Friday, April 21, 2017

ប្រឡាយទឹកចំនួន៣ខ្សែក្នុងខេត្តព្រះវិហារ ​ផ្តល់ដោយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​និងភរិយា​សម្រេចបាន​ ៥០%ហើយ​

ការដ្ឋានសាងសង់ប្រឡាយទឹកចំនួន ០៣ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារបានប្រមាណ ៥០% ហើយ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់វីរកងទ័ពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹក លោកទាំងពីរបានផ្តល់បន្ថែមនូវប្រឡាយទឹកចំនួន ០៣ខ្សែ សរុបប្រវែង ៤.២០០ ម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទាញទឹកពីអាងទឹកបសាម ទៅបម្រើដល់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៩៣០ហិកតា ស្រូវប្រាំង ចំនួន ១២០ហិកតា និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកងទ័ពនៅតំបន់នោះ។

ប្រឡាយទឹកទាំង ០៣ខ្សែ ខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ៕



No comments:

Post a Comment