Wednesday, December 16, 2015

រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣

យោងតា​មសេចក្តីជូ​នដំណឹងរ​បស់ព្រឹទ្ធសភា បានឲ្យ​ដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ រដ្ឋសភាជាតិ ចាប់បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៣ ក្រោបអធិបបតីដ៏​ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ​មហាពញចក្រី ហេងសំរិន​ប្រធានរដ្ឋសភា តាមរបៀបវា​រៈដូចតទៅ ១-សេចក្តីព្រា​ងច្បាប់ស្តីពី ការអនុម័ត​យល់ព្រម លើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀ​ងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពា​ណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូលកិ​ច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលពា​ណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃ​កិច្ចព្រមព្រៀងម៉ារ៉ាកេស។ ២-សេចក្តីព្រា​ងច្បាប់ស្តីពី ការអនុម័តយល់ព្រ​មលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌ​លជីវៈចម្រុះអាស៊ាន និង ៣-សេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ។

សូមបញ្ជាក់​ថាកិច្ចប្រជុំថ្ងៃនេះ ក៏មានការចូលរួម​ពីសមាជិកសភាចំនួន ៥៤រូប មកពីគណ​បក្សសង្រ្គោះជាតិ ក្នុងនោះមានទាំង​លោកប្រធាន កឹម សុខាផងដែរ បន្ទាប់ពីតំណាងរាស្រ្តទាំងនោះ បានធ្វើព​ហិការមិនចូល​ប្រជុំរដ្ឋសភា រយៈពេលជា​ង១ខែកន្លងមក៕



No comments:

Post a Comment