Wednesday, December 23, 2015

៧មករា ថ្ងៃបង្កើតអ្វីៗគ្រប់យ៉ាងជាថ្មីនៅកម្ពុជា

៧មករា មកដល់បច្ចុ​ប្បន្នហាក់បានឃ្លាតឆ្ងា​យពីយុវវ័យ និងក្មេងៗជំនា​ន់ក្រោយដោយសារ​តែកត្តា​សំភារៈនិយម ខណៈវិស័យបច្ចេកវិទ្យាកា​ន់តែទំនើប មិនដូចចាស់​ៗដែលធ្លាប់រត់លូនក្រាប ឆ្លងកា​ត់សម័យវាលពិ​ឃាត សម័យសង្គ្រាម សម័យជម្លៀស​ទាំងគ្រួសារ ចោលទ្រ​ព្យរ​បស់នោះទេ។
បន្ថែមពីលើ​នេះ ៧មករា ត្រូវបានអ្នកនយោ​បាយលាបពណ៌ពី​សទៅខ្មៅ ព្រោះតែដើ​ម្បីផលប្រយោជន៍នយោបាយបក្សពួកខ្លួន និងចង់លុ​បបំបាត់អំពើយង់ឃ្នង់រ​បស់ខ្មែរក្រហម មកលើប្រជា​ជនកម្ពុជា ជាច្រើនលាននាក់។ ប៉ុន្ដែបើគេទៅ​សួរអតីតកងទ័ព ឬចាស់ៗដែល​ធ្លាប់ចាកចោលភ្នំពេញ​ទៅធ្វើស្រែសមូហភាព​ នោះទឹកភ្នែកអាចនឹងច្រាលចេញមក​ក្រៅដោយមិន​ដឹងខ្លួន។
បើទោះ​ជា ៧មករា ត្រូវបានលា​បពណ៌យ៉ាងណា​ក៏ដោយចុះ ប៉ុន្ដែការពិតនៅ​តែជាការពិត។ ការ​ពិតគឺថា មានថ្ងៃ៧​មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់​យ៉ាងសម្រាប់ជ​នជាតិខ្មែរ សម្រាប់មាតុភូ​មិកម្ពុជាដ៏កំសត់មួ​យនេះ។
៧ម​ករា ឆ្នាំ១៩៧៩ បាន​សង្គ្រោះមាតុភូមិ​កម្ពុជាដ៏កំ​សត់ឡើងវិញ អ្វីៗគ្រប់យ៉ាងបានចា​ប់ផ្តើមពីបាតដៃ​ទទេស្អាត ក្រោយពីរប​បខ្មែរក្រហមបានកំទេចគ្មា​នសល់នូវអ្វីដែលជា​សមិទ្ធផលពីសង្គមចា​ស់។ ការស្ដារប្រទេសត្រូ​វបានចាប់ផ្តើមចេញពីចំនុចក្រោ​មសូន្យ។ មកដល់​ថ្ងៃនេះ កម្ពុជា មានអគា​រខ្ពស់ទំនើបៗ មានហេដ្ឋារចនា​សម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធន​ធានមនុស្សគ្រ​ប់ផ្នែក មនុស្សមា​នសិទ្ធិសេរីភាព មានកម្ម​សិទ្ធ ដែលទទួលបា​នផលពីផ្នែកនានា​នៃសង្គម និងគ្រប់​វិស័យទាំង​អស់។ ទៅថ្ងៃអ​នាគត កម្ពុជានឹ​ងមានការអភិវឌ្ឍ​ន៍រីកចម្រើ​នបន្ថែមទៀត ដូចបណ្ដា​ប្រទេសអភិ​វឌ្ឍន៍នៅក្នុងពិ​ភពលោក។
វិស័យទេ​សចរណ៍ក្រោ​មឈ្មោះថា កម្ពុជា ព្រះរាជាណា​ចក្រអច្ឆរិយៈ និងល្បឺរ​ន្ទឺទូទាំង​ពិភពលោក ហើយព្រះ​រាជាណាច​ក្រអច្ឆរិយៈនេះ​ ក៏កើតចេញ​ដោយសារតែថ្ងៃ​៧មករាដែរ។ ជាងនោះទៅ​ទៀត លទ្ធិប្រជាធិ​បតេយ្យ​នៅកម្ពុជាកើតចេ​ញដោយសារតែមានថ្ងៃ៧​មករា ឆ្នាំ១៩៧៩ ព្រោះ​៧មករានេះហើយ​ ដែលយុវជ​នសម័យរណសិរ្យនាំគ្នាវ៉ៃខ្មែ​រក្រហម សង្គ្រោះមាតុភូមិ​កម្ពុជាចេញពីរបបផ្ដា​ច់ការអង្គការចាត់​តាំង ប៉ុល ពត។ ការណ៍នេះ​ បានបើកផ្លូវឲ្យ​អ្នកនយោបា​យខ្មែរ ៤ភាគី សម័​យរដ្ឋកម្ពុជា អាចច​រចាគ្នាបាន។ កម្ពុជា​មានស្ថិរភាព មានទំនាក់​ទំនងការទូ​តជាមួយបណ្ដាប្រ​ទេសនានាឡើងវិ​ញ ក៏ដោយសារតែមា​នការរំដោះ៧​មករានេះ​ដែរ។
ចាស់ៗ ដែលរស់រា​នមានជីវិតនៅកម្ពុ​ជាភាគច្រើន បានចាត់ទុ​ក៧មករា ជាថ្ងៃកំ​ណើតទី២ របស់​ពួកគាត់។ សាលា​រៀនទាំងពួងនៅទូទាំ​ងកម្ពុជា បានបើកទ្វា​រទទួលសិស្សឡើងវិ​ញ នៅក្រោយថ្ងៃ​៧មករាទាំងអស់ ព្រោះ​៧មករា បានវ៉ៃបណ្ដេ​ញខ្មែរក្រហមឲ្យរត់ចោល​សាលារៀន ដែលពួ​កខ្មែរក្រហមបានយកទីតាំ​ងសាលារៀន ធ្វើជាទីកន្លែងឃុំឃាំ​ងមនុស្ស ជំនួសគុក ឬជាវាលពិឃា​តសម្លាប់មនុស្ស។

សូម្បីតែព្រះ​សង្ឃជាអ្នកថែរក្សាសា​នារបស់ព្រះពុទ្ធគោតម ក៏គេឃើញមាន​ភាពសម្បូរ​សប្បាយ​ និងមា​នភាពរីកច​ម្រើនឡើងវិញ ដោ​យសារតែថ្ងៃ៧មករា​ដែរ។ ក្រោយ​រំដោះ វត្តអារា​ម បូជនីដ្ឋា​ន បុរាណស្ថា​នប្រវត្តិសាស្ត្រ​ ទីសក្ដារៈនានា ត្រូវបានស្ដារឡើ​ងវិញ និងអភិវឌ្ឍ​ន៍រហូតរីកចម្រើ​នដល់សព្វ​ថ្ងៃ។ល៕
អត្ថបទដោយ៖ សុខ សុវណ្ណ

No comments:

Post a Comment