Wednesday, December 16, 2015

ព្រះក​រុណា ព្រះបាទសម្តេ​ចព្រះនរោត្តម សីហមុនី​ផ្ញើសារលិ​ខិតជូនពរ សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ក្នុងឱ​កាសខួបចម្រើ​នជន្មាយុ ៦២ឆ្នាំ

ព្រះមហាក្ស​ត្រនៃព្រះរាជា​ណាចក្រកម្ពុជា បានផ្ញើ​សាជូនពរ សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឫ​ក្សនៃខួបចម្រើនជន្មាយុ ៦១​ ឈានចូល ៦២ ឆ្នាំ។
នៅក្នុងឱ​កាសដ៏នក្ខត្តឫក្សនៃខួបច​ម្រើនជន្មាយុ សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ដែលបាន​ប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ ព្រះករុណា ព្រះមហាក្សត្រនៃ​ព្រះរាជាណាច​ក្រកម្ពុជា មានហ​ឬទ័យសោមនស្ស​រីករាយ សម្តែងនូវសេ​ចក្តីកោត​សសើរដ៏កក់ក្តៅជា​ទីបំផុត ចំពោះ  សម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្ន​កស្នេហាជា​តិដ៏ឆ្នើម ដែលនិងកំពុង​ខិតខំបំពេញភារៈកិច្ច មនុស្សធម៌​ដ៏ឧត្តុង្គឧត្តម ជូនប្រជាជាតិ មា​តុភូមិ និងប្រជាជនគ្រប់​កាលៈទេសៈ នៅទូទាំងព្រះរាជាណា​ចក្រកម្ពុជា។

នៅក្នុងឱ​កាសខួបចម្រើនជ​ន្មាយុដ៏ថ្លៃថ្លា​នេះ ព្រះករុណា​ ព្រះមហាក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា ចូលរួម​អបអរសាទរ និងជូនពរបវ​រប្រសើរ ចំពោះ សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត​ទទួលបានជោគជ័​យថ្មីៗ បន្ថែមទៀ​ត ក្នុងបេសកកម្មដ៏​ឧត្តុង្គឧត្តម បម្រើប្រជា​ជាតិ មាតុភូមិ និង​ប្រជាជនកម្ពុជា ព្រមទាំ​ងបានប្រកប​តែនឹងព្រះពុ​ទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ៕ 

No comments:

Post a Comment