Monday, April 09, 2018

លោកបណ្ឌិត ម៉ុក ម៉ារេត និងក្រុមការងារ ចុះសាកសួរសុខទុក្ខដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកសំរោង

ព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា គ.ស ២០១៨ លោកបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោង រួមដំណើរដោយលោក ជា អូន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរវៀង លោក កេត ម៉ៅ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រីសមាជិក គណបក្សស្រុក លោកប្រធាន អនុប្រធាន និងសមាជិក គណបក្សឃុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងសាលាបុណ្យសន្សំបុណ្យប្រចាំភូមិត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

នាឱកាសនោះលោកបណ្ឌិត ម៉ុក ម៉ារ៉េត បានមានមតិសំណេះសំណាលសាកសួរសុខទុក្ខដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបានជម្រាបជូនផងដែរអំពីស្ថានភាពនយោបាយថ្មីៗ ព្រមទាំងសំណូមពរឱ្យបងប្អូនបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជននាពេលខាងមុខនេះ។
លោកបណ្ឌិត ម៉ុក ម៉ារ៉េត បានឧបត្ថមថវិកា ១លានរៀលសំរាប់កសាងសាលាបុណ្យ និងលោក ជា អូន បានឧបត្ថមថវិកា ៥០០ដុល្លាសំរាប់កសាងសាលាបុណ្យ ២៥០,០០០រៀល សំរាប់យុវជនកាយរឹទ្ធ និងកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីបុណ្យឆ្លងនេះ៕






No comments:

Post a Comment