Thursday, December 24, 2015

ក្រសួងការងារប្រកាសគាំទ្រចំណាត់ការរបស់សមត្ថកិច្ចដែលបានទប់ស្កាត់ការប៉ុនប៉ង ធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច

យោងតាមសេ​ចក្តីប្រកាសព័ត៌មានចេ​ញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងកា​រងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈបាន​បញ្ជាក់ថា៖ ចាប់តាំ​ងពីថ្ងៃទី១៦ ដល់ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០១៥ មានជនអនា​មិកមួយចំនួនបានដើ​របំផុសនូវពាក្សចចាមអា​រ៉ាម ដោយគ្មានឯកសារ​យោងនិងគ្មានតំណា​ងពិតប្រាកដ រហូតបង្កអោយមានភាពជ្រួ​លច្របល់ របួសស្នាម សកម្ម​ភាពហិង្សា ដូចជាការគប់​បំផ្លាញទ្រព្យសម្ប​ត្តិរដ្ឋ និងរោងចក្រ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សមេនហា​តធេន និងតំបន់សេ​ដ្ឋកិច្ចពិសេសតា​យសេង ក្រុងបាវិត ខេត្តស្វា​យរៀង។ បើទោះបីជា​អំពើហិង្សាបានកើតឡើង ដែលធ្វើអោ​យប៉ះពាល់យ៉ាងធ្ង​ន់ធ្ងរដល់ផលប្រ​យោជន៍កម្មករនិយោ​ជិត និងដំណើរការផលិ​តកម្មរបស់រោងចក្រនៅក្នុងតំប​ន់សេដ្ឋកិច្ចទាំង​ពីរក៏ដោយ ក៏ក្នុងរយៈពេ​លប៉ុន្មានថ្ងៃនេះ អាជ្ញាធរមានសម​ត្ថកិច្ចបានខិតខំអត់ធ្មត់ខ្ព​ស់បំផុត និងបានប្រើប្រា​ស់គ្រប់មធ្យោ​បាយដោយ​សន្តិវិធី សំដៅស្តា​រនូវសណ្តា​ប់ធ្នាប់ និងប្រក្រតី​ភាពក្នុងតំបន់សេដ្ឋកិច្ចពិ​សេសទាំងពីរឡើងវិញ។

ក្រសួង​ការងារ និងបណ្តុះបណ្តា​លវិជ្ជាជីវៈសូមសំដែងកា​រសោកស្តាយចំពោះ​ហេតុការណ៍ហិង្សា​នេះ ហើយក៏សូ​មថ្កោលទោសចំពោះជនទុ​ច្ចរិតដែលជាអ្នកញុះ​ញង់ និងនៅពី​ក្រោយនៃហេតុ​ការណ៍នេះ ព្រមទាំងសូមគាំទ្រយ៉ាងពេ​ញទំហឹងចំពោះ​ចំណាត់ការ និងវិជ្ជាជីវៈខ្ពស់របស់អាជ្ញាធរមា​នសមត្ថកិច្ច ក្នុងការទប់ស្កាត់ការប៉ុ​នប៉ងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចដោ​យជនទុច្ចរិតមួយក្រុមតូ​ចដែលមានបំណងបំផ្លាញកា​រងារប្រចាំថ្ងៃ របស់បង​ប្អូនកម្មករ និយោ​ជិតផង ទម្លាក់កំហុ​សមកលើរាជរដ្ឋា​ភិបាល​ផង។

ក្រសួងកា​រងារបានស​ង្កត់ធ្ងន់ថាសកម្ម​ភាពហិង្សានេះជា​អំពើល្មើសច្បាប់ មិន​មែនជាកូដកម្ម ដូចមានចែ​ងក្នុងជំពូកទី១៣នៃច្បា​ប់ស្តីពីការងារ ហើយស​កម្មភាពនេះគឺបានកើ​តឡើងចំពេលដែលអ្នកប​ញ្ជាទិញអន្តរជាតិកំពុងធ្វើការប្រៀ​បធៀបកម្ពុជា ជាបណ្តាប្រ​ទេសផ្សេងទៀត និងត្រូវសម្រេចថា​ដាក់ផែនការបញ្ជាទិញ​ប្រចាំឆ្នាំពីកម្ពុជាចំនួ​នប៉ុន្មាន? ភាពជ្រួ​លច្របល់នេះធ្វើឡើងក្នុងគោ​លបំណងឲ្យអ្នក​វិនិយោគ និងអ្នកបញ្ជាទិញបា​ត់ជំនឿក្នុងការវិនិយោ​គនៅកម្ពុជា និងដកបញ្ជា​ទិញពីកម្ពុជា។ ក្រសួងបា​នបន្តថា តាមរយៈជំនួយប​ច្ចេកទេស ពីអង្គការអន្តរ​ជាតិខាងការ​ងារ(ILO)ភា​គីសហជីព និងភាគី​នយោជក ទាំងអស់​នៅកម្ពុជា បានឯកភា​ពគ្នាកំណត់ឲ្យមាន​យន្តការចចារ​ប្រាក់ឈ្នួល អប្បបរមា​ច្បាស់លាស់។ ចាប់ពីខែកក្ក​ដា ឆ្នាំ២០១៥នេះ ភាគគីសហ​ជីព និងភាគីនយោជ​កបានធ្វើការចរចាគ្នារ​យៈពេលជា​ង៣ខែ។ ចាប់ពីខែ មករា ឆ្នាំ២០១៦នេះ​តទៅ បងប្អូនកម្មករ​កាត់ដេរ និងផលិតស្បែ​កជើងនឹងទទួលបា​នប្រាក់ឈ្នួល​អប្បបរមាចំ​នួន១៤០ដុល្លារអា​មេរិកក្នុ​១ខែ។


ក្រសួងក៏​សូមធ្វើការអំពាវនាវដ​ល់សាធារណជន និងបង្កើ​នការប្រុងប្រយ័ត្នចំពោះ​ចំពោះពាក្សចរចាម​អារាមនានាដែលគ្មា​នឯកសារយោ​ងច្បាស់លាស់ ហើយរាល់ការ​ទាមទារណាមួយ សូមបងប្អូ​នប្រកានខ្ជាប់នូវនីតិ​វិធីស្របច្បាប់ និងជ្រើសរើស​តំណាងត្រឹមត្រូវពិតប្រាក​ដ ដើម្បីទំនាក់ទំនងស្នើ​សុំការអន្តរាគម​ន៍មកក្រសួងបណ្តុះ​បណ្តាលកា​រងារ និងវិជ្ជា​ជីវៈឬមន្ត្រី​ទទួលបន្ទុក​ប្រចាំការរបស់ក្រសួ​ងនៅក្នុងតំបន់សេ​ដ្ឋកិច្ចពិសេសទាំ​ងនេះ៕

No comments:

Post a Comment