Wednesday, December 16, 2015

ពិធីចុះ​ហត្ថលេខា លើកំណត់​ហេតុ ស្តីពីការ​ទទួល​កម្ម​វិធីគូស​ផ្លូវហោះហើរ (PANADES Software) រវាង ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងទីភ្នាក់​ងារសហប្រតិ​បត្តិការ​​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA)

ភ្នំពេញៈ នារសៀល ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ មាន ការប្រារព្វ ពិធីចុះ ហត្ថ លេខារ វាង ទីស្តីការ គណៈរដ្ឋ មន្ត្រី ជាមួយ ទីភ្នាក់ងារ សហប្រតិ បត្តិការ​អន្តរ ជាតិ​នៃប្រទេស ជប៉ុន(ចៃកា-JICA) លើ​កំណត់​ហេតុ ស្តីពីការ​ទទួល​កម្មវិធី​គូសផ្លូវ​ហោះ​ហើរ (PANADES Software) ដែល​មាន​តម្លៃជា​ទឹក​ប្រាក់​ប្រមាណជា ១,៥ លាន​ដុល្លា នៃគម្រោង​ការពង្រឹង​សមត្ថ​ភាព​ដើម្បីឈាន​ទៅអនុវត្ត​ការប្រើ​ប្រាស់ប្រព័ន្ធ​នាំផ្លូវហោះ​ហើរ និងគ្រប់​គ្រងចរាចរ​ផ្លូវអាកាស​ថ្មី តាមផ្កាយ​រណប ក្រោម​កិច្ចសហ​ប្រតិបត្តិ​ការជំនួយ​ឥតសំណង​របស់​រដ្ឋាភិ​បាល​ជប៉ុន។

ពិធី​ចុះហត្ថ​លេខា​ប្រគល់​ទទួល​បាន​ប្រារព្វ​ធ្វើនៅ​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី រវាងឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ​ អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី និង​លោកអ៊ិត​ស៊ូ​អា​ដាជិ( Itsu Adachi) ប្រធាន​អង្គការ ចៃកា(JICA) ប្រចាំ​ប្រទេស​កម្ពុជា ដោយ​មាន​ការចូលរួម​ជាសា​ក្សី​ដោយ ឯកឧត្តម​គូម៉ារុយូជិ( Kumamaru Yuji ) ឯកអគ្គ​រដ្ឋទូត​ប្រទេស​ជប៉ុន ប្រចាំព្រះរា​ជាណា​ចក្រកម្ពុជា ឯកឧត្តម​ជារដ្ឋ​លេខាធិ​ការអនុរដ្ឋ​លេខា​ធិកានិង​ថ្នាក់ដឹក​នាំនៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មន្រ្តី​ជំនាញ និងតំ​ណាង​ក្រុមហ៊ុន​វិស័យ​អាកាសចរ​ណ៍ក្នុង​ស្រុកជា​ច្រើននាក់ទៀត។ ថ្លែង​ក្នុងពិធី​ចុះហត្ថ​លេខា លើកំណត់​ហេតុ ស្តីពី​ការទទួល​កម្មវិធី​គូសផ្លូវ​ហោះហើរ​ថ្មីនេះឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ជាមួយ​និងការ​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុនដែល​បានផ្តល់​ជំនួយ​ឯកឧត្តម​បានចាត់​ទុកថា​វាជា​ជំហ៊ាន​មួយថ្មី​ទៀតដែល​ធ្វើឲ្យក្រុមហ៊ុ​នអាកាស​ចរណ៍នានា​កាន់តែ​មានទំនុក​ចិត្តចំពោះ​សុវត្ថិភាព​នៃការ​ហោះហើរ​ចុះចតនៅ​ព្រលាន​យន្តហោះ​កម្ពុជា ហើយវាក៏​ជួយលើក​កំពស់​ធនធាន​មនុស្ស​តាមរយៈនៃការ​បណ្តុះ​បណ្តាល​សម្រាប់ប្រើ​ប្រាស់ប្រពន្ធ័​ត្រួតពិ​និត្យថ្មីនេះ​ផង​ដែរ។
ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៍​បញ្ជាក់​ថា៖ កម្មវិធី​គូសផ្លូវ​ហោះហើរ​នេះគឺប្រើសម្រាប់​ការអនុវត្ត​បន្ត ប្រពន្ឋ័​នាំផ្លូវហោះ​ហើរថ្មី និងតាម​រយៈការ​អនុវត្ត​គម្រោងការ​ពង្រឹង​សមត្ថភាពដើម្បី​ឈានទៅ​អនុវត្តការ​ប្រើប្រាស់​ប្រព័ន្ធនាំ​ផ្លូវហោះ​ហើរ និងគ្រប់​គ្រងចរាចរ​ផ្លូវអាកាសថ្មី តាម​ផ្កាយរណប​នេះ ប្រទេស​កម្ពុជា បាន​សម្រេចបាន​នូវសមិទ្ឋិផល​ថ្មីមួយ​ទៀត គឺយើង​បានទទួល​នូវបច្ចេក​វិទ្យាទំនើប​ដោយអនុវត្ត​ការនាំ​ផ្លូវហោះថ្មី​ តាមផ្កាយ​រណប ដែលធានា​បាននូវ​សុវត្ថិភាព​ខ្ពស់ ចំពោះ​អ្នកដំណើរតាម​ផ្លូវអាកាស ចំណេញពេ​លវេលា កាត់​បន្ថយនូវ​ការចំណាយ​ប្រេងសាំង និងរួម​ចំណែក​នូវការ​ការ​ពារបរិស្ថាន​កាត់បន្ថយ​នូវការភាយ​ចេញនូវ​ឧស្ម័នកា​បូនិច (CO2) ពីម៉ា​ស៊ីនអាកាស​យាន ជាពិ​សេស​តាមរយៈការ​អនុវត្ត​គម្រោង​នេះបានកា​ត់បន្ថយ​នូវចំណាយ លើ​ប្រេងឥន្ទនៈគិត​ជាទឹក​ប្រាក់ ចំនួន១,១​លាន​ដុល្លា រនិង កាត់​បន្ថយ​បាន ៥,៩០០ តោននៃ​ការភាយ​ចេញនូវ​ឧស្ម័ន​កាបូនិច (CO2)លើ​ស្រទាប់​បរិយា​កាសផែន​ដីជារៀង​រយៈពេល​០២ ឆ្នាំកន្លង​មក និងពង្រឹង​នូវសមត្ថ​ភាព មន្រ្តី​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិល។

         
ឯក​ឧត្តម ម៉ៅ ហា​វណ្ណាល់ រដ្ឋ​លេខាធិ​ការនៃរដ្ឋ​លេខាធិ​ការដ្ឋាន​អាកាស​ចរស៊ីវិល​បានថ្លែង​អំណរ​គុណនិង​មានប្រសាសន៍​ឲ្យដឹងថា​ក្រោមការ​ដឹកនាំ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន​ការដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នៅក្នុងព្រះរា​ជាណាចក្រ​កម្ពុជាមាន​ការរីក​ចំរើន​យ៉ាងឆាប់​រហស័ក្នុង​រយៈពេលប៉ុ​ន្មាន​ឆ្នាំក​ន្លងទៅ​នេះ។ឯកឧត្ត​រដ្ឋលេខាធិ​ការនៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាស​ចរស៊ីវិលបា​នមាន​ប្រសាសន៍​ឲ្យដឹង​ពី
សមិទ្ឋិ​ផល ដែលត្រូវ​ទទួល​បានបាន​មកពី គម្រោង​ការ​ពង្រឹង​សមត្ថភាព​ដើម្បីឈាន​ទៅអនុវត្ត​ការប្រើ​ប្រាស់ប្រព័ន្ធ​នាំផ្លូវ​ហោះ​ហើរ និងគ្រប់​គ្រងចរាច​រផ្លូវអា​កាសថ្មី​នេះ​ថា មានធាតុ​ចេញបី​ជាសំខា​ន់គឺ -ធាតុ​ចេញទី១ (Output I): ការងារ​រៀបចំ​ផែនការ និងកម្ម​វិធីផ្លូវ​ហោះហើរ​ថ្មី តាម​ផ្កាយ​រណប ក្នុងអាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង០៣(PBN Procedure Design ) ២-ធាតុ​ចេញ​ទី២ (Output II): អភិវឌ្ឍន៍ប្រព័ន្ធ​បណ្តុះ​បណ្តាល សម្រាប់​ការប្រើ​ប្រាស់និង​គ្រប់គ្រង​ចរាចរដែន​អាកាសថ្មី (Develop Training System for New​ CNS/ATM) -ធាតុ​ចេញ​ទី៣ (Output III):  បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព ហោះហើរ (Establish Safety Oversight System) នៅក្នុង​នោះដែរ​ក៏មាន​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស ដោយរ.ល.អ.ស​បានទទួល​នូវការ​បើកវគ្គបណ្តុះ​បណ្តាល​ក្នុងស្រុក​ចំនួន ១៦វគ្គ​ ដែលសិក្ខា​កាម​ចូលរួមសរុប​ចំនួន ៣០៩ នាក់ វគ្គបណ្តុះ​បណ្តាល​ក្រៅស្រុក​ចំនួន ៣៧ វគ្គ​ ដែលសិក្ខា​កាមចូល​រួមសរុប​ចំនួន ១២៤ នាក់។

គម្រោង​ការដែល​មាន​រយៈពេល​០៥ ឆ្នាំ នេះ គឺ បាន​កាត់បន្ថយ​នូវ ចំងាយ​ផ្លូវ ហោះហើរ និង​កាត់បន្ថយ​ពេលវេលា សម្រាប់​ប្រតិបត្តិ​ការអាកាស​យាន ក្នុង​អាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំេពញ និង​សៀមរាប ដែលនឹង​មានការ​ហោះហើរ​កើនឡើង​ច្រើនជាង ៦៤០០០ ជើង ក្នុងឆ្នាំ ២០១៨ ខាងមុខ។​ យើងក៏​អាចកាត់​បន្ថយ​នូវចំងាយ​ហោះហើរ​ចំនួន ៦,ម៉ាយNM ឬ ប្រហែល១០គ.ម និង​បានកាត់​បន្ថយ​ពេល​វេលា១,៧ នាទីសម្រាប់ការហោះហើរនីមួយៗរបស់អាកាសយាន។ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បញ្ជាក់​ពីផលប្រ​យោជន៍​កម្មវិធី​គូស​បង្ហាញ​ផ្លូវហោះ​ហើរនេះថា៖ការ​ហោះហើរ​តាមផ្កាយ​រណប​នេះបានកាត់​បន្ថយនូវ​ហានិភ័យដែល​អាចកើត​មានឡើង របស់​ប្រតិបត្តិ​ការអាកាស​យានដ្ឋាន ដែលមាន​កំរិតទាប​ជាង៣ បើទោះ​ជាមានការកើន​ឡើង​នៃប្រតិបត្តិ​ការអាកាស​យានជា​រៀងរាល់​ឆ្នាំក៏ដោយ​។ ដោយសារ​មានការ​ប្រើប្រាស់​ផ្លូវហោះ​ហើរថ្មី តាម​ប្រព័ន្ឋ នាំផ្លូវ​ហោះហើរ​ថ្មីនេះយើងក៏​អាចកាត់​បន្ថយនូវ​ការពន្យាពេល​នៃការហោះ​ហើរមិន​លើសពី​០៦ដង​ក្នុងលំហរ​អាកាស កម្ពុជា ដោយ​សារសមត្ថ​ភាពការបញ្ជារ​ហោះ​ហើរ​ថ្មីត្រូវ​បានពង្រឹង។


យោង​តាមសេច​ក្តីប្រកាស​ពតិមាន​របស់រដ្ឋលេ​ខាធិការដ្ឋាន​អាកាសចរ​ស៊ីវិលបាន​ឲ្យដឹង​ថាវិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​ក្នុងប្រទេស​កម្ពុជា មានការរីក​ចម្រើន​គួរឱ្យកត់​សម្គាល់​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយដោ​យក្នុងឆ្នាំ​២០១៤ អាកាស​យានដ្ឋាន​អន្តរជា​តិភ្នំពេញ ទទួល​បានអ្នក​ដំណើរ ២,៧លាននាក់ កើនចំនួន ១១,៤% ប្រៀប​ធៀបនឹងឆ្នាំ២០១៣ និងអាកាស​យានដ្ឋាន​អន្តរជាតិសៀម​រាបទទួល​បានអ្នកដំណើរ​ចំនួនជាង ៣ លាន​នាក់ កើនចំនួន ១៣,៣% ប្រៀប​ធៀបនឹង​ឆ្នាំ ២០១៣ ឫ សរុបអ្នក​ដំណើរ​ចំនួន ៥,៧ លាន​នាក់ កើនចំនួន ១២,៤% ក្នុងឆ្នាំ២០១៤ ប្រៀប​ធៀបនឹង​ឆ្នាំ ២០១៣ ក្នុងនោះ​អ្នកដំណើរ​មកពី​អាកាស​យានដ្ឋាន​ផ្សេងៗ ចំនួន​ ១១៩ ឫ ពីប្រទេស​ចំនួន ៤៣។ ចាប់​ពីខែ​មករា ដល់ខែ​វិច្ចិកា ឆ្នាំ២០១៥នេះ អ្នក​ដំណើរផ្លូវ​អាកាស​នៅអាកាស​យាន​ដ្ឋានអន្តរ​ជាតិ ភ្នំពេញ និងសៀម​រាបសរុប ចំនួន ៥,៨ លាន​នាក់ ឬកើន​ចំនួន ១៣% ប្រៀប​ធៀបក្នុង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០១៤។
តាម​ការសិក្សាថ្មីៗ​បានធ្វើ​ការព្យាករណ៍​ថា អ្នកដំណើរ​តាមផ្លូវ​អាកាសឆ្លងកាត់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹងកើន​ចំនួនប្រមាណ​ជាង ៤,២ លាន​នាក់ និងអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​នឹងកើន​ចំនួនជិត ៥ លាន​នាក់ ក្នុងឆ្នាំ២០២០។ ស្របពេល​ជាមួយ​គ្នានេះ និងតាមតម្រូវ​ការអនុវត្ត​ទីផ្សារ​អាកាស​ចរស៊ីវិល​តែមួយ​អាស៊ាន​ចុងឆ្នាំ២០១៥ ក្រុមហ៊ុន​អាកាសយាន​ដ្ឋានកម្ពុជា​បានកំពុង​ធ្វើការ​សាងសង់​ពង្រីក​ចំណតអ្នក​ដំណើរ​ដែលអាច​ទទួលបា​នចំនួនអ្នក​ដំណើរ លើស​ពីចំនួន​បច្ចុប្បន្ន​ទ្វេរដង​ក្នុងឆ្នាំ២​០១៦ ដែលអាច​ចូលរួម​ចំណែក​ដល់កា​ររីកចម្រើន​សេដ្ឋកិច្ច និងសម្រួល​ដល់ការ​កើនឡើង​នៃចំនួន​អ្នកដំណើរ​តាមផ្លូវ​អាកាស     ក៏ដូចជាសម្រួល​កំណើន​ចំនួនភ្ញៀវ​ទេសចរណ៍​មកទស្ស​នាព្រះរា​ជាណាចក្រ​កម្ពុជាដែល​មានការ​កើនឡើង​គួរឱ្យ​កត់​សំគាល់​។





No comments:

Post a Comment