Friday, April 21, 2017

​​​​​​​​​​​​​​​​​​​សូច​នា​ករ​ទី​ផ្សារ​​ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិប​តី​បារាំង​

នៅ​ជុំ​ទី​១ នៃ​ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិប​តី​បារាំង​តិច​ជាង​មួយ​សប្តាហ៍ ​ចាប់​ពី​ឥឡូវ​នេះ ការ​ប្រែ​ប្រួល​ផ្នែក​ទី​ផ្សារ​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង។ ខណៈ​ដែល​ទី​ផ្សារ​នៅ​តែ​មាន​ក្តី​បារម្ភ ​ដោយ​សារ​តែ​បេក្ខ​ជន​ស្តាំ​និយម លោក​ស្រី​ Marine Le Pen ឬ​បេក្ខ​ជន​ឆ្វេង​និយម​ លោក Jean-Luc Melenchon កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ​ទី​បំផុត​អ្នក​វិ​និ​យោ​គ​ទុន​រំពឹងពី​​ជ័យ​ជំនះ​របស់​បេក្ខ​ជន​ម្នាក់​ក្នុង​ចំណោម​បេក្ខ​ជន​​ទាំង​ពីរ។
នេះ​គឺ​ជា​សូច​នា​ករ​ដ៏​សំខាន់​ដែល​ត្រូវ​​ឃ្លាំមើល៖ សោ​ហ៊ុយ​នៃ​បំណុល​ដែល​រដ្ឋា​ភិបាល​បារាំង​ជំពាក់​ ការ​ដែល​ចំណាយ​ទៅ​លើ​មូល​ប័ត្រ​របស់​ខ្លួន​ ដែល​គេ​ស្គាល់​ថា OATs ដែល​ទំហំ​ទឹក​ប្រាក់​ប្រ​ហាក់​ប្រ​ហែល​គ្នា​ទៅ​នឹង​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ដោយ​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​របស់​ពួក​គេ ​ថាជាប្រ​ទេស​មួយ​ក្នុង​ចំណោម​ដែល​មាន​សុវត្ថិ​ភាព​បំផុត​ចំពោះ​បំណុល​របស់​ខ្លួន។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នា​ពេល​ថ្មីៗ​នេះ​ទំនាក់​ទំនង​នេះ​បាន​ចាប់​ផ្តើម​បែក​បាក់​ គឺ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦ ​ការដែល​បារាំង​​ចំណាយ​លើ​មូល​ប័ត្រ​របស់​ខ្លួន​រយៈ​ពេល​១០ ឆ្នាំ​ ​បាន​កើន​ឡើង​យ៉ាង​គំហុក​ ដែល​ប្រ​ហាក់​ប្រ​ហែល​ទៅ​នឹង​ប្រ​ទេស​អាល្លឺ​ម៉ង់។
កាល​ពី​ខែ​កុម្ភៈ ទំនាក់​ទំនង​ OAT/Bund បាន​ឈាន​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន ចាប់​តាំង​ពី​ពាក់​កណ្តាល់ឆ្នាំ​​២០១២ ចំពេល​ដែល​ថ្ងៃ​អាក្រក់​បំផុត​នៃ​វិ​បត្តិ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺ​រ៉ូ។
លោក David Owen ប្រ​ធាន​សេដ្ឋ​កិច្ច​វិទូ​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​សហ​ភាព​អឺ​រ៉ុប​នៅ​ឯ Jefferies បាន​និយាយ​ថា អ្នក​វិ​និយោ​គទុន​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បោះ​ឆ្នោត​នៅ​បារាំង​ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន​ នៅ​ពេល​ដែល​អ្នក​វិ​និយោគ​ទុន​ជប៉ុន​មួយ​ចំនួន​បាន​ចាប់​ផ្តើម​គិត​ទៅ​លើ​ការ​កាន់​កាប់​ភាគ​ហ៊ុន​ដែល​ទាក់​ទិន​នឹង​ស្ថាន​ភាព​នយោ​បាយ​នៅ​ក្នុង​ប្រ​ទេស​បារាំង។
បញ្ហា​សំខាន់​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខទៀត ​ថា​តើលទ្ធ​ផល​បោះ​ឆ្នោត​នៅ​ជុំ​ទី​១ គឺ​គ្រប់​គ្រាន់​ដើម្បី​នាំ​យក​អ្នក​ទិញ​ត្រឡប់​ចូល​មក​ក្នុង​ទី​ផ្សារ​បាន​ដែរ​ឬ​ទេ​ លោក Owen បាន​និយាយ​ថា ថា​តើ​ស្ថាន​ភាព​ទាំង​នេះ​​នៅ​តែ​រាល​ដាល​​រហូត​ដល់ការ​ប្រ​កួត​​ជុំ​ទី​២ឬ។

លោក Derek Halpenny ដែល​ជា​ប្រ​ធាន​ស្រាវ​ជ្រាវ​ទី​ផ្សារ​សកល​របស់​សហ​ភាព​អឺ​រ៉ុប​នៅ​ឯ MUFG បាន​ព្យា​ករ​ណ៍​ថា ការ​ប្រ​កួត​ជុំ​ទី​២ រវាង​​លោក​ Macron និង​លោក​ស្រី Le Pen អាច​មើល​ឃើញ​ពី​ការ​ឈាន​ទៅរក​ការ​គ្រប់​គ្រង​ស្ថាន​ភាព​រយៈ​ពេល​១០ ឆ្នាំ ដូច​កាល​ពី​វិបត្តិ​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១១-១២ និង​មាន​ស្ថាន​ភាព​ប្រែ​ប្រួល​យ៉ាង​លឿន​បំផុត៕

ប្រភព: Financial Times ចុះថ្ងៃទី១៩ ខែ​​​​​មេ​សា​​​ ឆ្នាំ២០១៧

No comments:

Post a Comment