Friday, April 21, 2017

ហ្វេសប៊ុក Boulam San៖ ហេតុអីអាស៊ីសេរីក្តៅក្រហាយចំពោះអ្នកលើកសរសើរកម្ពុជា?

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «ហេតុអីអាស៊ីសេរីក្តៅក្រហាយចំពោះអ្នកលើកសរសើរកម្ពុជា?» ដែលមានខ្លឹមសារដូចខាងក្រោម៖
លោក មុំ រ៉ាឌី ជនជាតិខ្មែរអាមេរិកាំង និងជាតំណាងរាស្ត្រម្នាក់ផងបានមកលេងប្រទេសកំណើតហើយបានលើកសរសើរការភិវឌ្ឍខ្លាំងក្លារបស់ប្រទេសកម្ពុជា។ គាត់និយាយត្រង់នូវអ្វីដែលគាត់បានឃើញពេលគាត់ធ្វើដំណើរជាច្រើនថ្ងៃលើទឹកដីកំណើតរបស់ខ្លួន។ ការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន សាលារៀន និងជីវភាពល្អប្រសើររបស់ពលរដ្ឋខ្មែរ ព្រមទាំងសុខសុវត្ថិភាពដ៏ល្អដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលរហូតលាន់មាត់ថាអស្ចារ្យ!

ប៉ុន្តែ ពាក្យពិតចេញពីបេះដូង និងពីអ្វីដែលគាត់បានឃើញផ្ទាល់ភ្នែកបែរជាក្លាយជាភ្លើងដុតរោលធ្វើឱ្យវិទ្យុអាស៊ីសេរីក្តៅក្រហាយរហូតរករឿង ចាក់រុក លាបពណ៌ និងប្រមាថតំណាងរាស្ត្ររូបនេះយ៉ាងធ្ងន់ធ្ងរ។ នេះបានបង្ហាញយ៉ាងច្បាស់ណាស់ថា វិទ្យុនេះមានគោលដៅបង្ខូចបង្កាច់ ដើម្បីបំផ្លាញស្រុកខ្មែរយ៉ាងពិតប្រាកដ។ គោលដៅរបស់ពួកគេគឺនិយាយអាក្រក់ ភូតកុហក ញុះញង់ឱ្យខ្មែរស្អប់រដ្ឋាភិបាល! ជាវិទ្យុតិរច្ឆាន! ចង្រៃដល់ស្រុកខ្មែរខ្លាំងណាស់!


No comments:

Post a Comment