Friday, April 21, 2017

កាកបាទក្រហមកម្ពុជាសង្កាត់ផ្សារថ្មីទី១ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចាស់ជរាមានជីវភាពខ្វះខាត៣០គ្រួសារ

នៅសាលាសង្កាត់ផ្សារថ្មីទី១​ នាល្ងាចថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៧​ ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ផ្សារថ្មីទី១​ ដឹកនាំដោយ លោកស្រី ស៊ី តូន ប្រធានក្រុម​ បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ​ ចាស់ជរា​មានជីវភាពខ្វះខាត សរុបចំនួន៣០គ្រួសារដែលបានជ្រើសរើសមកពីភូមិចំនួន១១ នៃសង្កាត់ផ្សារថ្មីទី១​។
នាឱកាសនោះ លោកស្រីប្រធានក្រុម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំ​ណាក់ ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា​លោកយាយ​ បងប្អូនទាំងអស់​ ព្រមទាំង អំពាវនាវឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន។

អំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម និងថវិកាចំនួន១ម៉ឺនរៀលផងដែរ​៕




No comments:

Post a Comment