Friday, April 21, 2017

ករណីលោក ជុន ច័ន្ទបុត្រ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស ខេង ឯកភាពតាមសំណើរបស់ពន្ធនាគារនិងកោះប្រជុំជាបន្ទាន់

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងនៅមុននេះបន្តិចថា ករណីលោក ជុន ច័ន្ទបុត្របន្លំខ្លួនចូលពន្ធនាគារ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស​​ ខេង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចឯកភាពតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយក្រសួងមហាផ្ទៃ នឹងកោះប្រជុំថ្នាក់ដឹកនាំជំនាញៗជាបន្ទាន់ដើម្បីពិនិត្យឱ្យច្បាស់លាស់មុននឹងចាត់វិធានការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងទៀតថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានសម្រេចមិនឱ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតឡើយចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នាជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
តាមការអះអាងរបស់មន្រ្តីនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា របាយការណ៍និងឯកសារច្បាប់ដែលដាក់ទៅក្រសួងមហាផ្ទៃ រួមមានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូនលោកឧបនាយករដ្ឋមន្រ្តី ស ខេង ដោយក្នុងនោះមានការស្នើកុំឱ្យ​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខសកម្មជនរបស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការផ្លូវច្បាប់មួយចំពោះករណីនេះ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕




តំបន់អាស៊ី​អាគ្នេយ៍​ក៏​សំខាន់​ផងដែរ

អូស្ត្រាលី​ចាំបាច់​ត្រូវ​តែ​សម្លឹង​មើល​ឲ្យ​ហួស​ពី​មហាអំណាច​ដូចជាចិន​ ហើយ​​ជាប់​ពាក់​ព័ន្ធ​ទាំង​ស្រុង​ជា​មួ​យ​នឹង​ប្រទេស​ជិត​ខាង​របស់ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​មាន​ន័យ​ថា អភិ​ក្រម​របស់ខ្លួន​ចំពោះ​ចិន​ “ការ​គិតឲ្យ​ទូលាយ ជា​លក្ខណៈ​យុទ្ធ​សាស្ត្រ ​និង​រយៈ​ពេល​យូរ​” នោះ​ត្រូវ​តែ​ពង្រីក​​ទៅ​កាន់តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មានការ​ចូល​រួម​​ពី​គ្រប់​​ផ្នែក​ទាំង​អស់​របស់​សង្គម​អូស្ត្រាលី។
អ្នក​សិក្សា​ស្រាវជ្រាវ​ចង់​មើល​រំលងប្រការដែល​ថា នៅ​ពេល​រួម​គ្នា បណ្តាប្រទេស​អាស៊ី​អាគ្នេយ៍​​ដែល​ជា​សមាជិក​របស់​អាស៊ាន​នោះ​គឺជាដៃគូពាណិជ្ជកម្ម​ធំជាងគេ​ទីពីរ​របស់​អូស្ត្រាលី បន្ទាប់​ពី​ចិន។ ដោយ​មាន​ប្រជាជន​ ៦២០ លាន​នាក់​ និង​ផ.ស.ស រួម​គ្នា​ចំនួន ២,៥ ពាន់​ពាន់​លាន​ដុល្លារ​នោះ តំបន់​នោះ​បាន​ក្លាយជា​ដៃ​កាន់តែ​សំខាន់​សម្រាប់​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រ​បស់​អូស្ត្រាលី។ នៅ​ឆ្នាំ ២០១៤ ពាណិជ្ជកម្ម​សរុប​របស់​អូស្ត្រាលី​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​​គឺ​មាន​ចំនួន​ជាង ១២០ ពាន់​លាន​ដុល្លារ ដែល​ច្រើន​ជាង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជា​មួយ​ជប៉ុន សហភាព​អឺរ៉ុប​ ឬ​អាមេរិក​ទៅ​ទៀត។
ទំនាក់ទំនង​ពាណិជ្ជកម្ម វិស័យទេសចរ វប្បធម៌ និង​អប់​រំ​របស់​អូស្ត្រាលីជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​បាន​កើន​ឡើង​យ៉ាងខ្លាំង​ចាប់​តាំង​ពី​អាស៊ាន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៧ មក។ ប៉ុន្តែ ពួក​​អូស្ត្រាលី​ ជារឿយៗ បាន​មើល​រំលង​តំបន់​អាស៊ី​អាគ្នេយ៍ នៅពេល​ធ្វើ​ការ​លើ​រឿង​សេដ្ឋកិច្ច​និង​សន្តិសុខតំបន់។
ផល​ប្រយោជន៍​សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​អូស្ត្រាលី​គឺមាន​ចំណង​ជា​មួយ​នឹង​ប្រទេស​នៅ​អាស៊ាន​។ នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឡើង​ដោយ​កំណើន​​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រាប់​បញ្ចូល​ទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាស៊ាន អូស្ត្រាលី និង​ណូវែល ហ្សឺឡង់ ដែល​ចូល​ជា​ធរមាន​នៅ​ខែមករា ឆ្នាំ ២០១០ ហើយ​ត្រូ​វបាន​បំពេញ​បន្ថែម​ដោយ​កិច្ច​ព្រមព្រៀង​ទេ្វភាគី​ជា​មួយ​ម៉ាឡេស៊ី សិង្ហបូរី និង​ថៃ។ ទំនាក់ទំនង​រវាងប្រជាជន​ និង​ប្រជាជន​កំពុង​រីក​លូត​លាស់​ផង​ដែរ ដោយ​សារតែ​មាន​ចំណង​ផ្នែក​អប់​រំ​រឹងមាំ​ ចរាចរ​ទេសចរ​ និង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​វិញទៅ​មក។​
ជំរឿន​ឆ្នាំ ២០១១ បាន​រក​ឃើញ​ប្រជាជន​ជាង ៦៥០.០០០ នាក់​នៅ​អូស្ត្រាលី​គឺមាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​បាន​កត់​ត្រាថា ភ្ញៀវ​ទេសចរ​អាស៊ាន​ជាង ១ លាន​នាក់​បាន​ទៅ​កាន់​អូស្ត្រាលី​នៅ​ឆ្នាំ ២០១៤ និង​និស្សិតជាង ១០០.០០០ នាក់​ពី​បណ្តា​ប្រទេស​អាស៊ាន​បាន​ចុះ​ឈ្មោះ​រៀន​នៅ​អូស្ត្រាលី។ ប៉ុន្តែ និស្សិត​ដែល​កើត​នៅ​អូស្ត្រាលី​តិចតួចណាស់​​បាន​វិនិយោគ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​រៀន​ភាសា ឬយល់​ដឹង​ពី​វប្បធម៌របស់​ខ្លួន (អាស៊ាន)។
ទោះបីជា​មានភាព​មិន​យកចិត្ត​ទុក​ដាក់​បែប​នេះ​ក៏​ដោយ ក៏អូស្ត្រាលី​​បាន​វិញ​ធ្លង់​ជា​មួយ​តំបន់​អាស៊ីអាគ្នេយ៍ជាង​ពេល​ណាៗ​ទាំង​អស់​នៅពេលនះ។ រដ្ឋ​មន្ត្រី​ការពារជាតិ ពាណិជ្ជកម្ម​និង​ការបរទេស​បាន​ចូល​រួម​ជា​មួយ​សមភាគី​របស់​គេ​នៅ​ក្នុង​វេទិការ​តំបន់​អាស៊ាន​ កិច្ច​ប្រជុំ​អាស៊ី​បូព៌ា និង​កិច្ច​ប្រជុំ​បូក​រដ្ឋ​មន្ត្រីការពារជាតិ​អាស៊ាន។ មាន​កិច្ច​ប្រជុំ​របស់​មន្ត្រីជាន់ខ្ពស់​និង​កិច្ច​ប្រជុំ​ទ្វេភាគី​ផ្សេង​ទៀត​​នៅ​ខាង​ក្រៅ​វេទិកាទាំង​នេះ ​និង​វេទិកា​ផ្សេង​ៗទៀត​ដូចជា​ APEC, កិច្ច​ប្រជុំអាស៊ី​-អឺរ៉ុប និង​កិច្ចពិភាក្សា​ Shangri-La ជាដើម។
ចំណង​ទាំង​នេះ​គឺមាន​សារៈសំខាន់ ប៉ុន្តែ​មាន​កម្រិត​​ដល់​ផល​ប្រយោជន៍​របស់គេ។ អាស៊ាន​ធ្វើ​ការងារ​ដោយ​ផ្អែក​លើ​ការ​ឯកភាពគ្នា​ និង​ពុះពារ​និយាយ​សំលេង​តែ​មួយ។ ក្នុង​ខណៈ​វា​ស្ថិត​ក្នុង​ផល​ប្រយោជន៍​របស់​អូស្ត្រាលី​ក្នុង​ការ​បន្ត​ទំនាក់ទំនង​មួយ​នេះ ទំនាក់ទំនង​នេះ​ត្រូវតែ​ធ្វើ​ឡើង​​ជា​មួយ​នឹង​ការ​យល់​ដឹង​ច្បាស់​នូវ​កម្រិត​នៃ​អំណាច​និង​ការ​ឈោង​ចាប់​របស់​អាស៊ាន។ ចិន​បាន​រារាំង​អាស៊ាន​យ៉ាង​មាន​ប្រសិទ្ធិភាព​មិន​ឲ្យ​និយាយ​សម្លេង​តែ​មួយ​លើ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិនខាង​ត្បូង ដោយ​សារតែ​ចិន​ទទូច​ដោះ​ស្រាយ​បញ្ហា​នោះ​ទ្វេភាគី។ នេះ​ធ្វើ​ឲ្យ​គ្មាន​ប្រសិទ្ធភាព​ដល់​កម្លាំង​នៃ​ការ​មូល​មតិ​របស់​អាស៊ាន​ដែល​អាច​បំផ្លាញ​​ផល​ប្រយោជន៍​របស់​ចិន។
នៅពេល​គិត​ដល់​បណ្តា​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​អាស៊ាន ឥណ្ឌូនេស៊ី​លេចមុខ​យ៉ាង​ធំ។ ដោយ​មាន​ប្រជាជន​សរុប​ជាង ២៥០ លាននាក់​នៅ​លើ​ប្រជុំ​កោះជាង ១៧.០០០ នោះ ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ធំជាង​គេ​ទីបីរបស់​ពិភព​លោក​ដោយ​មាន​ប្រជាជន​ម៉ូស្លីម​ធំជាង​គេ​របស់​ពិភព​លោក។ ឥណ្ឌូនេស៊ី​ក៏​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ចិត្ត​អំពី​ចាក់​ឬស​របស់​លោក​ខាង​លិច​នៅភាគ​ខាងត្បូង​របស់ខ្លួន។ ភាព​មិន​ស្រួល​ចិត្ត​នោះ​មិន​ដែល​បាន​​បង្ហាញ​​ថា អូស្ត្រាលី​ថា ជា​ការ​គំរាម​នោះទេ។ ប៉ុន្តែ ទំនាក់​ទំនង​​ពិតជា​មាន​ចម្រូង​ចម្រាស់ ដោយ​មាន​ការ​ប្រែ​ប្រួល​អស់​ជាងកន្លះ​សតវត្សរ៍ ដោយ​កត់​សម្គាល់​ជាង​គេ​គឺ​ទៅ​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់ ទីម័រ​ខាង​កើត​ នៅ​ឆ្នាំ ១៩៩៩។
អូស្ត្រាលី​បាន​ជួសជុល​ទំនាក់ទំនង​នោះ​បន្ទាប់​ពី​ការ​វាយប្រហារភេរវករ​នៅ​កោះ​ បាលី ហើយ​បន្ទាប់​ពី​មហន្តរាយ Tsunami ។ ប៉ុន្តែ ទំនាក់​ទំនង​នោះ​បាន​រអាក់​រអួល​ចាប់​ពី​ពេល​នោះ​មក ដោយ​សារតែ​ការ​ដោះ​ស្រាយ​អន់​របស់​អូស្ត្រាលី​លើ​បញ្ហា​មួយ​ចំនួន។ នោះ​រាប់​បញ្ចូល​ទាំង​ការ​​​បញ្ចប់​ភ្លាម​របស់​អូស្រ្តាលី​ក្នុង​ការ​នាំ​ចេញ​សត្វ​ពាហនៈ​រស់​ទៅ​ឥណ្ឌូនេស៊ី​​ ការ​បញ្ឈប់​ការ​ទូក​នេសាទ​របស់​មនុស្ស​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី​ ការ​លាត​ត្រ​ដាង​​ការ​លួច​ស្តាប់​របស់ Snowden និង​ការ​គ្មាន​ឆន្ទៈ​របស់​ឥណ្ឌូនេស៊ី​​ក្នុងការ​ផ្តល់​​ការ​លើក​លែង​ដល់​ប្រជាជន​អូស្ត្រាលី​លើ​ជម្លោះ​ប្រហារជីវិត។​
សន្តិសុខ​របស់​អូស្ត្រាលី​គឺមាន​ចំណង​យ៉ាង​ស្អិត​ទៅ​នឹង​សន្តិសុខ​និង​ស្ថិរភាព​របស់​ឥណ្ឌូ​នេ​ស៊ី។ ឥណ្ឌូនេស៊ី​មាន​តួនាទី​សំខាន់​​នៅ​សមុទ្រ​ចិន​ខាងត្បូង​​ក្នុងនាម​ជា​ប្រទេស​សំខាន់​និង​ធំជាង​គេ​បំផុតនៅ​អាស៊ាន ដោយ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន​ក៏​ស្ថិត​ក្រោម​ការ​ប្រជែង​ជា​មួយ​ចិន។ ប៉ុន្តែ ជា​មួយ​នឹង​​ប្រវត្តិរួម​ដ៏ធំ​និង​កង្វល់​របស់​ប្រទេស​ទាំង​ពីរ​អំពី​សន្តិសុខ ​និង​ស្ថិរភាព​របស់​តំបន់នោះ ទំនាក់ទំនង​ទ្វេភាគី​នោះនៅតែ​ផុយ​ស្រួយ​នៅឡើយ។​
នាយក​រដ្ឋ​មន្ត្រី​ Malcolm Turnbull បាន​ស្វះ​ស្វែង​​ចូល​រួម​ដោយ​ក្តី​គោរព​ជា​មួយ​ឥណ្ឌូនេស៊ី​ ដោយ​សាតែ​ឥណ្ឌូនេស៊ី​មាន​សារៈ​សំខាន់​ខ្លាំង​ដល់​អូស្ត្រាលី។​ វា​សំខាន់​ដែលថា វិធី​កាន់តែ​មាន​ប្រសិទ្ធ​ភាព​​ក្នុងការ​កាត់​បន្ថយ​​ភាព​ចលាចល​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​​ត្រូវ​គេ​រក​ឃើញនោះ។
នៅ​ក្នុងខែ​ឧសភា ឆ្នាំ ២០១៥ អូស្ត្រាលី​និង​សិង្ហបូរី​បាន​ធ្វើការ​ប្រកាស​រួម​លើ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​អូស្ត្រាលី​និង​សិង្ហបូរី។ ចំណង​ទាំង​នេះ​គឺ​​​មាន​គុណ​សម្បត្តិ​ដូច​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិត​ស្និទ្ធ​ដែរ និងចំណង​សន្តិសុខ​​រួម​រវាង​អូស្ត្រាលី​និង​ណូវែល​ ហ្សឺឡង់។ នេះ​ស្តាប់​ទៅ​ល្អ នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ភ្ជាប់​គ្នា ហើយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​និង​ជុំវិញ​ដែន​ទឹក​របស់​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​មាន​​ផល​វិបាក​​ចំពោះ​សន្តិ​សុខ​និង​ភាព​រីក​ចម្រើន​របស់​អូស្ត្រាលី។​

ទំនាក់ទំនង​ទ្វេភាគី​ថ្មី​រវាង​ម៉ាឡេស៊ី អូស្ត្រាលី ណូវែល ហ្សឺឡង់ ឥណ្ឌូនេស៊ី និង​សិង្ហបូរី​អាច​រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការ​ធ្វើ​ឲ្យ​កក់​ក្តៅ​ដល់​សក្តានុពល​តំបន់​ហួសពី​កម្រិត​នៃ​ទំនាក់ទំនង​ទ្វេភាគី។​ ដូច្នេះ អូស្ត្រាលី​ត្រូវ​តែ​គិត​ឲ្យ​ទូលាយ​ មិន​គ្រាន់តែ​អំពី​ចិន​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​អំពី​ប្រទេស​ជិត​ខាង​របស់ខ្លួន​នៅ​អាស៊ាន​និង​អាស៊ីអាគ្នេយ៍​ផងដែរ។ នេះ​តម្រូវ​ឲ្យ​មានភាព​ជា​អ្នក​ដឹកនាំ ការ​ប្តេជ្ញាចិត្ត​ និង​ទស្សនៈ​វិស័យ៕


លោក Pence បាននិយាយថា អាមេរិកនឹងពង្រឹងសម្ព័ន្ធមិត្តយោធាជាមួយចិន

អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងប្រទេសចិន ក្នុងការដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចលើប្រទេសកូរ៉េខាងជើង ដើម្បីបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោក Pence បានមកដល់នៅទីក្រុងតូក្យូ កាលពីថ្ងៃអង្គារ មកពីប្រទេសកូរ៉េខាងត្បូង និងបានធានាសារជាថ្មីដល់ប្រទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់អាមេរិក ដើម្បីគ្រប់គ្រងមហិច្ឆតាមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមេដឹកនាំរបស់ប្រទេសជប៉ុន រួមទាំងនាយករដ្ឋមន្ដ្រីលោក Shinzo Abe ផងដែរ។
លោក Pence បាននិយាយថា គាត់បាននិយាយជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ហើយនៅឆ្នាំ២០២០ ប្រមាណ ៦០ ភាគរយនៃកងនាវាជើងទឹករបស់អាមេរិកនេះ នឹងអាចមាននៅក្នុងតំបន់ ហើយតួនាទីរបស់ជប៉ុននឹងកើនឡើង។
គាត់បាននិយាយថា «អាមេរិកនឹងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ «ជប៉ុននឹងសន្មត់នូវតួនាទីដ៏ធំបំផុត និងការទទួលខុសត្រូវនៅក្នុងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។
ដោយថ្លែងនៅលើនាវាដឹកយន្តហោះ USS Ronald Reagan នៅកំពង់ផែនៃទីក្រុង Yokosuka ប្រទេសជប៉ុននោះ លោក Pence បាននិយាយថា អាមេរិកនៅតែគ្មានងាករេក្នុងការប្រឈមមុខនឹងការគំរាមកំហែងដែលបង្កដោយកូរ៉េខាងជើង ដែលបានធ្វើការសាកល្បងមីស៊ីល និងអាវុធនុយ ក្លេអ៊ែរជាបន្តបន្ទាប់ដោយផ្គើនទៅនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
លោក Pence បាននិយាយដោយសំលេងទះដៃខ្លាំងៗថា «អ្នកដែលនឹងប្រកួតប្រជែងទៅនឹងទស្សនៈរបស់យើង ឬការត្រៀមខ្លួននោះគួរតែដឹងថា យើងនឹងយកឈ្នះរាល់ការវាយប្រហារណាមួយ និងវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬធម្មតាណាមួយជាមួយនឹងការឆ្លើយតបរបស់អាមេរិកដ៏មានប្រសិទ្ធិភាព និងច្រើនលើសលប់»។
លោក Pence បានថ្លែងនៅសេតវិមានដោយផ្តោតទៅលើការចម្រូងចម្រាសនៅទីតាំងនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះឈ្មោះ USS Carl Vinson នេះ។ លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ជូនទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ដែលជាការព្រមាន មួយដល់កូរ៉េខាងជើង ប៉ុន្តែបានដឹកនាំឆ្ពោះទៅរកប្រទេសអូស្រ្តាលីជំនួសវិញ។
កូរ៉េខាងជើងបានគំរាមកំហែងជារឿយៗថា នឹងបំផ្លាញជប៉ុន កូរ៉េខាងត្បូង និងអាមេរិក។
លោក Pence ក៏បាននិយាយថា អាមេរិកនឹងការពារសេរីភាពនាវាចរណ៍ និងការហោះហើរនៅសមុទ្រចិនខាងត្បូង ជាទីដែលក្រុងប៉េកាំងបានជាប់ទាក់ទិននៅក្នុងជម្លោះដែនដីជាមួយបណ្តា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន៕


តំលៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាក្នុងប្រទេសកម្ពុជា

ក្រសូងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានជូនដំណឹងដល់គ្រប់ស្ថានីយប្រេងឥន្ធនៈទាំងអស់ក្នុងប្រទេសកម្ពុជា អំពីតំលៃលក់រាយប្រេងឥន្ធនៈ ដែលមានដូចជា ប្រេងសាំងស៊ុបពែរ, ប្រេងសាំងធម្មតា និងប្រេងម៉ស៊ូត។ តំលៃលក់រាយនេះ គឺសម្រាប់អនុវត្តពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ។

សូមអានសេចក្តីជូនដំណឹងដែលភ្ជាប់មកជាមួយ៖


លិខិតមិត្តអ្នកអាន៖ វេលារកលុយរបស់មេបន្ទាយព្រះអាទិត្យនៅបរទេសធ្លាក់ចុះខ្លាំងហៅលែងចង់លឺ

ពេញមួយរយៈពេលចូលឆ្នាំកន្លងទៅនេះ និងដូចពេលចូលឆ្នាំមុនៗដែរ ជាពេលវេលារកលុយបានយ៉ាងសម្បើមរបស់មេបន្ទាយព្រះអាទិត្យនិងបក្សពួកជំនិតនៅឯបរទេស។ ទឹកចិត្តបងប្អូនខ្មែរនៅបរទេសពិតជាគួរឱ្យកោតសរសើរណាស់ព្រោះតែខ្លាចបាត់ទឹកបាត់ដីយួនធ្វើបាបខ្មែរ គាត់នាំគ្នាបរិច្ចាគដោយមិនបានវិភាគស្ថានការណ៍ និងស្តាយថវិកា បើទោះជាគាត់រកចំណួលទទួលទានប្រចាំថ្ងៃបានដោយជួបការលំបាកយ៉ាងណាក៏ដោយ?
មេបន្ទាយព្រះអាទិត្យមើលឃើញឱកាសរកលុយនេះហ្មត់ចត់ណាស់ ហើយក៏ដាក់ផែនការខ្លួនដើរលេងប្រមូលលុយ និងចេញបញ្ជាឱ្យសមាជិកសំខាន់ៗរបស់ខ្លួនទៅគ្រប់ទិសទីទាំងអស់នៅបរទេសក្នុងពេលចូលឆ្នាំខ្មែរ ពួកគេទៅដល់ប្រទេសនានា ដែលមានបងប្អូនខ្មែររស់នៅទាំងនៅប្រទេសបារាំង, អាមេរិក, កាណាដា, ញូវស៊ីឡែន, អូស្ត្រាលី និងផ្សេងៗទៀត..។
នាឆ្នាំ២០១៣ គ្រាន់តែនៅក្រុងម៉ុងត្រឹអាល់មួយ លោកម្នាក់ដែលជាតំណាងរាស្ត្រ និងជំនិតលោក សម រង្ស៊ី គាត់រកបាន៦០,០០០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំនេះ លោក កឹម សុខា រាងពិបាកជាងឆ្នាំមុនៗ ព្រោះរៀបកម្មវិធីតាមវត្តដើម្បីរៃអង្គាសលុយសម្រាប់ការបោះឆ្នោតខាងមុខ ប៉ុន្តែចំណូលធ្លាក់ចុះខ្លាំងហៅលែងចង់ឮ ប្រហែលប្រជាជននៅទីនោះលែងមានជំនឿកាលដែលប្រមូលលុយលើកមុនដើម្បីបើកទូរទស្សន៍ព្រះអាទិត្យបែរជាគ្មានអ្វីកើតមានសោះ។ ដល់តែអញ្ចឹងទៅក្នុងវត្តឃើញតែវត្តមានគ្នាគាត់និងអ្នកហែរហមតាម មិនច្រើនប៉ុន្មានឡើយ។ ក្នុងរបាយការណ៍ដែល សុភា ទន្សាយទទួលបានគឺថាក្នុងប្រទេសញូវស៊ីឡែន ដែលបានបងប្អូនខ្មែរនៅតិចជាងគេក្នុងចំណោមប្រទេសនានា លោកកឹម សុខា ទទួលបានថវិកាពីការចូលរួមរបស់បងប្អូនខ្មែរតិចមែនទែន? ប៉ុន្តែហេតុអ្វីគាត់ទៅទីនោះ? ដោយឡែក នៅអូស្ត្រាលីវិញក្នុងទីក្រុងអាតឺឡែតគាត់រកចំណូលបានចំនួនត្រឹម២៥០០ ទៅ ៣០០០ដុល្លារ ប៉ុណ្ណោះ ខណៈឆ្នាំ២០១៣ គ្រាន់តែគាត់ទទួលបានពីប្រធានពុទ្ធិកសមាគមខ្មែរនៅទីនោះ ក៏មានចំនួនច្រើនជាង១០ម៉ឺនដុល្លារដែរ។
ទេពកោសល្បរបស់ពួកគេមានច្រើន ដើម្បីបញ្ចុះបញ្ចូលនិងទាក់ទាញការចាប់អារម្មណ៍ពីបងប្អូនខ្មែរនៅបរទេស។ វិធីសាមញ្ញម្យ៉ាងដែលគេប្រើគឺថាឱ្យតែមិនគាំទ្ររដ្ឋាភិបាល ហ៊ាននិ​យាយ​ប្រឆាំង និងលាបពណ៌អាក្រក់លើរដ្ឋាភិបាលទៅបងប្អូនខ្លះនៅបរទេសងាយនឹងជឿ និងសម្រេចចិត្តចូលរួមជាថវិកា។ ពួកគេតែងនាំទៅជាមួយបញ្ហាជាច្រើន ដើម្បីចោទរដ្ឋាភិបាល៖ ដូចជាការបាត់កោះត្រល់, ការជួលប្រាសាទអង្គរវត្តទៅឯកជនគ្រប់គ្រង,ការជួលព្រៃសម្ប​ទាន​, អំពើពុករលួយ និងអំពើរំលោភសិទ្ធិមនុស្ស ។ល។ និង។ល។ រួមនិងនាំយកទៅជាមួយអ្នកសកម្មជនរកចំណូលក្រៅផ្លូវការរបស់អង្គការរដ្ឋាភិបាល (មែនទែនរបស់បក្ស) ដើម្បីទៅធ្វើជាសក្ខីកម្ម ឧទាហរណ៍ដូចជាសកម្មជនដីធ្លី (ឈ្មោះដែលវិទ្យុគ្នាគេប្រសិទ្ធិនាមឱ្យ) ជាដើម។ល។
តាមរបាយការណ៍ក្រៅផ្លូវការក្នុងឆ្នាំ២០១៣ ទេព វណ្ណី និងលោក កឹម សុខា បានទៅចូលរួមពិធីដែលគេហៅថា វេទិកាសាធារណៈនៅក្រុង Philadelphia ដោយរកលុយបានជាច្រើន។ តែឆ្នាំនេះផែនការមិនបានសំដៅទៅទីនោះទៀតទេ ព្រោះជាប់ប្រមូលលុយនៅញូវស៊ីឡែន និងអូស្ត្រាលីដោយព្យាយាមភ្ជាប់ការជួបជាមួយបុគ្គលនៃប្រទេសទាំងនេះខ្លះៗគ្រាន់បានបង្ហោះហ្វេសប៊ុក ប្រាប់សាធារណៈជនថា គាត់ទៅដើម្បីបេសកកម្មជាតិទេ គឺមិនមែនទៅដើរលេង ឬទៅប្រមូលលុយតាមវត្តឡើយ.។ល។ រូបភាពវីឌីអូដែលបងប្អូនខ្មែរនៅក្រៅប្រទេសផ្ញើជូន សុភា ទន្សាយ បានមើលកាលពីយប់មិញ គឺក្រៅពីមិនបានទៅវត្តយកបច្ច័យប្រគេនព្រះសង្ឃ កឹម សុខា បែរជាទៅទទួលបច្ច័យពីព្រះសង្ឃ២០០ ទៅ៣០០ ដុល្លារ នៅតាមវត្តទៅវិញ។ ពិតជារឿងគួអោយអម៉ាស់ណាស់!
វាជាឆន្ទៈរបស់ពួកគេជាខ្មែរនៅបរទេស ដែលគេមានចិត្តអាណិតអាសូរទៅដល់ជាតិ និងប្រជាជនខ្លួនឯង តែពួកគាត់ខ្លះភ្លេចថាក្រុមអ្នកនយោបាយមួយក្រុមគេកំពុងតែអន្ទងចិត្ត, ស្មារតីនិងធនធានរបស់ខ្មែរនៅបរទេសយកមកបម្រើនូវផលប្រយោជន៍បក្សពួកនិងបុគ្គល ដែលចំណុចនេះ គឺចំណុចដ៏សាមញ្ញមួយដែលត្រូវសួរគឺថា៖ តើមានអ្វីដែលធានាថាការចាយវាយរបស់ពួកគេ (អ្នកទទួលលុយ) ឱ្យមាននូវតម្លាភាពនិងការទទួលខុសត្រូវ និងធានានូវលទ្ធផលដូចពួកគេធ្លាប់ស្រម័យចង់បាន តែខ្លួនឯងបែរជាចោទរដ្ឋាភិបាល ទាំងគ្មានភស្តុតាងនិងជាអំណះអំណាង។ បញ្ហាខ្លះ វាអាចមានមែន ប៉ុន្តែពួកគេពន្លើស១ទៅជា១០ ហើយ១០ទៅជា១០០ និង១០០០។
អ្នកនៅបរទេសខ្លះ ក្តាប់ស្ថានការណ៍ពិតនៅកម្ពុជាមិនសូវបាន ស្តាប់តែអាស៊ីសេរី សម្លេងសហរដ្ឋអាមេរិក និងហ្វេសប៊ុក ពួកគេខ្លះគ្មានមូលដ្ឋានធ្វើការពិចារណាលើព័ត៌មាន ដែលពួកជ្រុលនិយមលាបពណ៌ ប៉ុន្តែបែរជាចេះតែអាណិតខ្មែរខ្លាំង ខណៈអ្នកនៅខ្មែរខ្លះកំពុងអាណិតពួកគាត់វិញក៏មានដែរ ដោយសារតែពួកគាត់អាចជាប់រវល់ការងារប្រចាំថ្ងៃពេក អារម្មណ៍តឹងតែងបរិបទនៅស្រុកគេ ការស្វែងរកចំណូលត្រូវប្រើពលកម្មច្រើនជាប្រចាំ មិនសូវមានពេលវេលាជួបជុំគ្រួសារ ខ្វះនូវទំនាក់ទំនងជិតស្និទ្ធ និងភាពស្និទ្ធស្នាលក្រៅពីសហគមន៍ខ្មែរដ៏តូចមួយនៅទីនោះ ដែលមានស្ថានភាពមិនសូវខុសគ្នា ចំណែកមួយចំនួនវក់ល្បែងស៊ីសងនៅតាមកាស៊ីណូ។ល។ ដែលទាំងនេះជាសម្ពាធផ្លូវចិត្ត ហើយនៅពេលត្រូវគេលួងលោម ការសន្យាផ្តល់តួនាទីបុណ្យស័ក្តិ ក៏ងាយនឹងជឿរហូតអ្នកខ្លះខាត់បង់លុយកាក់ទ្រព្យសម្បត្តិ និងបាត់ជំនឿ។
ក្រៅពីស្រឡាញ់ជាតិនិងប្រជាជនខ្លួនឯង បងប្អូនខ្មែរនៅទីនោះមួយចំនួន កំពុងត្រូវបានពង្វក់ថា នឹងផ្តល់តំណែងជូនដែរ ប្រសិនបើ CNRP ឈ្នះឆ្នោត។ វាជាសេចក្តីស្រមៃនៅឆ្ងាយផុតជើង​មេឃ ព្រោះសូម្បីសមាជិកសកម្មនៅ CNRP ស្រុកខ្មែរ ចំនួនច្រើនណាស់ មិនទទួលបានតួនាទី ឋានៈ ឬបុណ្យស័ក្តិ។ ពួកគាត់បានចិញ្ចឹមចិត្តថា បំណងថ្ងៃមួយ សេចក្តីស្រមៃរបស់ពួកគាត់នឹងបានសម្រេចដូចបំណង? មែន! មនុស្សមិនអាចរស់នៅដោយគ្មានមហ្ឆិតា និងសេចក្តីស្រមៃបានទេ? ព្រោះវាជាកម្លាំងជំរុញនិងទាញឱ្យមានការខិតខំប្រឹងប្រែងដើម្បីបានឈានទៅដល់គោលដៅនៃជីវិត ប៉ុន្តែពួកគាត់ខ្វះព័ត៌មានដើម្បីពិចារណា ខ្លះគិតងាយពីនយោបាយពេក និងងាយជឿគេពេក។ ខ្មែរវ័យចំណាស់ខ្លះ ចូលនិវត្តន៍ និងបើកប្រាក់សុខុមាលភាពសង្គមសម្រាប់ត្រឹមចាយខ្លួនឯង ក៏ត្រូវចាញ់បោកអ្នកនយោបាយបក្សប្រឆាំងរហូតអស់លុយពីខ្លួន។ ព័ត៌មាននៃការចាញ់បោកប្រាក់មានជាហូរហែរ រហូតអ្នកខ្លះមានការខ្មាស់អៀន មិនហានប្តឹង តែបានត្រឹមតែឈឺចិត្តស្អិតទ្រូងសម្ងំមិននិយាយព្រោះខ្មាស់គេ។
ការសន្យាផ្តល់តួនាទីត្រូវអូសបន្លាយដល់សព្វថ្ងៃ ទោះក្រោយលោក សម រង្ស៊ី បានប្រកាសលាលែងតំណែង ដែលចំណុចនេះរឹតតែធ្វើឱ្យបងប្អូនខ្មែរនៅទីនោះ គេកាន់តែជឿថា លោក សម រង្ស៊ី និងលោកកឹម សុខា ពិតជាមិនស្រឡាញ់ទេអំណាចនោះ។ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ? នរណាដែលថាលោកទាំងពីរមិនស្រឡាញ់អំណាច? នរណាថាលោកទាំងពីរមិនស្រ​ឡាញ់​លុយកាក់ ព្រោះសូម្បីតែចាញ់ឆ្នោតជាច្រើនឆ្នាំមកនេះ ក៏គាត់ក្លាយជាអ្នកមានទៅហើយ ចុះទម្រាំគាត់ជាប់ជានាយករដ្ឋមន្ត្រីវិញនោះ តើអ្វីៗដូចការគិតទុកដែរឬទេ?
ន្ទៈល្អ ចេតនាល្អ និងបំណងល្អដើម្បីជាតិនិងប្រជាជន គឺជាអ្វីដែលគួរឱ្យគោរពបំផុត ប៉ុន្តែសូមកុំឱ្យឆន្ទៈល្អ ចេតនាល្អ និងបំណងល្អទាំងនេ ត្រូវបានមនុស្សមួយក្រុមឆក់យកទៅបោកទឹកចិត្ត, ស្មារតី និងបេះដូងអ្នក។ ប៉ុន្តែអ្វីៗបានប្រែប្រួលហើយ ក្រៅពីដើរប្រមូលលុយយ៉ាងជោគជ័យច្រើនឆ្នាំកន្លងទៅ ឆ្នាំនេះលោកកឹម សុខា ត្រូវផុងខ្លួនត្រឹមតែលុយទប់សំបុត្រយន្តហោះ និងការស្នាក់នៅហូបចុក របស់ក្រុមនិងបក្សពួករបស់ខ្លួនដែលប្រឹងហែរហមតាម។ ការវិលត្រប់មកកម្ពុជាវិញនាថ្ងៃនេះ របស់លោក កឹម សុខា ទោះបីជាបរាជ័យតូច ឬធំប៉ុណ្ណា លោក កឹម សុខា អាចបញ្ជាក់បានយ៉ាងច្បាស់ណាស់ប្រសិនបើគាត់ជាមនុស្សនិយាយត្រង់នោះ ហើយនរណាៗក៏អាចយល់បានបើទោះជាគាត់ប្រឹងថ្លែងកុហកប្រាសចាកពីការពិត៕
ដោយ៖ សុភា ទន្សាយ

កាកបាទក្រហមកម្ពុជាសង្កាត់ផ្សារថ្មីទី១ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត៣០គ្រួសារ

នៅសាលាសង្កាត់ផ្សារថ្មីទី១​ នាល្ងាចថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៧​ ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ផ្សារថ្មីទី១​ ដឹកនាំដោយ លោកស្រី ស៊ី តូន ប្រធានក្រុម​ បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ​ ចាស់ជរា​មានជីវភាពខ្វះខាត សរុបចំនួន៣០គ្រួសារដែលបានជ្រើសរើសមកពីភូមិចំនួន១១ នៃសង្កាត់ផ្សារថ្មីទី១​។
នាឱកាសនោះ លោកស្រីប្រធានក្រុម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំ​ណាក់ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា​លោកយាយ​ បងប្អូនទាំងអស់​ ព្រមទាំង អំពាវនាវឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម និងថវិកាចំនួន១ម៉ឺនរៀលផងដែរ​៕




អភិបាលរាជធានីភ្នំពេញ ប្រជុំត្រួតពិនិត្យការងារសន្តិសុខក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៧ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារសន្តិសុខក្នុងរាជធានីភ្នំពេញ សំដៅធានាសុខសុវត្ថិភាព និងសន្តិសុខផ្លូវចិត្តជូនបងប្អូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានការពារសន្តិសុខជូនសង្គមបានយ៉ាងល្អ៕


ព្រឹត្តិការណ៍រត់ប្រណាំង Baton Run របស់ក្រសួងអប់រំ យុវជន និងកីឡា


ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា មានប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំង Baton Run ដែលនឹងប្រព្រឹត្តនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមរត់ពីសំណាក់សិស្ស និស្សិត កីឡាករ កីឡាការិនីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងស្ថានទូតអាស៊ាន សរុបប្រមាណ៦០០នាក់៕



មន្ត្រីនគរបាលទើប នឹងចូលថ្មី​ចំនួន៣០នាក់​ ត្រូវបានធ្វើការ​បែងចែកឲ្យ​ទៅបំពេញ​ភារកិច្ច​ នៅតាមអង្គភាព​ផ្សេងៗ​

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ដោយបានការអនុញ្ញាតពីលោកស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យាស្នងការរង ទទួលផែនធនធានមនុស្ស បានធ្វើការណែនាំអំពីរបៀបរបបការងារ មួយចំនួនដល់មន្ត្រីនគរបាលទើប នឹងចូលថ្មីចំនួន៣០នាក់ ដែលទើបនឹងបញ្ចប់ការសិក្សាវគ្គបឋមរយៈពេល៧៥ថ្ងៃ នៅសាលាភូមិភាគ៣ខេត្តកំពង់ស្ពឺ ព្រមទាំងធ្វើការបែងចែកឲ្យទៅបំពេញភារកិច្ច នៅតាមអង្គភាពផ្សេងៗ។
លោកវរសេនីយ៍ទោ សំ សុផា នាយរងការិយាល័យបុគ្គលិកបានឲ្យដឹងថា មន្ត្រីនគរបាលទាំង៣០នាក់ ត្រូវបានបែងចែកឲ្យទៅបំរើការងារក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន៨នាក់ ផែនសន្តិសុខចំនួន៣នាក់ អធិការដ្ឋាននគរបាលក្រុងចំនួន១២នាក់ ស្រុកស្ទឹងហាវចំនួន៥នាក់ និងស្រុកព្រៃនប់ចំនួន២នាក់៕


ជួប សម្លាប់ សម្រេចប្តឹងឧទ្ធរណ៍ ដោយយល់ថាទោសធ្ងន់ពេកគ្មានឱកាសកែប្រែកំហុស

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ទីបំផុត អឿត អាង ហៅជួប សម្លាប់ សម្រេចចិត្តប្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ជនជាប់ចោទអះ អាងថា ទោសមួយជីវិតនេះធ្ងន់ធ្ងរពេក ដែលធ្វើឲ្យគេគ្មានឱកាសកែប្រែកំហុស រឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។
មេធាវីការពារក្ដីជួប សម្លាប់ គឺ លោក យុង ផានិតបានអោយដឹងថា លោកបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍កាលពីថ្ងៃទី២០ ខែមេសា តាមឆន្ទៈរបស់កូនក្តី ។ លោកមេធាវីអះអាងថា មូលហេតុនៃការប្តឹងឧទ្ធរណ៍នេះ ដោយសារ ជួប សម្លាប់ យល់ថា ទោសជាប់ពន្ធនាគារអស់មួយជីវិត គឺធ្ងន់ធ្ងរពេកដែលធ្វើឲ្យគេគ្មានឱកាសកែប្រែកំហុស ហើយគេសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់ស្ថានសម្រាលទោសដល់រូបគេ ។
សុំបញ្ជាក់ផងដែរថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ផ្តន្ទាទោសអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់ តាមមាត្រា២០០និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។
លោកមេធាវី យុង ផានិត ធ្លាប់ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការសម្រេចបំបែកសំណុំរឿងបន្ថែម ដើម្បីស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលផ្តល់អាវុធដល់ ជួប សម្លាប់ និង អត្តសញ្ញាណអ្នកដែលនាំជួប សម្លាប់ ឲ្យស្គាល់បណ្ឌិត កែម ឡី ។
នាសវនាការកន្លងទៅ ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅតែសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ហើយសកម្មភាពនេះ គឺ ខ្លួនធ្វើតែម្នាក់ឯង ពុំមានអ្នកនៅពីក្រោយខ្នងនោះទេ បើទោះបីជាក្រុមគ្រួសារនៃសពមិនជឿក៏ដោយ។ ជនជាប់ចោទ ជួប សម្លាប់ អះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់លោកបណ្ឌិត កែម ឡី ព្រោះខឹងនឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣០០០ដុល្លារ មិនព្រមសង ទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តង ។
នៅក្នុងពេលសវនាការ តុលាការក៏បានបង្ហាញកាមេរ៉ាសុវត្ថិភាពនៅបរិវេណក្នុងស្តារម៉ាត រហូតដល់ចំណុចមុខវត្តស្វាយពពែ ដែលបង្ហាញថា ក្នុងអំពើឃាតកម្មនេះ គឺ មានតែជនជាប់ចោទ ជួប សម្លាប់ ម្នាក់ប៉ុណ្ណោះ ។ រីឯ ក្រយៅដៃលើកាំភ្លើង ត្រូវបានលទ្ធផលកោសល្យវិច័យបង្ហាញថា ពិតជាក្រយៅដៃរបស់ ជួប សម្លាប់ ពិតប្រាកដមែន ។

សូមជំរាបថា អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕





រាជបណ្ឌិតសភា​វិជ្ជាជីវៈតុលាការ​ ចេញសេចក្តី​ជូនដំណឹង​ស្តីពីការប្រឡង​ជ្រើសរើស​សិស្សក្រឡាបញ្ជីជំនាន់ទី៥

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យសុំចូលរួមការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៥ទាំងអស់ឱ្យបានជ្រាបថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រឡាបញ្ជីបម្រើ ការងារនៅតាមសាលាជំនះក្តីគ្រប់ជាន់ថ្នាក់ជាពិសេសនៅតាមបណ្តាខេត្តឆ្ងាយមួយចំនួន រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានសម្រេចផ្តល់អាទិភាពដល់បេក្ខជនណាដែលជ្រើសរើស ការប្រឡងប្រជែងតាមទីកន្លែងបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តចំនួន០៨។




ហ្វេសប៊ុកចៅចាក់ស្មុក៖ ផែនការបីខែរបស់ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គមបម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន(វគ្គ៤)

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយជាបន្តទៀតពីផែនការបីខែរបស់ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន(វគ្គ៤) វគ្គផែនការធំ ដែលមានខ្លឹមសារដូច​ខាង​​ក្រោម៖

នៅក្នុងវគ្គទី១ ទី២ និងទី៣ ចៅចាក់ស្មុកបានបរិយាយពីស្ថានភាពទូទៅ និងកិច្ចសហការរបស់វិទ្យុអាស៊ីសេរីក្រោមការសម្របសម្រួលរបស់ ជុន ច័ន្ទបុត្រ រៀបចំផែនការរួមមួយដើម្បីការផ្លាស់​ប្តូរនៅកម្ពុជា ដោយគាំទ្របុព្វហេតុរបស់បក្សប្រឆាំង សហការជាមួយសង្គមស៊ីវិល និងបុគ្គលផ្សេងៗទៀតទាំងក្នុងនិងក្រៅប្រទេសព្រមទាំងចៅហ្វាយនាយបរទេស។ នៅក្នុងវគ្គទី៤នេះ ចៅ ចាក់ស្មុក នឹងបរិយាយថាតើនៅក្នុងរយៈពេលបីខែនេះ ជុន ច័ន្ទបុត្រ វេចសំពាយលុយពីអាមេរិកមកដើម្បីធ្វើសកម្មភាពជួយបក្សប្រឆាំងក្រោមខ្សែញាក់របស់ចៅហ្វាយនាយរបស់ខ្លួននោះ បានរៀបចំផែនការអ្វីខ្លះដើម្បីសម្រេចបំណងនិងផែនការធំនេះ។

ដើម្បីអាចទាក់ទាញទំនុកចិត្តរបស់អ្នកបោះឆ្នោតឱ្យសម្រេចចិត្តគាំទ្របក្សប្រឆាំង ទាំងជុន ច័ន្ទបុត្រ មន្ត្រីគណបក្សសង្គ្រោះជាតិព្រមទាំងសង្គមស៊ីវិលនិងបុគ្គលមួយចំនួនដែលអះអាងថាជាអ្នកវិភាគឯករាជ្យ បាននិងកំពុងរៀបចំផែនការរួមគ្នា និងចែកតួនាទីគ្នាដើរ ដោយវិទ្យុអាស៊ីសេរីនឹងជាអ្នកផ្សព្វផ្សាយនូវរឿងរ៉ាវទាំងអស់នោះដល់ប្រជាជនស្តាប់។ រាល់ប្រធានបទ ដែលបានលើកឡើងទាក់ទងនឹងគណបក្សប្រឆាំង នឹងមានការបញ្ចូលសារឃោសនាបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ឬបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនជាតួចិត្តអាក្រក់ អ្នករំលោភសិទ្ធិមនុស្ស គាបសង្កត់ជាដើម ចំណែកឯបក្សសង្គ្រោះជាតិវិញបង្ហាញថាជាជនរងគ្រោះ ទទួលរងនូវការធ្វើបាបទោះបីជាបក្សនេះប្រព្រឹត្តខុសច្បាប់ ប៉ុន្តែបណ្តាញ សង្គមស៊ីវិលជាតិ អន្តរជាតិដែលទទួលលុយពីបរទេសនឹងធ្វើកិច្ចសហការបំភ្លៃ បំប៉ោង បំភ័ន្ត បំផ្លើសថា បក្សសង្គ្រោះជាតិគឺជាជនរងគ្រោះពិត ហើយនឹងត្រូវបន្ទរដោយមន្ត្រីការទូត ឬបរទេសមួយចំនួន។

ប្រភពមួយចំនួនបានឱ្យដឹងថា ជុន ច័ន្ទបុត្រ បានទទួលលុយពីចៅហ្វាយរបស់ខ្លួនជិត ២០ ម៉ឺនដុល្លារដើម្បីយកមកប្រើប្រាស់ក្នុងពេលយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាខាងមុខនេះ ហើយផែនការឃោសនារបស់គណបក្សសង្គ្រោះជាតិលើប្រព័ន្ធផ្សព្វផ្សាយ គឺក្តោបក្តាប់គ្រប់គ្រងដោយផ្ទាល់ពីសំណាក់ ជុន ច័ន្ទបុត្រ រួមនឹងកម្លាំងមួយចំនួនដែលគាត់បណ្តុះបណ្តាលដោយផ្ទាល់។ ជុន ច័ន្ទបុត្រ នៅតែទន្ទេញដដែលថា «នៅភូមា វិទ្យុអាស៊ីសេរីអាចជួយធ្វើឱ្យមានការផ្លាស់ប្តូររបបដឹកនាំបាន ហេតុអ្វី មិនអាចធ្វើបាននៅកម្ពុជា?»។ នៅក្នុងរយៈពេល ១៤ ថ្ងៃនៃការឃោសនាបោះឆ្នោត ជុន ច័ន្ទបុត្រ នឹងរៀបចំឱ្យតំណាងគណបក្សនីមួយៗបង្ហាញពីគោលនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់នៅពេលជាប់ការបោះឆ្នោត មានកិច្ចពិភាក្សាតុមូលជាមួយមេឃុំ-ចៅសង្កាត់ចំនួន ២៥ រាជធានីខេត្តដោយក្រុមចល័តដោយផ្តោតលើសមិទ្ធផលដែលធ្វើបាន ឧបសគ្គនៅអំឡុងពេលពួកគេគ្រប់គ្រងការងារ។ ត្រង់ ចំណុចនេះ ក្រុមការងារវិទ្យុអាស៊ីសេរីក្រោមការបញ្ជាផ្ទាល់ពី ជុន ច័ន្ទបុត្រ នឹងរៀបចំសំណួរផ្សេងៗនិងអាចបញ្ជូនទៅបេក្ខភាពគណបក្សសង្គ្រោះជាតិមុនដើម្បីត្រៀមរៀបចំចម្លើយឱ្យបានល្អ ឆ្លើយប្រកបដោយខ្លឹមសារជាងមេឃុំមកពីគណបក្សប្រជាជនកម្ពុជាដែលមិនបានទទួលសំណួរសម្រាប់រៀបចំមុននៅពេលកិច្ចពិភាក្សាចាប់ផ្តើម។ វិធីសាស្ត្រនេះត្រូវបានគេរៀបចំនៅសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សាតទល់រវាងបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងហីឡារី គ្លីនតុន ដោយប្រធានាធិបតីដូណាល់ ត្រាំ បានបរិហារកេរ្តិ៍ទូរទស្សន៍អាមេរិក​ថាលម្អៀងទៅរកលោកស្រីគ្លីតុន ដោយលួចឱ្យសំណួរមុនដើម្បីលោកស្រីអាចត្រៀមខ្លួនបានល្អពេលកិច្ចពិភាក្សាចាប់ផ្តើម។

លើសពីនេះ ជុន ច័ន្ទបុត្រ នឹងដឹកនាំកិច្ចពិភាក្សារវាងបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើការផ្សាយផ្ទាល់ដោយមានអ្នកចូលរួមអាចចោទសំណួរផ្សេងៗទៅបេក្ខជន។ នៅក្នុងកិច្ចពិភាក្សានេះ តាមប្រភពទម្លាយឱ្យដឹងថា អ្នកចូលរួមនឹងត្រូវរៀបចំពីសកម្មជនដែលគាំទ្របក្សប្រឆាំង ហើយត្រៀមសំណួររួចជាស្រេចដើម្បីចោទសួរទៅវាគ្មិនជាសមាជិកក្រុមប្រឹក្សាដោយសំណួរបែបការលើកតម្កើងបក្សប្រឆាំង ការតាំងចិត្ត និងសំណួរបែបវិជ្ជមាន នឹងត្រូវចោទសួរទៅបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ តែសំណួរបែបអវិជ្ជមាន និងសំណួរបែបបន្ទោសបង្អាប់ នឹងត្រូវចោទសួរទៅកាន់ វាគ្មិនមកពីបក្សប្រជាជនកម្ពុជា។ ជុន ច័ន្ទបុត្រ នឹងដើរតួនាទីសំខាន់ក្នុងការចោទសំណួរផងដែរហើយនេះជាឱកាសល្អបំផុតសម្រាប់ ជុន ច័ន្ទបុត្រ ដែលត្រូវសួរផ្ចាញ់បេក្ខភាពមកពីគណបក្សប្រជាជន ដើម្បីទាញ ទម្លាក់សេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតលើបេក្ខភាពនេះ និងគណបក្សទាំងមូល។

មិនតែប៉ុណ្ណោះ ជុន ច័ន្ទបុត្រ នឹងរៀបចំជារឿងខ្លីក្នុងន័យឃោសនាបោះឆ្នោតឱ្យបក្សប្រឆាំងដោយ ប្រាប់ផ្លូវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សនេះតាមរយៈការបង្កប់ខ្លឹមសារក្នុងសាច់រឿង។ ផែនការមួយទៀតគឺ ជុន ច័ន្ទបុត្រ នឹងធ្វើអត្ថាធិប្បាយនយោបាយពីកន្លែងកប់សពលោក កែម ឡី ព្រមទាំងមានការចាក់ផ្សាយបទសម្ភាសន៍ម្តាយសព កែម ឡី និងភរិយាលោក កែម ឡី ហើយនឹងមានការចាក់បទសម្ភាសន៍ម្តាយរបស់ ជួប សម្លាប់ អ្នកបាញ់សម្លាប់លោក កែម ឡី ផងដែរ។ សេណារីយូនេះនឹងជាសេណារីយ៉ូចុងក្រោយមួយដើម្បីដុតកំហឹងប្រជាពលរដ្ឋកម្ពុជាប៉ុន្មានថ្ងៃមុនការសម្រេចចិត្តគូសសន្លឹកឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ យុទ្ធសាស្ត្រដុតកំហឹងរាស្ត្រលើករណីឃាតកម្មលើបណ្ឌិត កែម ឡីនេះធ្វើឡើងដើម្បីបង្កើនការស្អប់លើរដ្ឋាភិបាល លើគណបក្សប្រជាជនកម្ពុជានេះ ព្រោះវិទ្យុអាស៊ីសេរីបានទាញយកប្រជា ប្រិយ​ភាពពីការស្លាប់របស់ កែម ឡី ហើយអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺគណបក្សសង្គ្រោះជាតិដែលបានព្យាយាមធ្វើអាជីវកម្មលើសាកសពលោកកែម ឡី ចាប់តាំងពីការស្លាប់ភា្លមៗ។ លោក កែម ឡី ដែលពេលនៅរស់បានរិះគន់មិនសំចៃមាត់លើ សម រង្ស៊ី ថាជាអ្នកនយោបាយអង្ករកំប៉ុង និងបានលើកឡើងថាសម រង្ស៊ី ជាមនុស្សផ្តាច់ការបំផុត ព្រមទាំងបានលើកឡើងថា គណបក្សសង្គ្រោះជាតិគ្មានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ចេះតែចាំស៊ីឡាក់តែប៉ុណ្ណោះ។ ការធ្វើអាជីវកម្មលើសាកសពលោក កែម ឡី ពីសំណាក់បក្សប្រឆាំង និងវិទ្យុអាស៊ីសេរី ក៏ត្រូវធ្លាប់បានព្រមានពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានលោក យ៉េង វិរៈ និង លោក យ៉ង សាំងកុមារ ជាថ្នាក់ដឹកនាំ ខណៈលោក កែម ឡី ក៏ជាស្ថាបនិកម្នាក់នៃគណបក្សនេះដែរ។

នៅក្នុងពេលរង់ចាំរដូវកាលឃោសនាបោះឆ្នោត នៅថ្ងៃទី២០ ឧសភាមកដល់ អាងនឹងចាប់ផ្តើមអនុវត្តគម្រោងការខាងលើ ជុន ច័ន្ទបុត្រ ចាប់ផ្តើមបញ្ចេញគម្រោងការធាតុផ្សំបន្ថែមដើម្បីបំពេញផែនការរួម។ ជាក់ស្តែងដូចជា កាលពីថ្ងៃទី១៩ ខែមេសា ជុន ច័ន្ទបុត្រ បានក្លែងឋានៈ បន្លំរាជការសាធារណៈពីតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសាទៅជាជំនួយការតំ​ណាងរាស្ត្រដើម្បីបានជួប គឹម សុខ អ្នកវិភាគពុលទឹកមាត់ឯករាជ្យលម្អៀងទៅបក្សប្រឆាំង និងជួបជាមួយសកម្មជនបក្សសង្គ្រោះជាតិ ១៦ នាក់ ផ្សេងទៀតកំពុងជាប់ឃុំឃាំងដោយសារប្រព្រឹត្តខុសច្បាប់។ ការចង់ជួបសួរសុខទុក្ខ គឹម សុខ គឺជាគោលដៅទី២ប៉ុណ្ណោះ តែគោលដៅទី១ គឺរកព័ត៌មានចេញពីក្នុងគុកដើម្បីធ្វើសោកនាដកម្មទាញយកផលចំណេញនយោបាយសម្រាប់បក្សសង្គ្រោះជាតិ។

ភស្តុតាងបង្ហាញច្បាស់ថា ក្រោយពីជួបសួរសុខទុក្ខហើយ ជុន ច័ន្ទបុត្រ បានផ្តល់ពេលវេលារហូត ដល់ជិតកន្លះម៉ោងឱ្យ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសេះហោះសម្តែងភាពសោកសៅ បង្ហាញពីភាពរងគ្រោះអាជីពរបស់ខ្លួនឱ្យអ្នកគាំទ្រខ្លួនស្តាប់យ៉ាងហូរហែរទំប៉ែលត និយាយចុះឡើងៗ ទាំងជុន ច័ន្ទបុត្រ និងមូរ សុខហួរ ឃោសនាបោះឆ្នោតសម្រាប់គណបក្សខ្លួន។ ធ្វើម៉េចបើជំនួយការជាអ្នកសម្ភាសន៍មេខ្លួនទៅហើយ! ផែនការមួយផ្នែកក្នុងរឿងចូលពន្ធនាគារដើម្បីជួប គឹម សុខ ដើម្បីយកពាក្យផ្តាំផ្ញើបែបវាយប្រហារលើរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជានេះមិនទទួលជោគជ័យឡើយ ហើយបានជាប់ផុងខ្លួនក្នុងនីតិវិធីច្បាប់ទៀត។ នៅថ្ងៃទី២១ ខែមេសា ក្រសួងមហាផ្ទៃនឹងសម្រេចថាតើត្រូវមានចំណាត់ការយ៉ាងណាចំពោះករណី ជុន ច័ន្ទបុត្រ ក្លែងឋានៈបន្លំរាជការសាធារណៈដើម្បីចូលក្នុងមន្ទីរឃុំឃាំង។

ជុន ច័ន្ទបុត្រនឹងបញ្ចេញភាពពិសពុល និយាយបញ្ឆេះកំហឹងរាស្ត្របន្ថែមទៀតដើម្បីស្វែងរកការគាំទ្រឱ្យបក្សប្រឆាំងទោះកំពុងជាប់នឹងរឿងរ៉ាវបន្លំចូលគុកព្រៃសក៏ដោយ។ កោតតែចេះខូចដែរ ប៉ុន្តែមិនមើលក្បួនច្បាប់ឱ្យបានត្រឹមត្រូវ!!! ចៅចាក់ស្មុកគ្រាន់តែរំលឹកទេថា ជុន ច័ន្ទ​បុត្រ ជង់ដូចរាជការនេះមិនភ្លេចកុកដូចជុន ច័ន្ទបុត្រ ទេតែកុកទេដែលភ្លេចជុង!!

ដោយ៖ ចៅ ចាក់ស្មុក



លោក ហ៊ុន ម៉ានិត អញ្ជើញសម្ភោធអាគារសិក្សា១ខ្នងនៅសាលាអនុវិទ្យាល័យ និងបឋមសិក្សាស្រែប្រាំង ស្ថិតក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម

នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចំការលើបាន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាសនូវអាគារសិក្សា១ខ្នងសាងសង់ឡើងដោយគម្រោងថវិការបស់អង្គការ រូម ធូ រីត (Room To Read) នៅសាលាអនុវិទ្យាល័យ និងបឋមសិក្សាស្រែប្រាំង ស្ថិតក្នុងឃុំតាប្រុក ស្រុកចំការលើខេត្តកំពង់ចាម៕












លទ្ធ​ផលសម័យ​ប្រជុំលើក​ទី១០​ព្រឹទ្ធសភា នីតិ​កាល​ទី៣ ថ្ងៃទី​២១​នេះ​

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១០១៧នេះ ព្រឹទ្ធសភាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រជុំសម្រេចអនុម័តលើសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ ដោយសមាជិកចូលរួមមានចំនួន៥២រូប។ សេចក្តីស្នើច្បាប់ដែលត្រូវបានអនុម័តជាឯកច្ឆ័នពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ។

សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយឯកច្ឆ័នពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងការទំនិញ រវាងបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋកូរ៉េ៕
សូមអានសេចក្តីប្រកាសព័តមានទាំងស្រុង ៖



ហ្វេសប៊ុក Boulam San៖ ហេតុអីអាស៊ីសេរីក្តៅក្រហាយចំពោះអ្នកលើកសរសើរកម្ពុជា?

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «ហេតុអីអាស៊ីសេរីក្តៅក្រហាយចំពោះអ្នកលើកសរសើរកម្ពុជា?» ដែលមានខ្លឹមសារដូចខាងក្រោម៖
លោក មុំ រ៉ាឌី ជនជាតិខ្មែរអាមេរិកាំង និងជាតំណាងរាស្ត្រម្នាក់ផងបានមកលេងប្រទេសកំណើតហើយបានលើកសរសើរការភិវឌ្ឍខ្លាំងក្លារបស់ប្រទេសកម្ពុជា។ គាត់និយាយត្រង់នូវអ្វីដែលគាត់បានឃើញពេលគាត់ធ្វើដំណើរជាច្រើនថ្ងៃលើទឹកដីកំណើតរបស់ខ្លួន។ ការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន សាលារៀន និងជីវភាពល្អប្រសើររបស់ពលរដ្ឋខ្មែរ ព្រមទាំងសុខសុវត្ថិភាពដ៏ល្អដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលរហូតលាន់មាត់ថាអស្ចារ្យ!

ប៉ុន្តែ ពាក្យពិតចេញពីបេះដូង និងពីអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែកបែរជាក្លាយជាភ្លើងដុតរោលធ្វើឱ្យវិទ្យុអាស៊ីសេរីក្តៅក្រហាយរហូតរករឿង ចាក់រុក លាបពណ៌ និងប្រមាថតំណាងរាស្ត្ររូបនេះយ៉ាងធ្ងន់ធ្ងរ។ នេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា វិទ្យុនេះមានគោលដៅបង្ខូចបង្កាច់ ដើម្បីបំផ្លាញស្រុកខ្មែរយ៉ាងពិតប្រាកដ។ គោលដៅរបស់ពួកគេគឺនិយាយអាក្រក់ ភូតកុហក ញុះញង់ឱ្យខ្មែរស្អប់រដ្ឋាភិបាល! ជាវិទ្យុតិរច្ឆាន! ចង្រៃដល់ស្រុកខ្មែរខ្លាំងណាស់!


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដើម្បីបន្ត សន្តិភាពនិងការអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា តើសន្តិភាពរបស់ប្រទេសកម្ពុជា នឹងអាចរក្សាបានដែរឬទេ បើសិនគណបក្សប្រជាជនកម្ពុជាមិនកាន់អំណាច? ព្រោះតែការលាបពណ៌ ការជេរប្រទេច និងការប្រមាថមាក់ងាយដែលបង្កឡើងដោយក្រុមអ្នកប្រឆាំងនៅតែបន្តកើតមាននៅក្នុងសង្គមខ្មែរ។ លោក បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជានិម្មិតរូបនៃសន្តិភាព ហើយថាបើបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានោះ សន្តិភាព និងការអភិវឌ្ឍនេះនឹងនៅតែកើតមានបន្តទៅមុខទៀត។ ការផ្លាស់ប្តូរកន្លងទៅដែលកម្ពុជាធ្លាប់ជួបប្រទះ ជាការផ្លាស់ប្តូរពីសន្តិភាពទៅជាសង្រ្គាម។ កាលពីទស្សវត្សឆ្នាំ១៩៧០ លោក លន់ នល់ បានធ្វើការផ្លាស់ប្តូរពីរបបសង្គមរាស្រ្តនិយមដោយទម្លាក់សម្តេច សីហនុ ទៅជារបបសាធារណរដ្ឋខ្មែរដែលបង្កជាសង្រ្គាមនិងការផ្លាស់ប្តូរដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់រហូតដល់របបប្រល័យពូជសាសន៍សម្លាប់មនុស្សរាប់លាននាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «នោះគឺផ្លាស់ប្តូរហើយ ពិតជាផ្លាស់ប្តូរមែន ផ្លាស់ប្តូរពីប្រទេសដែលមានសន្តិភាពក្នុងដំណាក់កាលក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះនរោត្តម សីហនុ ផ្លាស់ប្តូរទៅកាន់សង្រ្គាមមួយពិតប្រាកដ ហើយផ្លាស់ប្តូរជាបន្តបន្ទាប់រហូតដល់របបប្រល័យពូជសាសន៍ តើនេះជាការចង់បានរបស់អ្នកបោះឆ្នោតឬ?»។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យថែរក្សាសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះដើម្បីកុំឱ្យរងគ្រោះដូចប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាក្នុងនោះមានប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី ជាដើម៕









ពិធីបើកវគ្គផ្សព្វផ្សាយការអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកវគ្គផ្សព្វផ្សាយការអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបជាង៣០០នាក់ ។

ក្រសួងអប់រំ យុវជន និងកីឡា ជាសមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាស្ថាប័នស៊ីវិលមួយដែលមានវិសាលភាព និងសក្ដានុពលយ៉ាងធំធេង បានខិតខំរួមចំណែកអនុវត្ត យុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធ្វើយ៉ាងណាឱ្យសាលារៀនជាប្រភេទសាលាពណ៌បៃតង ពោលគឺសាលារៀនមិនមានការជួញដូរ ការផលិត និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕




អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ពន្ធនាគារមិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូលឬចង់ចេញស្រេចតែអំពើចិត្តនោះទេ

នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់តាម រយៈសារអេឡិចត្រូនិច តេឡេក្រាមប្រាប់ CNC ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានមួយចំនួនដែលអះអាងខ្លួនថា ជាអ្នកសាព័ត៌មានឯករាជ្យ ហើយបានរិះគន់ធ្ងន់ៗលើចំណាត់ការបស់ក្រសួងមហាផ្ទៃលើករណីលោកជុន ច័ន្ទបុត្រ ដែលបន្លំខ្លួនចូលក្នុងពន្ធនាគារនោះថា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ។

លោក គឹម សន្តិភាព ក៏បានបន្តថា កន្លែងនេះមិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ ហើយទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំង​ឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោសត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់៕


លិខិតចៅចាក់ស្មុក៖ ហែកទម្លាយផែនការធំរបស់ RFA ស្របពេលករណីបន្លំខ្លួនរបស់ ជុន ច័ន្ទបុត្រ អាចប្រឈមមុខចំពោះផ្លូវច្បាប់

ដើម្បីអាចទាក់ទាញទំនុកចិត្តរបស់អ្នកបោះឆ្នោតឱ្យសម្រេចចិត្តគាំទ្របក្សប្រឆាំង ទាំង ជុន ច័ន្ទបុត្រ មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រមទាំងសង្គមស៊ីវិល និងបុគ្គលមួយចំនួនដែលអះអាងថា ជាអ្នកវិភាគឯករាជ្យ បាននិងកំពុងរៀបចំផែនការរួមគ្នា និងចែកតួនាទីគ្នាដើរ ដោយវិទ្យុអាស៊ីសេរីនឹង ជាអ្នកផ្សព្វផ្សាយនូវរឿងរ៉ាវ ទាំងអស់នោះដល់ប្រជាជនស្តាប់។ រាល់ប្រធានបទ ដែលបានលើកឡើងទាក់ទងជាមួយគណបក្សប្រឆាំងនឹង មានការបញ្ចូលសារឃោសនាបោះឆ្នោតឱ្យគណបក្ស សង្គ្រោះជាតិ ឬបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន ជាតួចិត្តអាក្រក់ អ្នករំលោភសិទ្ធិមនុស្ស គាបសង្កត់ជាដើម ចំណែកឯបក្សសង្គ្រោះជាតិវិញបង្ហាញថា ជាជនរងគ្រោះ ទទួលរងនូវការធ្វើបាប ទោះបីជាបក្សនេះប្រព្រឹត្តខុសច្បាប់ ប៉ុន្តែបណ្តាញ សង្គមស៊ីវិលជាតិ អន្តរជាតិដែលទទួលលុយពីបរទេសនឹងធ្វើកិច្ចសហការបំភ្លៃ បំប៉ោង បំភាន់ បំផ្លើសថា បក្សសង្គ្រោះជាតិគឺជាជនរងគ្រោះពិត ហើយនឹងត្រូវបន្ទរដោយមន្ត្រីការទូត ឬបរទេសមួយចំនួន។
មន្រ្តីសង្គមស៊ីវិលមួយរូប ដែលដឹងព័ត៌មានច្បាស់ពីអាស៊ីសេរីបានទម្លាយឲ្យដឹងថា ជុន ច័ន្ទបុត្រ បានទទួលលុយពីចៅហ្វាយរបស់ខ្លួនរាប់ម៉ឺនដុល្លារ ដើម្បីយកមកប្រើប្រាស់ ក្នុងពេលយុទ្ធនាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាខាងមុខនេះ ហើយផែនការឃោសនារបស់គណបក្សសង្គ្រោះជាតិ លើប្រព័ន្ធផ្សព្វផ្សាយ គឺក្តោបក្តាប់គ្រប់គ្រង ដោយផ្ទាល់ពីសំណាក់ ជុន ច័ន្ទបុត្រ រួមនឹងកម្លាំងមួយចំនួនដែលគាត់បណ្តុះបណ្តាលដោយផ្ទាល់។ ជុន ច័ន្ទបុត្រ នៅតែទន្ទេញដដែលថា «នៅភូមា វិទ្យុអាស៊ីសេរី អាចជួយធ្វើឱ្យមានការផ្លាស់ប្តូររបបដឹកនាំបាន ហេតុអ្វីមិនអាចធ្វើបាននៅកម្ពុជា?»។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត ជុន ច័ន្ទបុត្រ នឹងរៀបចំឱ្យតំណាងគណបក្សនីមួយៗបង្ហាញពីគោលនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់នៅ ពេលជាប់ការបោះឆ្នោត មានកិច្ចពិភាក្សាតុមូលជាមួយមេឃុំ-ចៅសង្កាត់ចំនួន២៥ រាជធានីខេត្ត។ ត្រង់ចំណុចនេះ ក្រុមការងារវិទ្យុអាស៊ីសេរី ក្រោមការបញ្ជាផ្ទាល់ពី ជុន ច័ន្ទបុត្រ នឹងរៀបចំសំណួរផ្សេងៗ និងអាចបញ្ជូនទៅបេក្ខភាព គណបក្សសង្គ្រោះជាតិមុនដើម្បីត្រៀមរៀបចំចម្លើយឱ្យបានល្អ ឆ្លើយប្រកបដោយ ខ្លឹមសារជាងមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដែលមិនបានទទួលសំណួរ សម្រាប់រៀបចំមុន នៅពេលកិច្ចពិភាក្សាចាប់ផ្តើម។
វិធីសាស្ត្រនេះត្រូវបានគេរៀបចំនៅសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាតទល់រវាងបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងហីឡារី គ្លីនតុន ដោយប្រធានាធិបតីដូណាល់ ត្រាំ បានបរិហារកេរ្តិ៍ទូរទស្សន៍អាមេរិកថាលម្អៀងទៅរកលោកស្រីគ្លីតុន ដោយលួចឱ្យសំណួរមុនដើម្បីលោកស្រីអាចត្រៀម ខ្លួនបានល្អពេលកិច្ចពិភាក្សាចាប់ផ្តើម។
លើសពីនេះ ជុន ច័ន្ទបុត្រ នឹងដឹកនាំកិច្ចពិភាក្សារវាងបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើការផ្សាយផ្ទាល់ដោយមានអ្នកចូលរួមអាច ចោទសំណួរផ្សេងៗទៅបេក្ខជន។ នៅក្នុងកិច្ចពិភាក្សានេះតាមប្រភពទម្លាយឱ្យដឹងថា អ្នកចូលរួមនឹងត្រូវរៀបចំពីសកម្មជនដែលគាំទ្របក្សប្រឆាំង ហើយត្រៀមសំណួរ រួចជាស្រេចដើម្បីចោទសួរទៅវាគ្មិនជាសមាជិកក្រុមប្រឹក្សាដោយសំណួរបែបការលើកតម្កើងបក្សប្រឆាំង ការតាំងចិត្ត និងសំណួរបែបវិជ្ជមាន នឹងត្រូវចោទសួរទៅបេក្ខជនមកពី គណបក្សសង្គ្រោះជាតិ តែសំណួរបែបអវិជ្ជមាន និងសំណួរបែបបន្ទោសបង្អាប់ នឹងត្រូវចោទសួរទៅកាន់ វាគ្មិនមកពីបក្សប្រជាជនកម្ពុជា។ ជុន ច័ន្ទបុត្រ នឹងដើរតួនាទី សំខាន់ក្នុងការចោទសំណួរផងដែរហើយនេះ ជាឱកាសល្អបំផុតសម្រាប់ ជុន ច័ន្ទបុត្រ ដែលត្រូវសួរផ្ចាញ់បេក្ខភាពមកពីគណបក្សប្រជាជន ដើម្បីទាញទម្លាក់សេចក្តីទុក ចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតលើបេក្ខភាពនេះ និងគណបក្សទាំងមូល។
មិនតែប៉ុណ្ណោះ ជុន ច័ន្ទបុត្រ នឹងរៀបចំជារឿងខ្លីក្នុងន័យឃោសនាបោះឆ្នោតឱ្យបក្សប្រឆាំងដោយ ប្រាប់ផ្លូវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សនេះ តាមរយៈការបង្កប់ខ្លឹមសារក្នុងសាច់រឿង។
ផែនការមួយ ទៀតគឺ ជុន ច័ន្ទបុត្រ នឹងធ្វើអត្ថាធិប្បាយនយោបាយពីកន្លែងកប់សពលោក កែម ឡី ព្រមទាំងមានការ ចាក់ផ្សាយបទសម្ភាសម្តាយសព កែម ឡី និងភរិយាលោក កែម ឡី ហើយនឹងមានការចាក់បទសម្ភាស ម្តាយរបស់ ជួប សម្លាប់ អ្នកបាញ់សម្លាប់លោក កែម ឡី ផងដែរ។ សេណារីយូនេះនឹងជាសេណារីយ៉ូចុង ក្រោយមួយដើម្បីដុតកំហឹងប្រជាពលរដ្ឋកម្ពុជាប៉ុន្មានថ្ងៃមុនការសម្រេចចិត្តគូសសន្លឹកឆ្នោតនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧។
យុទ្ធសាស្ត្រដុតកំហឹងរាស្ត្រលើករណីឃាតកម្មលើបណ្ឌិត កែម ឡីនេះធ្វើឡើងដើម្បី បង្កើនការស្អប់លើរដ្ឋាភិបាល លើគណបក្សប្រជាជនកម្ពុជានេះ ព្រោះវិទ្យុអាស៊ីសេរី បានទាញយកប្រជាប្រិយភាពពីការស្លាប់របស់ កែម ឡី ហើយអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺគណបក្ស សង្គ្រោះជាតិ ដែលបានព្យាយាមធ្វើអាជីវកម្មលើ សាកសពលោក កែម ឡី ចាប់តាំងពីការស្លាប់ភា្លមៗ។ លោក កែម ឡី ដែលពេលនៅរស់បានរិះគន់មិនសំចៃមាត់លើ សម រង្ស៊ី ថា ជាអ្នកនយោបាយអង្ករកំប៉ុង និងបានលើកឡើងថា សម រង្ស៊ី ជាមនុស្សផ្តាច់ការបំផុត ព្រមទាំងបានលើកឡើងថា គណបក្សសង្គ្រោះជាតិគ្មានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ ចេះតែចាំស៊ីឡាក់តែប៉ុណ្ណោះ។ ការធ្វើអាជីវកម្ម លើសាកសពលោក កែម ឡី ពីសំណាក់បក្សប្រឆាំង និងវិទ្យុអាស៊ីសេរី ក៏ត្រូវធ្លាប់បានព្រមានពីគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានដែលមានលោក យ៉េង វិរៈ និង លោក យ៉ង សាំងកុមារ ជាថ្នាក់ដឹកនាំ ខណៈ លោក កែម ឡី ក៏ជាស្ថាបនិកម្នាក់នៃគណបក្សនេះដែរ។
នៅក្នុងពេលរង់ចាំរដូវកាលឃោសនាបោះឆ្នោត នៅថ្ងៃទី២០ ឧសភា មកដល់អាងនឹងចាប់ផ្តើម អនុវត្តគម្រោងការខាងលើ ជុន ច័ន្ទបុត្រ ចាប់ផ្តើមបញ្ចេញគម្រោងការធាតុផ្សំ បន្ថែមដើម្បីបំពេញផែនការរួម។ ជាក់ស្តែងដូចជា កាលពីថ្ងៃទី១៩ ខែមេសា ជុន ច័ន្ទបុត្រ បានក្លែងឋានៈបន្លំរាជការសាធារណៈពីតួនាទី ជាអនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសា ទៅជាជំនួយការតំណាងរាស្ត្រដើម្បីបានជួប គឹម សុខ អ្នកវិភាគឯករាជ្យលម្អៀងទៅបក្សប្រឆាំង និងជួបជាមួយសកម្មជនបក្សសង្គ្រោះជាតិ១៦នាក់ ផ្សេងទៀតកំពុងជាប់ ឃុំឃាំងដោយសារប្រព្រឹត្តខុសច្បាប់។ ការចង់ជួបសួរសុខទុក្ខ គឹម សុខ គឺជាគោលដៅទី២ប៉ុណ្ណោះ តែគោលដៅទី១ គឺរកព័ត៌មានចេញពីក្នុងគុកដើម្បីធ្វើសោកនាដកម្ម ទាញយកផលចំណេញនយោបាយសម្រាប់បក្សសង្គ្រោះជាតិ។
ភស្តុតាងបង្ហាញច្បាស់ថា ក្រោយពីជួបសួរសុខទុក្ខហើយ ជុន ច័ន្ទបុត្រ បានផ្តល់ពេលវេលារហូត ដល់ជិតកន្លះម៉ោងឱ្យ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសេះ ហោះសម្តែងភាពសោកសៅ បង្ហាញពីភាពរងគ្រោះអាជីពរបស់ខ្លួនឱ្យអ្នកគាំទ្រខ្លួនស្តាប់យ៉ាងហូរ ហែរទំពែលត និយាយចុះឡើងៗទាំង ជុន ច័ន្ទបុត្រ និងមូរ សុខហួរ ឃោសនាបោះឆ្នោតសម្រាប់គណបក្សខ្លួន។ ធ្វើម៉េចបើជំនួយការជាអ្នកសម្ភាសន៍មេខ្លួនទៅហើយ! ផែនការមួយផ្នែកក្នុងរឿងចូលពន្ធនាគារដើម្បីជួប គឹម សុខ ដើម្បីយក ពាក្យផ្តាំផ្ញើបែបវាយប្រហារលើរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា នេះមិនទទួលជោគជ័យឡើយ ហើយបានជាប់ផុងខ្លួនក្នុងនីតិវិធីច្បាប់ទៀត។
នៅថ្ងៃទី២១ ខែមេសា ក្រសួងមហាផ្ទៃ នឹងសម្រេចថា តើត្រូវមានចំណាត់ការយ៉ាងណាចំពោះករណី ជុន ច័ន្ទបុត្រ ក្លែងឋានៈបន្លំរាជការសាធារណៈដើម្បីចូលក្នុង មន្ទីរឃុំឃាំង។ ជុន ច័ន្ទបុត្រ នឹងបញ្ចេញភាពពិសពុល និយាយបញ្ឆេះកំហឹងរាស្ត្របន្ថែមទៀត ដើម្បីស្វែងរកការគាំទ្រឱ្យបក្សប្រឆាំង ទោះកំពុងជាប់នឹងរឿងរ៉ាវបន្លំចូល គុកព្រៃសក៏ដោយ។ កោតតែចេះខូចដែរ ប៉ុន្តែមិនមើលក្បួនច្បាប់ឱ្យបានត្រឹមត្រូវ !!! ចៅចាក់ស្មុកគ្រាន់តែរំលឹក ជុន ច័ន្ទបុត្រ ថាជង់ដូចរាជការនេះមិនភ្លេចកុកដូចជុន ច័ន្ទបុត្រ ទេតែកុកទេដែលភ្លេចជង់!!

ដោយ៖ ចៅចាក់ស្មុក


នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក ង្វៀន សួនហ្វ៊ុក (NguyenXuanPhuc) នាយករដ្ឋមន្រ្ដីវៀតណាម នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
នាយករដ្ឋមន្រ្តីវៀតណាម នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយកម្ពុជា។ ព្រមទាំង អញ្ជើញធ្វើជាសហអធិបតីក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ផងដែរ។
ក្រសួងការប្រទេស បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ង្វៀន សួនហ្វ៊ុក នៅកម្ពុជា នឹងគូសបញ្ជាក់ពីការប្រារព្ធឆ្នាំមិត្តភាព ២០១៧ និងខួបអនុស្សាវរីយ៍លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងរួមចំណែកដល់ការលើកកំពស់ និងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕



កីឡាការិនីមេដាយមាស អ៊ុក ស្រីមុំ ទទួលបានប្រាក់លើកទឹកចិត្តសរុបចំនួន១៦០លានរៀល

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កិត្តិ​យសដល់កីឡាការិនី ប៉េតង់ អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Ghent ប្រចាំឆ្នាំ២០១៧ និងកីឡាករ កីឡាការិនីមួយចំនួនទៀតបានជួបនៅវិមានសន្តិភាព។
នៅក្នុងឱកាសនោះ ប្រាក់រង្វាន់នៃជ័យលាភីថ្ងៃនេះ គឺកីឡាការិនី អ៊ុក ស្រីមុំ បានទទួលថវិកាពីរដ្ឋចំនួន១២០លានរៀល ព្រមទាំងថវិកាឧបត្ថម្ភផ្ទាល់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចំនួន១ម៉ឺនដុល្លារថែមទៀត។ ចំពោះគ្រូបង្វឹកគឺទទួលបាន១២០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់លោក និងភរិយា ៣,០០០ដុល្លារថែមទៀត។ ចំណែកឯកីឡាករ កីឡាការិនីដែលឈ្នះមេដាយប្រាក់២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៨០លានរៀល បូកនឹងថវិកាឧបត្ថម្ភផ្ទាល់ខ្លួនរបស់លោក និងភរិយាចំនួន ២,០០០ ដុល្លារថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក មិនមានទម្លាប់សន្យាខ្យល់នោះឡើយ ហើយ​​ថ្ងៃក្រោមបើយើងទទួលបានចំណាត់ថ្នាក់លេខ១ពិភពលោកទៀត ក៏នឹង​ទទួលបាន​ដូចគ្នា៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វិស័យកីឡា បានធ្វើឱ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានថ្លែងថា វិស័យ​កីឡា បានធ្វើឱ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ជា​មួយ​ប្រទេសដទៃ។​ លោក បានថ្លែងដូចនេះ ក្នុងឱកាសសំណេះសំណាលក្នុងពិធីអបអរសាទរ កីឡាការនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ ប្រចាំឆ្នាំ២០១៧នៅទីក្រុង GHENT ប្រទេសប៊ែលហ្សិក នៅវិមានសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិនប្រាកដថាប្រទេសដែលមានប្រជាជនច្រើន ប្រទេសដែលមានប្រាក់កាក់ច្រើន ពូកែកីឡានោះទេ ហើយក៏មិនប្រាកដថា ប្រទេសដែលមាន ប្រជាជនតិច និងប្រទេសក្រីក្រ មានភាពទន់ខ្សោយខាងវិស័យកីឡានោះទេ បញ្ហាសំខាន់នៅ ទីនេះ យើងមានការយល់ដឹងមួយនោះ គឺការខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពរបស់​យើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ពេលវេលាបានកន្លងផុតទៅ បើទោះបីថា សោកនាដកម្មបានប៉ះមកលើប្រជាជនយើង ប៉ុន្តែយើងបានរួមគ្នាជំនះនូវឧបសគ្គគ្រប់យ៉ាង ធ្វើដំណើរបន្តិចម្តងៗពីភាពខ្ទេចខ្ទាំមកកាន់ដំណាក់កាលមួយថ្មី។ តែពេលនេះយើងបាន​ស្គាល់​​ហើយ​នូវរសជាតិនៃមេដាយមាសកម្រិតពិភពលោក មេដាយមាសកម្រិតតំបន់អាស៊ី និងមេដាយមាសកម្រិតក្របខណ្ឌស៊ីហ្គែម និងការប្រកួតដទៃទៀត មិនមែនគ្រាន់តែ​មួយ​វិញ្ញាសា ឬពីរវិញ្ញាសាទេ យើងត្រូវខិតខំគ្រប់វិញ្ញាសាទាំងអស់។

នៅក្នុងឱកាសសំណេះសំណាលនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យបងប្អូនអ្នកគាំទ្រ វិស័យកីឡាទាំងអស់ផ្តល់នូវការលើកទឹកចិត្ត និងគាំទ្រចំពោះចលនាកីឡាជាតិរបស់យើង ដូចដែលបាននិងធ្លាប់ធ្វើកន្លងទៅ៕