Wednesday, June 15, 2016

នេប៉ាល់​សុំស្វែង​យល់ បទ​ពិសោធន៍​នៃការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​បន្ទាប់​ពីបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ

ប្រតិ​ភូ​គណៈ​កម្មការ​ស្វែ​ងរកកា​រពិត​ ​និងបង្រួប​បង្រួម​ជាតិ​នេប៉ា​ល់សុំ​ស្វែ​ង​យល់​អំពី​ប​ទ​ពិសោ​ធន៍ នៃ​កា​រ​កសា​ង និង​អ​ភិវឌ្ឍន៍​​ប្រ​ទេស​ក​ម្ពុជា  ​ ក្រោយ​​ពេល​ដែល​កម្ពុ​ជា​បាន​​បញ្ចប់នូ​វ​ជម្លោះ​ប្រដា​ប់​អា​វុធ។
នៅ​ក្នុង​ជំនួប​ជាមួ​យឯ​កឧត្តម​បណ្ឌិ​តសភា​ចារ្យ​ សុខ ​​អានឧបនាយ​ករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីទ​ទួលបន្ទុ​ក​ទីស្តីកា​រគណ​រដ្ឋ​មន្ត្រី​​ នៅព្រឹ​កថ្ងៃទី​១៤ មិថុនា​ នៅ​វិមាន​មិ​ត្តភាព​ ទីស្តីការគ​ណៈរដ្ឋម​ន្ត្រី ប្រតិ​ភូគណៈ​កម្មការ​ស្វែ​ង​រក​ការពិត និង​ប​ង្រួប​​​បង្រួ​ម​​ជាតិ​​នេ​ប៉ាល់​ ដឹកនាំ​ដោយ​​លោ​ក​ប​ណ្ឌិត​ Narendra  Manshrestha  បានសុំ​ការ​ពន្យល់​ពី ឯកឧត្តម​ សុខ អា​ន ​ទាក់​ទង​​​និ​ងហេ​តុផ​លទាំ​ង​ឡា​យ​ដែ​ល​​ធ្វើឲ្យ​ប្រទេ​ស​កម្ពុជា​​មាន​កា​ររី​ក​ចំរើ​ន​យ៉ាង​ឆា​ប់​រហ័​ស​នា​​សព្វ​ថ្ងៃ​​នេះ។
គណៈ​ប្រតិភូ​ ​ក៍ចង់​ស្វែ​ងយ​ល់​ផង​ដែ​រអំពីរ​​បៀបរបប​ ​នៃការដឹ​ក​នាំប្រ​ទេស​រ​បស់​ក​ម្ពុជា  ដែលរ​ក្សា​បាន​យ៉ា​ង​ល្អ​នូវ​សុ​ខស​ន្តិភា​ព និងស្ថេ​រភាព​នយោ​បាយ​ធ្វើឲ្យ​ប្រជាជន​រ​ស់នៅ​ដោ​យសុខដុ​មរមនា​គ្មាន​ការភ័​យ​ខ្លាចនូ​វ​សង្គ្រា​ម​​ដូច​មុន​ទៀតនោះ។
​​​នៅក្រោ​យ​ជំ​នួបបញ្ចប់ លោក ឯកថា ​អនុប្រ​ធាន​នាយក​​ដ្ឋាន​ព័ត៌មាន អង្គភាព​​ព័ត៌មាន និង​ប្រតិកម្ម​រ​ហ័ស ទីស្តីកា​រ​គណរដ្ឋ​មន្ត្រី បាន​ឲ្យអ្ន​ក​យកព័ត៌មាន​​ដឹងថា ឆ្លើយតប និងការ​ស្វែង​​យល់​របស់​គណៈប្រ​តិភូ​នេប៉ាល់​​នេះ ឯក​ឧត្តមបណ្ឌិ​តសភា​​ចារ្យ សុខ​ អាន បានធ្វើ​​បាឋកថា​ជា​ង​ពីរម៉ោ​ង​ ដោយ​បា​​ន​​ពន្យល់​​ចា​ប់​ពី​​កម្ពុជា​​​បាន​​ផ្តួ​ល​​រំលំ​រប​ប​​ខ្មែរក្រ​​ហ​មគឺ​កម្ពុជា​​បានប្រឹង​ប្រែង​កសា​ង​ប្រទេស​ជាតិពី​​គំនរផេះ​ផង់​ដោយ​មាន​តែបាត​ដៃ​ទទេ។
ឯកឧត្ត​មបណ្ឌិតស​ភាចារ្យ សុខ អាន បា​នជំ​រាបជូន​ថាខ​ណៈ​ពេល​នោះ​កម្ពុជា​ជួ​បការ​លំបា​ក​ជា​ខ្លាំង​គឺដៃ​ម្ខាង​​ប្រឹង​ប្រែង​ស្តារ ​និង​អភិវឌ្ឍ​ន៍​​ប្រទេ​សជាតិ ​និង​​ដៃម្ខាង​​ការពារ​មិនឲ្យ​​របប​ប្រល័យ​​ពូជសាស​ន៍​វិល​ត្រឡប់​មកវិញ​សារ​​ជាថ្មី។ ឯកឧត្តម បានគូស​​បញ្ជាក់​ទៀត​ថា​​ក្រោមកិ​ច្ចខិ​ត​ខំប្រឹង​ប្រែង​ដឹកនាំ​ប្រ​ទេស​ជាតិ​រប​ស់​សម្តេចតេ​ជោ ហ៊ុន សែន សន្តិ​ភា​ព​​បានកើ​ត​លើង​ដូ​ចការ​រំពឹ​ងទុ​ក តាម​រ​យៈការច​រចារ​ស្វែ​ងរកស​​ន្តិភាព​រវា​ងភាគី​ច​ម្លោះ​ប្រដា​ប់​អាវុធ​និង​​​ដោយ​​មា​ន​​ការគាំ​ទ្រ​ពីអង្គ​ការ​សហ​​ប្រជា​ជា​តិ​ក្នុងកា​រ​​មក​ជួយ​រៀ​បចំការ​បោះឆ្នោ​ត ជាពិសេស​ការ​ដា​ក់​ចេញ​នូវ​​នយោ​​បា​យ​ឈ្នះឈ្នះ​របស់​​សម្តេច​នា​យករដ្ឋ​មន្ត្រីហ៊ុន ​សែន ​​​នៅ​ឆ្នាំ​១៩​៩៨ បាន​​បញ្ចប់​ទាំ​ងស្រុង​​នូវ​អប​គមន៍​​​ទឹកដី។ ​ខ្មែរ​មាន​ការ​រួបរួមជាតិ​​នៅក្រោ​ម​រដ្ឋធម្មនុញ្ញ​តែ​មួយ ក្រោ​ម​បាវច​នា​តែ​មួយ គឺជាតិ សាសនា ព្រះមហា​​ក្សត្រ​  ហើយចា​ប់​ពីពេលនោះ​មក​កម្ពុជាទ​ទួលបាន​សុ​ខ សន្តិភាព  និងរក្សាបា​ន​នូវស្ថេរភា​ពន​​យោបាយ​យ៉ា​ងល្អ​​រហូត​ម​ក​ដល់​​សព្វ​​ថ្ងៃនេះ។
ឯកឧត្ត​ម ឧបនាយក​រដ្ឋ​មន្ត្រីបា​នជំ​រាបជូ​នផ​ង​ដែរថា​ ដោយ​សារ​កត្តា​សុខ សន្តិភា​ព និងកា​​ររក្សា​បាន​នូ​វ​ស្ថេរ​ភាព​នយោ​បាយ​ដ៍ល្អ​នេះ​ហើ​យ​ដែល នាំឲ្យកម្ពុ​ជា​មានការ​អភិវឌ្ឍ​ន៍​រីកចំរើន​លើ​គ្រប់វិស័យ​​យ៉ាងឆាប់​​​រហ័ស​នេះ​​។
គួរ​បញ្ជាក់ថា​ កម្ពុជា​សព្វថ្ងៃ​​រក្សា​បានកំ​​ណើន​សេ​ដ្ឋកិច្ច ៧% ក្នុងមួ​យឆ្នាំ​ ​ដែលមា​នអតិ​ផ​ណា​​ទាប់​បំផុត​គឺ​ត្រឹ​ម​៣%​ប៉ុ​ណ្ណោះ។​ ​ដោយសា​រកម្ពុជា​មា​នសក្តានុ​ព​ល​ខ្លាំងទាំង​​ធនធាន​ធម្ម​​ជាតិ និង​សម្ប​ត្តិ​​វប្ប​ធម៌​​បានធ្វើ​ឲ្យ​វិនិ​យោគ​​​បរទេ​ស​សម្រុក​ចូ​លមក​រកស៊ីនៅ​​កម្ពុជា​យ៉ាង​ច្រើ​ន។ ដោយ​ឡែកខាងវិស័យ​ទេ​សចរ​ណ៍ ​ក៍កម្ពុជា​មា​នការ​រីកចំរើ​ន​ខ្លាំង​​​ផងដែ​រ​ ជាក់ស្តែកា​ល​ពីអំឡុង​ឆ្នាំ១៩៩៣ កម្ពុ​ជា​ទទួល​បាន​ទេសច​រណ៍​ប្រមា​ណ​តែជាង​​២០០ពាន់​នាក់​ប៉ុ​ណ្ណោះ​​​ប៉ុន្តែរហូត​ម​កដល់​ពេល​នេះ​កម្ពុជាមាន​កំ​ណើនភ្ញៀវ​ទេ​សចរណ៍​បរទេ​ស ដល់ជា​ង​៤លាន៥​​សែន​នាក់។​​ជារួម​​​ការ​រីក​​ចំរើន​​លើគ្រប់​វិ​ស័យ​រប​ស់កម្ពុជា ដោយ​សារ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ និងរក្សា​​បាននូវ​ស្ថេ​រភាព​​នយោ​បាយ​​ល្អ ដែលផ្តល់​​នូវភាព​កក់​ក្តៅ និង​ទំនុ​កចិត្ត ក្នុងកា​រស្រូប​ទា​ញទាំង វិនិយោគ និងទេ​សចរ​ ឲ្យ​ចូ​ល​មក​​កាន់​​​កម្ពុជា​កាន់តែ​​ច្រើនពីមួយ​​ឆ្នាំទៅមួ​​យឆ្នាំ៕








No comments:

Post a Comment