Tuesday, July 11, 2017

ការស្ទង់មតិ៖ ការធ្លាក់ចុះ​ការគាំ​ទ្ររបស់​នាយករដ្ឋ​មន្រ្តីជប៉ុន​ លោក​ Abe ​ឈានទៅកាន់​កម្រិត​ទាបបំផុត​

ការស្ទង់មតិបានបង្ហាញកាលពីថ្ងៃចន្ទថា ការគាំទ្រជាសាធារណៈដល់នាយករដ្ឋមន្ត្រី  ជប៉ុនលោក Shinzo Abe បានធ្លាក់ចុះទៅកម្រិតទាបបំផុតនៃភាពជានាយករដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីរឿងអាស្រូវ និងការបរាជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សកាន់អំណាចរបស់លោកក្នុងការបោះឆ្នោតនៅ Tokyo។

លោក Abe បានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ ២០១២ ដោយសារតែមានការខកចិត្តជាមួយនឹងការដោះស្រាយរបស់រដ្ឋាភិបាលមុន អំពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅខែមីនា ឆ្នាំ ២០១១ និងការធ្លាក់ចុះសេដ្ឋកិច្ចដែលគាត់បានសន្យាថា នឹងធ្វើឱ្យងើបឡើងវិញ។

ប៉ុន្តែគណបក្សប្រជាធិបតេយ្យសេរីរបស់លោក (LDP) មានការអន់ចិត្តនៅក្នុងការបោះឆ្នោតនៅ Tokyo កាលពីថ្ងៃទី ២ ខែកក្កដា ដែលអ្នកសារព័ត៌មាន និងក្រុមអ្នកវិភាគបានលើកឡើងពីការកើនឡើងនូវភាពក្រអឺតក្រទម ដែលជាផ្នែកមួយនៃរដ្ឋាភិបាលរបស់គាត់។

គណបក្សនេះ បានបាត់បង់អាសនៈច្រើនជាងពាក់កណ្តាលនៃអាសនៈរបស់ខ្លួន ហើយលទ្ធផលនេះត្រូវបានគេមើលឃើញថា ជាការពញាក់អារម្មណ៍នៃសតិអារម្មណ៍នយោ បាយជាតិ។

អស់រយៈពេលជាច្រើនខែមកលោក Abe ត្រូវបានហ៊ុំព័ទ្ធដោយរឿងអាស្រូវ ហើយមានការអះអាងនាពេលថ្មីៗនេះថា គាត់មានភាពលំអៀងទៅលើមិត្តភក្ដិម្នាក់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាការចោទប្រកាន់មួយដែលគាត់បានបដិសេធ។

អ្នកបោះឆ្នោតគាំទ្រសម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក Abe បានធ្លាក់ចុះ ៥ ពិន្ទុត្រឹមតែមួយសប្តាហ៍ដែលធ្លាក់មកដល់ ៣៣ ភាគរយ យោងតាមការស្ទង់មតិចុងក្រោយបំផុតនៃអ្នកបោះឆ្នោតជាង ២ ពាន់នាក់ដោយកាសែត Asahi Shimbun ស្ថានភាពនេះបានបង្ហាញឱ្យឃើញកម្រិតទាបបំផុតចាប់តាំងពីគាត់ឡើងកាន់តំណែងជាង ៤ ឆ្នាំកន្លងមក។

ក្នុងចំណោមអ្នកដែលមិនពេញចិត្តនឹងលោក Abe មាន ៩៥ ភាគរយបានរិះគន់អំពីរបៀបគាត់ដោះស្រាយរឿងអាស្រូវ។

ការស្ទង់មតិដាច់ដោយឡែកពីគ្នាដោយកាសែត Yomiuri Shimbun បានបង្ហាញថា អត្រាគាំទ្របានធ្លាក់ចុះ ១៣ ពិន្ទុពីការស្ទង់មតិកាលពីខែមុនដល់ ៣៦% ដែលជាកម្រិតទាបបំផុតនៅក្នុងការស្ទង់មតិរបស់ខ្លួនចាប់តាំងពីលោក Abe ឡើងកាន់តំណែង។

អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់លោក Yoshihide Suga បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីការស្ទង់មតិចុងក្រោយថា «ចំពោះការគាំទ្រជាសាធារណៈនាពេលថ្មីៗនេះយើងយកចិត្តទុកដាក់អំពីសម្លេងរបស់ប្រជាជនដូចដែលនាយករដ្ឋមន្ត្រីបាននិយាយ»។

រឿងអាស្រូវបច្ចុប្បន្នជុំវិញការបង្កើតនាយកដ្ឋានពេទ្យសត្វមួយនៅសកលវិទ្យាល័យ។

វាកើតឡើងពីរបីខែបន្ទាប់ពីលោក Abe ត្រូវបានបង្ខំឱ្យបដិសេធការទាក់ទងជាមួយនាយកចម្រូងចម្រាស់នៃសាលាជាតិនិយម ដែលបានទិញដីរបស់រដ្ឋាភិបាលនៅក្នុងតម្លៃថោក ហើយរាប់បញ្ចូលទាំងប្រពន្ធរបស់លោក Abe ធ្វើជានាយកកិត្តិយសរបស់ខ្លួន៕

ប្រភព: AFP ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧


No comments:

Post a Comment