Friday, April 21, 2017

កីឡាការិនីមេដាយមាស អ៊ុក ស្រីមុំ ទទួលបានប្រាក់លើកទឹកចិត្តសរុបចំនួន១៦០លានរៀល

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កិត្តិ​យសដល់កីឡាការិនី ប៉េតង់ អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Ghent ប្រចាំឆ្នាំ២០១៧ និងកីឡាករ កីឡាការិនីមួយចំនួនទៀតបានជួបនៅវិមានសន្តិភាព។
នៅក្នុងឱកាសនោះ ប្រាក់រង្វាន់នៃជ័យលាភីថ្ងៃនេះ គឺកីឡាការិនី អ៊ុក ស្រីមុំ បានទទួលថវិកាពីរដ្ឋចំនួន១២០លានរៀល ព្រមទាំងថវិកាឧបត្ថម្ភផ្ទាល់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចំនួន១ម៉ឺនដុល្លារថែមទៀត។ ចំពោះគ្រូបង្វឹកគឺទទួលបាន១២០លានរៀល បូកនឹងថវិកាឧបត្ថម្ភរបស់លោក និងភរិយា ៣,០០០ដុល្លារថែមទៀត។ ចំណែកឯកីឡាករ កីឡាការិនីដែលឈ្នះមេដាយប្រាក់២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៨០លានរៀល បូកនឹងថវិកាឧបត្ថម្ភផ្ទាល់ខ្លួនរបស់លោក និងភរិយាចំនួន ២,០០០ ដុល្លារថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោក មិនមានទម្លាប់សន្យាខ្យល់នោះឡើយ ហើយ​​ថ្ងៃក្រោមបើយើងទទួលបានចំណាត់ថ្នាក់លេខ១ពិភពលោកទៀត ក៏នឹង​ទទួលបាន​ដូចគ្នា៕








No comments:

Post a Comment