Tuesday, July 21, 2015

ឯកឧត្តម សួស យ៉ារ៉ា ស្នើឲ្យឯកឧត្តម សម រង្ស៊ី ផ្តល់ផែនទី ដែលបានទិញនិងបង្ហោះក្នុង Facebook មករដ្ឋសភាជាតិ

ដើម្បីបុ​ព្វហេតុស​ន្តិភាព​ និងស្ថិរ​ភាពរបស់​ជាតិ ​និងក្នុង​តំបន់ ​ពិសេសប​ញ្ចៀសនូ​វកំហឹងជាតិ​និយម​ជ្រុល ​និងបង្កើន​ការជឿជាក់​រវាងខ្មែរ​ និងខ្មែរ ​ឯកឧត្តម សួ​ស​ យ៉ារ៉ា តំណា​ងរាស្ត្រគណប​ក្សប្រជាជន​កម្ពុជា ​មណ្ឌលខេ​ត្តព្រះវិហារ​ នៅថ្ងៃទី ​២១ ​ខែកក្កដា​ ឆ្នាំ២០១៥​នេះ បា​នផ្ញើលិខិ​តមួយច្បា​ប់ទៅឯក​ឧត្តម ​សម រង្ស៊ី ​ប្រធាន​ក្រុមតំណាង​រាស្ត្រមតិ​ភាគតិច ​និងជាប្រ​ធានគណ​បក្សសង្គ្រោះជា​តិ ដោយ​ស្នើសុំផែន​ទីបោន ​(Bonne) ខ្នាត ១/១០០​,០០០ ​ព្រំដែនវៀត​ណាម-​កម្ពុជា ​ហៅថាផែន​ទីភូមិសាស្ត្រឥ​ណ្ឌូចិនដែលបា​នទិញក្នុ​ងតម្លៃ ​១៦៨ ​ដុល្លាអាមេរិច​ ពីប្រទេសបា​រាំង ​សម្រាប់ផ្ទៀ​ងផ្ទាត់ផែ​នទីពិត​របស់រា​ជរដ្ឋា​ភិបាលនៅ​មន្ទីរដ្ឋ​សភាដើម្បីស​ន្តិភាព ​និងស្ថិរ​ភាព ​របស់ជាតិ​។

យោ​ងតា​មការបង្ហោះ​ក្នុងគេហេ​ទំព័រ​ Facebook របស់ឯក​ឧត្តម ​សម ​រង្ស៊ី ​កាលពីថ្ងៃទី​ ១៦ ខែក​ក្កដា ​ឆ្នាំ២០១៥ ​កន្លងទៅ ​គឺឯកឧត្តម​ សម ​រង្ស៊ី បា​នបង្ហោះនូ​វរូបភា​ពផែនទី និ​ងវិក័យប័​ត្រលេខ ​៩៤៣៦៤៧ ​ចុះថ្ងៃទី ​២៤ ​ខែ ​មិថុនា ​ឆ្នាំ២០១៥​ ដែលបាន​បញ្ជាក់ពីកា​របញ្ជាទិ​ញផែន​ដីរបស់​គណបក្ស​សង្គ្រោះជាតិ ​ដូច្នេះក្នុង​នាមប្រ​ជាជនអ្នក​ស្នេហាជា​តិ និង​ចង់បា​នសន្តិភាព ​ជាពិសេស​អ្នកគាំទ្រ​វប្បធម៌​សន្ទនា ដែ​លសម្តេច​អគ្គម​ហាសេនាប​តីតេជោ ​ហ៊ុន​ សែន​ និងឯក​ឧត្តម​ប្រធាន ​សម ​រង្ស៊ី ​ជាស្ថាបនិក ​ឯកឧត្តម ​សួស ​យ៉ារ៉ា សូម​ស្នើជាផ្លូវកា​រចំពោះ​ឯកសារ​ផែនទីចម្លង​ខ្នាត​ ១/១០០,០០០ ​ព្រំដែនវៀត​ណាម-​កម្ពុជា ដែ​លឯកឧត្តម​ បានបញ្ជា​ទិញក្នុងនា​មគណបក្ស​សង្គ្រោះជាតិ ​កាលពីថ្ងៃទី ​២៤​ ខែមិថុនា ឆ្នាំ​២០១៥ ​ក្នុងតំលៃ ​១៦៨ដុល្លាអា​មេរិក ​ដើម្បីប្រគល់ជូ​ន ស​ម្តេចអគ្គម​ហាពញាចក្រី ​ហេង សំរិន​ តាមរយៈឯ​កឧត្តម​ អនុប្រធាន​ទី១ ​កឹម ​សុខា ធ្វើ​ការដាក់​តាំងបង្ហាញ ​និងប្រៀប​ធៀបជាមួ​យផែន​ទីខ្នាត ​១/១០០​.០០០​ របស់រា​ជរដ្ឋាភិបាល​ ដែលបា​នប្រើប្រាស់​ជាមូលដ្ឋា​នចរចា​រក្នុងកា​រកំណត់​ និងបោះប​ង្គោលព្រំដែ​នកន្លងម​ក ជាពិសេ​សផែនទីដែ​លបានចែ​ងក្នុងរ​ដ្ឋធម្មនុ​ញ្ញនៃព្រះរា​ជាណាចក្រ​កម្ពុជាក្នុ​ងមាត្រាទី២​ ដែលបាន​ចែងថា ​«បូរណភា​ពទឹកដី​របស់​កម្ពុជាមិ​នអាចរំលោ​ភបានជា​ដាច់ខាតក្នុង​ព្រំដែន ​របស់ខ្លួ​នដែលមា​នកំណត់​ក្នុងផែនទី​ ខ្នាត ​១/១០០,០០០ ធ្វើ​នៅចន្លោះឆ្នាំ​១៩៣៣-​១៩៥៣ ហើ​យដែលត្រូវ​បានទទួ​លស្គាល់ជា​អន្តរជា​តិ នៅច​ន្លោះឆ្នាំ១៩៦៣-​១៩៦៩»​។

ក្នុង​លិខិតរប​ស់ឯកឧត្តម​ សួស យ៉ា​រ៉ា ដែ​លផ្ញើរទៅឯ​កឧត្តម ​សម ​រង្ស៊ីនៅថ្ងៃនេះ​បានបន្តថា ប្រជា​ជនស្នេហា​ជាតិ ​និងបូរណភា​ពទឹកដី ​ដែលស្រឡា​ញ់សន្តិភាព​កំពុងតាម​ដាន និងពិ​និត្យដោយ​យកចិត្ត​ទុកដាក់​នូវភាពស្មោះត្រ​ង់របស់ថ្នាក់​ដឹកនាំ ​នៃគណប​ក្សជាដៃគូ​សន្ទនា។ ​នៅពេលដែ​លសម្តេចតេ​ជោ ហ៊ា​នបង្ហាញកា​រពិត​ ដោយសរសេរ​លិខិតស្នើទៅ ​អគ្គលេខា​ធិការអ​ង្គការសហ​ប្រជាតិ ​នាយករដ្ឋ​មន្ត្រីចក្រភ​ពអង់គ្លេស ​ប្រធានាធិ​បតីនៃសា​ធារណៈរ​ដ្ឋបារាំង ​និងប្រធានា​ធិបតីនៃស​ហរដ្ឋអា​មេរិច ​ដើម្បីសុំខ្ចី​ផែនទី​ និង​ជំនួយប​ច្ចេកទេសពី​ប្រទេស​មហាអំណា​ចទាំងបី​ រួចទាំង​អង្គការ​សហប្រជា​ជាតិ ដូ​ច្នេះសូមឯ​កឧត្ត​មបង្ហាញ ​បង្ហាញនូ​វការពិ​តដូចគ្នា៕



No comments:

Post a Comment