នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ អំពីគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម
នៅកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦
ខែសីហា ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានរិះគន់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថាបានយកទំនាក់ទំនង នៃការទទួលទានអាហារ របស់គ្រួសារមេដឹកនាំទាំងពីរ
ដើម្បីកេងចំណេញនយោបាយ។
នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា « រឿងហ្នឹងខ្ញុំតក់ស្លុតណាស់ហើយខ្ញុំក៏អត់ឲ្យកូនខ្ញុំមើលទេ។
ដំបូងឡើយគាត់ (សម រង្ស៊ី) សួរខ្ញុំតាមទូរស័ព្ទថា កូនគាត់មកស្រុកខ្មែរថ្ងៃប៉ុណ្ណេះ
តើសម្តេចគិតម៉េច? ខ្ញុំឆ្លើយទៅវិញថា តើអាចឲ្យខ្ញុំអញ្ជើញបាយមួយពេលដើម្បីឲ្យពួកគេជួបជុំគ្នាបានទេ
? គាត់ថា ស្រេចតែសម្តេច។ ចុងក្រោយគាត់ថា មានកូនប្រសារមួយទៀត ខ្ញុំថាឲ្យចូលមក
ប៉ុន្តែស្រាប់តែឥឡូវគាត់ ទៅសម្ភាសន៍នៅបរទេសថា មូលហេតុ នៃការជួបជុំនេះ គឺដោយសារ
លោក ហ៊ុន សែន ដឹងខ្លួន ទើបបានខិតខំឲ្យកូនគាត់ស្គាល់កូនខ្ញុំ»។
សម្តេចតេជោ
បានបដិសេធថា ការជួបជុំគ្រួសាររវាង សម្តេច និងឯកឧត្តម សម រង្ស៊ី
គឺជាភាពស្មោះត្រង់ក្នុងទំនាក់ទំនងដោយភាតរភាព មិនបានបង្កប់ន័យនយោបាយ រឺភាពអាក្រក់ស្មោកគ្រោកនៅក្នុងនោះទេ។
ខុសពីឯកឧត្តម សម រង្ស៊ី ដែលសូម្បីតែរឿង ញុំបាយជាមួយគ្នា ក៏អាចកេងចំណេញនយោបាយបានដែរ។
សម្តេចតេជោ
ហ៊ុន សែន បានបន្ថែមថា «ខ្ញុំសោកស្តាយណាស់ ការញុំបាយជាមួយគ្នានេះ។
ខ្ញុំតក់ស្លុតនៅពេលដែលខ្ញុំឃើញចឹង។ មុខមាត់របស់ខ្ញុំ និងកូនខ្ញុំយកទៅទុកឯណា? នេះមិនទាន់និយាយពីរឿងបញ្ហានយោបាយដ៏ស្មោកគ្រោកនៃផែនទី២៦ផ្ទាំង
បាត់២ផ្ទាំងមិនទាន់រកឃើញផង»។ សម្តេចបញ្ជាក់ថា
ការលើកឡើងបែបនេះ ដូចជាសារជូន លោកជំទាវ
ជូឡុង សូមូរ៉ា ព្រោះលោកជំទាវ ទើបប្រគល់សៀវភៅមួយច្បាប់
ឲ្យកូនប្រុសរបស់សម្តេច សៀវភៅនោះ គឺកូនឯកឧត្តម សម រង្ស៊ី បានផ្ញើមកឲ្យកូនសម្តេចតាមលោកជំទាវ។ ចុងក្រោយសម្តេចជំរុញឱ្យលោកជំទាវ
ជូឡុង សូមូរ៉ា ភរិយារបស់ឯកឧត្តម
សម រង្ស៊ី ណែនាំដល់ស្វាមីរបស់លោកជំទាវផង កុំឲ្យនិយាយអាក្រក់ពេក៕
No comments:
Post a Comment