Tuesday, September 15, 2015

សម្តេចតេជោនាយករដ្ឋមន្រ្តី កោតសរសើរបេក្ខជនចំនួន ១០៨នាក់ ដែលទទួលបាននិទ្ទេសA ពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ

សម្តេចតេជោ​នាយរដ្ឋមន្រ្តី ​ហ៊ុន សែន ​នាព្រឹក​ថ្ងៃទី១៥ ​ខែកញ្ញានេះ ​បានជួបសំ​ណេះ សំណាល​ជាមួយសិ​ស្សពូកែ​ទាំង១០៨​នាក់ដែលទ​ទួលបាននិទ្ទេសA ​នៃការប្រ​ឡងសញ្ញាបត្រ មធ្យម​សិក្សាទុតិ​យភូមិឆ្នាំ២០១៥​នេះ។
នៅក្នុង​ជំនួបសំណេះសំ​ណាលនៅវិ​មានសន្តិភាពនេះ ​សម្តេច​តេជោ ​ហ៊ុនសែន ​បានមាន ប្រសាសន៍​ចាត់ទុកថា ​លទ្ធផល​និទ្ទេសAរ​បស់ចៅៗ​ទាំង១០៨​នាក់នេះ ​គឺអាចទទួល​បាន ដោយសារ​មានកត្តា​ចំនួនពីរ​ ទី១‑ ​គឺដោយសារ​ការខិតខំប្រឹង​ប្រែងរៀន​សូត្រផ្ទាល់រ​បស់សិស្ស និងទី២‑​ គឺដោយសារ​ការខិតខំ​របស់រាជ​រដ្ឋាភិបាលដែ​លបានផ្តល់ឱ​កាសឲ្យ​មានសន្តិភាព ស្ថេរភាព​ និងហេដ្ឋា​រចនាសម្ព័ន្ធ ​សាលារៀន ​និងគ្រូប​ង្រៀន។ ​បើមិន​មានកត្តា​រួមគ្នា​ទាំង​នេះទេ ក៏មិនអាច​មានលទ្ធផល​ដូចពេលនេះ​ដែរ។ ​សម្តេចតេជោ ក៏​បានចាត់ទុក​ថាការ​ប្រឡង​មធ្យមសិក្សា ​ទុតិយភូមិ​ឆ្នាំនេះពិត​ជាមានសុក្រឹតភាព ​ដោយសារក្នុ​ងចំណោម​សិស្ស​ទទួល​បាន​និទ្ទេសA ​ទាំង១០៨នាក់ ​គឺមានបណ្តាខេត្ត​ផ្សេងៗគ្នា ​ទាំងខេត្តធំ ​និងខេត្តតូច​ផងដែរ។
ជា​ការលើក​ទឹកចិត្ត​ សម្តេចតេជោ ​បានផ្តល់ថ​វិកា២លានរៀល ​កាក់ប្រាក់​អនុស្សាវរីយ៍​ចំនួន​មួយ ​សៀវភៅអនុស្សាវ​រីយ៍មួយក្បាល ​និងសាមស៊ុង​ថេប្លេតមួយគ្រឿង ​បន្ថែមពីលើ​អាហា​រូបករណ៍ ​ដែលសាកល​វិទ្យាល័យនានា​ផ្តល់ជូន​ដល់សិស្សពូ​កែម្នាក់ៗ​ផងដែរ។ ​
សូមបញ្ជាក់ថា ​ក្នុងចំនោមសិ​ស្សនិទ្ទេស​Aទាំង១០៨នាក់ ​មានសិស្សចំ​នួន៤៨នាក់​មកពី រាជធានី​ភ្នំពេញ។ ​ខេត្តសៀមរាប​ចំនួន១៤នាក់។ ​ខេត្តបាត់​ដំបងចំនួន​៧នាក់។ ​ខេត្តត្បូងឃ្មុំ និង​ខេត្តតាកែវ​មានចំនួន​៦នាក់ដូចគ្នា។​ ខេត្តកណ្តាលនិ​ងខេត្តកំព​ង់ចាមមាន​ចំនួន៥នា​ក់ដូចគ្នា។ ​ខេត្តខេត្តកំពត​ចំនួន៤នាក់​។ ខេត្ត​ព្រះវិហារ ​ខេត្តកំពង់ធំ ​ខេត្តបន្ទាយមា​នជ័យ ខេត្តក្រចេះ ​ខេត្តព្រះសីហនុ ​មានចំនួន២​នាក់​ដូចគ្នា។ ​រីឯខេត្តកំ​ពង់ស្ពឺ ​ខេត្តស្វាយ​រៀង និងខេត្ត​ប៉ៃលិន ​មានចំនួន​១នាក់ដូចគ្នា។​   លទ្ធផល​នៃការប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៥​ដែលចេញ​ដោយក្រសួង​អប់រំ​ យុវជន ​និងកីឡា​កាលពីថ្ងៃ​ទី១២​ខែកញ្ញា គឺមានបេ​ក្ខជនប្រឡង​ជាប់ចំនួន​៤៦៥៦០នាក់ ​ត្រូវ៥៥,​៨៨ភាគរយ ​នៃបេក្ខជន​សរុប៨៣៣២៥​នាក់។ ក្នុងនោះ​សិស្សទទួល​បាននិទ្ទេសA ​មានចំនួន​១០៨នាក់។ ​និទ្ទេសB ​មានចំនួន​១០៨៥នាក់។ និទ្ទេសC ​មានចំនួន​៣២៩២នាក់។​ និទ្ទេសD ​មានចំនួន​៦០៩៣នាក់។ ​និងនិទ្ទេសE មានចំនួន​៣៥៩៨២នាក់៕ ​  





No comments:

Post a Comment