Friday, April 21, 2017

ក្រសួងការងារ៖ ឆ្នាំ២០១៦កម្ពុជាបាននាំចេញសម្លៀកបំពាក់ និងស្បែកជើង ជាង៧ពាន់លានដុល្លារ កើន៧%

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅលក់នៅទីផ្សារបរទេស មានជាង៧ពាន់លានដុល្លារអាមេរិក ពោលកើនឡើង៧.២ភាគរយ។
របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់មានចំនួន «៧ ៣២១.៧៧លានដុល្លារអាមេរិក» កើនឡើង ៧.២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។

របាយការណ៍ដដែលបានបន្តថា នៅឆ្នាំ២០១៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនេះ គិតជាទឹកប្រាក់ ៦ ៨២៧.១លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ។ រីឯទីផ្សារធំៗ ដែលកម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនោះ រួមមាន៖ ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។
សូមជម្រាបថា សម្រាប់ឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរួមរបស់កម្ពុជា បានកើនដល់ «១០.៦ពាន់លានដុល្លារអាមេរិក»៕



No comments:

Post a Comment