Wednesday, June 15, 2016

សកម្មជន CNRP ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅ​ស្រុកខ្សាច់កណ្ដាលក្រោយ​ត្រឡប់ពីជួបជុំ​នៅស្នាក់ការកណ្តាលបក្ស

បុរសម្នាក់ ដែលត្រូវបានគេដឹងថាជាសកម្មជនមកពីគណបក្សសង្រ្គោះជាតិនោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ក្រោយពេលដែលរូបគាត់បាន​ត្រឡប់មកពីជួប​ជុំគ្នា ទីស្នាក់ការកណ្ដាលបក្សសង្រ្គោះជាតិនៅរាជធានីភ្នំពេញ​តាមការកោះ អញ្ជើញរបស់ប្រធានគណបក្សសង្គ្រោះជាតិ។
សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៣៨០ ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក Click ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CG-3747 ជិះមកពីភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូត បុកខឿនថ្ម នៅមុខផ្ទះ​ប្រជាពលរដ្ឋ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ច ក៏បានបន្ដថា ជនរងគ្រោះខាងលើមានឈ្មោះ យី យិន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិតាកែវ១ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក៏ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបតែមកពីទីស្នាក់ការកណ្ដាល នៅរាជធានីភ្នំពេញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទង ទៅក្រុមគ្រួសារ ដើម្បីមកយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី។
យោងលើហេតុការនៃគ្រោះថ្នាក់ខាងលើនេះ មានអ្នកវិភាគស្ថានភាពនយោបាយមួយចំនួន បាន​លើកឡើងថា ការបាត់បង់ជីវិតនេះ គឺដោយសារមកការពារមេបក្សល្មោភកាម​ដែល​បំពាន​ច្បាប់ ទើបបានជាស្លាប់​​ចោល​ប្រពន្ធកូនពីព្រោះបំរើនយោបាយ និងផលប្រយោជន៍របស់បក្សប្រឆាំង ដែលគេមិនឲ្យតម្លៃ វាជាការស្លាប់ ក្នង​រឿង​អត់បានការគ្មានប្រយោជន៍។

សូមរំលឹកផងដែរថា មានសកម្មជនជាច្រើន ក៏ធ្លាប់បានរងរបួស និងស្លាប់នាពេលបាតុកម្ម​ហឹង្សាកន្លងមក ដែលនាំឲ្យប្រពន្ធ កូន ក្រុមគ្រួសារឈឺចាប់ បាត់បង់សមាជិកគ្រួសារ និងមាន​ជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ដែលកត្តា​ទាំងអស់នេះគួរតែ​សកម្មជន​ដទៃ​​ទៀតធ្វើការពិចារណាដើម្បីកុំឱ្យខាតបង់ពេលវេលា ប្រាក់កាក់ និងអាចគ្រោះថ្នាក់ដល់ អាយុ​ជីវិតដូចករណីខាងលើនេះ៕

No comments:

Post a Comment