Friday, April 21, 2017

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ពន្ធនាគារមិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូលឬចង់ចេញស្រេចតែអំពើចិត្តនោះទេ

នៅថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់តាម រយៈសារអេឡិចត្រូនិច តេឡេក្រាមប្រាប់ CNC ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានមួយចំនួនដែលអះអាងខ្លួនថា ជាអ្នកសាព័ត៌មានឯករាជ្យ ហើយបានរិះគន់ធ្ងន់ៗលើចំណាត់ការបស់ក្រសួងមហាផ្ទៃលើករណីលោកជុន ច័ន្ទបុត្រ ដែលបន្លំខ្លួនចូលក្នុងពន្ធនាគារនោះថា ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ។

លោក គឹម សន្តិភាព ក៏បានបន្តថា កន្លែងនេះមិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ ហើយទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំង​ឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោសត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់៕


No comments:

Post a Comment