ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយច្បាស់លាស់ រាប់តាំងពីយុទ្ធសាស្រ្តត្រីកោណ យុទ្ធសាស្រ្តបញ្ចកោណ រហូតមកដល់យុទ្ធបញ្ចកោណដំណាក់កាលទី១ ហើយរាជរដ្ឋាភិបាល នៅតែបន្តផ្តល់អាទិភាពខ្ពស់ទៅលើការថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយទាំងពេលបច្ចុប្បន្ន និងទៅអនាគតដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលរយៈពេលជាង៤០ឆ្នាំមកនេះ គឺការលុបបំបាត់ភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបិទបញ្ចប់ភ្លើងសង្គ្រាម និងជំរុញការអភិវឌ្ឍ៕
No comments:
Post a Comment