Friday, April 21, 2017

ហេតុអ្វីបានជាភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងកាន់តែអាក្រក់ទៅៗ

នៅពេលដែលនិយាយមកដល់បញ្ហាកូរ៉េខាងជើង ហើយនឹងការសម្តែងនៅថ្ងៃសម្រាកចុងសប្តាហ៍នេះរបស់កូរ៉េខាងជើង ការដើរព្យុហយាត្រាយោធារបស់ក្រុងព្យុងយ៉ាងដែលបង្ហាញនូវបច្ចេកវិទ្យាគួរឱ្យភ័យខ្លាច និងអាវុធមីស៊ីលដ៏ទំនើបបំផុតនេះ រួមទាំងការសាកល្បងមីស៊ីលបរាជ័យផងនោះ នោះគ្រាន់តែបង្ហាញឱ្យឃើញច្បាស់ថា៖ ភាពតានតឹងនៅឧបទ្វីបកូរ៉េនេះកំពុងតែអាក្រក់ទៅ។
យ៉ាងហោចណាស់នៅក្នុងកែវភ្នែករបស់កូរ៉េខាងជើង ភាពចាំបាច់ផ្នែកយោធាមិនត្រឹមតែជាកង្វល់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបង្ហាញឱ្យឃើញច្បាស់ថា ជាពិរុទ្ធជនផងដែរ។ លោក Kim Jong Un ដែលជាមេដឹកនាំនៃជាតិមួយដែលមានទំហំសេដ្ឋកិច្ចតូចជាងអេត្យូពីបានដឹងយ៉ាងច្បាស់ថា គាត់គ្មានវិធីណាដើម្បីប្រកួតប្រជែងជាមួយអាមេរិក កូរ៉េខាងត្បូង និងជប៉ុនឡើយនៅក្នុងស្ថានភាពប្រើប្រាស់នាវា និងយន្ដហោះ។ មានតែវិធីមួយដែលគាត់អាចសង្ឃឹមថា នឹងទប់ទល់សត្រូវរបស់គាត់ គឺការបង្កើតឱ្យមានកត្តាដែលធ្វើឱ្យមានការផ្លាស់ប្តូរគឺសព្វាវុធនុយក្លេអ៊ែរដែលបំពាក់ដោយមីស៊ីល ហើយអាចបាញ់ឆ្លងពិភពលោកបាន។ ក៏ប៉ុន្តែដើម្បីសម្រេចកិច្ចការនេះបាន គាត់ត្រូវតែធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់គាត់ និងប្រព័ន្ធសព្វាវុធបែបថ្មីៗ ហើយសេចក្តីសម្រេចចិត្តធ្វើព្យុហយាត្រាតាមដងផ្លូវដែលធ្វើឱ្យពិភពលោកឈានចូលទៅភាពស្លន់ស្លោ។
ហើយចាប់ចេញពីចំណុចនោះ អ្វីៗកាន់តែអាក្រក់ឡើង។ ការបូកបញ្ចូលសព្វាវុធរបស់កូរ៉េខាងជើងផ្សេងៗទៀតដូចជា អាវុធដ៏មហាបំភ្លេចបំផ្លាញ គីមី ជីវសាស្រ្ត ដែលទំនងជាមានវិទ្យុសកម្មផង ហើយកូរ៉េខាងជើងបានប្រើប្រាស់ជាមធ្យោបាយដើម្បីសំលាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសកូរ៉េ ជប៉ុន និងនៅទូទាំងតំបន់អាស៊ី។ ជំហានក្លែងក្លាយមួយថា តើភាគីណាមួយអាចចាប់ផ្តើមកូរ៉េលើកទីពីរដែលមានប្រជាជន ២៥ លាននាក់នៅក្នុងកូរ៉េខាងត្បូង ហើយមានចម្ងាយតែប៉ុន្មានម៉ាយល៍ប៉ុណ្ណោះពីតំបន់ដែលគ្មានយោធា ដែលខណ្ឌចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយស្ថានភាពនេះ វាមិនអាចធ្វើឲ្យធ្ងន់ធ្ងរជាងនេះបានទេ។
ស្ថានភាពនេះគឺកាន់តែច្បាស់លាស់ ហើយក៏កាន់តែរន្ធត់ផងដែរ។ ក្រុងព្យុងយ៉ាងនឹងផ្តោតទៅលើការកសាងអាវុធធនធ្ងន់បែបយោធា ទន្ទឹមនឹងនេះក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងបន្តការចរចាចំពោះវិធានការទប់ស្កាត់ទៅនឹងការកសាងកម្លាំងទ័ពដូចដែលបាននិយាយ៖ ប្រព័ន្ធការពារមីស៊ីលដែលគេហៅថា THAAD អាវុធការពារខ្លួនដូចជាយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង ដែលទាំងអស់នេះសុទ្ធតែជាសព្វាវុធនុយក្លេអ៊ែរដែលត្រូវបានគេផ្ទេរពីអាមេរិកត្រឡប់មកកូរ៉េខាងត្បូងវិញ។
របៀបដើម្បីបំបែកស្ថានភាពនេះ៖
ដូច្នេះតើមានវិធីណាមួយដើម្បីធ្វើឱ្យភាពតានតឹងធ្លាក់ចុះនៅឧបទ្វីបកូរ៉េ ហើយដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដែលជាប់ស្ថិតស្ថិរយូរអង្វែងខ្លះបានដែរឬទេ? ប្រហែលជាមាន ក៏ប៉ុន្តែផ្លូវនោះវាពោរពេញទៅដោយគ្រោះថ្នាក់ ហើយគ្មានការធានាទៅដល់ជ័យជំនះទៀតផង។
ជាដំបូង ក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើការជាមួយសហគមន៍អន្តរជាតិ នោះមានន័យថា ចិនត្រូវធ្វើឱ្យអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងមិនរីករាលដាល ក៏ដូចជាកម្មវិធីមីស៊ីលឯទៀតពីការរីកសាយដែលអាចធ្វើទៅបាន។ ការដាក់ទណ្ឌកម្មជាលើកទីពីរនឹងអនុវត្តទៅលើបណ្តាប្រទេសណាមួយ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន ឬបុគ្គលណាមួយដែលហ៊ានជួយរបបកូរ៉េខាងជើងនេះសម្រាប់ការកសាងសព្វាវុធដូចដែលបាននិយាយខាងលើនេះ។
រដ្ឋបាល Trump ក៏ដូចជាពិភពលោកផងដែរត្រូវតែប្រកាសថា ប្រសិនជាលោកចង់ស្វែងរកផលប្រយោជន៍ពីការជួយនរណាម្នាក់នៃរបបដ៏សាហាវយុងឃ្នងបំផុតនៃពិភពលោកនេះ អ្នកនឹងទទួលការឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរនោះដែរ៖ ដែលនឹងក្លាយខ្លួនទៅជាមនុស្សដែលគេមិនទទួលស្គាល់ជាអន្តរជាតិ។ គោលដៅគួរតែសាមញ្ញបំផុតគឺ: កំណត់ការរីករាលដាលសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាកម្មវិធីមីស៊ីលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលជាទង្វើកាត់បន្ថយផ្នេកយោធាតាមរយៈការកាត់ជំនួយពីខាងក្រៅឱ្យបានច្រើនដែលអាចធ្វើទៅបាន។
ទីពីរ យើងមិនគ្រាន់តែប្រើប្រាស់ទណ្ឌកម្មដើម្បីកំណត់ប្រព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនោះទេ ក៏ប៉ុន្តែយើងត្រូវការធ្វើរឿងនេះបន្ថែមទៀត។ រដ្ឋបាល Trump ត្រូវតែប្រើប្រាស់អាវុធបច្ចេកវិទ្យាទំនើប ដូចអ្វីដែលរដ្ឋបាលលោក Obama បានធ្វើនៅក្នុងករណីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីពន្យឺតល្បឿននៃកម្មវិធីទាំងនេះពីការរីករាលដាល។ខណៈដែលមានព័ត៌មានបង្ហាញឱ្យឃើញថា ការខិតខំទាំងអស់នោះបានឈានដល់ភាពពេញលេញក៏ដោយ ក៏ប៉ុន្តែរដ្ឋបាលលោក Trump គួរតែពិនិត្យសកម្មភាពទាំងអស់នោះឡើងវិញ ដើម្បីធ្វើឱ្យប្រាកដថា យើងអាចធ្វើកិច្ចការទាំងអស់នោះបាន ដែលយើងអាចធ្វើក្នុងការប្រើប្រាស់សព្វាវុធបែបទំនើប ដើម្បីធ្វើឱ្យកម្មវិធីសព្វាវុធទាំងអស់នេះពិបាកក្នុងការអភិវឌ្ឍ៕

ប្រភព: Fox News


No comments:

Post a Comment