Friday, April 21, 2017

តំបន់អាស៊ី​អាគ្នេយ៍​ក៏​សំខាន់​ផងដែរ

អូស្ត្រាលី​ចាំបាច់​ត្រូវ​តែ​សម្លឹង​មើល​ឲ្យ​ហួស​ពី​មហាអំណាច​ដូចជាចិន​ ហើយ​​ជាប់​ពាក់​ព័ន្ធ​ទាំង​ស្រុង​ជា​មួ​យ​នឹង​ប្រទេស​ជិត​ខាង​របស់ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​មាន​ន័យ​ថា អភិ​ក្រម​របស់ខ្លួន​ចំពោះ​ចិន​ “ការ​គិតឲ្យ​ទូលាយ ជា​លក្ខណៈ​យុទ្ធ​សាស្ត្រ ​និង​រយៈ​ពេល​យូរ​” នោះ​ត្រូវ​តែ​ពង្រីក​​ទៅ​កាន់តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មានការ​ចូល​រួម​​ពី​គ្រប់​​ផ្នែក​ទាំង​អស់​របស់​សង្គម​អូស្ត្រាលី។
អ្នក​សិក្សា​ស្រាវជ្រាវ​ចង់​មើល​រំលងប្រការដែល​ថា នៅ​ពេល​រួម​គ្នា បណ្តាប្រទេស​អាស៊ី​អាគ្នេយ៍​​ដែល​ជា​សមាជិក​របស់​អាស៊ាន​នោះ​គឺជាដៃគូពាណិជ្ជកម្ម​ធំជាងគេ​ទីពីរ​របស់​អូស្ត្រាលី បន្ទាប់​ពី​ចិន។ ដោយ​មាន​ប្រជាជន​ ៦២០ លាន​នាក់​ និង​ផ.ស.ស រួម​គ្នា​ចំនួន ២,៥ ពាន់​ពាន់​លាន​ដុល្លារ​នោះ តំបន់​នោះ​បាន​ក្លាយជា​ដៃ​កាន់តែ​សំខាន់​សម្រាប់​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រ​បស់​អូស្ត្រាលី។ នៅ​ឆ្នាំ ២០១៤ ពាណិជ្ជកម្ម​សរុប​របស់​អូស្ត្រាលី​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​​គឺ​មាន​ចំនួន​ជាង ១២០ ពាន់​លាន​ដុល្លារ ដែល​ច្រើន​ជាង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជា​មួយ​ជប៉ុន សហភាព​អឺរ៉ុប​ ឬ​អាមេរិក​ទៅ​ទៀត។
ទំនាក់ទំនង​ពាណិជ្ជកម្ម វិស័យទេសចរ វប្បធម៌ និង​អប់​រំ​របស់​អូស្ត្រាលីជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​បាន​កើន​ឡើង​យ៉ាងខ្លាំង​ចាប់​តាំង​ពី​អាស៊ាន​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៧ មក។ ប៉ុន្តែ ពួក​​អូស្ត្រាលី​ ជារឿយៗ បាន​មើល​រំលង​តំបន់​អាស៊ី​អាគ្នេយ៍ នៅពេល​ធ្វើ​ការ​លើ​រឿង​សេដ្ឋកិច្ច​និង​សន្តិសុខតំបន់។
ផល​ប្រយោជន៍​សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​អូស្ត្រាលី​គឺមាន​ចំណង​ជា​មួយ​នឹង​ប្រទេស​នៅ​អាស៊ាន​។ នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឡើង​ដោយ​កំណើន​​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រាប់​បញ្ចូល​ទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាស៊ាន អូស្ត្រាលី និង​ណូវែល ហ្សឺឡង់ ដែល​ចូល​ជា​ធរមាន​នៅ​ខែមករា ឆ្នាំ ២០១០ ហើយ​ត្រូ​វបាន​បំពេញ​បន្ថែម​ដោយ​កិច្ច​ព្រមព្រៀង​ទេ្វភាគី​ជា​មួយ​ម៉ាឡេស៊ី សិង្ហបូរី និង​ថៃ។ ទំនាក់ទំនង​រវាងប្រជាជន​ និង​ប្រជាជន​កំពុង​រីក​លូត​លាស់​ផង​ដែរ ដោយ​សារតែ​មាន​ចំណង​ផ្នែក​អប់​រំ​រឹងមាំ​ ចរាចរ​ទេសចរ​ និង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​វិញទៅ​មក។​
ជំរឿន​ឆ្នាំ ២០១១ បាន​រក​ឃើញ​ប្រជាជន​ជាង ៦៥០.០០០ នាក់​នៅ​អូស្ត្រាលី​គឺមាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​បាន​កត់​ត្រាថា ភ្ញៀវ​ទេសចរ​អាស៊ាន​ជាង ១ លាន​នាក់​បាន​ទៅ​កាន់​អូស្ត្រាលី​នៅ​ឆ្នាំ ២០១៤ និង​និស្សិតជាង ១០០.០០០ នាក់​ពី​បណ្តា​ប្រទេស​អាស៊ាន​បាន​ចុះ​ឈ្មោះ​រៀន​នៅ​អូស្ត្រាលី។ ប៉ុន្តែ និស្សិត​ដែល​កើត​នៅ​អូស្ត្រាលី​តិចតួចណាស់​​បាន​វិនិយោគ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​រៀន​ភាសា ឬយល់​ដឹង​ពី​វប្បធម៌របស់​ខ្លួន (អាស៊ាន)។
ទោះបីជា​មានភាព​មិន​យកចិត្ត​ទុក​ដាក់​បែប​នេះ​ក៏​ដោយ ក៏អូស្ត្រាលី​​បាន​វិញ​ធ្លង់​ជា​មួយ​តំបន់​អាស៊ីអាគ្នេយ៍ជាង​ពេល​ណាៗ​ទាំង​អស់​នៅពេលនះ។ រដ្ឋ​មន្ត្រី​ការពារជាតិ ពាណិជ្ជកម្ម​និង​ការបរទេស​បាន​ចូល​រួម​ជា​មួយ​សមភាគី​របស់​គេ​នៅ​ក្នុង​វេទិការ​តំបន់​អាស៊ាន​ កិច្ច​ប្រជុំ​អាស៊ី​បូព៌ា និង​កិច្ច​ប្រជុំ​បូក​រដ្ឋ​មន្ត្រីការពារជាតិ​អាស៊ាន។ មាន​កិច្ច​ប្រជុំ​របស់​មន្ត្រីជាន់ខ្ពស់​និង​កិច្ច​ប្រជុំ​ទ្វេភាគី​ផ្សេង​ទៀត​​នៅ​ខាង​ក្រៅ​វេទិកាទាំង​នេះ ​និង​វេទិកា​ផ្សេង​ៗទៀត​ដូចជា​ APEC, កិច្ច​ប្រជុំអាស៊ី​-អឺរ៉ុប និង​កិច្ចពិភាក្សា​ Shangri-La ជាដើម។
ចំណង​ទាំង​នេះ​គឺមាន​សារៈសំខាន់ ប៉ុន្តែ​មាន​កម្រិត​​ដល់​ផល​ប្រយោជន៍​របស់គេ។ អាស៊ាន​ធ្វើ​ការងារ​ដោយ​ផ្អែក​លើ​ការ​ឯកភាពគ្នា​ និង​ពុះពារ​និយាយ​សំលេង​តែ​មួយ។ ក្នុង​ខណៈ​វា​ស្ថិត​ក្នុង​ផល​ប្រយោជន៍​របស់​អូស្ត្រាលី​ក្នុង​ការ​បន្ត​ទំនាក់ទំនង​មួយ​នេះ ទំនាក់ទំនង​នេះ​ត្រូវតែ​ធ្វើ​ឡើង​​ជា​មួយ​នឹង​ការ​យល់​ដឹង​ច្បាស់​នូវ​កម្រិត​នៃ​អំណាច​និង​ការ​ឈោង​ចាប់​របស់​អាស៊ាន។ ចិន​បាន​រារាំង​អាស៊ាន​យ៉ាង​មាន​ប្រសិទ្ធិភាព​មិន​ឲ្យ​និយាយ​សម្លេង​តែ​មួយ​លើ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិនខាង​ត្បូង ដោយ​សារតែ​ចិន​ទទូច​ដោះ​ស្រាយ​បញ្ហា​នោះ​ទ្វេភាគី។ នេះ​ធ្វើ​ឲ្យ​គ្មាន​ប្រសិទ្ធភាព​ដល់​កម្លាំង​នៃ​ការ​មូល​មតិ​របស់​អាស៊ាន​ដែល​អាច​បំផ្លាញ​​ផល​ប្រយោជន៍​របស់​ចិន។
នៅពេល​គិត​ដល់​បណ្តា​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​អាស៊ាន ឥណ្ឌូនេស៊ី​លេចមុខ​យ៉ាង​ធំ។ ដោយ​មាន​ប្រជាជន​សរុប​ជាង ២៥០ លាននាក់​នៅ​លើ​ប្រជុំ​កោះជាង ១៧.០០០ នោះ ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ធំជាង​គេ​ទីបីរបស់​ពិភព​លោក​ដោយ​មាន​ប្រជាជន​ម៉ូស្លីម​ធំជាង​គេ​របស់​ពិភព​លោក។ ឥណ្ឌូនេស៊ី​ក៏​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ចិត្ត​អំពី​ចាក់​ឬស​របស់​លោក​ខាង​លិច​នៅភាគ​ខាងត្បូង​របស់ខ្លួន។ ភាព​មិន​ស្រួល​ចិត្ត​នោះ​មិន​ដែល​បាន​​បង្ហាញ​​ថា អូស្ត្រាលី​ថា ជា​ការ​គំរាម​នោះទេ។ ប៉ុន្តែ ទំនាក់​ទំនង​​ពិតជា​មាន​ចម្រូង​ចម្រាស់ ដោយ​មាន​ការ​ប្រែ​ប្រួល​អស់​ជាងកន្លះ​សតវត្សរ៍ ដោយ​កត់​សម្គាល់​ជាង​គេ​គឺ​ទៅ​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់ ទីម័រ​ខាង​កើត​ នៅ​ឆ្នាំ ១៩៩៩។
អូស្ត្រាលី​បាន​ជួសជុល​ទំនាក់ទំនង​នោះ​បន្ទាប់​ពី​ការ​វាយប្រហារភេរវករ​នៅ​កោះ​ បាលី ហើយ​បន្ទាប់​ពី​មហន្តរាយ Tsunami ។ ប៉ុន្តែ ទំនាក់​ទំនង​នោះ​បាន​រអាក់​រអួល​ចាប់​ពី​ពេល​នោះ​មក ដោយ​សារតែ​ការ​ដោះ​ស្រាយ​អន់​របស់​អូស្ត្រាលី​លើ​បញ្ហា​មួយ​ចំនួន។ នោះ​រាប់​បញ្ចូល​ទាំង​ការ​​​បញ្ចប់​ភ្លាម​របស់​អូស្រ្តាលី​ក្នុង​ការ​នាំ​ចេញ​សត្វ​ពាហនៈ​រស់​ទៅ​ឥណ្ឌូនេស៊ី​​ ការ​បញ្ឈប់​ការ​ទូក​នេសាទ​របស់​មនុស្ស​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​អូស្ត្រាលី​ ការ​លាត​ត្រ​ដាង​​ការ​លួច​ស្តាប់​របស់ Snowden និង​ការ​គ្មាន​ឆន្ទៈ​របស់​ឥណ្ឌូនេស៊ី​​ក្នុងការ​ផ្តល់​​ការ​លើក​លែង​ដល់​ប្រជាជន​អូស្ត្រាលី​លើ​ជម្លោះ​ប្រហារជីវិត។​
សន្តិសុខ​របស់​អូស្ត្រាលី​គឺមាន​ចំណង​យ៉ាង​ស្អិត​ទៅ​នឹង​សន្តិសុខ​និង​ស្ថិរភាព​របស់​ឥណ្ឌូ​នេ​ស៊ី។ ឥណ្ឌូនេស៊ី​មាន​តួនាទី​សំខាន់​​នៅ​សមុទ្រ​ចិន​ខាងត្បូង​​ក្នុងនាម​ជា​ប្រទេស​សំខាន់​និង​ធំជាង​គេ​បំផុតនៅ​អាស៊ាន ដោយ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន​ក៏​ស្ថិត​ក្រោម​ការ​ប្រជែង​ជា​មួយ​ចិន។ ប៉ុន្តែ ជា​មួយ​នឹង​​ប្រវត្តិរួម​ដ៏ធំ​និង​កង្វល់​របស់​ប្រទេស​ទាំង​ពីរ​អំពី​សន្តិសុខ ​និង​ស្ថិរភាព​របស់​តំបន់នោះ ទំនាក់ទំនង​ទ្វេភាគី​នោះនៅតែ​ផុយ​ស្រួយ​នៅឡើយ។​
នាយក​រដ្ឋ​មន្ត្រី​ Malcolm Turnbull បាន​ស្វះ​ស្វែង​​ចូល​រួម​ដោយ​ក្តី​គោរព​ជា​មួយ​ឥណ្ឌូនេស៊ី​ ដោយ​សាតែ​ឥណ្ឌូនេស៊ី​មាន​សារៈ​សំខាន់​ខ្លាំង​ដល់​អូស្ត្រាលី។​ វា​សំខាន់​ដែលថា វិធី​កាន់តែ​មាន​ប្រសិទ្ធ​ភាព​​ក្នុងការ​កាត់​បន្ថយ​​ភាព​ចលាចល​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​​ត្រូវ​គេ​រក​ឃើញនោះ។
នៅ​ក្នុងខែ​ឧសភា ឆ្នាំ ២០១៥ អូស្ត្រាលី​និង​សិង្ហបូរី​បាន​ធ្វើការ​ប្រកាស​រួម​លើ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​អូស្ត្រាលី​និង​សិង្ហបូរី។ ចំណង​ទាំង​នេះ​គឺ​​​មាន​គុណ​សម្បត្តិ​ដូច​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិត​ស្និទ្ធ​ដែរ និងចំណង​សន្តិសុខ​​រួម​រវាង​អូស្ត្រាលី​និង​ណូវែល​ ហ្សឺឡង់។ នេះ​ស្តាប់​ទៅ​ល្អ នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ភ្ជាប់​គ្នា ហើយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​និង​ជុំវិញ​ដែន​ទឹក​របស់​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​មាន​​ផល​វិបាក​​ចំពោះ​សន្តិ​សុខ​និង​ភាព​រីក​ចម្រើន​របស់​អូស្ត្រាលី។​

ទំនាក់ទំនង​ទ្វេភាគី​ថ្មី​រវាង​ម៉ាឡេស៊ី អូស្ត្រាលី ណូវែល ហ្សឺឡង់ ឥណ្ឌូនេស៊ី និង​សិង្ហបូរី​អាច​រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការ​ធ្វើ​ឲ្យ​កក់​ក្តៅ​ដល់​សក្តានុពល​តំបន់​ហួសពី​កម្រិត​នៃ​ទំនាក់ទំនង​ទ្វេភាគី។​ ដូច្នេះ អូស្ត្រាលី​ត្រូវ​តែ​គិត​ឲ្យ​ទូលាយ​ មិន​គ្រាន់តែ​អំពី​ចិន​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​អំពី​ប្រទេស​ជិត​ខាង​របស់ខ្លួន​នៅ​អាស៊ាន​និង​អាស៊ីអាគ្នេយ៍​ផងដែរ។ នេះ​តម្រូវ​ឲ្យ​មានភាព​ជា​អ្នក​ដឹកនាំ ការ​ប្តេជ្ញាចិត្ត​ និង​ទស្សនៈ​វិស័យ៕


No comments:

Post a Comment