Friday, April 21, 2017

មន្ត្រីនគរបាលទើប នឹងចូលថ្មី​ចំនួន៣០នាក់​ ត្រូវបានធ្វើការ​បែងចែកឲ្យ​ទៅបំពេញ​ភារកិច្ច​ នៅតាមអង្គភាព​ផ្សេងៗ​

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ដោយបានការអនុញ្ញាតពីលោកស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យាស្នងការរង ទទួលផែនធនធានមនុស្ស បានធ្វើការណែនាំអំពីរបៀបរបបការងារ មួយចំនួនដល់មន្ត្រីនគរបាលទើប នឹងចូលថ្មីចំនួន៣០នាក់ ដែលទើបនឹងបញ្ចប់ការសិក្សាវគ្គបឋមរយៈពេល៧៥ថ្ងៃ នៅសាលាភូមិភាគ៣ខេត្តកំពង់ស្ពឺ ព្រមទាំងធ្វើការបែងចែកឲ្យទៅបំពេញភារកិច្ច នៅតាមអង្គភាពផ្សេងៗ។
លោកវរសេនីយ៍ទោ សំ សុផា នាយរងការិយាល័យបុគ្គលិកបានឲ្យដឹងថា មន្ត្រីនគរបាលទាំង៣០នាក់ ត្រូវបានបែងចែកឲ្យទៅបំរើការងារក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន៨នាក់ ផែនសន្តិសុខចំនួន៣នាក់ អធិការដ្ឋាននគរបាលក្រុងចំនួន១២នាក់ ស្រុកស្ទឹងហាវចំនួន៥នាក់ និងស្រុកព្រៃនប់ចំនួន២នាក់៕


No comments:

Post a Comment