Friday, April 21, 2017

អគ្គនាយកដ្ឋានគាំពារបរិស្ថានបានទទួលឧបករណ៍ត្រួតពិនិត្យភាគល្អិតនិចលក្នុងខ្យល់ ពីមជ្ឈមណ្ឌលស្រាវជ្រាវការបំពុលខ្យល់អាស៊ី

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានគាំពារបរិស្ថានបានទទួល ឧបករណ៍ត្រួតពិនិត្យភាគល្អិតនិចលក្នុងខ្យល់ (PM2.5 monitor) ពីមជ្ឈមណ្ឌលស្រាវជ្រាវការបំពុលខ្យល់អាស៊ី (Asia Center for Air Pollution Research (ACAP) ។ បន្ទាប់ពីបានតម្លើង និងបណ្តុះបណ្តាលរយះពេលបួនថ្ងៃដល់មន្ដ្រីនៃនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់មក។ ឧបករណ៍នេះស្ថិតនៅក្នុងក្របខណ្ឌជំនួយរបស់បណ្តាញត្រួតពិនិត្យអាស៊ីតបរិយាកាសអាស៊ីខាងកើត (Acid Deposition Monitoring Network in East Asia (EANET) សម្រាប់ប្រទេសជាសមាជិកក្នុងការតាមដានគុណភាពបរិយាកាស។

សូមជម្រាបផងដែរថា ប្រទេសកម្ពុជាបានក្លាយជាសមាជិករបស់បណ្តាញត្រួតពិនិត្យអាស៊ីត បរិយាកាសអាស៊ីខាងកើត (EANET) នៅឆ្នាំ២០០១។ ដូច្នេះភារកិច្ចក្នុងការពិនិត្យ តាមដានកម្រិតអាស៊ីតនៅក្នុងបរិយាកាស(កម្រិតអាស៊ីតនៅក្នុងទឹកភ្លៀង និងកម្រិតអាស៊ីតនៅក្នុងបរិយាកាស) និងគុណភាពបរិយាកាស (សាធាតុបំពុលខ្យល់ដូចជា PM2.5 និង O3)នៅក្នុងប្រទេសយើង ធ្វើការចែករំលែកទិន្នន័យ ជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីមានវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ និងអាស៊ីតបរិយាកាសឱ្យបានទាន់ពេលវេលា និងចូលរួមក្នុងការសិក្សាស្រាវជ្រាវការបំពុលខ្យល់ឆ្លងដែនផងដែរ៕


No comments:

Post a Comment