Tuesday, June 07, 2016

ឯកឧត្តម ប៉ា សុជាតិវង្ស៖ ទោះមានឧបសគ្គស្មុគស្មាញ គម្រោងសាងសង់ស្ពាន​អាកាសនិងផ្លូវក្រោមដី៤ខ្សែបន្ថែមនៅក្បាលថ្នល់ត្រូវចាប់ផ្តើមក្នុងពេលឆាប់ៗនេះ

ដោយមើលឃើញបញ្ហាកកស្ទះចរាចរណ៏ ដែលនៅតែកើតមាន នៅតំបន់​ស្ពាន​អា​កាស​​ក្បាល​ថ្នល់នោះ អាជ្ញាធរភ្នំពេញ មានគម្រោងស្ថាបនា​ស្ពានអាកាសចំនួន៣និងផ្លូវ​ក្រោម​​​​ដី១​បន្ថែម​ទៀត ដើម្បីកែលំអរ និងដោះស្រាយបញ្ហាចរាចរណ៍​ឲ្យកាន់តែមានភាពរលូន ដូច​ស្ពាន​អា​កាស និងផ្លូវ​ក្រោមដី​ស្ទឹង​​មាន​ជ័យផងដែរ ។
នៅក្នុងកិច្ចប្រជុំ   ​​ នៅសាលារាជធានីភ្នំពេញ  ​ដើម្បីពិភាក្សាលើ​គម្រោង​ស្ថាបនា  ​​​​ផ្លូវក្រោមដី​​ស្តុបកា​ណា​ឌីយ៉ា (BKC) និងពិនិត្យលទ្ធភាពចាប់ផ្តើម សាងសង់ស្ពាន​អា​កាស​ចំនួនខ្សែបន្ថែមនៅក្បាល​ថ្នល់ កាលពីពេលថ្មីៗនេះឯកឧត្តម ប៉ា  ​សុជាតិវង្ស   ​អភិបាលរាជ​ធានីភ្នំ​ពេញ បាន​​​​​​​​​​លើក​ឡើងថា ចំ​ពោះ​គម្រោងសាង់សង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ត្រូវតែចាប់​ផ្តើម​​ក្នុងពេល​ឆាប់ៗ​នេះ  បើ​ទោះបីជានៅមានបញ្ហា ដែលជាឧបសគ្គស្មុគស្មាញមួយចំនួនក៏ដោយ ត្រូវចាប់ផ្តើម​កន្លែងណា​ដែល​មិនមានការប៉ះពាល់មុនតែម្តង ។​​​ ឯកឧត្តមអភិបាលរាជធានីបានបន្តថា ចំណែកការ​សាង​សង់ផ្លូវ​ក្រោមដីនៅចំ​ណុច​ស្តុបកា​ណាឌីយ៉ា វិញក្រុមការងារបច្ចេកទេសនឹងសិក្សា​ឱ្យបាន​លម្អិត​បន្ថែមអំពី​ផល​ប៉ះពាល់នៃ​ គម្រោង​សិន
មន្ត្រីជំនាញរបស់មន្ទីរ​សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ដោយសារ​បញ្ហា​​កកស្ទះចរាចរណ៏ នៅតែកើតមាននៅតំបន់​ស្ពាន​អា​កាស​​ក្បាល​ថ្នល់នោះ សាលា​​រាជធានី​ភ្នំ​ពេញ​មានគម្រោងស្ថាបនា​ស្ពានអាកាសចំនួន៣ និងផ្លូវ​ក្រោម​​​​ដី១​បន្ថែម​ទៀត   ​​​ ដើម្បីកែលំអរ    ​ និង​ដោះ​ស្រាយបញ្ហាចរាចរណ៍​ឲ្យកាន់តែមានភាពរលូនដូចស្ពានអា​កាស និងផ្លូវ​ក្រោមដី​ស្ទឹង​​មាន​ជ័យ។  ​ ស្ពាន​អា​កាសនិងផ្លូវក្រោមដីដែល​សាលា​រាជ​ធានី​​ ភ្នំពេញត្រៀមស្ថាបនានោះ មាន​ចំនួន៤ គឺ​ទី​​​​១.​សង់​ស្រប​​ពីលើ​មហាវិថី​ព្រះនរោត្តមបត់ឆ្វេងឡើងភ្ជាប់​ទៅស្ពាន​ព្រះមុនីវង្សថ្មី ទី២.តភ្ជាប់​ពីស្ពាន​​ព្រះ​មុនី​វង្ស​ចាស់បត់​កោង​ស្តាំឡើងទៅចាក់អង្រែ ទី៣.ហោះ​ស្របពី​លើ​ម​ហា​វិថី​ព្រះមុនីវង្សបត់​ទៅ​នរោ​ត្តម រួច​​​បត់ស្តាំ​ឡើង​ស្ពានវិញ និងទី៤.ផ្លូវ​ក្រោម​ដី១ខ្សែទៀតពី​ចាក់អង្រែទៅ​​ចេញ​នៅ​មហាវិថី​ព្រះមុនី​វង្ស​​តែម្តង។មន្ត្រីដដែលបានបន្តថា  ចំពោះស្ពានអាកាសដែលហោះ​ខាងលើនេះ មាន​បណ្តោយ​​មិន​ស្មើ​​​គ្នា​នោះ​​​ទេគឺចាប់ពី២២០ម៉ែត្រ ទៅ២៤០ម៉ែត្រ ទទឹងចាប់ពី៥ម៉ែត្រ ទៅ៧ម៉ែត្រ ចំណែកផ្លូវ​​ក្រោម​ដី​មាន​បណ្តោយ​​​​៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរនៅតំបន់ស្ពានអាកាស​ក្បាល​ថ្នល់​​នឹង​មាន​ភាព​ប្រសើឡើងវិញ ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ បាន​ដំ​ណើរ​​ការខួងធ្វើ​តេស្ត​ស្រទាប់​ដី នៅតំបន់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់​បានមួយជំ​ហ៊ាន​ហើយ ។ប៉ុន្តែទាក់ទិនទៅនឹងគម្រោងស្ថាបនានោះ ពុំមាន​មន្ត្រី​សា​លា​រាជធានីភ្នំពេញណា​ម្នាក់អាច​បញ្ជាក់ពីការចាប់ផ្តើមពីពេលណានោះទេ គ្រាន់តែថាឆាប់​ៗ​នេះប៉ុណ្ណោះ ចំណែកឯការចំណាយ​ថវិ​កា និងចំនួន​ពេល​វេលា​នៃការដ្ឋានសាងសង់ក៏មិនទាន់​ដឹង​​​បាននោះដែរ  ៕




No comments:

Post a Comment