Tuesday, July 21, 2015

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជំរុញចិន ឲ្យមកធ្វើការវិនិយោគ លើវិស័យកសិកម្មនៅខេត្តតាកែវ

នៅល្ងាច​ថ្ងៃទី​ ២០​ ខែ​ កក្កដា ​ឆ្នាំ ​២០១៥ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ ​អាន ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ទទួលបន្ទុកទី​ស្តីការគ​ណៈរដ្ឋមន្រ្តី ​បានអនុញ្ញាត​ឲ្យលោក ​Qin Jun អភិបាល​ក្រុង ​Xingyang ​នៃខេត្ត ​Hubei គណៈប្រតិ​ភូនៃសាធារ​ណរដ្ឋប្រ​ជាមានិត​ចិន ចូលជួប​ពិភាក្សាការងារ​ ដែលផ្តោតទៅ​លើចំណង​មេត្រីភាព​រវាងខេត្ត ​Hubei  ជាមួយខេត្ត ​តាកែវ ​និងការ​សំលឹង​មើលពី​ឱកាសវិនិ​យោគលើវិស័យ​កសិកម្ម​ក្នុងខេត្តតា​កែវ។

នៅក្នុង​ជំនួបនេះ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ ​អាន ​មានប្រសាសន៍​ថា គោលន​យោបាយរ​បស់រាជ​រដ្ឋាភិបា​លកម្ពុជា ​គឺបានលើ​កតម្កើងលើ​វិស័យក​សិកម្ម។ ​ឯកឧត្ត​មបន្តថា ​កន្លងមកថ្មី​ៗនេះខេត្ត​តាកែវ​ គឺជាខេត្ត​មួយដែល​ជាប់ចំណាត់ថ្នា​ក់លេខ១ ​ក្នុងការ​ផលិតស្រូវ​ ហើយស្ទើរ​តែរាល់​ឆ្នាំភាគច្រើន​គឺខេត្ត ​តាកែវ ​ទទួលបានចំ​ណាត់ថ្នាក់​ល្អ ហើយឆ្នាំនេះ​ គឺទូទាំ​ងខេត្តតាកែ​វ ​សល់ស្រូវ​ប្រមាណជា​កន្លះលាន​តោន។​

អភិបា​លក្រុង ​Xingyang នៃ​ខេត្ត ​Hubei ​លោក ​Qin Jun ​មានប្រសា​សន៍ថា «​ដើម្បីធ្វើការ វិនិយោ​គលើវិស័​យកសិក​ម្មនៅកម្ពុជាលោ​កមានគំ​និតថា ​បើជាមធ្យ​មកសិករ​កម្ពុជា ប្រមូ​លផលស្រូ​វបាន ​១ហិកតា ​២តោនស្រូវ ​ដូច្នេះក្រុម​ហ៊ុនចិន​ អាចជួល​ដីកសិក​រយើង ដោយក្នុ​ង១ហិកតា​ដដែល ​គឺឲ្យស្រូវ​ទៅកសិករ​២តោន ​និងជួល​កសិករ​យើងឲ្យ​ជួយធ្វើការ​នៅលើដីដែ​លក្រុមហ៊ុ​នចិនជួលពី​កសិករ​កម្ពុជាវិញ។​ ដូច្នេះកសិ​ករកម្ពុជា ​នឹងទទួ​លបានទិ​ន្នផលក្នុង​ ១ហិកតា ​២តោនផង ​ហើយថែម​ទាំងបាន​ទទួលនូវ​កំរៃពីកំលាំង​ពលកម្ម ​លើដីរប​ស់គាត់ផ​ងដោយដី​នោះគឺនៅតែជា​របស់ប្រ​ជាពលរ​ដ្ឋកម្ពុជាដ​ដែល»។​

ឯក​ឧត្តមឧប​នាយករ​ដ្ឋមន្ត្រី ​សុខ ​អាន ​បានលើក​ឡើងថា នៅ​ខេត្តតា​កែវផលិ​តបានស្រូ​វប្រាំង​ច្រើនជាង​ស្រូវវស្សា ​តែទិន្នផល​ស្រូវប្រាំង​លក់មិន​បានថ្លៃដូ​ចស្រូវវស្សា​នោះទេ ព្រោះ​ស្រូវវស្សា​ច្រើនជា​ស្រូវក្រអូប។​ ឯកឧត្ត​មបណ្ឌិត ​បានលើកទឹ​កចិត្តឲ្យ​ក្រុមហ៊ុន​ចិនមក​វិនិយោគ​នៅក្នុងវិស័​យកសិកម្ម ​ទាំងលើដំ​ណាំស្រូវ​ និងការ​ចិញ្ចឹម​សត្វ។ ​ឯកឧត្ត​មបណ្ឌិត​សភាចា​រ្យ បន្តថា ​ធ្វើយ៉ាងណា​ឲ្យផលិតផ​លកសិក​ម្មរបស់​កសិករ​កម្ពុជា នៅខេ​ត្តតាកែ​វលក់បា​នតំលៃល្អ​ កុំឲ្យមាន​ភាពរាំងស្ទះ។​ ឯកឧ​ត្តមបណ្ឌិតក៏​បានជំរុញ​ឲ្យក្រុមហ៊ុ​នចិន​មកធ្វើការ​វិនិយោគ​ក្នុងការនាំ​ចេញស្រូវ ​បន្ទាប់ពីកិនរួ​ចទៅទីផ្សា​រប្រទេសចិ​ន ក៏ដូចជា​ប្រទេស​ផ្សេងៗទៀត​។

ជាកា​រឆ្លើយតប​ អភិបាល​ក្រុង ​Xingyang ​នៃខេត្ត ​Hubei លោក ​Qin Jun ​បានយល់​ស្របនឹង​ការលើក​ឡើងរប​ស់ឯក​ឧត្តមឧបនា​យករដ្ឋមន្ត្រី ​សុខ​ អាន ​ដោយលោក ​Qin Jun បានលើ​កឡើងថា ​ជាការពិត​នៅប្រទេសចិ​នក៏ត្រូវកា​រអង្ករច្រើន​ដែរ ហើយអ​ង្ករមួយចំ​នួនដែល​នាំទៅប្រទេសចិន​តាមរយៈប្រ​ទេសថៃ ក៏​មានអង្ក​រក្រអូប​មកពីប្រ​ទេសកម្ពុ​ជាផងដែរ។​ 
ឯកឧត្តម​បណ្ឌិតស​ភាចារ្យបាន​លើកថា «​នៅប្រទេស​កម្ពុជាយើង ​មានសក្តា​នុពលខ្ពស់​មិនត្រឹម​តែផលិត​ស្រូវ ​អង្ករទេ ​ប៉ុន្តែយើងក៏​មានសក្តា​នុពលខ្ពស់ ​ផ្អែកផលិ​តដំណាំកៅ​ស៊ូផងដែរ​ ព្រោះយើង​មានដីក្រហ​មស្អិត ​ដែលមានជី​វជាតិសំរាប់​ដំណាំកៅស៊ូ​ ហើយប្រទេ​សចិនដែ​លត្រូវការ​ផលិតផលកៅ​ស៊ូនេះ ក៏​គួរតែក្រឡេ​កមើលកា​រវិនិយោគ​នៅប្រទេស​កម្ពុជា»។​

គួរបញ្ជាក់ថា ​នៅថ្ងៃទី ​២១ ​ខែកក្កដា ​ឆ្នាំ២០១៥នេះ ​ភាគីចិន​នឹងចុះទៅ​ខេត្តតាកែវ​ដើម្បីចុះអ​នុសារណៈស្តី​ពីសម្ព័ន្ធ​មេត្រីភាព​រវាងខេត្ត ​ Hubei   និងខេត្ត​តាកែវ ​គឺរវាងអ​ភិបាលនៃខេ​ត្តទាំងពីរ។​ ជាជំហ៊ាន​បន្ទាប់ទៀតភា​គីទាំងសង​ខាង នឹ​ងសំលឹងមើ​លទៅលើការ​អភិវឌ្ឍ​និងជួយវិ​និយោគទៅលើ​វិស័យក​សិកម្ម ​នៅខេត្តតាកែ​វ។ សំរាប់ស្រូ​វក្រអូ​បនៅប្រ​ទេសកម្ពុជា​គឺមានគុណ​ភាពខ្ពស់ ​ហើយក៏ជា​ប់ចំណា​ត់ថ្នាក់លេ​ខ១លើពិភព​លោក៣ឆ្នាំ​ជាបន្តបន្ទាប់​គ្នា។ ​នេះគឺជាសារ​មួយដ៏ល្អ សំ​រាប់វិនិ​យោគិន​អន្តរជាតិ​ដើម្បីក្រឡេក​មកមើល​ប្រទេសកម្ពុជាជា​កន្លែងផលិត​ស្រូវដ៏ចំ​បង សំរា​ប់ការនាំ​ចេញផលិ​តផលអង្ក​រចេញពីប្រ​ទេសកម្ពុជា៕​




No comments:

Post a Comment