Tuesday, June 26, 2018

ទិវាពិភពលោកអ្នកបរិច្ចាគឈាមនៅកាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០១៨ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់តំណាង លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាមរបស់ក្រុមយុវជន សមាគមនារី តំណាងមន្ទីរ អង្គភាពនានា ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់សម្រាប់សង្រ្គោះបន្ទាន់ដល់ជនក្រីក្រ។
ក្នុងនោះដែរ លោក បានមានប្រសាសន៍ថាការបរិច្ចាគឈាមស្មើនឹងការចែករំលែកជីវិតដល់អ្នកដទៃ ជាកុសល ផលបុណ្យដ៏ធំធេងសូមអោយវប្បធម៌ចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមកនេះកើតមានក្នុងផ្នត់គំនិតកូនខ្មែរយើងគ្រប់រូបជានិច្ចតរៀងទៅ។
លោកអភិបាលរងខេត្ត ក៏សុំកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់យុវជនទាំងអស់និងតំណាងមន្ទីរអង្គភាពនានា ដែលមានចិត្តសប្បុរសបរិច្ចាគឈាមនាឱកាសនោះផងដែរ។ លោកបានសំណូមពរឱ្យប្រធានមន្ទីរពេទ្យបង្អែកខេត្ត បង្កើតកម្មវិធីឱ្យបានធំសម្រាប់ទិវានេះ ដើម្បីបង្កើនសប្បុរសជនដែលមានបំណងបរិច្ចាគបានចូលរួមឱ្យបានច្រើន។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់យុវជនយុវតីត្រូវរួមគ្នាថែរក្សាវប្បធម៌ដ៏ល្អឱ្យបានឋិតថេររហូតតទៅ៕





No comments:

Post a Comment