politics to gain their right to participate in the upcoming election.

As the leadership of defunct CNRP were mostly barred from competing in the upcoming Cambodian election, they are persisting by all means to interfere in the election and destroy the democratic process. Since they have no real stake in this election, they will do anything they can to subvert, manipulate and discredit this electoral process.

Mr. KOUL Panha, Executive Director of Committee for Free and Fair Elections in Cambodia (COMFREL), stated via Radio Free Asia on April 5, 2018, in an attempt to dissuade international observers by stating that they should be very cautious before they decide to observe the July 2018 election in Cambodia. He also added that COMFREL is extremely hesitant to decide as to whether or not to observe this election.

It is cristal clear that his statement was intended to create an uncertain election environment and to raise questions concerning the integrity of this electoral process, and ultimately setting the stage for the opposition to reject the election result. And this is nothing new but it was the old tactic used by Mr. KOUL Panha and COMFREL in past elections especially in the July 2013 general election. COMFREL acted hand in glove with some foreign international and local non-governmental organizations to spread rumors that the indelible ink could be washed off, and that some 1.25 million voters’ names were deleted from the voter lists. These allegations and exaggerations by Mr. KOUL Panha and COMFREL, as well as some pro-opposition-civil society organizations, were designed with a clear objective to create the excuses and an opportunity for the opposition party to protest against the regime and hence, topple the RGC leadership in a non-democratic manner.

What will Mr. KOUL Panha with some foreign civil society and the banned politicians prepare to do in order to subvert, destroy and discredit the upcoming general election in Cambodia?

Based on a source who requested anonymity from the Asian Network for Free Elections (ANFREL), since the Situation War Room, which was illegally created during the 2013 election and 2017 commune/sangkat elections, no longer exists in Cambodia, this Election War Room will be moved to station in Bangkok. Mr. KOUL Panha was appointed as a new Chairperson of ANFREL which has his office in Bangkok thanks to his important role in past election affairs and succeeded in polluting and intoxicating the past electoral environment.
ANFREL has decided to offer one office to Cambodian civil society. At present, it is unknown how many non-governmental organizations from Cambodia will join this Situation War Room. However, what is predicted is that Mr. KOUL Panha and COMFREL will reach out to their pro-opposition-network in Cambodia so as to derail, subvert and discredit the upcoming electoral process and consequently, urging the international community to reject the election result by using different pretext and allegations specially the absence of defunct opposition party.

The same anonymous source told that, Mr. KOUL Panha was appointed as Chairperson of ANFREL, and former Chairperson was tasked to work for another organization named Asia Democracy Network. The latter organization is of major relevance as it is preparing plan to achieve the goal to destroy this upcoming general election. Not only Mr. KOUL Panha alone, but also Mr. Kouy Bunroeun, former Vice President of National Election Committee (NEC), have been disclosed by the source that he is closely working with Mr. KOUL Panha and other relevant people in order to come up with a plan to interfere in the upcoming election according to the instruction and order from their “foreign boss” and the banned politicians, as well as the traitors in exile who are currently working to destroy the interest of the nation and its people.
Under KOUL Panha, ANFREL will convene a meeting in Bangkok this month with the presence of a number of foreign NGOs and relevant people in order to prepare their illegal plan supported by dirty tactics and manoeuvers so as to subvert and discredit the election in Cambodia.
Based on a source from another ANFREL staff, this meeting will use the theme “Strengthening Democracy and Election” as a shield “to cover up the hidden agenda”. It was added by the same source that apart from the official planned agenda, this meeting will publicly broadcast as to give the appearance of transparency and to hide their real strategy of interfering in the election. ANFREL will also have closed door meetings with activists in small groups separately in order to listen to their reports on monitoring the Cambodian political situation after the CNRP dissolution, as well as to continue to monitor anti-government movements both inside and outside Cambodia.

The source further stated that these civil society groups will plan to organize more and larger anti-government movements to add pressure on Prime Minister Hun Sen-led-Government so as to meet the demand of the opposition group which is to reverse the Supreme Court’s ruling and therefore, allowing the defunct CNRP to survive as well as to remove the ban of former 118 members of this defunct party to participate in the election.

In order to put further pressure from outside the country, ANFREL, headed by KOUL Panha, is publicly criticizing the National Election Committee, stating it is not reliable as there is no CNRP representative and therefore should be reformed. ANFREL will be used to evaluate and discredit the performance and effectiveness of NEC. They will use the same tactic as they did in the past before they move to manipulate, exaggerate, fabricate, and finally spreading misinformation and disinformation surrounding the electoral process in Cambodia. They pretend to pay great attention to the transparent, fair, neutral, and reliable election process, and yet the reality is that they only create these allegations in order to pave the way for the opposition group to use it as a stepping stone to turn down the election result. And starting from this chaos and tension that they stoke, protest and strike will follow that ultimately lead to the overthrow of legitimate regime and leader through a color revolution which is an undemocratic form of power grabbing.
Based on the source from its staff, to carry out these plans, ANFREL has already received sufficient fund and is currently preparing the blueprint; however, the source did not disclose the origin from which the funds to be used to destroy and discredit the election in Cambodia came from. Currently, their most important objective is to prejudge everything and consequently, any evaluation on social and political environment in Cambodia must be unstable, and therefore the election must be postponed. This delay is nothing but a time buying tactic to help revive the defunct CNRP to take part in the election. Both the banned politicians and some NGOs claim that Cambodia is plunging in a deep political crisis and the political situation is deteriorating; they went to the length of warning that Cambodia would encounter serious crisis if the international community stops providing support and purchasing products from Cambodia.
Given his new additional role, being the Chairperson of ANFREL, it is clear that the past activities of KOUL Panha and COMFREL are not in the interest of Cambodia and Cambodians, but they are merely acting upon the order from some foreign power who, for their own strategic geo-political interests, not only do not want the Cambodian people to live in peace, but also to force Cambodia to accept their so-called perfect democracy which in fact, even in their own country, they could not succeed in putting it into practice. And this also clearly reflects that some western countries who used to meddle into the internal affairs of Cambodia have not yet given up their dark schemes for a regime change and a change of country’s leader whom they are dissatisfied with.

ANFREL under Koul Panha is a New War Room. The political and funding support to create this War Room outside Cambodia is a continuous and ill-intended plan against Cambodia. Mr. KOUL Panha, being a citizen of Cambodia, and his organization who have been serving foreign ambition in detrimental to his own country’s supreme interest are crystal clear and irrefutable. Their new strategy that they employ is to use the pro-opposition civil society based in Cambodia and funded by USAID – IDI (Inclusive Development International) just to name a few to disturb, boycott and ultimately discredit the general election to be held on July 29, 2018.

By: Pol Peanorin
Political Researcher


សសយក ស្រុកកំពង់រោទិ៍ ប្រារព្ធកម្មវិធីសង្ក្រាន្តអបអរបុណ្យចូលឆ្នាំថ្មី នៅវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ បាន​ប្រារព្ធកម្មវិធីសង្រ្កាន្តវិទ្យាល៏យ ហ៊ុន សែន កំពង់រោទិ៍ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលមានអ្នក​ចូលរួមលេង​កំសាន្ត​សប្បាយ​យ៉ាង​ច្រើន​កុះករ។











ប្រធានគណបក្សយុវជនកម្ពុជា ចំអកឱ្យលោក សម រង្ស៊ី​ និង លោក កឹម សុខា​ ថាបើប្តីប្រពន្ធ​ស្រឡាញ់គ្នាស្មោះ​ កុំខ្វល់ថា​អ្នកទី៣មកបំបែក​

កំពង់ចាម៖ ក្នុងពិធីប្រកាសស្វាគមន៍អតីតថ្នាក់ដឹកនាំក្រុមយុវជនមកពីបក្សសង្គ្រោះជាតិចំនួន២រូប ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចំអកឱ្យលោក សម រង្ស៊ី និង លោក កឹម សុខា ថាបើប្តីប្រពន្ធស្រឡាញ់គ្នាស្មោះ កុំខ្វល់អ្នកទី៣ មកបំបែក។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ២រូប រួមមាន៖ ទី១ គឺលោក វ៉ែន រតនៈ ពីមុនជាប្រធានក្រុមយុវជនបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងទី២ លោក កេត តូរ៉ា អតីតជាអ្នកកាន់កិច្ចការរដ្ឋបាល ហើយបច្ចុប្បន្ន លោកទាំងពីរបានប្តេជ្ញាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សយុវជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ប្រធានគណបក្សយុវជនកម្ពុជា បានរំលឹកថា ការបើកគណបក្សយុវជន មិនទាន់មានអ្នកគាំទ្រច្រើនផង ក៏មានអស់លោកអតីតប្រធានបក្សប្រឆាំង ស្រែកឱ្យថា គណបក្សតូចៗទាំងអស់ជាគណបក្សអាយ៉ងរបស់គណបក្សប្រជាជន។

លោក ពេជ្រ ស្រស់ បានបន្តថា លោក សម រង្ស៊ី និង លោក កឹម សុខា ធ្លាប់ប្រកាសថា ខ្លួនជាបិតាប្រជាធិបតេយ្យ ប៉ុន្តែដល់ឃើញយុវជនបើកគណបក្សទៅជាស្រែកថា ជាគណបក្សអាយ៉ងទៅវិញ ត្រង់នេះសរបញ្ជាក់ឱ្យឃើញថា មាត់ពួកគាត់ថា បិតាលទ្ធិប្រជាធិបតេយ្យ តែសកម្មភាពជាកម្មុយនីស្ត ពីព្រោះគំនិតអ្នកកម្មុយនីស្តនេះឯង មិនចង់ឱ្យអ្នកណាឡើងខ្ពស់ជាងខ្លួនទេ ហើយនោះជាសញ្ញាណបែកបាក់ជាតិហើយ បើពួកគាត់ត្រឹមត្រូវគឺមិនខ្វល់ទេ បានន័យថា បើប្តីប្រពន្ធស្រឡាញ់គ្នាស្មោះ កុំខ្វល់ជនទី៣មកបំបែក ផ្ទុយទៅវិញ ខ្លាចតែការស្រឡាញ់មិនស្មោះ នោះទើបជាបញ្ហា។

ប្រធានគណបក្សយុវជនកម្ពុជា រូបនេះ បានបញ្ជាក់ទៀតថា គណបក្សយុវជន មិនមែនជាបក្សបង្កើតឡើង ដើម្បីបំបែកសំឡេងបក្សណាមួយនោះទេ គឺជាគណបក្សពង្រឹងស្មារតីយុវជន និងស្មារតីម្ចាស់ឆ្នោតប៉ុណ្ណោះ រឿងការគាំទ្រ វាជាសិទ្ធិរបស់ប្រជាពលរដ្ឋ៕


លោកបណ្ឌិត ម៉ុក ម៉ារេត និងក្រុមការងារ ចុះសាកសួរសុខទុក្ខដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកសំរោង

ព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា គ.ស ២០១៨ លោកបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោង រួមដំណើរដោយលោក ជា អូន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរវៀង លោក កេត ម៉ៅ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រីសមាជិក គណបក្សស្រុក លោកប្រធាន អនុប្រធាន និងសមាជិក គណបក្សឃុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងសាលាបុណ្យសន្សំបុណ្យប្រចាំភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

នាឱកាសនោះលោកបណ្ឌិត ម៉ុក ម៉ារ៉េត បានមានមតិសំណេះសំណាលសាកសួរសុខទុក្ខដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបានជម្រាបជូនផងដែរអំពីស្ថានភាពនយោបាយថ្មីៗ ព្រមទាំងសំណូមពរឱ្យបងប្អូនបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជននាពេលខាងមុខនេះ។
លោកបណ្ឌិត ម៉ុក ម៉ារ៉េត បានឧបត្ថមថវិកា ១លានរៀលសំរាប់កសាងសាលាបុណ្យ និងលោក ជា អូន បានឧបត្ថមថវិកា ៥០០ដុល្លាសំរាប់កសាងសាលាបុណ្យ ២៥០,០០០រៀល សំរាប់យុវជនកាយរឹទ្ធ និងកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីបុណ្យឆ្លងនេះ៕






លោក ហេង សំរិន អញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក​ និងសម្ពោធឆ្លង​សមិទ្ធផលនានា​ ក្នុងវត្តជនីរង្សី​ ហៅវត្តកំពង់រាំង​ ក្នុងស្រុកដំបែរ​

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សី ហៅវត្តកំពង់រាំង ស្ថិតនៅភូមិរាំង ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ហេង សំរិន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំត្រូវខិតខំប្រឹងប្រែង និងជំនះគ្រប់ឧបសគ្គ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន និងលើកកម្ពស់កិត្យានុភាពជាតិឲ្យលេចធ្លោនៅលើឆាកអន្តរជាតិ ហើយថ្វីបើសមិទ្ធផលនៅមិនទាន់មានគ្រប់គ្រាន់ស្របនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ ក៏រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបំពេញនូវកង្វះខាត ហើយការខិតខំទាំងអស់អាចកើតឡើងបានលុះត្រាណាតែប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព មានធនធានមនុស្សគ្រប់គ្រាន់ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងទៀតថា «យើងត្រូវបន្តពង្រឹងសាមគ្គីភាពជាតិ ប្រមូលផ្តុំធនធានមនុស្ស ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ អតីតកាល ជំនឿ សាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម ដោយឈរលើមូលដ្ឋានគោរពប្រតិបត្តិ ខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ហើយត្រូវរក្សាការពាររាល់សមិទ្ធផល ដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ និងធានាសម្រេចជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងដំណើរការការពារ និងកសាងមាតុភូមិយើង»។

ពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តជនីរង្សីនេះដែរ ក៏បានបង្ហាញពីកម្លំាងសាមគ្គីភាព សំដៅលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្ស រុងរឿងជារៀងរហូត ព្រោះប្រជាពលរដ្ឋខ្មែរប្រមាណ៩៥ភាគរយ គោរពព្រះពុទ្ធសាសនា ហើយចាត់ទុកវត្តអារាមមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា វត្តជនីរង្សី ហៅវត្តកំពង់រាំងនេះ កសាងឡើងនៅក្នុងឆ្នាំ១៩៥០ ហើយវត្តនេះក៏មិនខុសពីបណ្តាវត្តនានានៅទូទាំងប្រទេសទេ គឺបានទទួលរងនូវការបំផ្លិចបំផ្លាញដោយរបប ប៉ុល ពត និងត្រូវបានស្តារឡើងវិញនៅក្រោយឆ្នាំ១៩៧៩ ក្នុងនោះព្រះវិហារដែលជាសមិទ្ធផលដ៏ចាំបាច់ របស់វត្តត្រូវបានថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមគ្នាកសាងឡើង ដោយបានចំណាយថវិកាអស់ប្រមាណ១៣ម៉ឺនដុល្លារអាមេរិក និងសមិទ្ធផលចាំបាច់មួយចំនួនទៀត ក៏បានកសាងឡើងក្នុងវត្តនេះដែរ ទុកសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា៕





លោក រដ្ឋា វិសាល ចំណាយពេលជិត១ម៉ោង វាយបកលោក ជុន ច័ន្ទបុត្រ ដែលបាននិយាយកាឡៃការពិតជុំវិញករណីពឹងពាក់មន្រ្តីយោធារដ្ឋាភិបាល និងចំណុចផ្សេងៗ (កិច្ចសម្ភាសន៍ពិសេស)



(ភ្នំពេញ)៖ ជាការឆ្លើយតបទៅលោក ជុន ច័ន្ទបុត្រ, ដោយនៅថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០១៨ លោក រដ្ឋា វិសាល អតីតបុគ្គលិកល្បីឈ្មោះមួយរូបរបស់វិទ្យុអាស៊ីសេរី​ បានចំណាយពេលជិត១ម៉ោងថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News វាយបកទៅវិញជុំវិញការលើកឡើងខុសការពិតទាំងឡាយ របស់លោក ជុន ច័ន្ទបុត្រ។

ការប្រតិកម្មវាយបករបស់ពីសំណាក់លោក រដ្ឋា វិសាល នៅពេលនេះធ្វើឡើងបន្ទាប់លោក ជុន ច័ន្ទបុត្រ អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា បាននិយាយកាឡៃការពិតរបស់ ជុំវិញការពឹងពាក់មន្រ្តីយោធាកងពលតូចលេខ៧០ ដើម្បីការពារសុវត្ថិភាពខ្លួន និងការលើកឡើងថា លោក ម៉ៅ សុផាន់ និងលោក រដ្ឋា វិសាល ជាអ្នកផ្តល់ព័ត៌មានសំងាត់ឲ្យរូបលោក ព្រមទាំងនិយាយក្រឡៃការពិតចំណុចផ្សេងៗចំនួនទៀត តាមរយៈកិច្ចសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។

ប្រភព Freshnews

គ.ជ.ប ចេញប្រកាសជាផ្លូវការ កំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញអាសនៈតាមមណ្ឌលនីមួយៗ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ កំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៦ និងបង្ហាញពីអាសនៈ​តាម​មណ្ឌល​នីមួយៗ​​ ទូទាំងរាជធានីខេត្ត​។

សូមជម្រាបផងដែរថា បើតាម​ គ.ជ.ប អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែល​មាន​បំណង​ចូល​រួមយក​ព័ត៌មាន​ក្នុង​ដំណើរ​ការបោះឆ្នោតនេះ ត្រូវមានបណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប ហើយ​ដើម្បី​ទទួល​បាន​បណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែល​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ឞ ដែលមានអាស័យដ្ឋាន៖ https://www.necelect.org.kh/khmer/content/3062។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន គជប ខាងក្រោម​​៖




ក្រុមការងារថ្នាក់កណ្ដាល និងសម្ពន្ធ័យុវជនស្រលាញ់សន្តិភាពស្រុកភ្នំក្រវាញ ចុះជួយចាស់ជរា ជួបនូវការខ្វះខាត

លោកយាយពិការភ្នែកទាំងសងខាងឈ្មោះ មួរ ស៊ន អាយុ៧១ឆ្នាំ និងគ្រួសារដែលជួបការខ្វះខាត ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែ មេសាឆ្នាំ ២០១៨ ត្រូវបាន លោក នី ចន្ទ័ណារ៉ី ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកក្រវាញ និងជាប្រធានក្រុមការងារចុះជួយឃុំលាច រួមជាមួយលោក សូ សាហុង អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ ក្រុមការងារគណៈបក្សប្រជាជន ព្រមទាំងក្រុមការងារ សម្ពន្ធ័យុវជនស្រលាញ់សន្តិភាពស្រុកភ្នំក្រវាញ(ស.យ.ស.ស) ចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ នឹង ថវិការមួយចំនួន ជូនដល់លោកយាយ។

ក្នុងឱកាសនោះលោក នី ចន្ទ័ណារ៉ី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកក្រវាញ បានផ្ដាំផ្ញើលោកអភិបាលស្រុក និងសម្ពន្ធ័យុវជនស្រលាញ់សន្តិភាពស្រុកភ្នំក្រវាញថា ត្រូវមើលថែគាត់ជាប្រចាំនៅពេលដែលគាត់ឈឺ ឬជួបការលំបាកអ្វីមួយត្រូវរាយការណ៏ឱ្យលោកដឹងជាបន្ទាន់ ដោយមិនឱ្យគាត់នៅតែលតោល ឬក៏ស្លាប់ដោយសាគ្មានបាយហូបជាដាច់ខាត៕







រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ គ.ស.២០១៨

(កំពង់ឆ្នាំង)៖ ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំ រួមជាមួយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការនគរបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីអបអរសាទរ និងទទួលអំណរឆ្នាំថ្មីនោះ ជាកិច្ចចាប់ផ្ដើម លោកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើពិធីក្រុងពាលីនៅអាស្រមលោកតាពញាដំបងដែក ដើម្បីបួងសួងតេជៈឫទ្ធិបារមីសុំសុខសួស្ដីសិរីគ្រប់ប្រការថ្វាយប្រគេន និងជូនចំពោះសម្ដេច ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងមូលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេសជាងនេះ ក៏សូមបួងសួងថ្នាក់ដឹកនាំរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ សូមឈ្នះអស់មារសត្រូវ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានសុខសន្ដិភាព ស្ថេរភាព និងរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ជាកិច្ចបន្ទាប់ ក៏មានពិធីស្វាធ្យាយព្រះបរិត្ត និងជយបរិត្តប្រោះព្រហ្មពរជ័យ និងសូមទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី លោកតាដំបងដែក លោកយាយទេព តាមជួយបីបាច់ថែរក្សា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សូមទទួលបាននូវសុខភាពបរិបូណ៍ កម្លាំង មាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ពិសេសសូមអោយសន្តិភាព និង ការអភិវឌ្ឍគង់វង្សស្ថិតនៅក្នុងព្រះរាជណាចក្រកម្ពុជា និង ស្ថិតនៅក្នុងបេះដូងកូនខ្មែរគ្រប់រូបរាប់លានឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះវត្តមានព្រះសិរីធម្មញ្ញាណ សុខ ថានព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះតេជៈគ្រប់ព្រះសង្ឃ និងលោក លោកស្រី និងមន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងសូមឲ្យទេវតាឆ្នាំថ្មី បារមីលោកតាដំបងដែក និងលោកយាយាទេពបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដើម្បីបុព្វហេតុជាតិ និងប្រជាជន។

ជាកិច្ចបញ្ចប់ លោកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានរាប់បាត្រប្រគេនចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន៤០អង្គផងដែរ៕







ពលរដ្ឋខេត្តរតនគិរី៖ បើលោក សម រង្ស៊ី នៅតែធ្វើនយោបាយតទៅទៀត ទឹកដីខ្មែរនឹងបាត់បង់ដោយស្នាដៃ សម រង្ស៊ី




(រតនគិរី)៖ ប្រជាពលរដ្ឋដែលរស់នៅខេត្តរតនគិរី ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលត្រូវលោក សម រង្ស៊ី ចុះហត្ថលេខាកាត់ទៅឱ្យជនជាតិ ភាគតិចវៀតណាមម៉ុងតាញ៉ាគ្រប់គ្រង បាននិយាយថា គាត់មានការឈឺចាប់ណាស់ដែល ទទួលបានដំណឹងនេះ ហើយគាត់លើកឡើងទៀតថា បើសិនជាឱ្យលោក សម រង្ស៊ី បន្តធ្វើនយោបាយទៀតនោះ ទឹកដីខ្មែរនឹងត្រូវបាត់បង់ដោយស្នាដៃលោក សម រង្ស៊ីតែម្តង។

ប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តរតនគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះចេញបន្ទាប់ពីសកម្មជនប្រឆាំង ទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។

លោក គឹម សុវណ្ណារិទ្ធ ជាប្រជាពលរដ្ឋរស់នៅសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឱ្យតុលាការអន្តរជាតិកាត់ទោស លោក សម រង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិភាគតិចវៀតណាម ហើយមិនឱ្យ លោក សម រង្ស៊ី មកធ្វើនយោបាយទៀតទេ បើឱ្យលោក សម រង្ស៊ី មកធ្វើនយោបាយទៀត ទឹកដីខ្មែរ និងបាត់បង់អស់ដោយស្នាដៃ លោក សម រង្ស៊ី»។

លោកបានបន្តថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរីមានការឈឺចាប់ណាស់ នៅពេលដែលឮដំណឹងថា លោក​ សម រង្ស៊ី ចុះកិច្ចកិច្ចសន្យាកាត់ទឹកដីចំនួន៤ខេត្ត ពីប្រទេសកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមនោះ។ លោកបានបន្តថា «ខ្ញុំស្គាល់ជនជាតិម៉ុងតាញ៉ា ដែលជនជាតិនេះ មិនមែនជាជនជាតិភាគតិចិ ដែលរស់នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាជនជាតិដែលរស់នៅក្នុងប្រទេសវៀតណាម»។

លោកបានបន្តទៀតថា «ជនជាតិម៉ុតាញ៉ា ឬ យួនដេកា គឺនៅក្នុងប្រទេសវៀតណាម។ ចំពោះ លោក កុក ស ដែលជាជនជាតិភាគតិចវៀតណាម មកចុះកិច្ចសន្យាជាមួយ លោក សម រង្ស៊ី ដោយថានៅពេលលោក សម រង្ស៊ី ធ្វើនាយករដ្ឋមន្រ្តី លោកនឹងកាត់ទឹកដីទៅឱ្យនេះ ធ្វើឱ្យខ្ញុំឈឺចាប់បំផុត អញ្ចឹងខ្ញុំមិនឱ្យ លោក សម រង្ស៊ី ធ្វើនយោបាយតទៅទៀតទេ»។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន៕
ប្រភព Freshnews


លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញសំណេះសំណាល សាលសួរសុខទុក្ខមន្ត្រីរាជការទូទាំងស្រុកត្រាំកក់

រសៀលថ្ងៃសៅរ៍ ០៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក ឃុំ មន្ត្រីចូលនិវត្តន៍ទូទាំងស្រុកត្រាំកក់ សរុបជាង ២,៣០០នាក់ ក្នុងបរិវេណវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍សំណេះសំណាលដោយពាំនានូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការទាំងអស់ ព្រមទាំងជម្រាបជូនពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាការគិតគូរដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ហើយតាមរយៈការគិតគូរនេះទើបរហូតមកដល់ពេលនេះប្រាក់បៀវត្សទាបបំផុតរបស់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការបានកើនឡើងជាលំដាប់រហូតដល់ជាង ១លានរៀល ហើយនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងខែមេសាខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសន្តិភាពដែលរកបានដោយលំបាកនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសន្តិភាពដែលយើងមិនដែលមានឡើយក្នុងរយៈពេលកន្លងមក ហើយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេដែលអាចនាំយកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋយើងតាមរយៈការលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ហើយយកជីវិតទៅប្តូរ ចូលទៅចរចានៅក្នុងមូលដ្ឋានរបស់ទ័ពខ្មែរក្រហមដើម្បីបង្រួបង្រួមជាតិ ក្រោមនយោបាយឈ្នះៗ ដែលនាំឱ្យយើងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩៨ ហើយថែរក្សា ការពារសន្តិភាពនោះរហូតមកដល់សព្វថ្ងៃ៕


 







ដាំកូនឈើជាង ១ម៉ឺន ២ពាន់ដើម បង្កើតតំបន់ព្រៃឈើបៃតងមួយនៅរាជធានីភ្នំពេញ

កូនឈើប្រមាណ ១២,០០០ដើម មាន១៩ប្រភេទ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញរៀបចំដាំនៅខណ្ឌសែនសុខ ដើម្បីបង្កើតតំបន់ព្រៃឈើបៃតងមួយនៅរាជធានីភ្នំពេញ។

ពិធីដាំកូនឈើនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីដិហ៊ីសា ហុរីណុអ៊ីឈិ (Hidaehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅទីតាំងតំបន់ផ្សារទំនើបអ៊ីអនម៉លទី២ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ ជាទីក្រុងបៃតង និងមានបរិស្ថានល្អ។

លោកអគ្គនាយក្រុមហ៊ុនអ៊ីអនម៉លទី២បានលើកឡើងថា តាមរយះពិធីដាំកូនឈើក្រោមប្រធានបទការបង្កើតព្រៃឈើក្នុងមាតុភូមិកំណើតជាមួយនឹងអ៊ីអនពេលនេះនឹងធ្វើឲ្យផ្សារអ៊ីអនទំនើបនេះក្លាយជាតំបន់មួយហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតង ដែលជាទីមនោរម្យមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធ្វើឲ្យដួងចិត្តបណ្តុះរុក្ខជាតិបៃតងរីកសាយភាយជាទូទៅស្របពេល ដែលផ្សារទំនើបអ៊ីអនម៉លទី២នេះនឹងត្រូវបើកឲ្យដំណើរជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០១៨នេះ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុនអ៊ីអនម៉ល ដែលបានរៀបចំឲ្យមានការដាំដើមឈើនាពេលនេះសំដៅប្រែក្លាយតំបន់នេះឲ្យក្លាយជាតំបន់បៃតង និងមានបរិស្ថានធម្មជាតិនៅតំបន់នេះផងដែរ។

លោក ឃួង ស្រេង ក៏បានស្វាគមន៍នូវវត្តមានផ្សារអ៊ីអនទី២នៅក្នុងរាជធានីភ្នំពេញនេះ ដោយលោកចាត់ទុកថា ការបង្កើតផ្សារទំនើបអ៊ីអននេះឡើង បង្ហាញពីការជឿជាក់ និងមើលឃើញជាក់ស្តែងពីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាក្រោមឆ័ត្រ នៃសន្តិភាព។

លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាំដើមឈើនៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ បានក្លាយជាប្រទេសមួយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ស្ពាន លូ អគារខ្ពស់ៗ ខុនដូ ដែលនាំឲ្យមានការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន មកទេសចរណ៍ និងបណ្តាក់ទុននៅស្រុកយើងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរក៏បានអភិវឌ្ឍនខ្លួនឲ្យទាន់សម័យកាលផងដែរ ដោយមានលុយមានកាក់ទិញទំនិញទំនើបៗ ល្អៗ ហើយក៏មិនបាច់ទៅទិញទំនិញទាំងនេះ នៅប្រទេសជិតខាងទៀតដែរ ដោយសារតែយើងមានផ្សារទំនើបៗ ជាច្រើន នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីឲ្យរាជធានីភ្នំពេញទទួលបានការជឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគថែមទៀត។

លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីដាំកូនឈើនេះ ដើម្បីបង្កើតជាព្រៃឈើក្នុងមាតុភូមិនៅក្នុងតំបន់រាជធានីភ្នំពេញ ឲ្យប្រែក្លាយជាតំបន់មួយដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងជាទីមនោរម្យមួយសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងធ្វើឲ្យដួងចិត្តបណ្តុះរុក្ខជាតិបៃតងរីកសាយភាយទៅដល់ទូទាំងសកល ហើយនេះគឺជាសកម្មភាពមួយដ៏មានសារសំខាន់ណាស់៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ កុំអោយមាន​ បងធំ​ បងតូច​ និងក្រុមគ្រឿងញៀន​ កើតមាន​នៅក្នុងរោងចក្រ​

តាមការបង្ហោះផ្សាយនៅលើផេក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំអោយមាន បងធំ បងតូច និងក្រុមគ្រឿងញៀន កើតមាននៅក្នុងរោងចក្រអោយសោះ ព្រោះពួកគេអាចនឹងបំផ្លាញសុវត្ថិភាពការងាររបស់បងប្អូនកូនក្មួយកម្មករ-កម្មការនី។

លោកនាយករដ្ឋមន្ត្រី ក៏សូមអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានផ្តល់ការងារធ្វើសមរម្យ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដល់បងប្អូនកូនក្មួយកម្មករ-កម្មការនី៕




រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញតារាងទីតាំង និងពេលវេលា សម្រាប់ប្រជាពលរដ្ឋ ជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ​ ទៅតាមបណ្តាខេត្ត​ ដោយឥតគិតថ្លៃ​ ចាប់ពីថ្ងៃ​​ទី១២ដល់​ ១៨ ខែមេសា​

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ បានបង្ហាញតារាងទីតាំង និងពេលវេលាជាក់លាក់ សម្រាប់ប្រជាពលរដ្ឋឡើងជិះរថយន្តក្រុង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរកជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។ (សូមមើលតារាងដែលមានភ្ជាប់ជូន)

សូមបញ្ជាក់ថា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុន និងក្រោយបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ។ ការដឹកជញ្ជូននេះដែរ គឺចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជប៉ុនជាមិត្តកំពុងមកផ្តល់ជំនួយដល់កម្ពុជា ប៉ុន្តែក្រុមជនខិល ខូចមួយចំនួនអាចបំពុលព័ត៌មានទៅជារឿងមិនល្អដូចដែលពួកគេធ្លាប់ធ្វើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេសជប៉ុនជាមិត្តកំពុងមកផ្តល់ជំនួយដល់កម្ពុជា ក្រុមជនខិល ខូចមួយចំនួនអាចបំពុលព័ត៌មានទៅជារឿងមិនល្អដូចដែលពួកគេធ្លាប់ធ្វើ បងប្អូនជនរួមជាតិបានដឹងហើយថា ប្រទេសជប៉ុនមិនធ្វើអ្វីប៉ះពាល់ដល់សន្តិភាព និងការរីកចម្រើនរបស់កម្ពុជាឡើយ។ នេះបើយោងលើការបង្ហោះផ្សាយនៅក្នុងទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រីបានបន្តថា ម៉ោង ១១:០០ ព្រឹក លោកនឹង ជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីការបរទេសជប៉ុន Taro Kono នៅវិមានសន្តិភាព ដែលនៅក្នុងជំនួបនោះ កម្ពុជានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ៗចំនួន២ជាមួយមិត្តជប៉ុន៖
១)កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងជាង ៥០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
២)កិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទានប្រមាណជិត ១០០លានដុល្លារ ដើម្បីរៀបចំខ្សែបណ្តាញចែកចាយអគ្គីសនីនៅទីក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កន្លងមកប្រព័ន្ធឃោសនារបស់បក្សប្រឆាំង តែងតែផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញជំនួបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងៗ ដូចជាជំនួបពិក្ភាក្សាអំពីការអភិវឌ្ឍន៍ជាតិ ឬកិច្ចសហប្រតិបត្តិការផ្សេងៗ ប៉ុន្តែប្រព័ន្ធឃោសនាបក្សប្រឆាំង បែរជាផ្សាយថាជាគំនាបនយោបាយ ឬអន្តរាគមន៍ឱ្យអតីតបក្សប្រឆាំងក្បត់ជាតិរស់ឡើងវិញជាដើម៕


អគ្គស្នងការនគរបាលជាតិ៖ កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខសន្តិភាពឲ្យបាន ១០០% ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការងនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រុញឲ្យកងកម្លាំងទាំងអស់ ថែរក្សាសុខសន្តិភាព ឲ្យបាន ១០០%ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យចូលឆ្នាំថ្មី និងទប់ស្កាត់គ្រប់ចលនាដែលប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។

លោកឧត្តមសេនីយ៍ថ្លែងបែបនេះ ក្នុងពិធីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។

លោកបានបន្តថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យការងារនេះទទួលបានភាពជោគជ័យលុះត្រាតែ កងកម្លាំងនគរបាលខេត្តកំពង់ធំ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរក្សានូវសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទូទំាងខេត្តកំពង់ធំទំាងមូល ជាពិសេសនៅក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តាមវត្តអារ៉ាម និងតំបន់រម្យណីយដ្ឋានផ្សេងៗទៀត។

ព្រមទំាងអនុវត្តន៍គោលនយោបាយភូមិ–ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាព របស់រាជរដ្ឋាភិបាល ជាពិសេស ចូលរួមទប់ស្កាត់ក្នុងកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា។

ដោយឡែកនៅតាមប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់នីមួយៗ អធិការក្រុងស្រុក ស្នងការនគរបាលខេត្ត មិនត្រូវបិទទ្វារអង្គភាពឡើយ ត្រូវមានការកម្លំាងប្រចាំបញ្ជារៀងរាល់ថ្ងៃ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរងចាំទទួលនូវពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។

លើសពីនេះទៅទៀតត្រូវត្រៀមកម្លំាងការពារឲ្យបាន ១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយនៅតាមទីតំាងការិយាល័យបោះឆ្នោតនីមួយៗត្រូវតែមានកម្លំាងការពារជាប្រចាំផងដែរ ដើម្បីដោះស្រាយនូវការជួបបញ្ហាមិនប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលដល់ ការបោះឆ្នោត ប្រកបដោយ សម្ងាត់ សុក្រឹត្រ និងយុត្តិធម៌។

ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា កងកម្លាំងនគរបាលខេត្តកំពង់ធំកន្លងមក មានការសហការគ្នាបានល្អ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត មិនតែប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋជាទូទៅទទួលស្គាល់ថា កងកម្លាំងក្នុងមូលដ្ឋាន បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានប្រសើរ។

អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទំាងអស់ ជាពិសេសអ្នករស់នៅក្នុងខេត្តកំពង់ធំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងធូប ភ្លើងទៀន ព្រោះវាចបង្ករជាគ្រោះអគ្គីភ័យបានគ្រប់ពេលវេលា និងសំណូមពរដល់កងកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យគ្រប់ក្រុងស្រុក ត្រូវត្រៀមឡានទឹក បំពង់ពន្លត់អគ្គីភ័យ ទុកជាមុន នៅពេលដែលមានគ្រោះអគ្គីភ័យណាមួយកើតឡើងភ្លាម ដើម្បីជួយពន្លត់ភ្លើងបានទាន់ពេលវេលា។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ឡើងអានរបាយការណ៍បូកសរុបសន្និបាតរយៈពេលមួយថ្ងៃពេញរួចមក លោកឧត្តមសេនីយ៍ត្រីបានថ្លែងទៀតថា ទោះបីបទល្មើសថយចុះ តែកម្លាំងនគរបាលទាំងអស់នៅតែបន្តប្រឹងប្រែង ពង្រឹងខឿនសន្តិសុខឲ្យរឹងមាំថែមទៀត ដើម្បីបុព្វបទស្នូលសម្រាប់ការអភិវឌ្ឍជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយមិនទុកឲ្យ អ្នកណាមួយឆ្លៀតឱកាសប្រើប្រាស់ឧបាយកល ញុះញង់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផលនៃសង្គមជាតិបានឡើយ៕


សសយក​ ខេត្តតាកែវ​ សហការជាមួយ​អាជ្ញាធរស្រុកទ្រាំង ​រៀបចំព្រឹត្តិការណ៍​ «ទ្រាំងសង្រ្កាន្ត»​

សសយក ខេត្តតាកែវ នៅរសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ បានសហការជាមួយអាជ្ញាធរស្រុកទ្រាំង រៀបចំព្រឹត្តិការណ៍ «ទ្រាំងសង្រ្កាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី៧ និង៨ ខែមេសា ឆ្នាំ២០១៨ នៅវត្តព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

ពិធីបើកព្រឹត្តិការណ៍ ទ្រាំងសង្រ្កាន្ត នេះប្រព្រឹត្តទៅក្រោមអធីបតីភាព លោក សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកទ្រាំង លោក សុខ សប្បាយណា ប្រធានកិត្តយសគណៈកម្មការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរនាម លោក សុខ សូកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងក្រុមការងារ អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងក្រុមយុវជនសហភាពសហព័ន្ធយុវជនខេត្ត តាកែវ។

លោក សុខ ផេង បានឲ្យដឹងថា ពិធីទ្រាំងសង្រ្កាន្ត ដែលប្រព្រឹត្តនៅវត្តព្រៃផ្អាវនេះ ក៏មានកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដែលមានដូចជា៖ បោះឈូង ទាញព្រ័ត្រ បោះអង្គុញ វាយក្អម កម្មវិធីប្រឡងចម្រៀង និងការប្រកួតបាល់ទះ ព្រមទាំងមានការរាំចង្វាក់ រាំវង់ សារ៉ាវ៉ាន់ កន្ទ្រឹម និងចង្វាក់ផ្សេងៗផងដែរ។

លោកបានបន្ថែមថា ការបង្កើតកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរនេះ គឺក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនយុវនារីជំនាន់ក្រោយឲ្យមានការយល់ដឹងពីល្បែងប្រជាប្រិយខ្មែរដ៏សម្បូរបែប ដែលបានបន្សល់ទុកដោយដូនតារបស់យើង៕