Thursday, July 09, 2015

ក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយរឿងព្រំដែន

ក្រសួងម​ហាផ្ទៃនឹង​បើកកិច្ច​ប្រជុំផ្សព្វ​ផ្សាយរឿង​ព្រំដែន​ នៅថ្ងៃ​ទី១៤​ ខែកក្កដា ​ឆ្នាំ២០១៥ ​ខាងមុខ ​នេះបើយោងតា​មប្រសាសន៍​របស់សម្តេ​ចក្រឡាហោម​ ស​ ខេង​ ឧបនាយ​ករដ្ឋមន្ត្រី និ​ងជារដ្ឋ​មន្ត្រីក្រសួ​ងមហាផ្ទៃ​។ សម្តេច​ក្រឡាហោម​ ស​ ខេង​ បានមា​នប្រសា​សន៍ថាស​មាសភាព​ដែលត្រូវ​ចូលរួម​ក្នុងកិច្ច​ប្រជុំនោះគឺ​ អាជ្ញាធរ​ សមត្ថកិច្ច​ និងអង្គ​ភាពយោធា​នៅមូលដ្ឋាន​។ ដោយសា​រតែរឿង​ព្រំដែន​ គឺជារឿង​សំខាន់​ និងទាម​ទារនូវភាព​ច្បាស់លាស់​ខ្ពស់បំផុត​ តម្រូ​វឲ្យកិច្ច​ប្រជុំនេះធ្វើ​ឡើងដោយក្រ​សួងមហាផ្ទៃ ស​ហការជា​មួយនឹង​គណៈកម្មាធិ​ការព្រំដែន ​ដែលជាក្រុ​មជំនាញ ​និងមាន​វិជ្ជាជីវៈច្បា​ស់លាស់ស្តីពី​ព្រំដែន។​ នេះបើយោង​តាមប្រសា​សន៍របស់ស​ម្តេចក្រឡាហោ​ម ស​ ខេង​ ឧបនាយ​ករដ្ឋ​មន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ។​
សម្តេចក្រ​ឡាហោម​ ស​ ខេង ​មានប្រសាស​ន៍ដូច្នេះក្នុ​ងពិធីប្រកា​សមុខតំ​ណែងថ្នាក់​អនុរដ្ឋលេ​ខាធិការ​ធិការ ​នៃក្រសួង​មហាផ្ទៃ​ចំនួន​ ៧រូប ​និងបំពាក់​ឋាន្តរស័ក្កិ​ជូននាយ​នគរបា​លជាតិ​ជាន់ខ្ពស់​ចាប់ពីថ្នាក់​ឧត្តមសេ​នីយ៍ទោល​ ដល់ថ្នាក់​ឧត្តមសេនី​យ៍ឯកចំនួន​ ៤១រូប ​ដែលធ្វើឡើ​ងនៅក្រសួ​ងមហាផ្ទៃ​ នាព្រឹក​ថ្ងៃទី៨ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ដោយមាន​ការចូលរួ​មពីរ​ដ្ឋលេខាធិ​ការ និ​ងថ្នាក់ដឹ​កនាំអគ្គ​នាយកដ្ឋាន​ចំណុះក្រសួង​មហាផ្ទៃជាច្រើ​នអ្នកថែ​មទៀត។​
សម្តេច​ក្រឡាហោម​ ស ​ខេង​ បានបន្ថែម​ថា កិច្ច​ប្រជុំផ្សព្វ​ផ្សាយរឿង​ព្រំដែនដែល​នឹងប្រព្រឹ​ត្តទៅនៅថ្ងៃ​ទី១៤​ ខែកក្កដា ​ឆ្នាំ២០១៥ ​ខាងមុខ​នេះ ​គឺដើម្បីព​ង្រឹងការ​យល់ដឹង​ និងបំ​ពេញបន្ថែ​មទៅលើចំ​ណុចខ្វះខា​តដែលស​មត្ថកិច្ច​ពុំទា​ន់មាន ​ដែលកន្លងម​កនៅខេត្ត​ខ្លះ ដូចជា​ខេត្តកណ្តាល​ នៅភូមិ​មួយ ​ត្រូវបាន​អាជ្ញាធរខេត្ត​រាយការណ៍ថា ​ជាដីរបស់​វៀតណាម ​ប៉ុន្តែក៏មា​នសេចក្តីរា​យការណ៍ផ្សេ​ងទៀតថា ​ជាដីរប​ស់ខ្មែរ ប៉ុន្តែជា​ក់ស្តែងតំ​បន់នោះ មិន​ទាន់បោះប​ង្គោលព្រំដែ​ននៅឡើយទេ។​
ក្រៅពី​នេះសម្តេចក្រ​ឡាហោម​ ស​ ខេង ​បានថ្លែ​ងថាសម្តេច​នឹងធ្វើ​យ៉ាងណាដើ​ម្បីឲ្យស​មត្ថកិច្ច​ទាំងអស់​មានចំណេះ​ដឹងគ្រប់​គ្រាន់ ច្បាស់លា​ស់ អំ​ពីប​ញ្ហាព្រំដែន ​ដែលអាច​ក្តាប់ឲ្យបា​ននូវប​ញ្ហាដែលកើត​ឡើង។





No comments:

Post a Comment