Friday, November 06, 2020

ពិធីបើកការដ្ឋានសាងសង់ផ្លូវលំដោយប្រើប្រាស់ស្បៀងសាច់ប្រាក់ពលកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា

 ស្វាយរៀង៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវលំ ដោយប្រើប្រាស់ស្បៀងសាច់ប្រាក់ពលកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឆ្លងកាត់ចំនួន២ឃុំ គឺកំពង់អំពិល ប្រវែង១,៩០០ម៉ែត្រ ឃុំថ្នាធ្នង់ប្រវែង៣,៣០០ម៉ែត្រ សរុបរួមចំនួន៥,២០០ម៉ែត្រ។

ពិធីនេះដែរក៏មានអញ្ជើញចូលរួមជាគណៈអធិបតី រួមមានលោកប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលស្រុក មានការចូលរួមនាឱកាសនេះរួមមាន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ លោកមេឃុំកំពង់អំពិល រួមមេភូមិពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅតាមសងខាងផ្លូវផងដែរ។

ជាមួយគ្នានេះ លោកគណៈអធិបតី ក៏បានផ្តល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួម មានសំណួរ ឬចម្ងល់ទាក់ទងនឹងគម្រោងស្បៀងសាច់ប្រាក់ពលកម្ម នេះជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានហើយការលើកផ្លូវ ដោយប្រើប្រាស់ស្បៀងពលកម្មនេះគឺជាការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងបង្កើនប្រាក់ចំណូលបងប្អូនមួយចំណែកធំសម្រាប់ដោះស្រាយជីវភាព ហើយសូមបងប្អូនប្រជាពលរដ្ឋរួបរួមគ្នាចូលរួមសហការគ្នាជាមួយក្រុមការងារ អាជ្ញារធរស្រុក ឃុំ ដើម្បីសម្រេចបាននូវលទ្ធផលមួយល្អប្រសើរ៕





No comments:

Post a Comment