Wednesday, July 08, 2015

កិច្ចប្រជុំរវាងគណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី២ ត្រូវបានបញ្ចប់ នឹងត្រូវប្រជុំបន្ថែម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥បន្តទៀត

រហូតដល់ម៉ោង ១២ និង ៣០ នាទី ថ្ងៃទីខែកក្កដានេះ កិច្ចប្រជុំរវាងគណៈកម្មកាចម្រុះព្រំដែនកម្ពុជា និងវៀតណាម នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី បានបិទបញ្ចប់ហើយ ក្នុងកិច្ចប្រជុំចង្អៀតនោះបានចាប់ផ្តើមតាំងពីព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៥

មន្ត្រីជាន់ខ្ពស់ភាគីកម្ពុជា និងវៀតណាម ទទួលបន្ទុកកិច្ចការព្រំដែន បានជជែកយ៉ាងតឹងតែងជាមួយគ្នា លើបញ្ហាព្រំដែន ដែលមិនទាន់ដោះស្រាយចប់ និងបាតុភាព ដែលបានកើតឡើងតាមបណ្តោយព្រំដែន កម្ពុជានិងវៀតណាមនាពេលថ្មីៗនេះ

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងប្រាប់អ្នកព័ត៌មានថា នឹង មានកិច្ចប្រជុំមួយទៀតនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៥នេះ។

សូមរម្លឹកថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា​-​វៀតណាម  វៀតណាម​-​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី និងថ្ងៃទី ខែកក្កដា ឆ្នាំ២០១៥ បានបង្ហាញនូវចំណុច ដែលត្រូវពិភាក្សាជាច្រើន រួមមាន ស្តាប់របាយការណ៍របស់ប្រធានក្រុមការងារពិសេស ដែលបានចុះអនុវត្តន៍លើដីជាក់ស្តែង នៅ តំបន់ កាលពីថ្ងៃទី ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ កិច្ចប្រជុំក៏ត្រូវអនុម័តយកកំណត់ហេតុទាំង របស់ក្រុមការងារពិសេស ដែលបានចុះអនុវត្តន៍លើដីជាក់ស្តែងកាលពីថ្ងៃទី៣ដល់ថ្ងៃទី១៩ខែមិថុនឆ្នាំ២០១៥

ក្នុងនោះ កិច្ចប្រជុំ ក៏និយាយពីដំណើរការបោះបង្គោលព្រំដែនបំពេញបន្ថែម  និង ពិភាក្សាពីចំណែកដី ដែលនៅបន្តគ្រប់គ្រងដោយភាគីទាំងពីរ បន្ទាប់ពីឯកភាពលើខ្សែព្រំដែន កិច្ចប្រជុំក្រុមជំនាញ លើកទី២៣ ដើម្បីបន្តការងារបច្ចេកទេសដែលនៅសេសសល់ សំណើរបស់ប្រធានក្រុមបច្ចេកទេសចម្រុះ ស្នើបន្ថែមបង្គោលបំពេញបន្ថែមចំនួន១៥ទៀតនៅខេត្តព្រៃវែង​-​ដុងថាប់

របៀបវារៈក៏បានបង្ហាញថា កិច្ចប្រជុំ នឹងពិភាក្សាស្តីពីតំបន់បង្គោលព្រំដែនលេខ ១៣៧ ( . ) ការកំណត់កាលបរិច្ឆេទសម្ពោធបង្គោលព្រំដែនបំពេញបន្ថែម និងតម្រុយបង្គោលព្រំដែន នៅខេត្តត្បូងឃ្មុំ​-​ប៊ិនភឿក ដោយប្រធានទាំងពីរ ព្រមទាំងការអនុវត្តគោលការណ៍ទាំងឡាយ ដែលបានឯកភាពគ្នាកន្លងមក


ក្នុងបញ្ហាផ្សេងៗ  ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម រយៈពេលពីរថ្ងៃនេះ ក៏ត្រូវពិភាក្សាស្តីពី តំបន់បាតុភាព ដែលកើតមាននៅតាមបណ្តោយព្រំដែន ការសាងសង់ប៉ុស្តិ៍យាម និងផ្លូវយុទ្ធសាស្ត្រនៅតាមបណ្តោយព្រំដែន ដោយវៀតណាម និងបាតុភាពនៅទីតាំងបង្គោលព្រំដែនលេខ ២០២ និង ២០៣ នៅខេត្តស្វាយរៀង​-​តៃនិញ

No comments:

Post a Comment