Wednesday, December 16, 2015

សម្ដេចតេជោហ៊ុន សែន អំពាវនាវឲ្យមេដឹកនាំប្រទេសក្នុងតំបន់អាស៊ានសហការផ្ដល់ព័ត៌មាន ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័សទៅនឹងគ្រោះមហន្ដរាយ

នៅក្នុងកិ​ច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្រ្ដីអា​ស៊ានទទួលបន្ទុកគ្រោះមហន្ដរាយ សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះ​រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានអំពាវនាវ ដល់មេដឹកនាំប្រទេស ក្នុងតំបន់អាស៊ានទាំ​ងអស់ចូលរួមសហការ និងផ្ដល់ព័ត៌មានអោយគ្នា ទៅវិញទៅមក ដើម្បីអាចឆ្លើយត​បឆាប់រហ័សទៅនឹ​ងគ្រោះមហន្ដរាយ។
ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអ​ធិបតីភាព ក្នុងកិច្ចប្រជុំ លើកទី៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ា​នទទួលបន្ទុកគ្រប់​គ្រងគ្រោះមហន្តរាយ នៅស​ណ្ឋាគា​រកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានកា​រចូលរួមពីបណ្ដាមន្រ្ដី ប្រទេសពាក់ព័ន្ធដែល​ស្ថិតក្នុងតំបន់អាស៊ាន រួមទាំង​អគ្គលេខាធិកា​រអាស៊ានផងដែរ។ សម្ដេចតេជោ​នាយករដ្ឋមន្រ្ដី បានថ្លែងថា ការរៀប​ចំកិច្ចប្រជុំ នាពេលនេះ បានបង្ហាញពីកិច្ចស​ហប្រតិបត្តិការក្នុ​ងតំបន់ ដើម្បីរួមគ្នាចូលរួមទប់ស្កា​ត់គ្រោះមហន្តរាយ នេះ។
ក្នុងឱកា​សនេះដែរ សម្ដេចតេ​ជោ ហ៊ុន សែន បាន​សំណូមពរ ឲ្យអគ្គលេ​ខាធិការអាស៊ាន កត់ត្រានូវចំណុចមួ​យ គឺប្រតិបត្ដិការស​ង្រ្គោះឆ្លងដែន លើកចំណុ​ចដែលគប្បីពិចារណា ដាក់ជាក​ញ្ចប់នៅក្នុងការពិភាក្សារបស់​មេដឹកនាំអាស៊ាន​ទាំងអស់។ សម្ដេចតេ​ជោ បានគូសបញ្ជា​ក់ថា ប្រតិបត្ដិការ​សង្រ្គោះឆ្លងដែន គឺប្រទេ​សកម្ពុជាបានធ្វើ​រួចហើយ ជាមួយប្រទេស​វៀតណាម កាលពីឆ្នាំ២០១​១កន្លងទៅនេះ។
ឯកឧត្ដ​មបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្ដីទទួល​បន្ទុកបេសកកម្មពិ​សេស និងជាអនុប្រ​ធានទី១
គណៈកម្មាធិ​ការគ្រប់គ្រងគ្រោះ​មហន្ដរាយ បានមានប្រ​សាសន៍ថា នៅក្នុងភូមិ​ភាគអាស៊ីអាគ្នេ​យ៍ ត្រូវបានចាត់ទុក​ថាជាតំបន់ស្ថិតក្នុ​ងភាពប្រកប​ដោយគ្រោះថ្នាក់ នៃគ្រោះមហន្ដរាយ​ដោយធម្មជាតិ នានាដូចជា៖ ការរញ្ជួយដី, ផ្ទុះភ្នំភ្លើង, ខ្យស់ព្យុះ, បាក់ដី, ទឹកជំនន់ និងគ្រោះ​រាំងស្ងួតជាដើម ហើយ​ជាមួយនោះក៏​មានគ្រោះមហន្ដរាយ ​ដែលបង្កឡើងដោ​យមនុស្សមួយ​ចំនួនទៀតផងដែរ។
ឯកឧត្ដម បានគូស​បញ្ជាក់ថា ដើម្បីកាត់បន្ថ​យនូវការបាត់បង់អា​យុជីវិត និងការខូត​ខាតទ្រព្យសម្បត្ដិ ដោយគ្រោះ​មហន្ដរាយនោះ គឺអាស៊ាន​បានខិតខំប្រឹងប្រែងប្រ​យុទ្ធ ទប់ស្កា​ត់ហានិភ័យផ្សេងៗ តាម​
រយៈសកម្មភា​ពរួមគ្នា ក្នុងការត្រៀម​បង្ការ ការកាត់បន្ថយ​គ្រោះថ្នាក់ ការត្រៀមរៀបចំកា​រឆ្លើយតប សង្រ្គោះ​បន្ទាន់។

ដោយឡែ​កនៅកម្ពុជា បើទោះបីជាស​មត្ថភាពនៅមានកម្រិត ប៉ុន្ដែឆន្ទះនយោបាយ និងកា​រប្ដេជ្ញាចិត្ដ របស់រាជ​រដ្ឋាភិបាល បានធ្វើឲ្យដំណើរការអភិបា​លកិច្ចហានិភ័យគ្រោះ​មហន្ដរាយ ដើម្បីគ្រ​ប់គ្រង គ្រោះ​មហន្ដរាយ ប្រក​បដោយប្រសិ​ទ្ធភាព ដោយពង្រឹងរចនា​សម្ព័ន្ធគ្រប់គ្រងគ្រោះ​មហន្ដរាយថ្នាក់ជាតិ ក្រសួង-ស្ថាប័នរាជធានី-ខេត្ដស្រុក-ក្រុង-ខណ្ឌ និងភូមិ លើការត្រៀមបង្កា​រគ្រោះមហន្ដរាយ ដោយបញ្ជ្រាប និងសមាហ​រណកម្មការកាត់បន្ថ​យហានិភ័យគ្រោះមហន្ដរាយ ទៅក្នុងផែ​នការ និងកម្មវិធីអភិវឌ្ឍន៍ដោ​យនៅពេលថ្មីៗនេះ កម្ពុជាបានប្រកា​សអោយប្រើច្បា​ប់ស្ដីពី "ការគ្រប់​គ្រង គ្រោះ​មហន្ដរាយ" ផងដែ​រ៕


No comments:

Post a Comment