Friday, April 21, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ ផែនការបីខែរបស់ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គមបម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន(វគ្គ៤)

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយជាបន្តទៀតពីផែនការបីខែរបស់ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន(វគ្គ៤) វគ្គផែនការធំ ដែលមានខ្លឹមសារដូច​ខាង​​ក្រោម៖

នៅក្នុងវគ្គទី១ ទី២ និងទី៣ ចៅចាក់ស្មុកបានបរិយាយពីស្ថានភាពទូទៅ និងកិច្ចសហការរបស់វិទ្យុអាស៊ីសេរីក្រោមការសម្របសម្រួលរបស់ ជុន ច័ន្ទបុត្រ រៀបចំផែនការរួមមួយដើម្បីការផ្លាស់​ប្តូរនៅកម្ពុជា ដោយគាំទ្របុព្វហេតុរបស់បក្សប្រឆាំង សហការជាមួយសង្គមស៊ីវិល និងបុគ្គលផ្សេងៗទៀតទាំងក្នុងនិងក្រៅប្រទេសព្រមទាំងចៅហ្វាយនាយបរទេស។ នៅក្នុងវគ្គទី៤នេះ ចៅ ចាក់ស្មុក នឹងបរិយាយថាតើនៅក្នុងរយៈពេលបីខែនេះ ជុន ច័ន្ទបុត្រ វេចសំពាយលុយពីអាមេរិកមកដើម្បីធ្វើសកម្មភាពជួយបក្សប្រឆាំងក្រោមខ្សែញាក់របស់ចៅហ្វាយនាយរបស់ខ្លួននោះ បានរៀបចំផែនការអ្វីខ្លះដើម្បីសម្រេចបំណងនិងផែនការធំនេះ។

ដើម្បីអាចទាក់ទាញទំនុកចិត្តរបស់អ្នកបោះឆ្នោតឱ្យសម្រេចចិត្តគាំទ្របក្សប្រឆាំង ទាំងជុន ច័ន្ទបុត្រ មន្ត្រីគណបក្សសង្គ្រោះជាតិព្រមទាំងសង្គមស៊ីវិលនិងបុគ្គលមួយចំនួនដែលអះអាងថាជាអ្នកវិភាគឯករាជ្យ បាននិងកំពុងរៀបចំផែនការរួមគ្នា និងចែកតួនាទីគ្នាដើរ ដោយវិទ្យុអាស៊ីសេរីនឹងជាអ្នកផ្សព្វផ្សាយនូវរឿងរ៉ាវទាំងអស់នោះដល់ប្រជាជនស្តាប់។ រាល់ប្រធានបទ ដែលបានលើកឡើងទាក់ទងនឹងគណបក្សប្រឆាំង នឹងមានការបញ្ចូលសារឃោសនាបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ឬបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនជាតួចិត្តអាក្រក់ អ្នករំលោភសិទ្ធិមនុស្ស គាបសង្កត់ជាដើម ចំណែកឯបក្សសង្គ្រោះជាតិវិញបង្ហាញថាជាជនរងគ្រោះ ទទួលរងនូវការធ្វើបាបទោះបីជាបក្សនេះប្រព្រឹត្តខុសច្បាប់ ប៉ុន្តែបណ្តាញ សង្គមស៊ីវិលជាតិ អន្តរជាតិដែលទទួលលុយពីបរទេសនឹងធ្វើកិច្ចសហការបំភ្លៃ បំប៉ោង បំភ័ន្ត បំផ្លើសថា បក្សសង្គ្រោះជាតិគឺជាជនរងគ្រោះពិត ហើយនឹងត្រូវបន្ទរដោយមន្ត្រីការទូត ឬបរទេសមួយចំនួន។

ប្រភពមួយចំនួនបានឱ្យដឹងថា ជុន ច័ន្ទបុត្រ បានទទួលលុយពីចៅហ្វាយរបស់ខ្លួនជិត ២០ ម៉ឺនដុល្លារដើម្បីយកមកប្រើប្រាស់ក្នុងពេលយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាខាងមុខនេះ ហើយផែនការឃោសនារបស់គណបក្សសង្គ្រោះជាតិលើប្រព័ន្ធផ្សព្វផ្សាយ គឺក្តោបក្តាប់គ្រប់គ្រងដោយផ្ទាល់ពីសំណាក់ ជុន ច័ន្ទបុត្រ រួមនឹងកម្លាំងមួយចំនួនដែលគាត់បណ្តុះបណ្តាលដោយផ្ទាល់។ ជុន ច័ន្ទបុត្រ នៅតែទន្ទេញដដែលថា «នៅភូមា វិទ្យុអាស៊ីសេរីអាចជួយធ្វើឱ្យមានការផ្លាស់ប្តូររបបដឹកនាំបាន ហេតុអ្វី មិនអាចធ្វើបាននៅកម្ពុជា?»។ នៅក្នុងរយៈពេល ១៤ ថ្ងៃនៃការឃោសនាបោះឆ្នោត ជុន ច័ន្ទបុត្រ នឹងរៀបចំឱ្យតំណាងគណបក្សនីមួយៗបង្ហាញពីគោលនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់នៅពេលជាប់ការបោះឆ្នោត មានកិច្ចពិភាក្សាតុមូលជាមួយមេឃុំ-ចៅសង្កាត់ចំនួន ២៥ រាជធានីខេត្តដោយក្រុមចល័តដោយផ្តោតលើសមិទ្ធផលដែលធ្វើបាន ឧបសគ្គនៅអំឡុងពេលពួកគេគ្រប់គ្រងការងារ។ ត្រង់ ចំណុចនេះ ក្រុមការងារវិទ្យុអាស៊ីសេរីក្រោមការបញ្ជាផ្ទាល់ពី ជុន ច័ន្ទបុត្រ នឹងរៀបចំសំណួរផ្សេងៗនិងអាចបញ្ជូនទៅបេក្ខភាពគណបក្សសង្គ្រោះជាតិមុនដើម្បីត្រៀមរៀបចំចម្លើយឱ្យបានល្អ ឆ្លើយប្រកបដោយខ្លឹមសារជាងមេឃុំមកពីគណបក្សប្រជាជនកម្ពុជាដែលមិនបានទទួលសំណួរសម្រាប់រៀបចំមុននៅពេលកិច្ចពិភាក្សាចាប់ផ្តើម។ វិធីសាស្ត្រនេះត្រូវបានគេរៀបចំនៅសហរដ្ឋអាមេរិកក្នុងកិច្ចពិភាក្សាតទល់រវាងបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងហីឡារី គ្លីនតុន ដោយប្រធានាធិបតីដូណាល់ ត្រាំ បានបរិហារកេរ្តិ៍ទូរទស្សន៍អាមេរិក​ថាលម្អៀងទៅរកលោកស្រីគ្លីតុន ដោយលួចឱ្យសំណួរមុនដើម្បីលោកស្រីអាចត្រៀមខ្លួនបានល្អពេលកិច្ចពិភាក្សាចាប់ផ្តើម។

លើសពីនេះ ជុន ច័ន្ទបុត្រ នឹងដឹកនាំកិច្ចពិភាក្សារវាងបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើការផ្សាយផ្ទាល់ដោយមានអ្នកចូលរួមអាចចោទសំណួរផ្សេងៗទៅបេក្ខជន។ នៅក្នុងកិច្ចពិភាក្សានេះ តាមប្រភពទម្លាយឱ្យដឹងថា អ្នកចូលរួមនឹងត្រូវរៀបចំពីសកម្មជនដែលគាំទ្របក្សប្រឆាំង ហើយត្រៀមសំណួររួចជាស្រេចដើម្បីចោទសួរទៅវាគ្មិនជាសមាជិកក្រុមប្រឹក្សាដោយសំណួរបែបការលើកតម្កើងបក្សប្រឆាំង ការតាំងចិត្ត និងសំណួរបែបវិជ្ជមាន នឹងត្រូវចោទសួរទៅបេក្ខជនមកពីគណបក្សសង្គ្រោះជាតិ តែសំណួរបែបអវិជ្ជមាន និងសំណួរបែបបន្ទោសបង្អាប់ នឹងត្រូវចោទសួរទៅកាន់ វាគ្មិនមកពីបក្សប្រជាជនកម្ពុជា។ ជុន ច័ន្ទបុត្រ នឹងដើរតួនាទីសំខាន់ក្នុងការចោទសំណួរផងដែរហើយនេះជាឱកាសល្អបំផុតសម្រាប់ ជុន ច័ន្ទបុត្រ ដែលត្រូវសួរផ្ចាញ់បេក្ខភាពមកពីគណបក្សប្រជាជន ដើម្បីទាញ ទម្លាក់សេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតលើបេក្ខភាពនេះ និងគណបក្សទាំងមូល។

មិនតែប៉ុណ្ណោះ ជុន ច័ន្ទបុត្រ នឹងរៀបចំជារឿងខ្លីក្នុងន័យឃោសនាបោះឆ្នោតឱ្យបក្សប្រឆាំងដោយ ប្រាប់ផ្លូវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សនេះតាមរយៈការបង្កប់ខ្លឹមសារក្នុងសាច់រឿង។ ផែនការមួយទៀតគឺ ជុន ច័ន្ទបុត្រ នឹងធ្វើអត្ថាធិប្បាយនយោបាយពីកន្លែងកប់សពលោក កែម ឡី ព្រមទាំងមានការចាក់ផ្សាយបទសម្ភាសន៍ម្តាយសព កែម ឡី និងភរិយាលោក កែម ឡី ហើយនឹងមានការចាក់បទសម្ភាសន៍ម្តាយរបស់ ជួប សម្លាប់ អ្នកបាញ់សម្លាប់លោក កែម ឡី ផងដែរ។ សេណារីយូនេះនឹងជាសេណារីយ៉ូចុងក្រោយមួយដើម្បីដុតកំហឹងប្រជាពលរដ្ឋកម្ពុជាប៉ុន្មានថ្ងៃមុនការសម្រេចចិត្តគូសសន្លឹកឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ យុទ្ធសាស្ត្រដុតកំហឹងរាស្ត្រលើករណីឃាតកម្មលើបណ្ឌិត កែម ឡីនេះធ្វើឡើងដើម្បីបង្កើនការស្អប់លើរដ្ឋាភិបាល លើគណបក្សប្រជាជនកម្ពុជានេះ ព្រោះវិទ្យុអាស៊ីសេរីបានទាញយកប្រជា ប្រិយ​ភាពពីការស្លាប់របស់ កែម ឡី ហើយអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺគណបក្សសង្គ្រោះជាតិដែលបានព្យាយាមធ្វើអាជីវកម្មលើសាកសពលោកកែម ឡី ចាប់តាំងពីការស្លាប់ភា្លមៗ។ លោក កែម ឡី ដែលពេលនៅរស់បានរិះគន់មិនសំចៃមាត់លើ សម រង្ស៊ី ថាជាអ្នកនយោបាយអង្ករកំប៉ុង និងបានលើកឡើងថាសម រង្ស៊ី ជាមនុស្សផ្តាច់ការបំផុត ព្រមទាំងបានលើកឡើងថា គណបក្សសង្គ្រោះជាតិគ្មានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ចេះតែចាំស៊ីឡាក់តែប៉ុណ្ណោះ។ ការធ្វើអាជីវកម្មលើសាកសពលោក កែម ឡី ពីសំណាក់បក្សប្រឆាំង និងវិទ្យុអាស៊ីសេរី ក៏ត្រូវធ្លាប់បានព្រមានពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានលោក យ៉េង វិរៈ និង លោក យ៉ង សាំងកុមារ ជាថ្នាក់ដឹកនាំ ខណៈលោក កែម ឡី ក៏ជាស្ថាបនិកម្នាក់នៃគណបក្សនេះដែរ។

នៅក្នុងពេលរង់ចាំរដូវកាលឃោសនាបោះឆ្នោត នៅថ្ងៃទី២០ ឧសភាមកដល់ អាងនឹងចាប់ផ្តើមអនុវត្តគម្រោងការខាងលើ ជុន ច័ន្ទបុត្រ ចាប់ផ្តើមបញ្ចេញគម្រោងការធាតុផ្សំបន្ថែមដើម្បីបំពេញផែនការរួម។ ជាក់ស្តែងដូចជា កាលពីថ្ងៃទី១៩ ខែមេសា ជុន ច័ន្ទបុត្រ បានក្លែងឋានៈ បន្លំរាជការសាធារណៈពីតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសាទៅជាជំនួយការតំ​ណាងរាស្ត្រដើម្បីបានជួប គឹម សុខ អ្នកវិភាគពុលទឹកមាត់ឯករាជ្យលម្អៀងទៅបក្សប្រឆាំង និងជួបជាមួយសកម្មជនបក្សសង្គ្រោះជាតិ ១៦ នាក់ ផ្សេងទៀតកំពុងជាប់ឃុំឃាំងដោយសារប្រព្រឹត្តខុសច្បាប់។ ការចង់ជួបសួរសុខទុក្ខ គឹម សុខ គឺជាគោលដៅទី២ប៉ុណ្ណោះ តែគោលដៅទី១ គឺរកព័ត៌មានចេញពីក្នុងគុកដើម្បីធ្វើសោកនាដកម្មទាញយកផលចំណេញនយោបាយសម្រាប់បក្សសង្គ្រោះជាតិ។

ភស្តុតាងបង្ហាញច្បាស់ថា ក្រោយពីជួបសួរសុខទុក្ខហើយ ជុន ច័ន្ទបុត្រ បានផ្តល់ពេលវេលារហូត ដល់ជិតកន្លះម៉ោងឱ្យ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសេះហោះសម្តែងភាពសោកសៅ បង្ហាញពីភាពរងគ្រោះអាជីពរបស់ខ្លួនឱ្យអ្នកគាំទ្រខ្លួនស្តាប់យ៉ាងហូរហែរទំប៉ែលត និយាយចុះឡើងៗ ទាំងជុន ច័ន្ទបុត្រ និងមូរ សុខហួរ ឃោសនាបោះឆ្នោតសម្រាប់គណបក្សខ្លួន។ ធ្វើម៉េចបើជំនួយការជាអ្នកសម្ភាសន៍មេខ្លួនទៅហើយ! ផែនការមួយផ្នែកក្នុងរឿងចូលពន្ធនាគារដើម្បីជួប គឹម សុខ ដើម្បីយកពាក្យផ្តាំផ្ញើបែបវាយប្រហារលើរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជានេះមិនទទួលជោគជ័យឡើយ ហើយបានជាប់ផុងខ្លួនក្នុងនីតិវិធីច្បាប់ទៀត។ នៅថ្ងៃទី២១ ខែមេសា ក្រសួងមហាផ្ទៃនឹងសម្រេចថាតើត្រូវមានចំណាត់ការយ៉ាងណាចំពោះករណី ជុន ច័ន្ទបុត្រ ក្លែងឋានៈបន្លំរាជការសាធារណៈដើម្បីចូលក្នុងមន្ទីរឃុំឃាំង។

ជុន ច័ន្ទបុត្រនឹងបញ្ចេញភាពពិសពុល និយាយបញ្ឆេះកំហឹងរាស្ត្របន្ថែមទៀតដើម្បីស្វែងរកការគាំទ្រឱ្យបក្សប្រឆាំងទោះកំពុងជាប់នឹងរឿងរ៉ាវបន្លំចូលគុកព្រៃសក៏ដោយ។ កោតតែចេះខូចដែរ ប៉ុន្តែមិនមើលក្បួនច្បាប់ឱ្យបានត្រឹមត្រូវ!!! ចៅចាក់ស្មុកគ្រាន់តែរំលឹកទេថា ជុន ច័ន្ទ​បុត្រ ជង់ដូចរាជការនេះមិនភ្លេចកុកដូចជុន ច័ន្ទបុត្រ ទេតែកុកទេដែលភ្លេចជុង!!

ដោយ៖ ចៅ ចាក់ស្មុក



No comments:

Post a Comment