Tuesday, October 27, 2020

លោកស្រី ម៉ែន សំអន​ អញ្ជើញប្រគល់អំណោយដល់​អង្គភាពកងកម្លាំងទាំងបី​ និងរដ្ឋបាលក្រុង/ស្រុកចំនួន៥​

 ស្វាយរៀង៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ

រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
ព្រមទាំងមានការអមដំណើរអញ្ជើញពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដល់អង្គភាពកងកម្លាំងទាំងបី និងរដ្ឋបាលក្រុង/ស្រុកចំនួន៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

នាឱកាសនោះ អំណោយឧបត្ថម្ភដែលបានផ្តល់ជូនដល់ស្នងការនគរបាលខេត្ត ទទួលបានអង្ករ ៥០បាវតូច, មី៥០កេស, ទឹកសុទ្ធ៣០ កេស និងទឹកដោះគោខាប់១០កេស។ ដោយឡែកអង្គភាពអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុង១អង្គភាពទទួលបានអង្ករ ២៥បាវតូច, មី២៥ កេស, ទឹកសុទ្ធ៣០កេស និងទឹកដោះគោខាប់១០កេស និងរដ្ឋបាលក្រុងស្វាយរៀង បាវិត រំដួល ចន្ទ្រា និងស្វាយទាប ក្នុងមួយអង្គភាពទទួលបានអង្ករ ១០បាវតូច, មី២០កេស, ទឹកសុទ្ធ១០កេស និងទឹកដោះគោខាប់១០កេស៕





No comments:

Post a Comment