Monday, April 09, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ជប៉ុនជាមិត្តកំពុងមកផ្តល់ជំនួយដល់កម្ពុជា ប៉ុន្តែក្រុមជនខិល ខូចមួយចំនួនអាចបំពុលព័ត៌មានទៅជារឿងមិនល្អដូចដែលពួកគេធ្លាប់ធ្វើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេសជប៉ុនជាមិត្តកំពុងមកផ្តល់ជំនួយដល់កម្ពុជា ក្រុមជនខិល ខូចមួយចំនួនអាចបំពុលព័ត៌មានទៅជារឿងមិនល្អដូចដែលពួកគេធ្លាប់ធ្វើ បងប្អូនជនរួមជាតិបានដឹងហើយថា ប្រទេសជប៉ុនមិនធ្វើអ្វីប៉ះពាល់ដល់សន្តិភាព និងការរីកចម្រើនរបស់កម្ពុជាឡើយ។ នេះបើយោងលើការបង្ហោះផ្សាយនៅក្នុងទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រីបានបន្តថា ម៉ោង ១១:០០ ព្រឹក លោកនឹង ជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីការបរទេសជប៉ុន Taro Kono នៅវិមានសន្តិភាព ដែលនៅក្នុងជំនួបនោះ កម្ពុជានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ៗចំនួន២ជាមួយមិត្តជប៉ុន៖
១)កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងជាង ៥០ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
២)កិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទានប្រមាណជិត ១០០លានដុល្លារ ដើម្បីរៀបចំខ្សែបណ្តាញចែកចាយអគ្គីសនីនៅទីក្រុងភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កន្លងមកប្រព័ន្ធឃោសនារបស់បក្សប្រឆាំង តែងតែផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញជំនួបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងៗ ដូចជាជំនួបពិក្ភាក្សាអំពីការអភិវឌ្ឍន៍ជាតិ ឬកិច្ចសហប្រតិបត្តិការផ្សេងៗ ប៉ុន្តែប្រព័ន្ធឃោសនាបក្សប្រឆាំង បែរជាផ្សាយថាជាគំនាបនយោបាយ ឬអន្តរាគមន៍ឱ្យអតីតបក្សប្រឆាំងក្បត់ជាតិរស់ឡើងវិញជាដើម៕


No comments:

Post a Comment