Monday, July 26, 2021

លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន



(ភ្នំពេញ)៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ស្ថានទូតរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា»។

សូមជម្រាបថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី៕



សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ស្តីពី ការលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម

 ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។ ក្នុងន័យនេះ ន.ទ.ក បានចេញសេចក្តីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចខាងក្រោម៖

១.បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។
២. បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។
ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ ន.ទ.ក បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕



លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកា នាំយកថវិការបស់ លោកនាយករដ្ឋមន្ត្រី ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតា លោកយាយ ចំនួន ៣នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀល ពី សម្ដេចតេជោ រួមមាន៖
១៖ លោកយាយ ទូច ហាន អាយុ ១០១ឆ្នាំ រស់នៅភូមិ រកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល

២៖ លោកយាយ ស៊ុ ថាប់ អាយុ ១០០ឆ្នាំ រស់នៅភូមិស្វាយជ្រុំ, ឃុំស្វាយជ្រុំ, ស្រុកខ្សាច់កណ្ដាល, ខេត្តកណ្ដាល

៣៖ លោក តា សុខ ឡេង អាយុ ១០៣ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «កាលពីដើមខែកក្កដា កន្លងទៅយើងបានរកឃើញលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៨នាក់ ដែលក្រុមការងារយើង បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់លោកតា លោកយាយរួចមកហើយ។ សម្រាប់វគ្គនេះ យើងបានរកឃើញ ១៣នាក់បន្ថែមទៀត មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ដោយព្រឹកនេះយើងបាននាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន៣នាក់រួចរាល់ នឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន»៕

លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៧.៤២%។

ក្នុងឱកាសនោះ លោកស្រី ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នាំកូនអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។

បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕








លោកស្រី ឱ វណ្ណឌីន នាំយកថវិការបស់ សម្ដេចតេជោ ប្រគល់ជូនដល់លោកតា លោកយាយ អាយុជាង១០០ឆ្នាំ ចំនួន៣នាក់ ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

 

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។


លោកតា លោកយាយ ចំនួន ៣នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀល ពី សម្ដេចតេជោ រួមមាន៖

១៖ លោកយាយ ទូច ហាន អាយុ ១០១ឆ្នាំ រស់នៅភូមិ រកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល

២៖ លោកយាយ ស៊ុ ថាប់ អាយុ ១០០ឆ្នាំ រស់នៅភូមិស្វាយជ្រុំ , ឃុំស្វាយជ្រុំ, ស្រុកខ្សាច់កណ្ដាល, ខេត្តកណ្ដាល

៣៖ លោក តា សុខ ឡេង អាយុ ១០៣ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «កាលពីដើមខែកក្កដា កន្លងទៅយើងបានរកឃើញលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៨នាក់ ដែលក្រុមការងារយើង បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់លោកតា លោកយាយរួចមកហើយ។ សម្រាប់វគ្គនេះ យើងបានរកឃើញ ១៣នាក់បន្ថែមទៀត មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ដោយព្រឹកនេះយើងបាននាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន៣នាក់រួចរាល់ នឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន»៕

លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៧.៤២%។

ក្នុងឱកាសនោះ លោកស្រី ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នាំកូនអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។

បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕












ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងបរិវេណនៃមណ្ឌល ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ខេត្តកំពត៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ប្រព្រឹត្តទៅដោយរលូនសន្តិសុខសណ្ដាប់ធ្នាប់ប្រកបដោយបរិយាកាសល្អ ក្រោមវត្តមានដឹកនាំកម្លាំងដោយ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

សូមជម្រាបផងដែរថា ក្រុងបូកគោនៃខេត្តកំពត គឺជាក្រុងដែលត្រូវរាជរដ្ឋាភិបាលទើបបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របទៅតាម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រព្រឹត្តទៅ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅឯមណ្ឌលបោះឆ្នោតនាសាលាបឋមសិក្សារលួស ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត។ 

ក្នុងដំណើរការបោះឆ្នោតនេះដែរ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចូលរួមដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងបរិវេណនៃមណ្ឌល បោះឆ្នោតផងដែរ។ ក្នុងដំណើរការបោះឆ្នោតនេះទៀតសោត បានប្រព្រឹត្តទៅដោយរលូន សន្តិសុខសណ្ដាប់ធ្នាប់ បរិយាកាស ក្នុងមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ល្អ មានគណបក្សនយោបាយក្នុងបញ្ជី ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមានចំនួន ៤គណបក្ស និងមានភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយនីមួយៗ និងភ្នាក់ងារសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល ចូលរួមសង្កេតការណ៍ប្រកបដោយមានលក្ខណៈត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព។

លោក ជាវ តាយ បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្រុងបូកគោនៅខេត្តកំពត ដោយរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងមានភាពរលូនប្រកបដោយបរិយាកាសល្អ ត្រឹមត្រូវនិងយុត្តិធម៌ តម្លាភាព ចំពោះគណបក្សនយោបាយនីមួយៗក្នុងការបញ្ចេញឆន្ទៈរបស់ខ្លួន។ 

លោក តែ ជិនណារិទ្ធិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រុងបូកគោជាក្រុងដែលទើបត្រូវបានរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺទើបឈានដល់ការរៀបចំការបោះឆ្នោតដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលជាចាំបាច់ធ្វើឡើងឲ្យស្របទៅតាមច្បាប់កំណត់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ រីឯដំណើរការបោះឆ្នោតនេះ មានគណបក្សនយោបាយចុះក្នុងបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា ,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ។ ចំណែកដើម្បីឈានមកដល់ដំណើរការនៃការបោះឆ្នោតពេលនេះ  គឺចាប់ដើមទីដំបូងមានគណបក្សនយោបាយទាំងបួន បានចូលរួមធ្វើយុទ្ធនាការឃោសនា រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយត្រូវបានបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតនេះមានអង្គបោះឆ្នោត ចំនួន១៧ រូប ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីឃុំចំនួន៣ ដែលត្រូវបង្កើតក្រុងបូកគោនេះ គឺឃុំបឹងទូក, ឃុំកោះតូច និងឃុំព្រែកត្នោត។ ជាលទ្ធផលបឋមបណ្ដោះអាសន្ន នៃសង្កេតការណ៍ក្នុងដំណើរការរាប់សន្លឹកឆ្នោតក្នុងមណ្ឌលបោះឆ្នោតត្រូវបានទទួលលទ្ធផល ទៅលើគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងសន្លឹកឆ្នោតគាំទ្រចំនួន១៧លើ១៧ សំលេង៕









ប្រជាពលរដ្ឋនៅស្រុកចំនួន៣ទៀតនៃខេត្តក្រចេះ បន្តទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្រចេះ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ប៉ែន លីណាត អភិបាលរងខេត្ត និងលោក គង់ គឹមនី អភិបាលរងខេត្ត ចុះជួបសំណេះសំណាល ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣គឺស្រុកចិត្របុរី ស្រុកស្នួល និងស្រុកសំបូរ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការអនុវត្តផែនការជំហានយុទ្ឋសាស្រ្តប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ 

នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងនោះដែរ ថ្នាក់ដឹកនាំខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋទាំងអស់ដែលបានស្មគ្រ័ចិត្តចូលរួមយ៉ាងផុលផុសក្នុងការមកទទួលវ៉ាក់សាំងការពារខ្លួន គ្រួសារ និងសង្គមជាតិ ហើយដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្តផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ បើទោះបីជាឋិតក្នុងតម្លៃណាក៏ដោយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ។ 

លោក ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលគឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ-១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំងគឺងាយស្រួលក្នុងការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ។

ម្យ៉ាងវិញទៀត បើទោះបីជាបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬបានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ-១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស ។ 

ក្នុងនោះដែរ លោកក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាត ត្រូវណែនាំដល់ពួកគាត់ឱ្យពាក់ម៉ាស លាងដៃ និងអាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញ ៕








សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១លានដូស ដល់កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយថ្លែងអំណរគុណចំពោះ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ នាយករដ្ឋមន្រ្តីជប៉ុន ចំពោះការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ ចំនួន១លានដូស ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។


តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការផ្ដល់វ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសជប៉ុន ចំនួន ១លានដូស ជូនដល់កម្ពុជា។ ការបរិច្ចាគដ៏ថ្លៃថ្លានេះបានឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងប្រទេសយើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កម្ពុជា»។

សារលិខិត សម្តេចតេជោ ហ៊ុន សែន គឺបានឆ្លើយតបចំពោះសារលិខិតមួយរបស់ លោកនាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្ញើជូនសម្តេច ភ្ជាប់ជាមួយនឹងជំនួយវ៉ាក់សាំងជាង៣៣ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស ដែលត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ជើងដំបូង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។

ក្នុងសារលិខិតនោះ លោកនាយករដ្ឋមន្រ្តី ជប៉ុន បានលើកឡើងថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នេះ ក៏បានជះឥទ្ធិពលដល់ការផ្លាស់ប្ដូររវាងប្រទេស យើងទាំងពីរផងដែរ ប៉ុន្តែគម្រោងកិច្ចសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជាបាន និងកំពុង បន្តដំណើរការយ៉ាងរឹងមាំ។ «ខ្ញុំក៏កំពុងផ្តោតការយកចិត្តទុកដាក់ ទៅលើការបន្តរដំណើរការ ទៅមុខនូវគម្រោងដ៏សំខាន់ៗមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដូចជា គម្រោងកំពង់ផែក្រុងព្រះសីហនុនិងផ្លូវជាតិលេខ៥ជាដើម»។

ក្រៅពីផ្តល់ជំនួយវ៉ាក់សាំង ជប៉ុនក៏បានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ នេះ តាមរយៈការផ្ដល់ជាហិរញ្ញប្បទានឥតសំណងជាង៥០លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ២៣០លានដុល្លារអាមេរិកផងដែរ។

តាមរយៈសារលិខិតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាង ក្រៃលែងដល់ការបន្តជួយគាំទ្ររបស់ជប៉ុនចំពោះកម្ពុជា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សម្តេចថ្លែងថា៖ «បើទោះជាជំងឺរាតត្បាតសកលកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និងជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជា លក្ខណៈរូបវន្តរវាងប្រទេសយើងទាំងពីរយ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩មិនអាចរាំងស្ទះដល់កិច្ចសហប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដោយមានការលេចឡើងនូវប្រភេទវីរុសបំប្លែងថ្មី សកម្មភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនអាចបញ្ចប់ក្នុងពេលឆាប់ៗនោះទេ។ ដូច្នេះ កម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន នៅក្នុងអំឡុងពេល និងក្រោយពេលនៃជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែនការស្តារសេដ្ឋកិច្ចឡើងវិញ របស់យើង។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅក្នុងបរិបទនៃជំងឺរាតត្បាតសកលនេះ ហើយសម្តេចបានជូនពរឱ្យប្រទេសជប៉ុនរៀបចំកម្មវិធីកីឡានេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងទាំង ក្របខណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធ វីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនយើង៕

ខាងក្រោមនេះជាសារឆ្លើយឆ្លងរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្គា យ៉ូស៊ីហ៉ីដេ៖











លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន នាយករដ្ឋមន្រ្តីចិន ចំពោះគ្រោះទឹកជំនន់នៅភាគកណ្តាល

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានផ្ញើសារលិខិតមួយជូន លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីចូលរួមរំលែកទុក្ខចំពោះ ករណីគ្រោះទឹកជំនន់នៅក្នុងខេត្តហឺណាន ភាគកណ្តាលប្រទេសចិន ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងគ្រោះរាប់លាននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

តាមរយៈសារលិខិតរំលែកទុក្ខរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក លី ខឺឈាង ថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត បង្កផលប៉ះពាល់ដល់ មនុស្សជាងបីលាននាក់ និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ»។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តីកម្ពុជាសូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូម ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកនាយករដ្ឋមន្រ្តី លី ខឺឈាង និងតាមរយៈនាយករដ្ឋមន្រ្តីចិន ជូនចំពោះប្រជាជនចិន ជាពិសេសជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ៕





ពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង ខេត្តកោះកុង

កោះកុង៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។

នាឱកាសនោះ លោកស្រី អភិបាលខេត្ត បានលើកឡើងថា ការតែងតាំងមន្ត្រីរាជការនាពេលនេះ គឺជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំស្រុក ដែលមិនទាន់សមស្របទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកថ្មបាំង ការតែងតាំង លោក ទុំ នី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។ 

លោកស្រី សង្ឃឹម ថាលោកពិតជាពាំនាំបទពិសោធន៍ និងសមត្ថភាពដែលបានអនុវត្តកន្លងមក ដើម្បីជួយជ្រោមជ្រែង អនុវត្តតាមតួនាទី និងភារកិច្ចដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕