Tuesday, December 15, 2015

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅរាជាណាចក្រថៃ

យោងតា​មសេចក្តីជូ​នព័ត៌មានរ​បស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានឲ្យដឹងថា​ ក្នុងឱកាសខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា
( Prayut Chan o- Cha ) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទ​ស្សនកិច្ចជាផ្លូវការ នៅរាជាណាចក្រថៃនៅថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៥។             សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នឹងធ្វើជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៥។

ក្នុងដំណើរទ​ស្សនកិច្ចផ្លូវការនោះ  គណៈប្រតិភូអមដំណើរួមមាន  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តជាតិ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន​​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ និងសមាជិករាជ រដ្ឋាភិបាលដ៏ទៃទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ ដើម្បីពិនិត្យបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច​ វប្បធម៌​ និងអបរំ និងធ្វើជាអធិបតីផងដែរ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា ១-សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះ
កម្ពុជា-ថៃលើកទី២,-អនុស្សាណៈនៃការយោគយល់គ្នា​ ស្តីពីការអភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន,-អនុស្សាណៈនៃការយោគយល់​ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ,-កិច្ចព្រមព្រៀង​ ស្តីពីការប្រើប្រាសកំលាំងពលករ,-កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរៈកិច្ច​កម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា។

សេចក្តីប្រកាសព័ត៌មានរួមមួយ និងត្រូវចេញផ្សាយបន្ទាប់ពីពិធីចុះហត្ថលេខា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ក៏និងជួបជាមួយសហគមន៏ធុរៈកិច្ចថៃផងដែរ។

No comments:

Post a Comment