Friday, April 21, 2017

រដ្ឋមន្រ្ដីក្រសួង​អភិវឌ្ឍន៍ជនបទ​ បានអញ្ជើញ​សម្ពោធ​ និងដាក់ឲ្យ​ដំណើរការ​គម្រោងផ្គត់​ផ្គង់អណ្ដូងស្នប់ក្នុងខេត្តមួយចំនួន

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធ និងចាប់ផ្ដើមឲ្យដំណើរការគម្រោងផ្គត់ផ្គង់អណ្ដូងស្នប់ Afridev ចំនួន ១,៥០០ អណ្ដូង សរុបថវិកាប្រមាណ ១២ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងនោះមាននៅខេត្តត្បូងឃ្មុំ ១,២៥០ អណ្ដូង បន្ទាយមានជ័យ ១០០ អណ្ដូង កំពង់ឆ្នាំង ១០០ អណ្ដូង និងខេត្តស្វាយរៀង ៥០ អណ្ដូង ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីតាំងអណ្ដូងទី ១ បរិវេនវត្តហត្ថិវនារាម ហៅវត្តក្ដុល ស្ថិតនៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ស្រុកមេមត់មាន ១៤ ឃុំ គឺឃុំមេមត់ទទួលបាន ៨០ អណ្ដូង  ឃុំជាំ ២៦ អណ្ដូង  ឃុំចាន់មូល ២៨ អណ្ដូង  ឃុំគគីរ ៤៤ អណ្ដូង  ឃុំរូង ៤៤ អណ្ដូង  ឃុំកំពាន់ ៦៣ អណ្ដូង  ឃុំដារ ១២៩ អណ្ដូង  ឃុំមេមង ២៣ អណ្ដូង  ឃុំទ្រៀក ២៨ អណ្ដូង  ឃុំទ្រមូង ៦៣ អណ្ដូង  ឃុំជាំតាម៉ៅ ៦៧ អណ្ដូង  ឃុំទន្លូង ៨៧ អណ្ដូង  ឃុំរំចេក ៣៣ អណ្ដូង និងឃុំជាំក្រវៀន ២៥ អណ្ដូង៕




No comments:

Post a Comment